ABC Cambodia Family

ABC Cambodia Family វិទ្យុព៌ត័មានទាន់ហេតុការណ៍ផ្សាយផ្? It is now famous for its breaking news about road traffic, accidents, and other social issues.

[English Below]

ស្ថានីយវិទ្យុ ABC Radio FM 107.5MHz ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ហើយបានក្លាយ ជាវិទ្យុព៌ត័មានទាន់ហេតុការណ៍ផ្សាយផ្ទាល់២៤ម៉ោងដំបូង គេបង្អស់នៅប្រទេសកម្ពុជា។ ស្ថានីយវិទ្យុ ABC Radio FM107.5MHz អនុញ្ញាតអោយប្រិយមិត្តទូរស័ព្ទចូលរួមរាយការណ៍ ករណីកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងភ្លាមៗនិងបញ្ហាផ្សេងៗទៀត។ មិត្តអ្នកស្តាប់ក៏អាចទូរស័ព្ទចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹង ផ្សេងៗផងដែរ។



បច្ចុប្បន្នស្ថានីយវិទ្យុផ្សាយសម្លេង ABC FM 107.5MHz ជាវិទ្យុដែលមានវិសាលភាពផ្សាយទូលំទូលាយនិងជាវិទ្យុនាំមុខគេតែមួយគត់នៅកម្ពុជា។

ទូរស័ព្ទព៌ត័មានទាន់ហេតុការណ៍៖
010 23 10 10
070 23 10 10
012 23 10 10
077 23 10 10
087 23 23 23

ABC Radio FM 107.5MHz is registered under Ministry of Information and which was founded in 2008 and became the first 24/7 Breaking-news FM Radio in Cambodia. It allows people to call in and report about the above matters and callers also call in to share their experiences and general knowledge. ABC Radio FM 107.5MHz is now considered as a leading FM Radio in Cambodia and the most popular radio stations among general public and youth across the country. Like and share our page, spread the word about the ABC Radio FM 107.5MHz. Station Hotline:
010 23 10 10
070 23 10 10
012 23 10 10
077 23 10 10
087 23 23 23

ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ហឹុម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំកិច្ចប្រជ...
06/01/2017

ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ហឹុម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារ អនុគណៈកម្មការសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ លើកទី២៥ នៅទីស្តីការក្រសួងធម្មការ និងសាសនា។

លោក សេង សុមុនី្ន អ្នកនាំពាក្យក្រសួងធម្មការ បានឲ្យដឹងថា កិច្ចប្រជុំបូកសរុបការងារខាងលើនេះ គឺធ្វើឡើងដើម្បីពិនិត្យលើការងារផ្នែកនីមួយៗ ដែលបានបំពេញកន្លងមក ព្រមទាំងដាក់ទិសដៅ និងជំរុញការអនុវត្តការងារបន្ត៕ ប្រភពពី Fresh News

កម្មការនី៥៣នាក់នៅរោងចក្រ ស្បែកជើងឡុងលីត ដួលសន្លប់បន្ទាប់ពីមានក្លិនឆ្ងៀមផ្សែងឆេះជ័រនសង្វាក់ផលិតកម្មខេត្តកំពង់ឆ្នាំង : កម្...
06/01/2017

កម្មការនី៥៣នាក់នៅរោងចក្រ ស្បែកជើងឡុងលីត ដួលសន្លប់បន្ទាប់ពីមានក្លិនឆ្ងៀមផ្សែងឆេះជ័រនសង្វាក់ផលិតកម្ម

