CEO Fresh News

CEO Fresh News Founder & CEO Fresh News & CoolApp

26/05/2025

លោក ឌឹម សុវណ្ណារុំ ចុះពិនិត្យការិយាល័យចល័តបម្រើសេវាចុះឈ្មោះបោះឆ្នោត ការធ្វើបច្ចុប្បន្នភាពរូបថត និងខ្ចៅដៃ ជូនពលរដ្ឋរស់នៅតាមភូមិបណ្តែតទឹក ក្នុងឃុំផាត់សណ្តាយ ខេត្តកំពង់ធំ (Video inside)

(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន នៃគ.ជ.ប បានដឹកនាំមន្ត្រី គ.ជ.ប ចុះទៅពិនិត្យការិយាល័យចល័ត ការចុះឈ្មោះឆ្នោតជូនដល់ប្រជាពលរដ្ឋលើការធ្វើបច្ចុប្បន្នភាពរូបថត និងខ្ចៅដៃ នៅតាមភូមិបណ្តែតទឹក ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ខណៈខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥នេះ ត្រូវបិទបញ្ចប់នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៥:៣០នាទីល្ងានេះ។

ការចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២៥ គឺអនុញ្ញាតឱ្យអ្នកមានឈ្មោះក្នុងបញ្ជីសុំផ្លាស់ប្តូរទីលំនៅ ឬសុំកែតម្រូវទិន្នន័យក្នុងករណីមានកំហុសឆ្គង ធ្វើបច្ចុប្បន្នលើរូបថតនិងស្នាមខ្ចៅដៃក្នុងករណីបានចុះឈ្មោះឆ្នាំ២០១៦ និងចុះឈ្មោះថ្មីចំពោះអ្នកមិនទាន់បានចុះឈ្មោះមកពីមុន និងអ្នកទើបនឹងគ្រប់អាយុ១៨ឆ្នាំ។ ដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរត្រូវទៅជួបដោយផ្ទាល់ជាមួយក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាពទៅបង្ហាញដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត។

ដោយឡែក ចំពោះអ្នកដែលត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រលើរូបថតនិងខ្ចៅដៃថ្មី គឺត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) ដែលបានប្រើពេលចុះឈ្មោះបោះឆ្នោតពីមុន ដោយមានឈ្មោះ និងទិន្នន័យត្រឹមត្រូវ និងបង្ហាញបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត ប្រសិនបើមាន៕

26/05/2025

លោក ដូណាល់ ត្រាំ ផ្អាកការយកពន្ធគយលើសហភាពអឺរ៉ុប រហូតដល់ថ្ងៃទី៩ ខែកក្កដា

26/05/2025

សមយុទ្ធលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករំដោះប្រជាជនចិន

26/05/2025

រុស្ស៊ី​ បើកការវាយប្រហារផ្លូវអាកាសដ៏ធំបំផុតលើអ៊ុយក្រែន,​ សម្លាប់យ៉ាងតិច ១២នាក់

តុលាការកំពូល សេចក្តីប្រកាសព័ត៌មាន ស្តីពី ការទទួលញត្តិរបស់តំណាងអង្គការសង្គមស៊ីវិល សហគមន៍តំណាងឱ្យប្រជាជន និងយុវជន ដែលជាសមា...
26/05/2025

តុលាការកំពូល សេចក្តីប្រកាសព័ត៌មាន ស្តីពី ការទទួលញត្តិរបស់តំណាងអង្គការសង្គមស៊ីវិល សហគមន៍តំណាងឱ្យប្រជាជន និងយុវជន ដែលជាសមាជិកសហភាព អង្គការសង្គមស៊ីវិលចំនួន ៥០អង្គភាព

FRESH NEWS

តុលាការកំពូល សេចក្តីប្រកាសព័ត៌មាន ស្តីពី ការទទួលញត្តិរបស់តំណាងអង្គការសង្គមស៊ីវិល សហគមន៍តំណាងឱ្យប្រជាជន និងយុវជន ដែលជាសមា...
26/05/2025

