Kelly Little White Tiger

Kelly Little White Tiger អរគុណការរាប់អាន! ចែករំលែកពត៏មានថ្មីជារៀងរាល់ថ្ងៃ

សេចក្តីបំភ្លឺផ្លូវការរបស់អាជ្ញាធរជាតិអប្សរា ទាក់ទងនឹងការផ្សព្វផ្សាយវីដេអូមួយនៅលើបណ្តាញសង្គម។ អាជ្ញាធរជាតិអប្សរាបានច្រានច...
20/08/2026

សេចក្តីបំភ្លឺផ្លូវការរបស់អាជ្ញាធរជាតិអប្សរា ទាក់ទងនឹងការផ្សព្វផ្សាយវីដេអូមួយនៅលើបណ្តាញសង្គម។ អាជ្ញាធរជាតិអប្សរាបានច្រានចោលទាំងស្រុងនូវការឡាយវីដេអូរបស់ស្ត្រីឈ្មោះ ឈាន សុខន ម្ចាស់គណនីហ្វេសប៊ុក «សៀវ ឡុងឌី» ដែលបានប្រើប្រាស់រូបភាពចាស់ៗ និយាយការពារការលក់ដូរគ្មានសណ្តាប់ធ្នាប់របស់ខ្លួន និងទម្លា//ក់កំហុសមកលើមន្ត្រីអាជ្ញាធរ។ តាមការបញ្ជាក់ បុគ្គលរូបនេះ មិនត្រឹមតែមិនសហការចូលលក់ដូរក្នុងទីតាំងដែលរដ្ឋបាលខេត្តរៀបចំជូនដោយឥតគិតថ្លៃនោះទេ ថែមទាំងបានដើរលក់ចល័តគ្មានសណ្តាប់ធ្នាប់ បង្កជម្លោះជាមួយមន្ត្រី និងរំខានដល់ភ្ញៀវទេសចរជាបន្តបន្ទាប់។ គួររំលឹកផងដែរថា កន្លងមកអាជ្ញាធរធ្លាប់បានសម្របសម្រួល និងថែមទាំងបានផ្តល់ផ្ទះស្នាក់នៅសមរម្យជូនគាត់ទៀតផង តែបុគ្គលរូបនេះនៅតែបន្តសកម្មភាពល្មើស និងធ្លាប់ធ្វើកិច្ចសន្យានៅស្នងការដ្ឋាននគរបាលខេត្តរួចមកហើយពាក់ព័ន្ធនឹងការឡាយវីដេអូបង្កការយល់ច្រឡំនេះ។

ពិតជាក្ដុកក្ដួល និងចូលរួមសោកស្ដាយផង ថ្មីៗនេះ អ្នកគ្រូ លក្ខិណា បានបង្ហោះសាររំលែកទុក្ខជូនចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ម...
17/08/2026

ពិតជាក្ដុកក្ដួល និងចូលរួមសោកស្ដាយផង ថ្មីៗនេះ អ្នកគ្រូ លក្ខិណា បានបង្ហោះសាររំលែកទុក្ខជូនចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់ដែលឈ្មោះ ប៉ាត់។ អ្នកគ្រូបានសរសេរយ៉ាងកម្សត់ថា៖ «ប៉ាត់ ឯងទៅបានសុខហើយណា» 💔 សារមួយឃ្លានេះពិតជាធ្វើឱ្យអ្នកអានមានអារម្មណ៍ក្ដុកក្ដួល និងស្រណោះតាមពិតមែន។ ជាមួយគ្នានេះ អ្នកគ្រូក៏បានជម្រាបជូនដំណឹងដល់បងប្អូនញាតិមិត្តទាំងអស់ ឱ្យបានជ្រាបពីកម្មវិធីបុណ្យផងដែរ គឺពិធីដង្ហែសពនឹងធ្វើឡើងនៅថ្ងៃស្អែក វេលាម៉ោង ៩ ព្រឹក នៅទីតាំងជាប់ផ្ទះរបស់អ្នកគ្រូផ្ទាល់តែម្ដង។ សូមជួយខមិនចូលរួមរំលែកទុក្ខ និងបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់គាត់បានទៅកាន់សុគតិភពទាំងអស់គ្នាផង! 🙏។

