TOLA Kh

TOLA Kh សួរស្ដីពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងFacebook
(1)

19/07/2026
19/07/2026

ថវិកាជាតិមិនមែនជារបស់លេង! ពលរដ្ឋស្រុកស៊ីធរកណ្ដាល បង្ហាញភស្តុតាងក្រុមហ៊ុន «មួយគា ធុកតៃលី» បន្លំធ្វើផ្លូវបេតុងខុសបច្ចេកទេស ទទូច ACU ចាត់វិធានការជាបន្ទាន់។

(ខេត្តព្រៃវែង)៖ ប្រជាពលរដ្ឋនៅភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល កំពុងផ្ទុះកំហឹងយ៉ាងខ្លាំង និងបានដាក់ការសង្ស័យថា គម្រោងសាងសង់ផ្លូវបេតុងអាមេរបស់ក្រុមហ៊ុន «មួយគា ធុកតៃលី» កំពុងមានចេតនាបន្លំគុណភាពសាងសង់យ៉ាងធ្ងន់ធ្ងរ។

ពលរដ្ឋបានអះអាងថា ក្រុមហ៊ុនមួយនេះ បានក្រាលសំណាញ់ដែកផ្ទាល់នឹងដីខ្សាច់ដោយគ្មានបេតុងទ្រាប់ (Concrete Spacer) ដែលនេះជាការបំពានយ៉ាងច្បាស់លើស្តង់ដារបច្ចេកទេសសំណង់ ដើម្បីកេងចំណេញលើកម្រាស់ និងគុណភាពបេតុង។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ការប្រញាប់ប្រញាល់ចាក់បេតុងលុបបំបាត់ភស្តុតាងនេះ គឺជាចេតនាទុច្ចរិតរបស់ក្រុមហ៊ុន ដើម្បីបន្លំមន្ត្រីជំនាញឱ្យពិនិត្យមិនឃើញពីកំហុសបច្ចេកទេស។ «ថវិកាជាតិគឺជាញើសឈាមរបស់ពលរដ្ឋ! យើងមិនអាចទុកឱ្យក្រុមហ៊ុន បំផ្លាញធនធានជាតិដើម្បីផលប្រយោជន៍ខ្លួនឯងបានឡើយ» នេះគឺជាសម្រែកក្តីឈឺចាប់របស់ពលរដ្ឋក្នុងមូលដ្ឋាន។

ដោយយល់ឃើញថាផ្លូវមួយខ្សែនេះនឹងមិនអាចទ្រទ្រង់យូរអង្វែង និងឆាប់វិនាសខូចខាតជាមិនខាន ប្រជាពលរដ្ឋសូមអំពាវនាវយ៉ាងទទូចដល់៖

១. លោក ប៉ោ ពីឡុត និង លោក វ៉ាន់ សុធា (តំណាងអភិបាលខេត្តព្រៃវែង) សូមមេត្តាចុះអធិការកិច្ចជាបន្ទាន់។

២. អង្គភាពប្រឆាំងអំពើពុករលួយ (ACU) មេត្តាជួយពិនិត្យរកភាពមិនប្រក្រតីនៃគម្រោងនេះ។

៣. ឯកឧត្តម សួន សុម៉ាលីនអភិបាលខេត្តព្រៃវែង សូមមេត្តាជួយអន្តរាគមន៍ ដើម្បីការពារថវិកាជាតិ និងគុណភាពសំណង់សម្រាប់ប្រជាពលរដ្ឋ។

19/07/2026

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when TOLA Kh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category