តុលាការកំពូល សេចក្តីប្រកាសព័ត៌មាន ស្តីពី ការទទួលញត្តិរបស់តំណាងអង្គការសង្គមស៊ីវិល សហគមន៍តំណាងឱ្យប្រជាជន និងយុវជន ដែលជាសមាជិកសហភាព អង្គការសង្គមស៊ីវិលចំនួន ៥០អង្គភាព

(ភ្នំពេញ)៖ តុលាការកំពូល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាស ស្តីពីការទទួលញត្តិរបស់តំណាងអង្គការសង្គមស៊ីវិល សហគមន៍តំណាងឱ្យប្រជាជន និងយុវជន ដែលជាសមាជិកសហភាព អង្គការសង្គមស៊ីវិលចំនួន ៥០អង្គភាព។

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ តុលាការកំពូលបានទទួលញត្តិរួមមួយរបស់តំណាង អង្គការសង្គមស៊ីវិល សហគមន៍តំណាងឱ្យប្រជាជន និងយុវជនរាប់ពាន់នាក់ ដែលជាសមាជិកសហភាព អង្គការសង្គមស៊ីវិលចំនួន ៥០អង្គភាព ស្នើសុំឱ្យតុលាការកំពូលពិនិត្យមើលសំណុំរឿងក្តី លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដើម្បីដកសិទ្ធិមិនឱ្យធ្វើនយោបាយបន្តទៀត។

ញត្តិនេះបានបញ្ជាក់អំពី មូលហេតុនៃការស្នើសុំដែលមានខ្លឹមសារថា បន្ទាប់ពីលោក រ៉ុង ឈុន ធ្វើការញុះញង់ពាក់ព័ន្ធនឹងករណីព្រំដែន សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោកដោយដកសិទ្ធិនយោបាយ ប៉ុន្តែរហូត ដល់បច្ចុប្បន្នលោក រ៉ុង ឈុន មិនត្រឹមតែមិនព្រមអនុវត្តតាមនោះទេ ថែមទាំងធ្វើសកម្មភាពនយោបាយជាបន្តបន្ទាប់ មិនរាងចាលដោយមិនគោរពសេចក្តីសម្រេចរបស់តុលាការឡើយ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់តុលាការកំពូល៖

26/05/2025

វីដេអូបង្ហាញពីប្រតិបត្តិការរួមគ្នាក្នុងការរំដោះជនរងគ្រោះពីក្រុមភេរវករអន្តរជាតិលើលំហសមុទ្រ ដែលជាសាច់រឿងក្នុងសមយុទ្ធនាគមាសឆ្នាំ២០២៥

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឆ្លៀតពេលជួបសំណេះសំណាលជាមួយព្រះចៅស៊ុលតង់ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្...
26/05/2025

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឆ្លៀតពេលជួបសំណេះសំណាលជាមួយព្រះចៅស៊ុលតង់ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

FRESH NEWS

សមយុទ្ធលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករំដោះប្រជាជនចិន
26/05/2025

សមយុទ្ធលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករំដោះប្រជាជនចិន

FRESH NEWS

សមយុទ្ធលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករំដោះប្រជាជនចិន(ព្រះសីហនុ)៖ សមយុទ្ធលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកកម...
26/05/2025

សមយុទ្ធលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករំដោះប្រជាជនចិន

(ព្រះសីហនុ)៖ សមយុទ្ធលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករំដោះប្រជាជនចិនសមយុទ្ធលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករំដោះប្រជាជនចិន ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករចាប់ជម្រិតនាវាដឹកទំនិញ» ធ្វើឡើងនៅខេត្តព្រះសីហនុ ត្រូវបានរៀបចំពិធីបិទនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ប្រកបដោយភាពជោគជ័យ និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងកង័ពកម្ពុជា-ចិន។

