KC កូនឆ្មា Houy

KC កូនឆ្មា Houy យើងផ្ដល់ស្នាមញញឹម និងការចែករំលែកអំពី ស្នេហា គ្រួសារ និងសង្គម។ We Give You the Smiling and Sharing​ about the love, family & social.

21/09/2025

ទិដ្ឋភាពភ្នំពេញពេលភ្ជុំ!

17/09/2025

រូបភាពមានសំឡេង អបអរខួប ២ឆ្នាំ ប្រាសាទកោះកេរ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ សម្រេចជាឯកច្ឆ័ន្ទ បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង រីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីដ។

កាលពីឆ្នាំ២០១៨ កម្ពុជាបានចុះសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ និងប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដើម្បីស្នើដាក់ប្រាសាទខ្មែរទាំងពីរនេះទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្តបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។
ទីតាំងប្រជុំប្រាសាទកោះកេរនេះ គឺជាអតីតរាជធានី “ឆោកគគ៌្យរ” របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) ទៅកាន់តំបន់កោះកេរនេះ ក្រោយពេលដណ្ដើមរាជបល្ល័ង្កពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី២ ដែលសោយរាជ្យនៅក្រុងអង្គរ។ ប្រាសាទនេះកសាងឡើងតាមរចនាប័ទ្មកោះកេរ ដែលមានរាងស្រដៀងនឹងពីរ៉ាមីត។

ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុង ភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ៕

"ទង្វើក្នុងបច្ចុប្បន្នកាល នឹងក្លាយជាអតីតកាល របស់អនាគតកាល។"+ កុំឱ្យរវល់៖- សោកស្ដាយ រឿងអតីតកាលកន្លងហួស- ពិបាកចិត្ត ក្នុងបច...
06/09/2025

"ទង្វើក្នុងបច្ចុប្បន្នកាល នឹងក្លាយជាអតីតកាល របស់អនាគតកាល។"
+ កុំឱ្យរវល់៖
- សោកស្ដាយ រឿងអតីតកាលកន្លងហួស
- ពិបាកចិត្ត ក្នុងបច្ចុប្បន្នកាល
- គិតព្រួយបារម្ភ ដល់អនាគតកាលមើលមិនឃើញ
៚ ដូច្នេះយើងត្រូវ ផ្ដោតខំធ្វើល្អត្រឹមត្រូវ នៅឥឡូវនេះ។ ពិសេសធ្វើល្អចំពោះខ្លួនឯង មនុស្សជាទីគោរពស្រឡាញ់ ញាតិមិត្ត ជនរួមជាតិ និង មនុស្សសត្វធម្មជាតិជុំវិញយើង។

01/09/2025

ខែថ្មី ពួកយើងប្រើផលិតផលខ្មែរ ហើយឈប់ទិញផលិតផលសៀម។
ចុះបងប្អូនកូនក្មួយវិញ?

09/08/2025

ខ្មែររួបរួម ខ្មែរឈ្នះ! គ្មានបរទេសណាស្រឡាញ់ជាតិការពារជាតិ និងកេរដូនតាយើង ជាងយើងទេ។ សូម ខ្មែរបន្តស្មារតីសាមគ្គី ពង្រឹងគុណភាព អប់រំ សុខាភិបាល សីលធម៌ យុត្តិធម៌ សូមខ្មែរមានអធ្យាស្រ័យជួយគ្នា បើកចិត្ត ទទួលការកែលម្អ និងឈប់ប្រកាន់ខឹងទាស់គ្នា រួមគ្នាកសាងអភិវឌ្ឍជាតិ។

យើងជាទ័ពជួរក្រោយ បន្ថយស្ត្រេសថប់បារម្ភ សូមទុកចិត្តរដ្ឋាភិបាល និងជួយដោយ៖
- ថែសុខភាព និងបន្តបំពេញ ភារកិច្ច ឬការងារខ្លួនឱ្យបានប្រសើរ
- ចូលរួមសកម្មភាពជួយ ឬឧបត្ថម្ភនានា សូម្បីតែឈាម
- ទប់ស្កាត់ និងមិន ចែករំលែក Share ព័ត៌មានមានក្លែងក្លាយបំពុល
- តាមដាន និងជឿ ឬ Share តែព័ត៌មានមានប្រភពច្បាស់លាស់ និងមានប្រយោជន៍
- Comment ប្រាប់ការពិត រកយុត្តិធម៌ តាមបណ្ដាញព័ត៌មានអន្តរជាតិ
- ផ្ដល់យោបល់ និង គៀងគរគ្នាគាំទ្រជួយជាតិ
- គាំទ្រផលិតផលជាតិ កាត់បន្ថយ ឈប់ទិញផលិតផលសត្រូវ បានលុយទិញអាវុធប្រហារយើងវិញ ឯទំនិញក៏មិនធានាគុណភាព
- កាន់សីល៥ ឬធ្វើសមាធិ ឬវិបស្សនា ឬបួងសួងបន់ស្រន់។

