The CIC Victim Group - CVG

The CIC Victim Group - CVG ក្រុមជនរងគ្រោះនៃករណី CIC (CVG) មានគោលបំណងតែមួយគត់ គឺការទាមទារយុត្តិធម៌ គ្មានពាក់ព័ន្ធនឹងនយោបាយឡើយ

សូមគោរពសម្តេចតេជោ និងសម្តេចធិបតី ជាទីគោរពសក្ការៈ! ក្នុងនាមជាកូនចៅដែលជារាស្ត្រសាមញ្ញ យើងខ្ញុំសូមលើកដៃសំពះគោរពស្នើសុំកិច្ច...
11/01/2026

សូមគោរពសម្តេចតេជោ និងសម្តេចធិបតី ជាទីគោរពសក្ការៈ! ក្នុងនាមជាកូនចៅដែលជារាស្ត្រសាមញ្ញ យើងខ្ញុំសូមលើកដៃសំពះគោរពស្នើសុំកិច្ចអន្តរាគមន៍ពី សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វែងរកយុត្តិធម៌។ យោងតាមពុទ្ធិវិជ្ជា ការសង្ស័យនិយម និងការវែកញែកនៅក្នុងពុទ្ធិ តើសម្តេចទាំងទ្វេបានដឹងពីទុក្ខសោករបស់យើងខ្ញុំទេ? វិចារណញ្ញាណនិយម នៃពុទ្ធិទាំង14! សូមរក្សាសង្គមពុទ្ធិ! នេះរឿងពិត ដែលគ្មានអ្នកណាម្នាក់ហ៊ានប្រាប់សម្តេចទាំងទ្វេពីការពិតអំពី CIC Capital Cambodia ដែលបានបោកប្រាស់លុយយើងខ្ញុំ នាំឱ្យប្រទេសខ្មែរស្មោកគ្រោកក្នុងអាស៊ី ព្រមទាំងបាត់អ្នកវិនិយោគ។
យើងខ្ញុំគឺជាអ្នកផ្តល់កម្ចីឱ្យក្រុមហ៊ុន CIC Capital Cambodia ពេលនេះយើងខ្ញុំកំពុងជួបទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់ជីវភាព សុខភាពផ្លូវចិត្ត និងការសិក្សារបស់កូនៗ។ យើងខ្ញុំគ្មានទីពឹងអ្វីក្រៅពីមេត្តាធម៌ និងកិច្ចអន្តរាគមន៍ពីសម្តេចទាំងទ្វេឡើយ ដើម្បីជួយឱ្យយើងខ្ញុំទទួលបានយុត្តិធម៌ និងថវិកាសន្សំមកវិញ។ សង្ឃឹមលើសេចក្តីមេត្តារបស់សម្តេច ជួយជំរុញយន្តការច្បាប់ឱ្យមានតម្លាភាព និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះពិតប្រាកដ។ ដោយក្តីគោរពបំផុត!

សូមគោរពសម្តេចតេជោ និងសម្តេចធិបតី ជាទីគោរពសក្ការៈ! ក្នុងនាមជាកូនចៅដែលជារាស្ត្រសាមញ្ញ យើងខ្ញុំសូមលើកដៃសំពះគោរពស្នើសុំកិច្ច...
05/01/2026

សូមគោរពសម្តេចតេជោ និងសម្តេចធិបតី ជាទីគោរពសក្ការៈ! ក្នុងនាមជាកូនចៅដែលជារាស្ត្រសាមញ្ញ យើងខ្ញុំសូមលើកដៃសំពះគោរពស្នើសុំកិច្ចអន្តរាគមន៍ពី សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត មេត្តាជួយដោះស្រាយករណីក្រុមហ៊ុន CIC Capital Cambodia ដែលបានអូសបន្លាយជាង ៣ឆ្នាំមកនេះ។ ពេលនេះយើងខ្ញុំកំពុងជួបទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់ជីវភាព និងការសិក្សារបស់កូនៗ។ យើងខ្ញុំគ្មានទីពឹងអ្វីក្រៅពីមេត្តាធម៌ និងកិច្ចអន្តរាគមន៍ពីសម្តេចទាំងទ្វេឡើយ ដើម្បីជួយឱ្យយើងខ្ញុំទទួលបានយុត្តិធម៌ និងថវិកាសន្សំមកវិញ។ សង្ឃឹមលើសេចក្តីមេត្តារបស់សម្តេច ជួយជំរុញយន្តការច្បាប់ឱ្យមានតម្លាភាព និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះពិតប្រាកដ។ ដោយក្តីគោរពបំផុត!
https://web.facebook.com/share/v/1QKENgEKra/
https://web.facebook.com/share/p/1G2iQcsZyC/

01/01/2026
ថ្ងៃទី ១ ខែ ១ ឆ្នាំ ២០២៦ សូមសម្តេច ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ជួយដោះស្រាយបញ្ហា CIC ដោយក្តីអនុគ្រោះផង។ ២០២៦ ជាង...
01/01/2026

ថ្ងៃទី ១ ខែ ១ ឆ្នាំ ២០២៦ សូមសម្តេច ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ជួយដោះស្រាយបញ្ហា CIC ដោយក្តីអនុគ្រោះផង។ ២០២៦ ជាង ៣ឆ្នាំហើយ ដែលយើងបានរងចាំយ៉ាងរងទុក្ខវេទនា ឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត។ យើងខ្ញុំគឺជាកូនខ្មែរ គឺជាប្អូន កូន និងជាចៅ របស់សម្តេចទាំងទ្វេក្នុងនាមជាខ្មែរតែមួយ។
សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៦ សូមសម្តេចទាំងទ្វេមានសុខភាពល្អបរិបូរណ៍ ប្រកបដោយ សេចក្តីសុខ សេចក្តីសម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏❤️🇰🇭

Address

Phnom Penh
120101

Alerts

Be the first to know and let us send you an email when The CIC Victim Group - CVG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share