Anachak Trust Me

Anachak Trust Me Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Anachak Trust Me, News & Media Website, Street 24BT, Phnom Penh.

ចុងក្រោយគេ​ គឺ​ admin😂
17/08/2026

ចុងក្រោយគេ​ គឺ​ admin😂

Haha nothing to say to this picture, Hello thiefland😂😂😂
05/08/2026

Haha nothing to say to this picture, Hello thiefland😂😂😂

Hahaha thai
31/07/2026

Hahaha thai

🙏🙏🙏❤️❤️❤️
30/07/2026

🙏🙏🙏❤️❤️❤️

បញ្ជីឈ្មោះប្រទេសទាំង៦០ ដែលជាប់ពន្ធគយថ្មីរបស់លោក ដូណាល់ ត្រាំ(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ...
24/07/2026

បញ្ជីឈ្មោះប្រទេសទាំង៦០ ដែលជាប់ពន្ធគយថ្មីរបស់លោក ដូណាល់ ត្រាំ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសថាខ្លួននឹងដាក់ពន្ធគយថ្មីលើប្រទេសចំនួន៦០ ជុំវិញការព្រួយបារម្ភពីការបង្ខំកម្លាំងពលកម្ម ហើយពន្ធគយថ្មីនេះនឹងជំនួសពន្ធគយសកល ១០ភាគរយប្រកាសដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីដើមឆ្នាំនេះដែលត្រូវផុតសុពលភាពនៅថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ពន្ធគយថ្មីខាងលើរបស់លោក ត្រាំ ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃសុក្រ ទី២៤ ខែកក្កដានេះ មានអត្រាចន្លោះពី១០ភាគរយ ដល់១២,៥ភាគរយ។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះប្រទេស ទាំង៦០ដែលជាប់ពន្ធគយថ្មីរបស់លោក ត្រាំ៖

🚨*ព័ត៌មានថ្មីៗ : រដ្ឋមន្ត្រីីថៃ ចាប់ផ្តើមមានអ្នកកើតជំងឺ «បាក់ទឹកចិត្ត» ហើយ ‼️ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ Supajee Sut...
10/07/2026

🚨*ព័ត៌មានថ្មីៗ : រដ្ឋមន្ត្រីីថៃ ចាប់ផ្តើមមានអ្នកកើតជំងឺ «បាក់ទឹកចិត្ត» ហើយ ‼️ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ Supajee Suthamphan បានបង្ហាញអារម្មណ៍ខូចចិត្ត នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦នេះថា៖

«បច្ចុប្បន្ន លោកស្រី កំពុងចំណាយពេលវេលា ដើម្បីដោះស្រាយលើបញ្ហាជាច្រើន រួមមាន៖ ការចរចាពាណិជ្ជកម្មអន្តរជាតិ, រឿងពន្ធគយ, បញ្ហាកសិផល, បញ្ហាតម្លៃដូងក្រអូបថៃ ធ្លាក់ចុះតម្លៃ និងបញ្ហាម៉ាឡេស៊ី 🇲🇾 ផ្អាកការនាំចូលបង្គាថៃ 🇹🇭 ជាដើម»។

*លោកស្រីបន្ថែមថា៖ «ប្រទេសថៃ 🇹🇭 កំពុងប្រឈមនឹងវិបត្តិជាច្រើន ក្នុងពេលតែមួយ ដោយបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវចិត្តរបស់លោកស្រី»។

*លោកស្រីសង្កត់ធ្ងន់ថា៖ «លោកស្រី កំពុងកើតជំងឺបាក់ទឹកចិត្ត លោកស្រី មិនហ៊ានបើកទូរស័ព្ទ មើលបណ្តាញសង្គម (Social Media) នោះឡើយ ដោយសារតែមានអ្នកយករូបថតលោកស្រី ទៅកាត់តរូបភាពកំប្លែង (Meme) មើលងាយចំពោះលោកស្រី ប៉ុន្តែ បច្ចុប្បន្ន លោកស្រី កំពុងតែអប់រំផ្លូវចិត្តរបស់លោកស្រី ឱ្យស្ងប់ចិត្តស្ងប់អារម្មណ៍ នៅក្នុងផ្លូវព្រះធម៌ហើយ»។ (Smeyy)

