
26/04/2025
តោះចុងសប្តាហ៍ មើលកុនខ្មែរទាំងអស់គ្នា ❤️
💢💢 #រោងចក្រខ្មោច (𝘗𝘈𝘉𝘙𝘐𝘒 𝘎𝘜𝘓𝘈) លើសពីកុនតក់ស្លុត ចម្ងល់ចាក់ស្រែះជាមួយមហារឿងនឹកស្មានមិនដល់ច្របល់ផ្តុំបង្កើតបានរឿងដ៏ភ្ញាក់ផ្អើលនៅចុងបញ្ចប់ ដែលគ្រប់គ្នាបំភ្លេចមិនបាន! ‼️.........................................................................🎖
🛑⭕️- សាច់រឿង ដកស្រង់ពីមហាព្រឹត្តិការណ៍ពិត ….
ថ្លែងពីករណីឆាប់ឆេះរោងចក្រផលិតស្ករអំពៅមួយកន្លែង ដែលឆក់យកជីវិតកម្មកររោងចក្ររាប់រយនាក់ ឆ្លាក់ចាររឿងគួរឲ្យខ្លាច ដោយហេតុទីនោះក្លាយជាកន្លែងជើងកប ឬ ទីប្រមូលផ្តុំដោយអារក្ស វិញ្ញាណអមនុស្សកាចសាហាវ ហើយកាន់តែរន្ធត់នោះ ទោះរោងចក្រត្រូវបានសាងសង់ថ្មីយ៉ាងណា តែភាពខ្លាចរអារនៅតែសាក្សីថាឃើញវិញ្ញាណដ៏គួរឲ្យខ្លាចអមដោយសម្រែក រមែងលាន់បន្លឺក្រោយវេលា ៩យប់ រហូតត្រូវបានយកមកផលិតជាកុន ផលិតដោយកំពូលផលិតករល្បីរបស់ឥណ្ឌូនេស៉ី
Awi Suryadi ម្ចាស់ស្នាដៃរឿង 𝘋𝘢𝘯𝘶𝘳 ។
🔴✍🏼 ចំណុចពិសេសគួរឲ្យចាប់អារម្មណ៍ នៃភាពយន្តរោងចក្រខ្មោច:
- ព្រឹត្តិការណ៍ពិតផលិតជាកុន :
សាច់រឿងនេះ នឹងនាំអ្នកទស្សនាទៅខ្សែរឿងនៃ ជីវិត
អ្នកភូមិមួយក្រុម ចំណាកស្រុកតាមផ្លូវដ៏វែងឆ្ងាយ ក្នុងគោលដៅដើម្បី ទៅធ្វេីការនៅរោងចក្រ (ស្ករអំពៅ) ។
💀💀💀☠️ហើយពួកគេអត់ដឹងទេថារោងចក្រនោះមានប្រវត្តិឆេះពីមុន។
អ្នកទស្សនានឹងក្លាយជាសញ្ញានាំផ្លូវជាមួយតួអង្គឯក សិក្សាពី
រឿងអាថ៌កំបាំងជាច្រេីនដែលនឹកស្មានមិនដល់ក្នុងផ្ទៃរឿងចាប់ពីការស្នាក់នៅថ្ងៃដំបូងបូករួមជាមួយស្ថានភាពប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ។ លោកអ្នកនឹងទស្សនាសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនៃចម្ការអំពៅនោះ។
- ជំនឿ និង ទំនៀម ដ៏តក់ស្លុត:
មានការប្រព្រឹត្តអំពើឆ្គាំឆ្គង នៃ តួអង្គ បង្កជាចំនងបញ្ហា និង កង្វះការហាមប្រាមដិតដល់ពី ចាស់ទុំក្នុងតំបន់ បង្ការទុកមុនដល់អ្នកចំណូលថ្មី បង្កការបូជាយញ្ញ ដ៏ កាចសាហាវនាសម័យមុន ត្រឡប់មកវិញ.. ក្រោយកំហុសឧប្បត្តិហេតុ.🔥។
អ្នកទស្សនានឹងបានរៀនសូត្រពីសិល្ប:វប្បធម៌ជំនឿ ដ៏ចម្លែក របស់ប៉ែកខាង ឥណ្ឌូណេស៊ី នៅពេលដែលធ្វេីដំណេីរចាកចេញពីស្រុក គឺ " គេយកដៃទាំងសងខាង ផ្គុំជាប់គ្នាធ្វេីការបួងសួង ហេីយយកដៃ មកដាក់នៅលេីផ្ទៃមុខ "។
🗒️ កាមកិលេស គឺជាគុកដ៏ធំនៃចំណងបញ្ហា
ព្រោះភាពប្រេះឆា កើតពីដោយសារស្នេហា និង មិត្តភាព ដែលជាជនទី៣។
កំហុស លាយឡំនឹង ចំណង់ តណ្ហា របស់តួអង្គ២នាក់
បានបង្កើតជាចំណងបញ្ហាដ៏ធំ រហូតឈានដល់ការ
ប្រារព្វពិធីថ្វាយម្ចាស់ទឹកម្ចាស់ដី ដោយ ការបូជាកូនកម្លោះ ក្រមុំ មួយគ ូឈានមកកកើតជាថ្មី ក្រោយអ្វីៗបានបាត់ទៅជាយូរបានវិលត្រឡប់មកវិញយ៉ាងកាចសាហាវ ។
❌⚠️ កុននេះមានឈុតស្រើបស្រាល និង រន្ធត់ខ្លាំង នារីមានផ្ទៃពោះ និង កុមារក្រោមអាយុសូមហាមទស្សនា។
8.1/10*
_ 𝘔𝘢𝘬𝘢𝘳𝘢✔️
𝘈𝘳𝘵𝘸𝘰𝘳𝘬 𝘋𝘦𝘴𝘪𝘨𝘯 : 𝘋𝘪𝘯𝘢 ✔️
#ក្រុមការងារវិភាគកុន #អ្នកតាមដាន #អ្នកវិភាគឯករាជ្យ #ក្រុមការងារវិភាគកុន