ខេត្តកំពង់ឆ្នាំង : កម្មការនីចំនួន៥៣នាក់ បានភ័យស្លន់ស្លោ និង បាដួលសន្លប់ជាបន្តបន្ទាប់ ដឹកយកទៅសង្រ្គោះ នៅក្លីនិកឯកជន ក្រោយពីមានក្លិន ឆ្ងៀមដោយសារឆេះជ័រស្បែកមួយនៃសង្វាក់ផលិតកម្ម។ ហេតុការណ៍នេះបានធ្វើអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទី នៅរោងចក្រដេរស្បែកជើង ឡុងលីត ស្ថិតក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ប្រភពកម្មការនីដែលបម្រើការនៅរោងចក្រនេះ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ ពេលកំពុងបំពេញការងារនោះ គឺស្រាប់តែមានផ្សែងខ្មួលខ្មាញ់ និង មានក្លិនឆ្ងៀម នៅពេលនោះគេបានយកបំពង់ពន្លត់អគ្គិភ័យ ទៅបាញ់ពន្លត់ ចំណែកកម្មការនី ដែលធ្វើការនៅទីនោះទាំអស់ មានការភ័យស្លន់ស្លោ និង ជ្រួលច្របល់ពេញកន្លែងធ្វើការ. បណ្តាលអោយ កម្មការនីម្នាក់បានដួលសន្លប់ ឃើញដូចនេះ កម្មការនីផ្សេងភ័យ និងអារម្មណ៍តក់ស្លុតផង ក៍ដួលសន្លប់បន្តបន្ទាប់តែម្តង ក្រោយពេលកើតហេតុកម្មការនីដែដួលសន្លប់ ត្រូវបានដឹកបញ្ជូនមកសង្រ្គោះនៅគ្លីនីកឯកជន ស្រុកកំពត្រឡាច ។
សម្ថកិច្ចបានអោយដឹងថា ករណីនេះដោយសារតែកម្មការនី ទើបមានការដួលសន្លប់បែបនេះ រហូតមកដល់ពេលនេះ កម្មការនីដែលរងគ្រោះបានធូស្បើយខ្លះហើយ ។ចន្ថា

ឃាត់ខ្លួនប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ និងបក្ខពួកសរុប៤នាក់ ពីបទជំរិតទារប្រាក់ពីអ្នកលក់ដូរ តាមចិញ្ចើមផ្លូវជុំវិញមណ្ឌលសុខ...
06/01/2017

ឃាត់ខ្លួនប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ និងបក្ខពួកសរុប៤នាក់ ពីបទជំរិតទារប្រាក់ពីអ្នកលក់ដូរ តាមចិញ្ចើមផ្លូវជុំវិញមណ្ឌលសុខភាព

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ បានឃាត់ខ្លួនប្រធានមណ្ឌលសុខភាព ផ្សារដើមថ្កូវ និងបក្ខពួក សរុបចំនួន៤នាក់ បន្ទាប់ពីពួកគេបានជំរិតទារប្រាក់ ពីអ្នកលក់ដូរនៅជុំវិញមណ្ឌលសុខភាព។

បើយោងតាមសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៤រូប ដែលត្រូវបានឃាត់ខ្លួននោះ រួមមានទី១៖ លោក ស្រី រតនា ភេទប្រុស អាយុ៤៩ឆ្នាំ ជាប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ, ទី២៖ ឈ្មោះ អ៊ឹង សៀងប៉ាង ភេទស្រី អាយុ៦៥ឆ្នាំ ជាបុគ្គិលពេទ្យ, ទី៣៖ ឈ្មោះ ចាន់ សុខា ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរជាងសំណង់ និងទី៤៖ ឈ្មោះ សេង វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ ជាបុគ្គលិកភោជនីយដ្ឋាន ទឹកថ្លា។

សមត្ថកិច្ចបានបញ្ជាក់ថា ការសម្រេចចុះមកឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីក្រុមអ្នកលក់ដូរចំនួន១២នាក់ ដែលរកស៊ីលក់ដូរ នៅជុំវិញមណ្ឌលសុខភាពផ្សារដើមថ្កូវ ថាប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ បានបញ្ជាឲ្យបក្ខពួក៣នាក់ ដើរប្រមូលលុយពីក្រុមអ្នកលក់ដូរទាំងនោះ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង បានចុះធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយបានឃាត់ខ្លួនមនុស្ស៣នាក់ ដែលត្រូវបានលោកប្រធាន មណ្ឌលសុខភាពបញ្ជាឲ្យដើរប្រមូលលុយ ជាក់ស្តែង ដែលកំពុងតែជំរិតទារលុយ និងបានដកហូតប្រាក់ដុល្លារ៣៨១ដុល្លារ និងលុយរៀល៥២៦០០០រៀល។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយសួរនាំលើប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ រូបគាត់បានសារភាពថា ខ្លួនពិតជាបានបញ្ជាឲ្យដើរប្រមូលលុយ តាមតូបលក់ដូរ ពិតមែនដោយក្នុង១ខែ ទទួលបាន៥៨០ដុល្លារ ដែលគាត់យកទៅចាត់ចែងការងារផ្សេងៗ៕