1992 Vs 2026
10/07/2026

1992 Vs 2026

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចា...
09/07/2026

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) រៀបចំកិច្ចប្រជុំបច្ចេកទេសអន្តរក្រសួងស្ដីពីរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ពាក់កណ្ដាលអាណត្តិ។
===================
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានសហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) រៀបចំកិច្ចប្រជុំបច្ចេកទេសអន្តរក្រសួងស្ដីពីរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ពាក់កណ្ដាលអាណត្តិ នៅសាលប្រជុំ គ.ស.ម.ក. ក្រោមអធិបតីភាពឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធាន គ.ស.ម.ក. ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធាន គ.ស.ម.ក. និងលោក អាណាន់ ចន្ទ ប្រធានផ្នែកបង្ការនៃ OHCHR។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចជា ពង្រឹងការយល់ដឹងក្នុងចំណោមក្រសួង ស្ថាប័នពាក់ព័ន្ធអំពីតម្រូវការនៃការអនុវត្តអនុសាសន៍និងការចូលរួមរបស់កម្ពុជាក្នុងដំណើរការ UPR ជំរុញកិច្ចសហការអន្តរក្រសួងនិងភាពជាម្ចាស់ការនៃដំណើរការអនុវត្តអនុសាសន៍ ព្រមទាំងដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការរៀបចំរបាយការណ៍ UPR ពាក់កណ្ដាលអាណត្តិ។
ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម អ៊ិត រ៉ាឌី បានមានប្រសាសន៍ថា វត្តមានរបស់សមាជិកសមាជិកានៃកិច្ចប្រជុំនាពេលនេះ បានបង្ហាញនូវការយកចិត្តទុកដាក់របស់ក្រសួង ស្ថាប័នទាំងអស់នៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ កាតព្វកិច្ចសិទ្ធិមនុស្ស គឺជាការងាររបស់យើងទាំងអស់គ្នា ដែលត្រូវទទួលខុសត្រូវនិងពង្រឹងភាពជាម្ចាស់ការរបស់ខ្លួនក្នុងការអនុវត្តសាសន៍ទៅតាមដែនសមត្ថកិច្ចរៀងៗខ្លួន។ UPR ជាយន្ដការតែមួយគត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលផ្ដល់ជាវេទិកាមួយសម្រាប់ពិនិត្យស្ថានភាពសិទ្ធិមនុស្សរបស់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំង ១៩៣ប្រទេស ដោយរដ្ឋសមាជិកផ្សេងៗទៀត នៅចន្លោះបួនឆ្នាំកន្លះទៅប្រាំឆ្នាំម្ដង។ សម្រាប់កម្ពុជា បានចូលរួមជាមួយយន្ដការនេះចំនួនបួនជុំរួចមកហើយ គឺជុំទី១ ឆ្នាំ២០០៩ ជុំទី២ ឆ្នាំ២០១៤ ជុំទី៣ ឆ្នាំ២០១៩ និងជុំទី៤ ឆ្នាំ២០២៤។
ឯកឧត្តមបានបន្ថែមថា សម្រាប់ការពិនិត្យរបាយការណ៍ជុំទី៤ របស់កម្ពុជា មានប្រទេសចំនួន ១០០ បានចូលរួមនិងផ្ដល់អនុសាសន៍សរុបចំនួន ២៧៥ ដែលក្នុងនោះ កម្ពុជាបានសម្រេចទទួលយកចំនួន ២៣២ និងកត់សម្គាល់ចំនួន ៤៣អនុសាសន៍។ ការស្ម័គ្រចិត្តទទួលយកអនុសាសន៍ដ៏ច្រើនលើសលប់របស់កម្ពុជា ប្រមាណជាជាង ៨៤% មកអនុវត្តនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងប្រត្យក្សរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ដអភិវឌ្ឍវិស័យសិទ្ធិមនុស្សឱ្យកានតែល្អប្រសើរឡើងថែមទៀតដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជនទូទៅ ហើយការទទួលយកនេះ ក៏ត្រូវបានសាទរនិងកោតសរសើរពីគ្រប់មជ្ឈដ្ឋានទាំងជាតិនិងអន្តរជាតិ។ ការរៀបចំរបាយការណ៍ UPR ពាក់កណ្ដាលអាណត្តិ និងរបាយការណ៍ជុំបន្ទាប់ទៀត មានគោលបំណងដើម្បីជាការតាមដានការអនុវត្តអនុសាសន៍ផង និងជាឱកាសបង្ហាញនូវសមិទ្ធផលដែលកើតចេញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យសិទ្ធិមនុស្សដល់សហគមន៍ជាតិនិងអន្តរជាតិផងដែរ។
ក្នុងកិច្ចប្រជុំកិច្ចនេះ មានការធ្វើបទបង្ហាញដោយតំណាង OHCHR និង គ.ស.ម.ក. ស្ដីអំពីដំណើរការ UPR និងការអនុវត្តល្អៗ ព្រមទាំងទិដ្ឋភាពទូទៅនៃអនុសាសន៍ UPR ដែលកម្ពុជាបានទទួលយក និងផែនការក្នុងការរៀបចំរបាយការណ៍ UPR ពាក់កណ្ដាលអាណត្តិ។ បទបង្ហាញទាំងនេះ បានធ្វើឱ្យអ្នកចូលរួមមានការយល់ដឹងកាន់តែច្បាស់បន្ថែមទៀតអំពីដំណើរការ និងសារៈសំខាន់នៃការដាក់របាយការណ៍ UPR ជូនអង្គការសហប្រជាជាតិ។ នៅក្នុងនោះ ក៏មានការជជែកពិភាក្សាយ៉ាងផុលផុស និងប្រកបដោយស្ថាបនាពីសមាជិកសមាជិកានៃកិច្ចប្រជុំ ដោយផ្ដោតសំខាន់ទៅលើការអនុវត្តអនុសាសន៍របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងងរបៀបក្នុងការរៀបចំជារបាយការណ៍ឆ្លើយតបនឹងអនុសាសន៍នីមួយៗឱ្យមានប្រសិទ្ធភាពនិងចំគោលដៅ។
ថ្លែងបិទកិច្ចប្រជុំ ឯកឧត្តម អ៊ិត រ៉ាឌី បានថ្លែងអំណរគុណដល់ OHCHR ដែលបានសហការយ៉ាងល្អជាមួយ គ.ស.ម.ក. ក្នុងការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើង ហើយឯកឧត្តមក៏មានជំនឿថា ស្ថាប័នទាំងពីរនឹងបន្ដកិច្ចសហការល្អនេះបន្តទៀតសំដៅរួមគ្នាលើកកម្ពស់និងការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនជាលំដាប់។ ទន្ទឹមនេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់និងសម្ដែងនូវការកោតសរសើរដល់សមាជិកសមាជិកនៃកិច្ចប្រជុំ ដែលបានយកចិត្តទុកដាក់ស្ដាប់និងចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងចង់រួមចំណែកក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជា ដែលធ្វើឱ្យកិច្ចប្រជុំនេះសម្រេចបានលទ្ធផលគួរជាទីមោទនៈ៕

