We People Cambodia

We People Cambodia សម្រាប់ផ្តល់ព័ត៏មានព្រំដែន នឹងកងកម្លាំង

26/12/2025

កំហឹងកូនខ្មែរ ហូបកាប៉ះចំញាុំបែបសៀម …!
#កំហឹងកូនខ្មែរ #អាម៉ុក

មានបងប្អូនយើងមួយចំនួនឆ្ងល់ថា តើអាវុធប្រភេទណាដែលមានសមត្ថភាពប្រឆាំងនិងយន្តហោះF-16បាន?១.ដើម្បីប្រឆាំងនឹងយន្តហោះចម្បាំង F-16...
25/12/2025

មានបងប្អូនយើងមួយចំនួនឆ្ងល់ថា តើអាវុធប្រភេទណាដែលមានសមត្ថភាពប្រឆាំងនិងយន្តហោះF-16បាន?

១.ដើម្បីប្រឆាំងនឹងយន្តហោះចម្បាំង F-16 ដែលមានល្បឿនលឿន និងភាពរហ័សរហួន គេត្រូវប្រើប្រាស់ប្រព័ន្ធការពារអាកាស (Air Defense Systems) ដែលមានសមត្ថភាពខ្ពស់។ អាវុធទាំងនោះត្រូវបានបែងចែកជាប្រភេទសំខាន់ៗដូចខាងក្រោម៖
១. ប្រព័ន្ធកាំជ្រួចការពារអាកាសរយៈចម្ងាយឆ្ងាយ (SAM)
នេះគឺជាសត្រូវដ៏ធំបំផុតរបស់ F-16 ព្រោះវាអាចចាប់សញ្ញា និងបាញ់កម្ទេចយន្តហោះពីចម្ងាយរាប់រយគីឡូម៉ែត្រ។
• S-300 និង S-400 (រុស្ស៊ី): ជាប្រព័ន្ធកាំជ្រួចដ៏មានឥទ្ធិពល ដែលអាចតាមដានគោលដៅបានច្រើនក្នុងពេលតែមួយ និងមានល្បឿនលឿនជាងយន្តហោះ F-16 ច្រើនដង។
• Patriot (អាមេរិក): ទោះបីជា F-16 ជារបស់អាមេរិក ប៉ុន្តែប្រព័ន្ធ Patriot គឺជាប្រភេទអាវុធដែលគេយកមកប្រៀបធៀបក្នុងការការពារអាកាសកម្រិតខ្ពស់។

២. យន្តហោះចម្បាំងសម្រាប់ស្ទាក់ចាប់ (Interceptor Aircraft)
ការប្រើប្រាស់យន្តហោះចម្បាំងដូចគ្នាដើម្បីវាយបក៖
• Su-35 ឬ MiG-31 (រុស្ស៊ី): យន្តហោះទាំងនេះមានរ៉ាដាខ្លាំង និងកាំជ្រួចអាកាសទៅអាកាស (Air-to-Air) រយៈចម្ងាយឆ្ងាយ (ដូចជា R-37M) ដែលអាចបាញ់ F-16 មុនពេល F-16 អាចមើលឃើញពួកគេឃើញទៅទៀត។
៣. កាំជ្រួចស្ពាយស្មា (MANPADS)
សម្រាប់ការពារនៅរយៈកម្ពស់ទាប (ពេល F-16 ហោះមកទម្លាក់គ្រាប់បែកក្បែរដី)៖
• Igla ឬ Verba (រុស្ស៊ី) និង Stinger (អាមេរិក): ជាកាំជ្រួចខ្នាតតូចដែលប្រើសញ្ញាកម្ដៅ (Infrared) ដើម្បីដេញតាមម៉ាស៊ីនយន្តហោះ។ វាពិបាកក្នុងការចាប់សញ្ញាព្រោះវាមិនបញ្ចេញរលកធាតុអាកាស (Radar)។
៤. ប្រព័ន្ធកាំភ្លើងធំប្រឆាំងយន្តហោះ (Anti-Aircraft Artillery - AAA)
• Pantsir-S1: ជាប្រព័ន្ធដែលរួមបញ្ចូលទាំងកាំជ្រួច និងកាំភ្លើងយន្តស្វ័យប្រវត្តិ។ វាប្រើសម្រាប់ការពារគោលដៅសំខាន់ៗពីការវាយប្រហារតាមអាកាសក្នុងរយៈកម្ពស់ទាប និងមធ្យម។
បច្ចេកវិទ្យាដែល F-16 ប្រើដើម្បីតបតវិញ៖
ទោះបីជាមានអាវុធទាំងនេះក៏ដោយ F-16 មិនមែនងាយនឹងត្រូវគេបាញ់ធ្លាក់នោះទេ ព្រោះវាមាន៖
1. Electronic Warfare (EW): ឧបករណ៍បង្អាក់រ៉ាដាសត្រូវ។
2. Flares & Chaff: ការបាញ់កម្ទេចកម្ដៅ ឬបន្ទះលោហៈដើម្បីបោកបញ្ឆោតកាំជ្រួចដែលដេញតាម។
3. ភាពរហ័សរហួន: F-16 អាចបត់បែនក្នុងកម្លាំង (G-force) រហូតដល់ 9G ដើម្បីគេចពីកាំជ្រួច។
#អត្ថបទ #ចំណេះដឹងទូទៅ