ទទួលបានពីប្រិយ៍មិត្តផ្ញើមកកាន់​​​ Page ABC Cambodia Family កម្លាំងចម្រុះកងរាជអាវុធហត្ថផ្ទៃប្រទេសចុះបង្ក្រាបបទល្មើសព្រៃឈើ...
06/01/2017

ទទួលបានពីប្រិយ៍មិត្តផ្ញើមកកាន់​​​ Page ABC Cambodia Family កម្លាំងចម្រុះកងរាជអាវុធហត្ថផ្ទៃប្រទេសចុះបង្ក្រាបបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំឧិរ៉ាល់បានជាង១០០ម៉ែតគីប៕

ខេត្តពោធ៍សាត់៖កម្លាំងមន្ត្រីកងរាជអាវុធហត្ថផ្ទៃប្រទេសសហការជាមួយកម្លាំងចម្រុះខេត្តមានលក្ខណះទ្រង់ទាយធំបានប្រើើធម៍ក្តៅចំពោះបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃឧិរ៉ាល់ស្រុកក្រវាញចាប់ពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៦មកដល់ថ្ងៃទី៥ខែមករាឆ្នាំ២០១៧នេះរកឃើញឈើប្រណិតជាង១០០ម៉ែតគីប។
យោងតាមប្រភពបានឲ្យដឹងថា៖រយះពេលបីថ្ងៃចុងក្រោយនេះកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេសបានចូលរុករកក្នុងដែនជម្រកប្រទះឃើញឈើប្រណិតដែលក្រុមឈ្មួញលួចលាក់ក្នុងព្រៃបានជាបន្តបន្ទាប់រហូតដល់ចំណុចវាលស្រែតាសៃនិងចំណុចអំពិល ស្ថិតក្នុងឃុំសន្ទែ ស្រុកក្រវាញខេត្តពោធិ៍សាត់។ បានជួបកន្លែងស្តុបឈើធដែលំមានឈើប្រណិតជាង១០០ម៉ែតគីប ដែលកន្លងមកគេមិនដែលឃើញមន្ត្រីបរិស្ថានបង្ក្រាបបានច្រើនដូច្នេះនោះទេ។
ប្រភពដដែលបានបន្តថា:កន្លែងមកស្តុបឈើនៅចំណុចខាងលើគឺជាកន្លែងហាមឃាត់ប្រជាពលរដ្ឋឬសម្ថកិច្ចណាគ្មានតួនាទីមិនអាចចូលបានឡើយ។

ប៉ុន្តែគេសង្កេតឃើញក្រុមឈ្មួញដឹកឈើចេញនៅចំណុចខាងលើ ដឹក
តាមរថយន្តកែឆ្នៃយូឆ្នាំមកហើយគេឃើញមន្ត្រីបរិស្ថានដែលដឹកនាំដោយលោកប៉ាន់ម៉ូកុដប្រធានមន្ទីបរិស្ថានខេត្តពោធ៌សាត់ធ្លាប់់ធ្វើការបង្ក្រាបបានតិចតួចបំផុតនាពេលកន្លងមកបើប្រៀបធៀបក្នុងការបង្ក្រាបលើនេះ។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានចោទសួថាលោកប៉ាន់ម៉ូកុដប្រធានមន្ទីបរិស្ថានខេត្តពោធ៌សាត់បានធ្វើអ្វីខ្លះបានជាបទល្មើសព្រៃឈើក្នុងដែនជម្រកកើតច្រើនយ៉ាងនេះតើឯឧត្តមសាយសំអាល់គិតយ៉ាងណាចំពោះមន្ត្រីគ្មានសមតិ្ថភាពបែបនេះ?? ពាក់ពន្ធ័ករណីខាងលើនេះប្រជាពលរដ្ឌដែលរស់នៅក្នុងខេត្តពោធិ៍សាត់ទាំងអស់សុំណូមពរដល់ឯកឧត្ដម សាយ​​​​​ សំអាល់មេត្តាត្រួតពិនិត្យដល់លោកប៉ាន់ ម៉ូកុដ ប្រធានមន្ទីបរិស្ថានខេត្តោធ៍សាត់នេះផង។​