ពិធីបិទសមយុទ្ធលើលំហសមយុទ្ធប្រព្រឹត្តទៅ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និង ឧត្តមសេនីយ៍ទោ លី ក្វាងយុន ឧបការីនាយសេនាធិការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន។

តាមសេចក្តីរាយការណ៍របស់ប្រធានគណៈកម្មការដឹកនាំធ្វើសមយុទ្ធបានឱ្យដឹងថា សមយុទ្ធនេះនឹងត្រួសត្រាយផ្លូវធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែប្រសើរឡើង ពិសេសការផ្លាស់ប្ដូរបទពិសោធន៍ការបង្កើនសមត្ថភាពលើប្រតិបត្តិការប្រើប្រាស់កម្លាំងមធ្យោបាយកងទ័ពជើងទឹកដើម្បីទប់ទល់និងបញ្ហាប្រឈមនានា រួមចំណែកក្នុងការថែរក្សាស្ថិរភាព និងការពារសន្តិភាពក្នុងតំបន់។

សមយុទ្ធនាគមាសកងទ័ពជើងទឹកលើកទី២ រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពចិន ធ្វើឡើងក្នុងរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីរកងទ័ពជើងទឹកកម្ពុជា-ចិន សរុប ៦៧៧ នាក់ ក្នុងនោះសមយុទ្ធជើងទឹកកងទ័ពប្រទេសទាំងពីរបានប្រើប្រាស់នាវាចំនួន១០ គ្រឿង កម្ពុជាមាននាវាចូលរួមចំនួន ៧គ្រឿង ឧទ្ធម្ភាគចក្រ១គ្រឿង, កងទ័ពចិនមាននាវាចំនួន ៣គ្រឿង និងឧទ្ធម្ភាគចក្រ ១គ្រឿង នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជម្រិតលើនាវាដឹកទំនិញ។

សមយុទ្ធជើងទឹកនេះ ធ្វើឡើងនៅតំបន់ច្រកចន្លោះកោះតាង និងកោះរុងសន្លឹម ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយចេញដំណើរពីកំពង់ផែមូលដ្ឋានកងទ័ពរាម ក្នុងចលនារូបភាពបំលាស់ទីមួយជួរបណ្តោយ ដើម្បីអនុវត្តយុទ្ធវិធីប្រតិបត្តិការទៅកាន់គោលដៅ។

តាមសេនារីយោនៃសមយុទ្ធនេះ ក្រុមភេរវករអន្តរជាតិបានជ្រៀតចូលតំបន់អាស៊ីអាគ្នេយ៍ ហើយមួយចំនួនបានចូលកាន់តំបន់កាប់សមុទ្រ និងទីប្រជុំជនក្នុងប្រទេសកម្ពុជាធ្វើជាទីតាំងលាក់ខ្លួន ព្រមទាំងបានធ្វើសកម្មភាពបំផ្ទុះភេរវកម្មជាញឹកញាប់ បង្កប្រជាពលរដ្ឋស្លាប់ និងរបួស។ ថ្មីៗនេះក្រុមភេរវករបានចាប់ខ្លួនបុគ្គលិកជនជាតិកម្ពុជា និងជនជាតិចិនជាច្រើននាក់ក្នុងក្រុមហ៊ុនវិនិយោគកម្ពុជា-ចិន មួយកន្លែង ហើយធ្វើសកម្មភាពវាយប្រហារ និងចាប់ជំរិតកប៉ាល់ស៊ីវិល ដោយប្រើប្រាស់អូប័រប្រដាប់អាវុធនៅដែនសមុទ្រកម្ពុជា ធ្វើឲ្យរំខានដល់វិស័យពាណិជ្ជកម្មដឹកជញ្ជូននៅដែនសមុទ្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ។