27/07/2025

🔴សូមបញ្ឈប់ជាបន្ទាន់! រាល់ Account ដែលផុសរូបកងកម្លាំងកម្ពុជាដែលនៅកន្លែងសមរភូមិ រឺប្រកាសពីការពលីរបស់យុទ្ធជនវីរកងទ័ពទាំងអស់ សូមជួយលុបវិញ កុំដើម្បីតែចង់ល្បីផុសមិនចេះគិត 🙏🏻

BREAKING​:🔴🔔ចាប់បានជនក្បត់ជាតិម្នាក់ទៀតហើយ តែសូមធ្វើការបញ្ជាក់: នៅមិនទាន់ដឹងពីទីតាំង និង អត្តញ្ញាណនៅឡើយទេ  ខ្ញុំបាទនិងធ្...
27/07/2025

BREAKING​:🔴🔔
ចាប់បានជនក្បត់ជាតិម្នាក់ទៀតហើយ
តែសូមធ្វើការបញ្ជាក់: នៅមិនទាន់ដឹងពីទីតាំង និង អត្តញ្ញាណនៅឡើយទេ ខ្ញុំបាទនិងធ្វើការបញ្ជាក់នៅពេលក្រោយ សូមអរគុណ🇰🇭🙏

❤️🇰🇭
27/07/2025

❤️🇰🇭

ចំពោះការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ និងជនភៀសសឹកដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ រាជរដ្ឋាភិបាលបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃផ្ទុះអាវុធទី ២៤ កក្កដា ២០២៥ ដើម្បីសម្របសម្រួល÷

ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ បានសម្របសម្រួលការឆ្លងកាត់ព្រំដែន និងសុំចតបណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែនតាមការចាំបាច់។

ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ សហការជាមួយបណ្ដាខេត្តពាក់ព័ន្ធ បានរៀបរថយន្តដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។

រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយបណ្ដាលរាជធានី-ខេត្ត សហការដើម្បីជួយសម្របសម្រួលក្នុងការទទួលបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃនៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។

ដោយឡែកចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលត្រូវជន្លាសចេញពីតំបន់ប្រយុទ្ធគ្នា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាព ក៏ដូចជាដោះស្រាយស្នាក់នៅ ហូបចុក និងសុខាភិបាលជូនបងប្អូន។ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងសុខាភិបាលសហការដោះស្រាយតាមដំណើរការជាក់ស្ដែងធ្វើយ៉ាងណាយកចិត្តទុកដាក់លើជីវភាពរស់នៅនិងសុខសប្បាលភាពរបស់បងប្អូនដំណាក់កាលលំបាកនេះ។

ជាមួយគ្នាដែលខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះវីរៈកងទ័ពកម្ពុជាដែលបានពលី និងប្រជាជនស៊ីវិលដែលបានស្លាប់ដោយសារការប្រយុទ្ធគ្នានេះ។ រាជរដ្ឋាភិបាលក្រសួងការពារជាតិ បណ្ដាអង្គភាពកងទ័ព ថ្នាក់ដឹកនាំជាតិ និងក្រោមជាតិ សហការគ្នារៀបចំពិធីបុណ្យសពយុទ្ធជនពលី និងដោះស្រាយគោលនយោបាយ ឱ្យបានសមរម្យជាវីរៈជនរបស់ជាតិខ្មែរយើង។