ទាយមើលថាតើរូបនេះ ថតនៅខេត្តណា?​​ អ្នកទាយខុស ៩៥​%
06/01/2017

ទាយមើលថាតើរូបនេះ ថតនៅខេត្តណា?​​ អ្នកទាយខុស ៩៥​%

06/01/2017
សិក្ខាកាមថ្នាក់នាយទាហានជើងគោកម្នាក់ នៅវិទ្យាស្ថានកងទ័ពជើងគោក-ថ្លុកតាសេក បានស្លាប់នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ បន្...
06/01/2017

សិក្ខាកាមថ្នាក់នាយទាហានជើងគោកម្នាក់ នៅវិទ្យាស្ថានកងទ័ពជើងគោក-ថ្លុកតាសេក បានស្លាប់នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ បន្ទាប់រូបគេលោតឆ័ត្រយោងពីលើឧទ្ធម្ភាគចក្រ ហើយធ្លាក់មកដីដោយសារឆ័ត្រយោងនោះមិនរលាស់។ នេះបើតាមការបញ្ជាក់ពី លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។ ហេតុការណ៍នេះ ត្រូវបានគេរាយការណ៍ថា បានកើតឡើងកាលពីវេលាម៉ោង៨៖៥០នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ចំណុចភូមិក្តាន់រយ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាគ្រាដែលសិក្ខាកាមនាយឧត្តមសេនីយ៍ទាំងនោះ ឆ្លងកាត់វិញ្ញាសារលោតឆ័ត្រយោង ពេលបញ្ចប់កម្មសិក្សារបស់ខ្លួន។

លោក ឈុំ សុជាតិ បាននិយាយថា «ជាធម្មតាសិក្ខាកាមពេលដែលរៀនចំ គេមានកម្មវិធីលោតឆ័ត្រយោង ប៉ុន្តែគួរឱ្យស្តាយដោយសារតែឆ័ត្រយោងគាត់មិនរលាស់»។ ប៉ុន្តែលោកបានបន្ថែមថា ករណីនេះភាគីពាក់ព័ន្ធនៅក្នុងក្រសួងការពារជាតិ កំពុងពិនិត្យ និងស៊ើបសួរបន្ថែមទៀត។

លោកសុំបដិសេធមិនផ្តល់ព័ត៌មានអំពីឈ្មោះ និងអត្តសញ្ញាណជនរងគ្រោះ៕

បុរសជនបរទេសម្នាក់ខណៈកំពុងអង្គុយផឹកស្រាក្រឡុកលើកៅអីផ្តៅនៅលើឆ្នេរខ្សាច់មាត់សមុទ្រសុខៗស្រាប់តែប្រកាច់ដាច់ផ្ងារមកក្រោយបណ្តាល...
06/01/2017

