RKT TV24H

RKT TV24H បណ្ដាញព័ត៌មានសម្រាប់មហាជន

05/04/2025
ជួបរបស់ពិតហើយ!នោះ ក្រឡាប់ចាក់ហើយ Taimu ជួបរបស់ពិត ចំរើន គុនខ្មែរ ពិតជាធ្វើឲ្យគ្រប់គ្នានឹកស្មានមិនដល់ ល្អណាស់ថ្ងៃនេះ យកឈ្...
03/04/2025

ជួបរបស់ពិតហើយ!

នោះ ក្រឡាប់ចាក់ហើយ Taimu ជួបរបស់ពិត ចំរើន គុនខ្មែរ ពិតជាធ្វើឲ្យគ្រប់គ្នានឹកស្មានមិនដល់ ល្អណាស់ថ្ងៃនេះ យកឈ្នះ កីឡាករជប៉ុន Taimu Hisai ក្លាយជាម្ចាស់ខ្សែក្រវាត់តេជោសន្តិភាព។ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥

12/02/2025

ករណីអគ្គិភ័យ​ឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​កន្លែង​ដែល​ស្ថិត​នៅ​តំបន់​ទំពាំង​គា​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ វេលា​ម៉ោង​ ០៨:៤០ នាទី​ព្រឹក​ ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥

04/02/2025

អាជ្ញាធរចុះរៀបចំសណ្ដាប់ធ្នាប់ កាត់ស្លាកផ្សព្វផ្សាយ ពាណិជ្ជកម្ម លើចិញ្ចើមផ្លូវសាធារណៈ

ជនសង្ស័យ១នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗពាក់ព័ន្ធករណីគ្រឿងញៀន!តាកែវ៖ ដោយ​មាន​ការណែនាំ​ចង្អុល​បង្ហាញ​ពី​​លោក​ឧត្ដមស...
24/01/2025

ជនសង្ស័យ១នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗពាក់ព័ន្ធករណីគ្រឿងញៀន!

តាកែវ៖ ដោយ​មាន​ការណែនាំ​ចង្អុល​បង្ហាញ​ពី​​លោក​ឧត្ដមសេនីយ៍​ទោ​​ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ​ និងមានការ​សម្របសម្រួល​ពី​​ឯកឧត្ដម​ ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ​ នៅ​ថ្ងៃទី​២២​ ខែមករា​ ឆ្នាំ​២០២៥​ លោក​វរសេនីយ៍ឯក​ ភី​ ឆុន​ អធិការនគរបាលស្រុកសំរោង​បាន​ដឹកនាំ​កម្លាំងជំនាញប្រឆាំង​គ្រឿងញៀន​ នៃអធិការដ្ឋាននគរបាលស្រុកសំរោង និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទ្រា​ ធ្វើ​ការបង្ក្រាបបានករណីរក្សាទុក​ ជួញដូរ និងប្រេីប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ស្ថិតនៅចំណុចភូមិកំពង់ទ្រា ឃុំទ្រា ស្រុកសំរោង​ ខេត្តតាកែវ។

​ ដោយឃាត់ខ្លួនជនសង្ស័យ​បាន​ ០១​ នាក់ ឈ្មោះ​ ចាន់​ ចិត្រា ភេទ​ប្រុស​ អាយុ​ ២៤​ ឆ្នាំ​ មុខ​របរ​មិនពិតប្រាកដ​ រស់នៅ​ភូមិ​វែង ឃុំសិង្ហ ស្រុកសំរោង​ ខេត្តតាកែវ​ ​​ ។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​ ២៤​ កញ្ចប់​ ​ ម៉ូតូ​ ០១​ គ្រឿង​ និងទូរស័ព្ទ​ ០១​ គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវីធី។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ៖ លោក SantaKH បានដឹងអំពីកំហុស ហើយបានមកធ្វើការសុំទោសដោយផ្ទាល់ជាមួយ ឯកឧត្តម អភិបាលខេត្ត...
25/04/2024

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ៖ លោក SantaKH បានដឹងអំពីកំហុស ហើយបានមកធ្វើការសុំទោសដោយផ្ទាល់ជាមួយ ឯកឧត្តម អភិបាលខេត្ត និងសុំទោសជាសាធារណៈម្តងទៀតជុំវិញកំហុសឆ្គងរបស់ខ្លួនក្នុងការថតរូបមិនសមរម្យ ។ 25.04.24

