ចលនាយុវជនកម្ពុជា - ឯកឧត្តម ហ៊ុន ម៉ាណែត

  • Home
  • Cambodia
  • Phnom Penh
  • ចលនាយុវជនកម្ពុជា - ឯកឧត្តម ហ៊ុន ម៉ាណែត

ចលនាយុវជនកម្ពុជា - ឯកឧត្តម ហ៊ុន ម៉ាណែត The Youth Movement Of Cambodia

18/09/2025

នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពាក់ព័ន្ធនឹងការវិវត្តន៍នៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតដល់មានការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលរបស់កម្ពុជា ដែលបានបណ្តាលឱ្យមានការរងរបួសជាច្រើននាក់។

ដោយស្ថានការណ៍នៅថ្ងៃនេះបន្តវិវត្តគួរឱ្យព្រួយបារម្ភទៀត ខ្ញុំបានស្នើឯកឧត្ដម Anwar Ibrahim ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែល កុំអោយមានការរាយបន្លាលួសបន្ថែម ឬធ្វើសកម្មភាពណាមួយដែលពង្រីកវិសាលភាពនៃជម្លោះ និងរង់ចាំដំណោះស្រាយបញ្ហាព្រំដែនពីគណៈកម្មការចម្រុះព្រំដែន (JBC) នៅពេលខាងមុខ ស្របតាមការឯកភាពគ្នារវាងភាគីកម្ពុជានិងថៃក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ៕

#ហ៊ុនម៉ាណែត
#កម្ពុជា

06/09/2025
13/08/2025
05/08/2025

ប្រធានអាស៊ាន៖ ម៉ាឡេស៊ី ប្រើផ្កាយរណប ដើម្បីតាមដានបទឈប់បាញ់ រវាងកម្ពុជា និងថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bernama។

04/08/2025
03/08/2025

សេចក្តីជូនដំណឹង
ស្តីពីការហាមឃាត់មិនឱ្យមានការបង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) ជាដាច់ខាតក្នុងរយៈពេល ១៥ថ្ងៃ សម្រាប់ខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ!

សម្តេចលោកបានជួបជាមួយ លោកស្រី Xuemei Chen ប្រធានក្រុមហ៊ុន Zhengzhou chen’s sun ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ...
06/11/2024

សម្តេចលោកបានជួបជាមួយ លោកស្រី Xuemei Chen ប្រធានក្រុមហ៊ុន Zhengzhou chen’s sun ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្រុមហ៊ុន Zhengzhou Chen's ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ មានទីស្នាក់ការនៅទីក្រុង Zhengzhou ប្រទេសចិន។ ផ្តោតលើកការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជផ្លែឈើ ការដាំដុះទ្រង់ទ្រាយធំ ការកែច្នៃក្រោយការប្រមូលផល ការចែកចាយ ការដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ ចែកចាយគ្រប់បណ្តាញ, ការលក់ដុំ និងទីផ្សារលក់រាយ, ផលិតគ្រាប់ផ្លែឈើស្ងួត និងអាហារសម្រន់។

ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃពុធ ទី៦ វិច្ឆិកា ២០២៤

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

Address

Phnom Penh
Phnom Penh

Website

Alerts

Be the first to know and let us send you an email when ចលនាយុវជនកម្ពុជា - ឯកឧត្តម ហ៊ុន ម៉ាណែត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ចលនាយុវជនកម្ពុជា - ឯកឧត្តម ហ៊ុន ម៉ាណែត:

Share

Category