I found this amazing template in CapCut. Tap the link to try it out! https://www.capcut.com/tv2/ZSSg7nvmC/

សំណូមពរ ដើម្បីកុំឱ្យជនភៀសសឹកមាន អ្នកបាន អ្នកមិនបាន ឬជំនួយខ្លះច្រើនគរ ខណៈរបស់ចាំបាច់ផ្សេងទៀត បែរជាមិនមាន។+ ការណ៍នេះអាចដោយ...
26/07/2025

សំណូមពរ ដើម្បីកុំឱ្យជនភៀសសឹកមាន អ្នកបាន អ្នកមិនបាន ឬជំនួយខ្លះច្រើនគរ ខណៈរបស់ចាំបាច់ផ្សេងទៀត បែរជាមិនមាន។
+ ការណ៍នេះអាចដោយសារ៖
១. ជនភៀសសឹកច្រើន និងភ្លាមៗបែបនេះក៏មិនមានអ្នកគ្រប់គ្រង ឬមេភូមិមេឃុំរៀបចំ។
២. អ្នកផ្ដល់ជំនួយ មានច្រើនក្រុម តែមានកម្រិត ឬបើក្រុមមួយៗចែក ក៏មិនជូនគ្រប់ជនភៀសសឹក។
+ ប៉ុន្តែបើ ជំនួយប្រមូលជុំគ្នា ឬទោះជំនួយពីខាងណា ក៏យកមកដាក់តែ ១កន្លែង/ឃ្លាំងស្តុកជំនួយ ហើយអាចថតរូបជូនតំណាងជាអនុស្សាវរីយ៍ រួចចាំបែងចែក ជួបជនភៀសសឹក ដោយមានសណ្ដាប់ធ្នាប់ ឬអ្នកបានហើយ ឈប់មកទទួលទៀត ដោយត្រូវេផ្ដល់ជូនគ្រួសារមិនទាន់បានទទួល។ ពោលគឺមានមេភូមិ/អ្នករាប់ចំនួន ធ្វើស្ថិតិ ឬឱ្យពួកគាត់អង្គុយជាជួរ ឬតាមរោងស្នាក់ ហើយចាំយករបស់ជំនួយចែក តាមគ្រួសារ ឬតាមចំនួនសមាជិកគ្រួសារ។

៚ ដើម្បីងាយស្រួល គួរមានចុងភៅ ដាំបាយ ធ្វើម្ហូបរួម ដើម្បីកុំឱ្យពិបាកចំអិនអាហាររៀងៗខ្លួន។
ម្ចាស់ជំនួយភាគច្រើន ច្បាស់ជាឧបត្ថម្ភដូចៗគ្នា ផ្ដោតតែលើ ស្បៀងអាហារ រហូតពួកគាត់គ្មានកន្លែងទុកដាក់ផង។ ប៉ុន្តែជួនកាល ពួកគាត់ក៏ត្រូវការ ថ្នាំ ប្រេងខ្យល់ តង់ កន្ទេល មុង ភួយ ថ្នាំមូស សាប៊ូ របស់ប្រើប្រាស់ស្ត្រីប្រចាំខែ... ផងដែរ។ ជាមួយគ្នានេះ ទឹកស្អាត ធុងចំរុះទឹក បង្គន់/បង្គន់ចល័ត ក៏ចាំបាច់។

ខ្ញុំមានក្ដីរំភើប ចំពោះទឹកចិត្តខ្មែរស្រឡាញ់ជួយខ្មែរនេះខ្លាំងណាស់។ សូមខ្មែរគ្រប់និន្នាការរួបរួមសាមគ្គី កែលម្អ ជួយគ្នា កសាងជាតិរីកចម្រើនបន្តទៀត និងសូមកាត់បន្ថយ ឬឈប់ឆាប់ប្រកាន់ ខឹង ច្រណែន ស្អប់ បំផ្លាញគ្នា ដែលដូចផ្ដល់ឱកាសឱ្យសត្រូវឈ្នះជាន់ឈ្លីយើង។

