04/09/2025
ប្រធានាធិបតីចិន ព្រមានមនុស្សជាតិ កំពុងប្រឈមរវាងសន្តិភាព និងសង្រ្គាម
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅថ្ងៃទី៣ ខែកញ្ញា បានព្រមានថា មនុស្សជាតិកំពុងប្រឈមសម្រាប់ជម្រើស សន្តិភាព ឬ សង្គ្រាម និងការទទួលបានផលប្រយោជន៍រួម ឬការប្រកួតប្រជែងបែបចាញ់ឈ្នះ។
ក្នុងខួបលើកទី៨០ឆ្នាំនៃជ័យជម្នះរបស់ប្រជាជនចិនតស៊ូប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក នៅទីក្រុងប៉េកាំង នៅថ្ងៃទី៣ ខែកញ្ញា ចិន បានធ្វើសមយុទ្ធយោធាដ៏ធំ និងរម្លឹកដល់វិញ្ញាណក្ខន្ធប្រជាជនចិន ដែលបានស្លាប់ក្នុងសង្រ្គាមលោកលើកទីពីរ។ តាមការប៉ាន់ប្រមាណ ប្រជាជនចិនច្រើនជាង ៣៥លាននាក់ បានស្លាប់ក្នុងសង្រ្គាមលោកលើកទី២។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia។