
23/08/2025
នាព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៥
រដ្ឋបាលស្រុកកញ្ជ្រៀច បានរៀបចំពិធីដង្ហែក្បួនថ្មើរជើងដើម្បីសន្តិភាព គាំទ្របទឈប់បាញ់ និងប្រឆាំងការរំលោភបំពានដែនអធិបតេយ្យរបស់កម្ពុជា ពីសំណាក់កងទ័ពថៃ។ ដោយចាប់ផ្តើមពីសាលាឃុំកញ្ជ្រៀច ដង្ហែក្បួនថ្មើរជើង ឆ្ពោះមកមុខសាលាស្រុកកញ្ជ្រៀច។
ពិធីនេះមានការចូលរួមពីសំណាក់ ព្រះសង្ឃ ថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណ ជាង ១១,៦០៦ អង្គ/នាក់