26/07/2025

សូមជូនបុណ្យដល់ញាតិមិត្តបងប្អូនទាំងអស់គ្នា ពិសេសវីរៈកងទ័ពដែលកំពុងការពារទឹកដី។ សូមឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធ បុព្វការីជន និងដល់វីរជនអ្នកស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ។
សូមទទួលការគោរព និងកុសលផលបុណ្យពីយើងខ្ញុំផង។

09/07/2025

សាយណ្ហសួស្ដី រីករាយ រុក្ខទិវា ៩ កក្កដា។
រុក្ខទិវា ជាមរតកកើតចេញពីព្រះរាជបញ្ញាញាណរបស់ ព្រះបរមរតនកោដ្ឋ ព្រះ​ករុណា នរោត្តម សីហនុ កាលពី ឆ្នាំ១៩៥២ ដែលព្រះអង្គបានបំផុសចលនា​ដាំដើមឈើ ហៅថា រុក្ខទិវា នេះឡើង ព្រមទាំងផ្តល់ព្រះរាជបន្ទូលទូន្មានដល់​ប្រជា​រាស្រ្តទូទាំងប្រទេស ឱ្យដាំ និងថែរក្សាព្រៃឈើ តកូន តចៅ ដើម្បីឱ្យអាកាសធាតុមាន​ប្រក្រតីភាពជាវិជ្ជមានចំពោះវិស័យកសិកម្ម និងមនុស្សជាតិ។

ស្របតាមព្រះរាជបញ្ញាញាណនេះ និងដើម្បីបន្តស្នាព្រះហស្ថរបស់ ព្រះ​ករុណា ព្រះបរមរតនកោដ្ឋ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតឡើងវិញនូវពិធី «រុក្ខទិវា ៩កក្កដា» នៅ ឆ្នាំ១៩៩០ និងបានចាប់​ផ្តើម​ប្រារព្ធពិធីនេះឡើងវិញជារៀងរាល់ឆ្នាំ ចាប់ពី ឆ្នាំ១៩៩២ មក។

មកទល់ពេលនេះ ព្រឹត្តិការណ៍ "រុក្ខទិវា ៩កក្កដា" បានបង្កើតជាចលនាជាតិ​ស្រឡាញ់​ថែ​រក្សាការពារព្រៃឈើ និងដាំដើមឈើ ឡើងវិញនៅគ្រប់ទិសទីទូទាំងប្រទេស ដោយ​បង្កើតបានជាចម្ការឈើ និងសួនសាធារណៈរាប់សែនហិកតា នៅតាមវត្តអារាម សា​លា​រៀន ទីធ្លាសាធារណៈ សហគមន៍ និងរមណីយដ្ឋាននានា។ គិតត្រឹម ឆ្នាំ២០២៥ រដ្ឋ​បាលព្រៃឈើ និងខណ្ឌរដ្ឋបាល ព្រៃឈើ បានបណ្តុះ និងដាំកូនឈើជាង ២១លាន​ដើម ដោយប្រើប្រាស់ថវិការដ្ឋ ខណៈដែលកូនឈើជាច្រើនលានដើម​ផ្សេងទៀត​ត្រូវ​បានបណ្តុះ និងដាំដោយប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនរាប់បញ្ចូល​ឈើ​ហូប​ផ្លែ ឬដំណាំឧស្សាហកម្ម ដូចជាស្វាយ ខ្នុរ ដូង ដូងប្រេង កៅស៊ូ និងស្វាយចន្ទី​ជា​ដើម។ល។
#ជីដេវីត #វណ្ណដា #ស្រស់ស្អាត

07/07/2025

ខួប ១ឆ្នាំ នៃការបង្ហាញពេញមុខជាសាធារណៈ!

01/07/2025

កូនឆ្មា បង្រៀន ប្រុសចាស់ លេង Challenge ជាលើកទី២!
បើឈ្នះទៀត គួរទាររង្វាន់អ្វីទៅណ៎?
ចុចលើវីដេអូ ទើបឃើញផ្ទៃរូបពេញ!

01/07/2025

ប្រុសចាស់ ប៉ះ កូនឆ្មា បង្រៀននាំលេងល្បែងស្ទាវ ដែលខ្លួនមិនដែលស្គាល់!
បងប្អូនកូនក្មួយធ្លាប់ដឹងល្បែងនេះ ឬទេ?

Address

Toul Tompong, Chomkar Morn
Phnom Penh
120110

Website

Alerts

Be the first to know and let us send you an email when KC កូនឆ្មា Houy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share