ស្ត្រី​ជើង​ឆេីត​ជេរប្រមាថ​វីរៈ​កងទ័ព​ជួរមុខ​ ត្រូវបាន​បញ្ជូនទៅ​ដល់​មណ្ឌល​អប់រំ​កែប្រែ​ទី២​(ម២)​ រួចហើយ​នៅយប់នេះ​ ។
14/08/2026

ស្ត្រី​ជើង​ឆេីត​ជេរប្រមាថ​វីរៈ​កងទ័ព​ជួរមុខ​ ត្រូវបាន​បញ្ជូនទៅ​ដល់​មណ្ឌល​អប់រំ​កែប្រែ​ទី២​(ម២)​ រួចហើយ​នៅយប់នេះ​ ។

កម្ស.ត់ពេកហើយ! ថ្មីៗនេះ លោកហេង គីមហៀង បានបង្ហោះសារយ៉ាងក.ម្សត់ទាក់ទងនឹងស.ម្ពា.ធជីវិតរបស់ខ្លួន ដោយលើកឡើងថា៖ "អ្នកគ្រាន់ហេី...
14/08/2026

កម្ស.ត់ពេកហើយ! ថ្មីៗនេះ លោកហេង គីមហៀង បានបង្ហោះសារយ៉ាងក.ម្សត់ទាក់ទងនឹងស.ម្ពា.ធជីវិតរបស់ខ្លួន ដោយលើកឡើងថា៖ "អ្នកគ្រាន់ហេីយនៅមានមួយច្រក ចំណែកខ្ញុំគ្មានសូម្បីមួយច្រក មានតែចំណាយហេីយមានបំណុ.លទៀត"។ សារមួយឃ្លានេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្ថានភាពដ៏តា.នតឹ.ង ដែលលោកកំពុងជួបប្រទះនូវវិបត្តិបា.ត់ប.ង់ប្រា.ក់ចំណូលទាំងស្រុង ខណៈដែលការចំណាយប្រចាំថ្ងៃនៅតែបន្ត ហើយថែមទាំងត្រូវរែកពន់បន្ទុកបំណុ..លថែមទៀតផង។ ជុំវិញការលើកឡើងនេះ មានមហាជនជាច្រើនបានចូលរួមផ្តល់កម្លាំងចិត្តដល់លោក ឱ្យបន្តការតស៊ូជំនះនូវឧបសគ្គដ៏លំបាកមួយនេះឱ្យបាន។»

ក្ដៅគគុក!  អ្នកនាង ស្រីអ៊ីត ទ្រាំលែងបាន ចេញមុខដាក់ចំៗទៅកាន់លោក ងួន សុបិន្ត ជុំវិញការលើកឡើងថាប្ដីរកក្រៅមកពីប្រពន្ធផ្ដល់ក្...
14/08/2026

ក្ដៅគគុក! អ្នកនាង ស្រីអ៊ីត ទ្រាំលែងបាន ចេញមុខដាក់ចំៗទៅកាន់លោក ងួន សុបិន្ត ជុំវិញការលើកឡើងថាប្ដីរកក្រៅមកពីប្រពន្ធផ្ដល់ក្ដីសុខឱ្យមិនគ្រប់គ្រាន់៖ ថ្មីៗនេះ អ្នកនិពន្ធ និងអ្នកដឹកនាំសម្ដែងល្បីឈ្មោះ លោក ងួន សុបិន្ត បានរងការរិះ.គ...ន់យ៉ាងចាស់ដៃ ក្រោយពីលោកបានលើកឡើងក្នុងវីដេអូសម្ភាសន៍មួយថា បុរសលួចមានអ្នកថ្មី គឺដោយសារតែភរិយាផ្ដល់ភាពគ្រប់គ្រាន់ឱ្យមិនបានពេញលេញ។ ទស្សនៈនេះហាក់ដូចជាការទម្លា.ក់កំហុ..សទៅលើស្ត្រីតែម្ខាង ទើបធ្វើឱ្យមហាជន និងសិល្បករជាច្រើនសម្តែងការខកចិត្តយ៉ាងខ្លាំង។ ជាក់ស្ដែង តារាកំប្លែង អ្នកនាង ស្រីអ៊ីត បានចេញមុខប្រ.តិ..ក.ម្ម.ចំៗតបទៅលោក ងួន សុបិន្ត វិញថា ការដែលស្វាមីរកក្រៅ មិនមែនមកពីប្រពន្ធផ្ដល់ឱ្យមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែវាបណ្ដាលមកពីចរិត និងអារម្មណ៍របស់មនុស្សប្រុសមួយចំនួនតូច ដែលចូលចិត្តសាកល្បងរបស់ថ្មីតែប៉ុណ្ណោះ។»