ដើម្បីធានាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិនិយមយ៉ាងមុតមាំ ភាគីកម្ពុជាស្នើសុំជំនួយ យោធាអន្តរជាតិពីអង្គការសហប្រជាជាតិ ហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានសម្រេច និងកំណត់ឱ្យភាគីចិនចាត់បញ្ជូនកម្លាំងយោធា សហការជាមួយភាគីកម្ពុជា បើកប្រតិបត្តិការរួមគ្នាប្រយុទ្ធប្រឆាំងក្រុមភេរវករខាងលើនៅតាមតំបន់ដីគោក និងលើដែនសមុទ្រមួយចំនួន។

ឆ្លងតាមការពិគ្រោះពិភាក្សារបស់ភាគីកម្ពុជា និងចិន បានឯកភាពបង្កើតទីបញ្ជាការកងកម្លាំងប្រឆាំងភេរវកម្មនៃកងទ័ពទាំងពីរ និងបែងចែកភារកិច្ចជូនកងឯកភាពរួមមាន ការរំដោះចំណាប់ខ្មាំងការបោសសម្អាតភេរវករ និងជំរុំលាក់ខ្លួនរបស់ភេរវករ។ តាមផែនការប្រតិបត្តិការកងទ័ពទាំងពីរកម្លាំងទ័ពភាគីចិនបានចូលកាន់ទីតាំងបម្រុងទុកក្នុងប្រទេសកម្ពុជាហើយនិងសហការជាមួយកម្លាំងទ័ពភាគីកម្ពុជា រៀបចំជាកងឯកភាពចម្រុះដើម្បីបើកប្រតិបត្តិការប្រឆាំងនឹងក្រុមភេរវករ។

សូមបញ្ជាក់ថា ឆ្នាំ២០២៥ ជាឆ្នាំទី២ ដែលកងទ័ពជើងទឹកកម្ពុជានិងចិនបានធ្វើសមយុទ្ធនាគមាសនេះឡើង ឱ្យឆ្នាំ២០២៥នេះ ក៏ជាឆ្នាំដែលធ្វើសមយុទ្ធនាគមាសលើកទី៧ រួមគ្នា រវាងកងទ័ពកម្ពុជានិងចិន មានកងទ័ពចូលរួមសរុបជាង ២,០០០ នាក់ អមដោយនាវាចម្បាំងចំនួន និងសម្ភារៈយោធាជាច្រើនទៀត បានចូលរួមធ្វើសមយុទ្ធនាគមាស ក្រោមប្រធានបទ "ប្រតិបត្តិការរួមគ្នាប្រឆាំងភេរវកម្មនិងការងារសង្គ្រោះមនុស្សធម៌" ។ ជាការកត់សម្គាល់ ការធ្វើសមយុទ្ធនាគមាសលើកទី៧ រវាងកងយោធពលខេមរៈភូមិន្ទនិងកងទ័ពរំដោះប្រជាជនចិន គឺមានទំហំធំជាងបណ្ដាឆ្នាំមុនៗ ធំជាងដោយសារមានការកើតឡើងនៃចំនួនកងទ័ពចូលរួម ព្រមទាំងពង្រីកកម្រិតធ្វើសមយុទ្ធលើផ្ទៃទឹកបន្ថែមទៀត ក្នុងនោះភាគីចិនបានប្រើប្រាស់នាវាបុកឡើងគោកប្រភេទ ០៧១, នាវាចម្បាំងប្រភេទ ០៥៦អា និងឧទ្ធម្ភាគចក្រ៕

25/05/2025

ភ្លៀងខ្លាំង តែទឹកហូរលឿនជាងមុន ទឹកលិចមិនយូរ!

25/05/2025

ទិដ្ឋភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ព្រលានយន្តហោះទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ជាមួយនឹងការស្វាគមន៍ប្រកបដោយកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រទេសម៉ាឡេស៊ី

Address

E0E1-9D Street 598 Russey Keo
Phnom Penh

Telephone

+85577770068

Website

https://freshnewsasia.com/

Alerts

Be the first to know and let us send you an email when CEO Fresh News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CEO Fresh News:

Share