
28/01/2025
របៀបវាស់ទំហំដីលើក្រដាសប្លង់។
១-យកបន្ទាត់ក្រិតវាស់គំនូសផ្លូវលើប្លង់ថាតើបានប៉ុន្មានមីលីម៉ែត្រ : លើប្លង់នេះ ខ្ញុំវាស់ឃើញ ១៩ មីលីម៉ែត្រ
២-មើលមាត្រដ្ឋានថាតើ១លើប៉ុន្មាន : ដោយប្លង់នេះប្រើមាត្រដ្ឋាន ១លើ៨០០
៣-យកចំនួនមីលីម៉ែត្រផ្លូវ គុណនឹង មីលីម៉ែត្រលើមាត្រដ្ឋាន
ចឹងខ្ញុំបាន ១៩✖️៨០០ = ១៥២០០មីលីម៉ែត្រ ដោយ១០០០មីលីម៉ែត្រស្មើនឹង១ម៉ែត្រ ដូច្នេះ១៥២០០➗១០០០ = ១៥,២ម៉ែត្រ
ចុងក្រោយ យើងដឹងថាផ្លូវមុខដីទំហំ១៥,២ម៉ែត្រ