ក្តៅៗ🚨🔥 !! សម្តេចតេជោ ហ៊ុន សែនប្រធាន​ព្រឹទ្ធសភា បាន​ប្រាប់​ឲ្យ​ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ជាពិសេស​ក្រសួង​កិច្ច...
14/08/2026

ក្តៅៗ🚨🔥 !! សម្តេចតេជោ ហ៊ុន សែនប្រធាន​ព្រឹទ្ធសភា បាន​ប្រាប់​ឲ្យ​ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ជាពិសេស​ក្រសួង​កិច្ចការ​នារី ដើរ​តួជា​ដើមបណ្ដឹង​ក្នុង​ការ​ប្ដឹងបុគ្គល​ដែល​ជេរប្រមាថដោយ​ប្រើ​ពាក្យ​អាក្រក់ៗ ប៉ះដល់​តម្លៃ​ស្ត្រី និង​សិលធម៌​សង្គម​ខ្មែរ។

ការលាតត្រដាងបន្ថែមរបស់លោក ផែង វណ្ណៈ ពាក់ព័ន្ធនឹងម្ចាស់ហាងទូរស័ព្ទ Mr.8 Gaming។ លោកបានបញ្ជាក់ថា ប្តីប្រពន្ធម្ចាស់ហាងនេះ ម...
14/08/2026

ការលាតត្រដាងបន្ថែមរបស់លោក ផែង វណ្ណៈ ពាក់ព័ន្ធនឹងម្ចាស់ហាងទូរស័ព្ទ Mr.8 Gaming។ លោកបានបញ្ជាក់ថា ប្តីប្រពន្ធម្ចាស់ហាងនេះ មិនត្រឹមតែបានជេ//រប្រមា//ថវីរកងទ័ពប៉ុណ្ណោះទេ តែពួកគេក៏មានប្រវត្តិជេ//រប្រមា//ថអតិថិជនជាច្រើននាក់ផងដែរ ជាពិសេសនៅពេលដែលអតិថិជនទិញទូរស័ព្ទយកទៅប្រើមិនកើត ហើយសុំដូរយកប្រាក់វិញ។ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់ លោក ផែង វណ្ណៈ បានចោទប្រកា//ន់ថាហាងនេះរកស៊ីល/ក់ទូរស័ព្ទក្លែ//ងក្លា//យ ដោយទូរស័ព្ទតម្លៃ ១៥០ដុល្លារ ពេលអតិថិជនយកមកលក់វិញ ហ៊ានទិញចូលត្រឹមតែ ៥ ទៅ ១០ដុល្លារប៉ុណ្ណោះ រួចថែមទាំងជេ//រប្រមា//ថអតិថិជនទៀតផង។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់សមត្ថកិច្ចឱ្យស៊ើបអង្កេតករណីឆ//បោ//កនេះបន្ថែម និងជំរុញឱ្យជនរងគ្រោះទាំងអស់ចេញមុខមកដាក់ពាក្យបណ្តឹង ដើម្បីទទួលបានប្រា//ក់កម្រៃវិញ និងស្វែងរកយុត្តិធម៌។

បេះដូងឪពុកជូនមកប្រឡងដេកស្លា/ប់ កូនដាស់មិនភ្ញាក់ក៏ចេញទៅប្រឡងបាត់ពេលនេះកូនក៏មិនដឹងឪពុកស្លា/ប់ដែរ !លោក អុប សារ៉ែន ឪពុករបស់ប...
11/08/2026

បេះដូងឪពុកជូនមកប្រឡងដេកស្លា/ប់ កូនដាស់មិនភ្ញាក់ក៏ចេញទៅប្រឡងបាត់ពេលនេះកូនក៏មិនដឹងឪពុកស្លា/ប់ដែរ !

