Say Phirun

Say Phirun ចែករំលែកព័ត៌មាន

"កម្ពុជាបដិសេធចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដោយបានផ្សាយគ្មានមូលដ្ឋាន បំភ្លៃ បង្កើតសាច់រឿងក្នុ...
06/08/2025

"កម្ពុជាបដិសេធចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដោយបានផ្សាយគ្មានមូលដ្ឋាន បំភ្លៃ បង្កើតសាច់រឿងក្នុងចេតនាមូលបង្កាច់លើកម្ពុជា ចោទប្រកាន់បុគ្គលម្នាក់ថាជាទាហានរបស់កម្ពុជា ហើយបម្រើការងារនៅបញ្ជាការដ្ឋានអង្គរក្ស ដោយនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ ប្រព័ន្ធផ្សព្វផ្សាយថៃ បានផ្សាយព័ត៌មានមិនពិត ដោយប្រឌិតលើកឡើងថា ប៉ូលីសខេត្តបុរីរ៉ាំ បានចាប់ខ្លួនទាហានខ្មែរម្នាក់ មកពីបញ្ជាការដ្ឋានអង្គរក្ស (BHQ) និងត្រូវបានសង្ស័យថាលាក់ខ្លួននៅទីនោះ ដើម្បីបញ្ជូនព័ត៌មានចលនាយោធាថៃមកកម្ពុជា។

កម្ពុជាមិនអនុញ្ញាតជាដាច់ខាតឱ្យយោធិនគ្រប់រូបដែលមានស្នាមសាក់លើដងខ្លួន ដូចដែលភាគីថៃបានបង្ហាញរូបនោះ ចូលបម្រើការងារក្នុងក្របខណ្ឌណាមួយរបស់កងកម្លាំងរបស់កម្ពុជាជាដាច់ខាត។

ខ្ញុំស្នើឱ្យភាគីថៃ សូមបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិត និងគ្មានមូលដ្ឋានច្បាស់លាស់ ដែលនេះបង្ហាញពីភាពគ្មានវិជ្ជាជីវៈក្នុងស្ថាប័នសារព័ត៌មាន"។

(ប្រសាសន៍របស់លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥)

អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៖សូមជម្រាបជូនសាធារណជនជ្រាបថា ស្ថានការណ៍នៅតំបន់អានសេះ គិតត្រឹមម៉ោង ៥:៣...
05/08/2025

អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៖
សូមជម្រាបជូនសាធារណជនជ្រាបថា ស្ថានការណ៍នៅតំបន់អានសេះ គិតត្រឹមម៉ោង ៥:៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥
បន្លាលួសដែលកងទ័ពថៃបានរាយនៅតំបន់អានសេះកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ត្រូវបានរុះរើ និងគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកការធ្វើសកម្មភាពហើយ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រោយពីភាគីកម្ពុជា និងភាគីថៃប្រចាំការនៅតំបន់អានសេះ បានជួបពិភាក្សា និងចរចាគ្នា។
សូមបញ្ជាក់ថាតំបន់អានសេះស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា និងត្រូវបានគ្រប់គ្រងទាំងស្រុងដោយកងទ័ពកម្ពុជាក្រោយពីបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមាននៅម៉ោង ១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក។

Spokesperson of the Ministry of National Defense of the Kingdom of Cambodia:
The situation in An Ses area as of 5:30 PM on August 5, 2025.
The illegal installation of barbed wire by the Thai side in An Ses area on August 4, 2025, has been removed, and the machinery has ceased its operations as of the afternoon of August 5, 2025. The removal followed discussions and negotiations between the Cambodian and Thai forces positioned in An Ses area. It should be noted that An Sneh area is within Cambodian territory and is fully controlled by the Cambodian armed forces after the Ceasefire agreement between Cambodia and Thailand came into force at midnight on July 28, 2025.

01/08/2025
01/08/2025

អាណិត! ខ្លោចចិត្តណាស់ ពេលដែលឃើញទាហានកម្ពុជា ២រូបដែលត្រូវបានថៃបញ្ជូនត្រឡប់មកវិញ

29/07/2025
28/07/2025

កម្ពុជា មិនទាន់បញ្ចេញ និងប្រើអាវុធដ៏មានសក្តានុពល PHL 03 របស់ខ្លួននៅឡើយទេ គិតត្រឹមថ្ងៃនេះ

"ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោស និងច្រាលចោលចំពោះការចោទប្រកាន់ខុសពីការពិត និងមានចេតនាទុច្ចរិត របស់ភាគីថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានប្រើប្រាស់ម៉ីស៊ីលរយៈចម្ងាយឆ្ងាយ PHL 03 បាញ់ចូលទឹកដីថៃ។ កម្ពុជាសូមបញ្ជាក់ជាថ្មីថា គិតមកដល់ថ្ងៃទី២៨ ខែកក្កដានេះ កម្ពុជាមិនទាន់បានប្រើ និងមិនទាន់ដល់ពេលប្រើ ម៉ីស៊ីលរយៈចម្ងាយឆ្ងាយ PHL 03 នៅឡើយទេ។

ការចោទប្រកាន់របស់ភាគីថៃដោយគ្មានមូលដ្ឋាននេះ ដើម្បីខ្លួនអាចតម្លើងកម្រិតនៃការប្រើប្រាស់អាវុធកាន់តែសាហាវព្រៃផ្សៃជាងមុន ឃោរឃៅជាងមុន អមនុស្សធម៌ជាងមុន ក្នុងការវាយប្រហារក្នុងដែនអធិបតេយ្យភាពកម្ពុជា ដែលការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះ គឺដើម្បីបំភ័ន្តប្រជាជនខ្លួនឯងផង និងសហគមន៍អន្តរជាតិផង"។

(សន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ របស់ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា) ........

As of today, Cambodia has neither deployed nor used its strategic weapon, the PHL 03

"Cambodia firmly condemns and rejects the false and malicious claims by the Thai side alleging that Cambodia has fired long-range PHL 03 missiles into Thai territory.

Cambodia reaffirms that, as of July 28, it has neither deployed nor is prepared to deploy the PHL 03 long-range missiles.

These unfounded accusations are aimed at justifying more brutal and inhumane actions, while their false narrative seeks to mislead both their own citizens and the international community."

(Media briefing on July 28, 2025 by the Spokesperson of the Ministry of National Defense of the Kingdom of Cambodia)

28/07/2025
28/07/2025
28/07/2025
28/07/2025
មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនប្រទេសកម្ពុជា ជាមូលនិធិបង្ហាញពីភាពសាមគ្គី ក្តីស្រលាញ់ និងភាពទុកចិត្ត។ចូលទៅប...
28/08/2024

មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនប្រទេសកម្ពុជា ជាមូលនិធិបង្ហាញពីភាពសាមគ្គី ក្តីស្រលាញ់ និងភាពទុកចិត្ត។
ចូលទៅប្រើប្រាស់៖ https://twb.nz/borderinfrastructure

01/04/2024

ផ្តើមចេញពីមនោសញ្ចេតនាគោរព ស្រឡាញ់ ដឹងគុណដល់វីរភាពកងទ័ព នៅទិសប្រាសាទព្រះវិហារការពារទឹកដីជាប់ព្រំដែនថៃ ឡ.....

Address

369
Phnom Penh
12358

Telephone

+85516333772

Website

Alerts

Be the first to know and let us send you an email when Say Phirun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Say Phirun:

Share