មានរឿងត្រូវជជែកគ្នាហេីយ​ អាហ្សង់ទីន​ ក្រោយយកឈ្នះ​អេហ្ស៊ីប​  🤔 🚨 ក្ដៅ🔥៖ FBI កំពុងស៊ើបអង្កេតសហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA...
09/07/2026

មានរឿងត្រូវជជែកគ្នាហេីយ​ អាហ្សង់ទីន​ ក្រោយយកឈ្នះ​អេហ្ស៊ីប​ 🤔

🚨 ក្ដៅ🔥៖ FBI កំពុងស៊ើបអង្កេតសហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA) ជុំវិញករណីលាងលុ.យកខ្វ.ក់ ៣០០ លានដុល្លារ 😕
➡️ ​ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) និងព្រះរាជអាជ្ញាសហព័ន្ធ កំពុងបើកការស៊ើបអង្កេតយ៉ាងក្តៅគគុកទៅលើសកម្មភាពហិរញ្ញវត្ថុរបស់សហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA) នៅក្នុងសហរដ្ឋអាមេរិក។ 😳

➡️ ​ការស៊ើបអង្កេតដ៏ធំនេះបានធ្វើឱ្យប្រធានសហព័ន្ធបាល់ទាត់អាហ្សង់ទីន លោក Claudio Tapia រងសម្ពាធ និងការរិះគន់យ៉ាងខ្លាំង ស្របពេលដែលអាហ្សង់ទីនក៏កំពុងមានរឿងរ៉ាវស៊ើបអង្កេតផ្ទៃក្នុង និងជម្លោះផ្លូវច្បាប់ពាក់ព័ន្ធនឹងការគេចពន្ធនៅក្នុងប្រទេសខ្លួនឯងផងដែរ។ 😐

Cr: CTS Sport

Address

Street 24BT
Phnom Penh
12000

Alerts

Be the first to know and let us send you an email when Anachak Trust Me posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share