លោក អុប សារ៉ែន ឪពុករបស់បេក្ខជន អ៊ាង សីហា ប្រឡងនៅមណ្ឌលវិទ្យាល័យស្ទឹងសែន ត្រូវបានគេប្រទះឃើញដេកស្លា/ប់ស្ដូ/កស្ដឹ/ង ក្រោយជូនកូនទៅប្រឡងរួច។
បើតាមសាច់ញាតិរបស់សពបានឱ្យដឹងថា បេក្ខជន អ៊ាង សីហា ពុំបានដឹងពីដំណឹងមរ/ណភាពរបស់លោកឪពុកនោះទេ ដោយសាច់ញាតិ បានបង្ហោះរៀបរាប់ថា «បេះដូងឪពុកជូនមកប្រឡងដេកស្លា//ប់ កូនដាស់មិនភ្ញាក់ក៏ចេញទៅប្រឡងបាត់ ពេលនេះកូនក៏មិនដឹងឪពុកស្លា//ប់ដែរ បងប្រុសបងល្អពេកហើយ សូមវិញ្ញាណក្ខន្ធបងទៅកាន់សុខគតិភព និងអាយុវែងជាងនេះ បងបានធ្វើល្អនិងជាឪពុកល្អហើយជាចុងក្រោយក៏ជូនពរក្មួយឲ្យជួបតែសំណាងល្អនិងប្រឡងជាប់ដើម្បីតបស្នងសងគុណដល់ឪពុកដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូន ញញឹមហើយចូលទៅប្រឡងវិញទាំងមិនដឹងរឿងសុំទោសផងក្មួយប្រុសដែលពូលាក់បាំង»។
នេះជារឿងដ៏ក្រៀមក្រំ និងគួរឱ្យសោកស្ដាយបំផុត ដែលឪពុកម្នាក់បានប្រឹងប្រែងដើម្បីកូន បែរជាពុំអាចមើលឃើញពីភាគជោគជ័យរបស់កូនប្រុសរបស់ខ្លួន និងទៅបាត់ដោយមិនបានលាកូន គ្រួសារ និងសាច់ញាតិ សូម្បីមួយម៉ាត់៕

ពេលនេះគ្រួសារជនរងគ្រោះបានទទួលសំណងហើយ ដែលមានចំនួន៦ម៉ឺនដុល្លារ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅសាលាឃុំខ្ចៅ ស្រុកកងមាស ខេត្...
07/08/2026

ពេលនេះគ្រួសារជនរងគ្រោះបានទទួលសំណងហើយ ដែលមានចំនួន៦ម៉ឺនដុល្លារ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅសាលាឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម

ការទទួលសំណងនេះ មិនមែនបានន័យថា ដោះលែងជនបង្ក សាម ម៉ីជូ នោះទេ នាងនៅតែត្រូវជាប់ឃុំពន្ធនាគារដដែលទៅតាមផ្លូវច្បាប់៕
ប្រភព៖ វ៉ាន់ សារាយ

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ គឺជាថ្ងៃគម្រប់ខួបអាយុ ១៨ឆ្នាំរបស់នាង ដោយទទួលបានការជូនពរ និងការរៀបចំកម្មវិធីយ...
26/07/2026

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ គឺជាថ្ងៃគម្រប់ខួបអាយុ ១៨ឆ្នាំរបស់នាង ដោយទទួលបានការជូនពរ និងការរៀបចំកម្មវិធីយ៉ាងកក់ក្តៅពីសំណាក់ក្រុមគ្រួសារ និងអ្នកគាំទ្រ។ យ៉ាងណាមិញ អ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍នោះ គឺ ជូរី ល្អហួស បានបង្ហោះសាររៀបរាប់យ៉ាងក្តុកក្តួលថា៖ "នៅពេលអ្នកគ្រប់គ្នាកំពុងច្រៀងបទចម្រៀងខួបកំណើតជូនខ្ញុំ ខ្ញុំបានមើលជុំវិញខ្លួន ទើបដឹងថាមានបា//ត់មនុស្សម្នាក់មិនឃើញមកច្រៀងអបអរខ្ញុំឡើយ"។

Address

Phnom Penh
12202

Alerts

Be the first to know and let us send you an email when Kelly Little White Tiger posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share