24/04/2024

ទីបំផុត កម្លាំងនគរបាលចាប់ខ្លួនលោក ជួន គន្ធា ដែលប្រកាសចែកដីរដ្ឋជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់

ការបង្ហាញក្បាច់គុនល្បុក្កតោ ជាមួយក្បាច់គុនសៅលីញ ក្នុងព្រឹត្តិការណ៍ពិរព័ណ៍វប្បធម៍ទេសចរណ៍ កម្ពុជា-ចិន ខាងជើងប្រាសាទបាយ័ន​ ...
24/04/2024

ការបង្ហាញក្បាច់គុនល្បុក្កតោ ជាមួយក្បាច់គុនសៅលីញ
ក្នុងព្រឹត្តិការណ៍ពិរព័ណ៍វប្បធម៍ទេសចរណ៍ កម្ពុជា-ចិន
ខាងជើងប្រាសាទបាយ័ន​ ក្រុងសៀមរាប​ ខេត្តសៀមរាប 🇰🇭

12/04/2024

បទចម្រៀង “សង្ក្រាន្តដូនតា” ស្នាដៃនិពន្ធថ្មីពីលោកបណ្ឌិត អេង សុគន្ធា កូនខ្មែរស្តាប់ហើយនឹងផុសគំនិតជួយថែរក្សាសង្ក្រាន្តដូនតាយើងទាំងអស់គ្នា ដែលរួមមានរបាំប្រពៃណីយើងជាច្រើនដូចជា ចោលឈូង ទាញព្រ័ត្រ បោះអង្គុញ លាក់កន្សែង

03/04/2024

លោកឧកញ៉ា ឡី សុភាព ៖ ត្រូវតែបោសសម្អាតក្រុមអ្នកបោកប្រាស់ទាំងឡាយ និងនាំយកភាពជឿទុកចិត្តប្រជាជនមកវិញ ដើម្បីសេដ្ឋកិច្ចជាតិបន្តរីកចម្រើនស្របតាមកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧

29/03/2024

វីដេអូ៖(ព័ត៌មានបឋម) នារសៀលទី២៩ ខែមីនា ឆ្នាំ២០២៤នេះ មានករណីរថភ្លើង បានបុកនឹងរថយន្តក្រុង នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលជាច្រើននាក់។

21/03/2024

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កោតសរសើរជ័យលាភីបរិញ្ញាបត្ររងសុរិយោដីទាំងអស់ ដែលបានពូនជ្រំសមត្ថភាពរបស់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍជាតិ

20/03/2024

កិបកេងលុយគេរាប់ម៉ឺនដុល្លារហើយ! ហ៊ានប្ដឹងម្ចាស់លុយទៅតុលាការថែមទៀត! តែត្រូវតំណាងអយ្យការតំកល់សំណុំរឿងទុកឥតចាត់ការ

19/03/2024

ក្រុមបាល់ទាត់មិនមែនអាជីពបង្កើតកម្មវិធីពានរង្វាន់មិត្តភាពអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង !

18/03/2024

ព័ត៌មានបឋម ! មុននេះ បន្តិច មាន​ករណី​អគ្គីភ័យ​កំពុង​តែ​ឆាប​ឆេះ​រោងចក្រ​ផលិតស្បែក​ជើង​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ ឃុំ​បែក​ចាន​ ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្ដាល​ វេលាម៉ោង​ ១៦:៤៥​ នាទីល្ងាច​ ថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ​២០២៤​ នេះ។

08/03/2024

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ដេញមន្ដ្រីនគរបាលអន្ដោប្រវេសន៍ ៨នាក់ ចេញពីក្របខ័ណ្ឌ ដោយសារល្មើសវិន័យ

Address

St. BT, No. 23 Borey New Home, Trapeang Thloeng 1, Chaom Chau 1, Khan Pou Senchey
Phnom Penh
120914

Alerts

Be the first to know and let us send you an email when RKT TV24H posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to RKT TV24H:

Share

បណ្ដាញព័ត៌មានសម្រាប់មហាជន

http://rktnews.com