ក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏សូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពនិងកងនគរបាលជាតិរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុង កិច្ចការការពារបូរណភាពទឹកដីរបស់យើង។

ខ្ញុំក៏សូមអរព្រះគុណនិងអរគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបន្តគាំទ្រនិងផ្ដល់ការលើកទឹកចិត្តដល់វីរៈយុទ្ធជន វីរៈនគរបាលជាតិ ដែលកំពុងឈរជើងនិងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរយើង។ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីខ្មែរ។

#ហ៊ុនម៉ាណែត
#កម្ពុជា

27/07/2025

🚨 ដំណឹងពីមុំបី ៖
BM 21 រោយកម្ទេចរថក្រោះ និងកាំភ្លើងធំរបស់ចោរសៀមស្ទើរ១០០% ពេលនេះពួកចោរឈ្លានពានវាដកទ័ពថ្មើរជើងរត់ថយចូលដីវាវិញហើយ 🇰🇭🙏🌹

---បដិវត្តន៍សន្តិភាព៖ បងប្អូនខ្មែរនៅអូក្លិន តវ៉ាប្រឆាំងការឈ្លានពានរបស់ថៃ លើអធិបតេយ្យភាពដែនដីកម្ពុជាអូក្លិន, នូវែលហ្សេឡង់...
27/07/2025

---

បដិវត្តន៍សន្តិភាព៖ បងប្អូនខ្មែរនៅអូក្លិន តវ៉ាប្រឆាំងការឈ្លានពានរបស់ថៃ លើអធិបតេយ្យភាពដែនដីកម្ពុជា

អូក្លិន, នូវែលហ្សេឡង់ — នៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋខ្មែរចំនួនជាច្រើនរយនាក់ បានប្រមូលផ្តុំគ្នាជាសន្តិភាពនៅកណ្តាលទីក្រុងអូក្លិន ដើម្បីសំដែងការតវ៉ា និងថ្កោលទោសយ៉ាងតក់ស្លុតចំពោះអំពើបំពាន និងការឈ្លានពានដោយយោធាថៃ ទៅលើអធិបតេយ្យភាពនៃដែនដីកម្ពុជា។

អ្នកតវ៉ាបានកាន់បដា និងទង់ជាតិខ្មែរ ព្រមទាំងនាំគ្នាស្រែកពាក្យស្លោក ដូចជា៖
"Respect Cambodia’s Sovereignty!",
"Hands Off Khmer Land!" និង
"Justice for Preah Vihear and Ta Moan!"

កិច្ចតវ៉ានេះមានការចូលរួមពីសហគមន៍ខ្មែរនៅតាមបណ្តាខេត្តនានានៃប្រទេសនូវែលហ្សេឡង់ ដោយមានការរួមដៃរវាងនិស្សិតខ្មែរ ពាណិជ្ជករ និងសកម្មជនសង្គម។

បងប្អូនខ្មែរនៅក្រៅប្រទេសបានបញ្ជាក់ថា ការឈ្លានពានដែនដីជាតិគឺជារឿងមិនអាចទទួលយកបានឡើយ ហើយពួកគេនឹងបន្តប្រមូលផ្តុំ និងលើកស្ទួយសិទ្ធិអធិបតេយ្យរបស់ប្រទេសជាតិជានិច្ច។
🇰🇭


ទិន្នន័យ🛑ក្រសួងការពារជាតិ!
27/07/2025

ទិន្នន័យ🛑ក្រសួងការពារជាតិ!

27/07/2025
🛑នេះគឺជាកំណត់ហេតុដែលសៀមនៅបន្តចូលមកឈ្លានយប់ថ្ងៃទី27កក្កដា2025!
27/07/2025

🛑នេះគឺជាកំណត់ហេតុដែលសៀមនៅបន្តចូលមកឈ្លានយប់ថ្ងៃទី27កក្កដា2025!

Address

Phnom​penh
Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when We People Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category