បុរសជនបរទេសម្នាក់ខណៈកំពុងអង្គុយផឹកស្រាក្រឡុកលើកៅអីផ្តៅនៅលើឆ្នេរខ្សាច់មាត់សមុទ្រសុខៗស្រាប់តែប្រកាច់ដាច់ផ្ងារមកក្រោយបណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមមួយរំពេច បើទោះបីជនរងគ្រោះត្រូវបានមិត្តភ័ក្របាននាំគ្នាលើកសែងដាក់ឲ្យដេកលើពូកនៅក្បែរកន្លែងកើតហេតុដើម្បីជួយធ្វើការសង្គ្រោះបឋមក៌ដោយចុះ។ហេតុការណ៌បង្កការភ្ញាក់ផ្អើលពេញកន្លែងកើតហេតុនេះបានកើតមានឡើងនៅម៉ោងប្រមាណ6ល្ងាចថ្ងៃទី5-1-2017 ស្ថិតនៅនៅចំណុចឆ្នេរ អូរឈើទាល (ក្នុងបន្ទាយ PM ចាស់) ទល់មុខហាង បាក់ឃីតបារ នៅក្រុម14 ភូមិ​​04 សង្កាត់​​4 ក្រុង~ខេត្តព្រះសីហនុ​​ ​។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ DAVID COOK ភេទ ប្រុស អាយុ71ឆ្នាំ(ឆ្នាំកំណើត 19-10-1946 )សញ្ជាតិ អង់គ្លេស មុខរបរ ទេសចរណ៏ ។កាន់លិខិតឆ្លងដែន លេខ 542945063ផុតសុពលភាពថ្ងៃទី12-10-2026ទិដ្ឋាការលេខ TI 12010060
ផុតសុពលភាព 18-01-2017 ។

សមត្ថកិច្ចបានឲ្យដឹងទៀតថាជនរងគ្រោះបានចូលស្នាក់នៅ ផ្ទះសំណាក់ G B T 2 បន្ទប់ 563 កាលពីរសៀលថ្ងៃទី 5-1-2017 គឺនៅថ្ងៃកើតហេតុ។សមត្ថកិច្ចបានឲ្យដឹងទៀតថាខណៈពេលជនរងគ្រោះមកចូលបន្ទប់ស្នាក់នៅរួចហើយគាត់បានដើរលេងតាមឆ្នេរ រួចហើយក៏បានចូលផឹក ស្រាក្រឡុក 1កែវ និង ស្រាបៀរ 1កែវ នៅមុខហាងខាងលើ លុះផឹកបានមួយសន្ទុះក៏មានអាការ: ដង្ហក់ធ្វើភ្នែកស្លឺបញ្ឈរភ្នែករួចក៏ប្រកាប់បះជើងទៅក្រោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
យោ៊ងតាមការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យរបស់លោកវេជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិ អនុប្រធាន មន្ទីរសុខាភិបាល ខេត្តព្រះសីហនុ បានឲ្យដឹងថាជនរងគ្រោះ សាកសព ស្លាប់ដោយ ជម្ងឺ (គាំងបេះដូង)។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តដឹកទៅ រក្សារទុក នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុរងចាំក្រុមគ្រួសារ និងស្ថានទូត សាមុីមកទទួលយកទៅស្រុកកំណើតវិញ៕ ABC

សង្ឃឹមថាអ្នកមានខ្មែរនឹងចេញមុខទទួលរ៉ាប់រងបន្ថែមទៀត ដើម្បីសំរាលការនឿយហត់របស់លោក Beat Richner ដែលលះបង់គ្រប់បែបយ៉ាងដើម្បីសុខ...
06/01/2017

សង្ឃឹមថាអ្នកមានខ្មែរនឹងចេញមុខទទួលរ៉ាប់រងបន្ថែមទៀត ដើម្បីសំរាលការនឿយហត់របស់លោក Beat Richner ដែលលះបង់គ្រប់បែបយ៉ាងដើម្បីសុខភាពក្មេងខ្មែរយើង ទាំងដែលគាត់មិនមែនមានឈាមជ័រជាខ្មែរពីកំណើតទេ។
ម៉្យាងទៀតបងប្អូនប្រជាពលរដ្ឋទូទៅ ក៏អាចចូលរួមតាមលទ្ធភាពបានដែរ លើកដាក់តាមកំលាំង ដូចសុភាសិតខ្មែរយើងមួយលើកឡើងថា ៖ អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅពឹងសំប៉ាន 🙇🙇🙌🙌

FRESH NEWS in Cambodia

Address

Phnom Penh

Telephone

+85581444426

Website

Alerts

Be the first to know and let us send you an email when ABC Cambodia Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ABC Cambodia Family:

Share