BRIGHT HR Academic

BRIGHT HR Academic From Classroom to Career: Shaping the Future of HR.

ថយក្រោយមួយជំហាន ទើបមើលឃើញទេសភាពដ៏ស្រស់ស្អាត! 🌳👀ពេលខ្លះ យើងរវល់តែដោះស្រាយបញ្ហាតូចតាចប្រចាំថ្ងៃពេក រហូតភ្លេចសម្លឹងមើល "គោល...
24/07/2026

ថយក្រោយមួយជំហាន ទើបមើលឃើញទេសភាពដ៏ស្រស់ស្អាត! 🌳👀

ពេលខ្លះ យើងរវល់តែដោះស្រាយបញ្ហាតូចតាចប្រចាំថ្ងៃពេក រហូតភ្លេចសម្លឹងមើល "គោលដៅរួម" របស់ស្ថាប័ន។

ដូចពាក្យគេថា៖ «ឈរជិតដើមឈើពេក មើលមិនឃើញព្រៃទាំងមូល»

ក្នុងនាមជាអ្នកដឹកនាំ បើអ្នកចុះទៅលូកដៃគ្រប់កិច្ចការតូចតាចពេក (Micromanage) អ្នកច្បាស់ជាមើលលែងឃើញពីចន្លោះប្រហោងនៃប្រព័ន្ធការងារទាំងមូលហើយ។

សាកល្បងថយក្រោយមួយជំហាន ហើយបង្កើនការទុកចិត្តលើការបែងចែកការងារឱ្យក្រុមការងារចុះ! ធ្វើបែបនេះ អ្នកនឹងមានពេលសម្លឹងមើលប្រព័ន្ធការងារ និងភាពជោគជ័យបានកាន់តែច្បាស់! 📈🎯




(រឿងពិតកម្រមានអ្នកនិយាយ)អាចមានក្រុមហ៊ុនខ្លះបានចងជើងបុគ្គលិក តាមរយៈការ "តម្លើងតែប្រាក់ខែ តែមិនតម្លើងតំណែង"។  មើលសំបកក្រៅ ...
23/07/2026

(រឿងពិតកម្រមានអ្នកនិយាយ)

អាចមានក្រុមហ៊ុនខ្លះបានចងជើងបុគ្គលិក តាមរយៈការ "តម្លើងតែប្រាក់ខែ តែមិនតម្លើងតំណែង"។ មើលសំបកក្រៅ នេះដូចជាការយកចិត្តទុកដាក់ តែការពិតវាគឺជា "អន្ទាក់" ។

ប៉ុន្តែនាមជាបុគ្គលិក យើងអាចពិចារណាក្នុងទម្រង់ពីរខុសគ្នា៖
១. តើវាជា "អន្ទាក់" ឬ ជា "រង្វាន់" ?

🚫 បើនេះជាចេតនាក្នុងការចងជើង វានឹងក្លាយជាអន្ទាក់ទ្រុងមាស។ ពេលបុគ្គលិកយកប្រាក់ខែដ៏ខ្ពស់នេះ ទៅដាក់ពាក្យជាមួយតំណែងដ៏ទាបនៅក្រុមហ៊ុនថ្មី គេអាចនឹងសង្ស័យថាបុគ្គលិកកុហកប្រាក់ខែ ឬបដិសេធមិនទទួលយកព្រោះខុសស្តង់ដាររបស់គេ។ ទីបំផុត បុគ្គលិកត្រូវបង្ខំចិត្តជាប់គាំងនៅកន្លែងចាស់ ដោយគ្មានឱកាសអភិវឌ្ឍខ្លួន។

⚙️ សម្រាប់ស្ថាប័នវិញ គឺការបំផ្លាញប្រព័ន្ធខ្លួនឯង៖ ការចងជើងដោយវិធីនេះ អាចមានប្រសិទ្ធភាពត្រឹមរយៈពេលខ្លី។ តែសម្រាប់រយៈពេលវែង វានឹងបំផ្លាញ "រចនាសម្ព័ន្ធប្រាក់បៀវត្សរ៍ (Salary Band)" របស់ស្ថាប័នផ្ទាល់ និងសម្លាប់ទឹកចិត្តបុគ្គលិកមិនឱ្យបញ្ចេញសមត្ថភាពឱ្យអស់ពីលទ្ធភាព។

🌟 ប៉ុន្តែពេលខ្លះវាមិនមែនសុទ្ធតែជារឿងអាក្រក់ទាំងអស់នោះទេ! ជួនកាលបុគ្គលិកអាចមាន "ជំនាញបច្ចេកទេស" ខ្លាំងដែលស្ថាប័នមិនអាចខ្វះបាន តែគាត់មិនទាន់បានអភិវឌ្ឍសមត្ថភាពគ្រប់គ្រង ឬភាពជាអ្នកដឹកនាំ ដើម្បីស័ក្តិសមនឹងតំណែងខ្ពស់នៅឡើយ។ ដូច្នេះ ដើម្បីរក្សាមនុស្សពូកែ និងតបស្នងនឹងការប្រឹងប្រែង ក្រុមហ៊ុនគ្មានជម្រើសអ្វីក្រៅពីការតម្លើងប្រាក់ខែឱ្យគាត់នោះទេ ទោះតំណែងនៅដដែលក៏ដោយ។

💡 ដូចនេះ ក្នុងនាមជាបុគ្គលិក យើងត្រូវសួរខ្លួនឯងថា តើយើងកំពុងជាប់ "អន្ទាក់ទុ្រងមាស" ដោយសារល្បិចក្រុមហ៊ុន ឬដោយសារតែ "សមត្ថភាពគ្រប់គ្រងរបស់យើងនៅមានកម្រិត"?

ចំណែកឯអ្នកដឹកនាំដ៏ឈ្លាសវៃ ក៏មិនរក្សាបុគ្គលិកដោយការបង្កើតអន្ទាក់នោះទេ ប៉ុន្តែគួររក្សាបុគ្គលិកដោយការផ្តល់ឱកាស តំណែងស័ក្តិសម និងបរិយាកាសការងារដែលធ្វើឱ្យពួកគេចង់រួមដំណើរដោយបេះដូងពិតប្រាកដ! ❤️💼




ធ្វើជា "តួឯក" ក្នុងជីវិតខ្លួនឯង មានន័យថាហ៊ានកំណត់គោលដៅ ហ៊ានសម្រេចចិត្ត និងហ៊ានទទួលខុសត្រូវ។ កិត្តិយស និងមោទនភាពពិតប្រាកដ...
22/07/2026

ធ្វើជា "តួឯក" ក្នុងជីវិតខ្លួនឯង មានន័យថាហ៊ានកំណត់គោលដៅ ហ៊ានសម្រេចចិត្ត និងហ៊ានទទួលខុសត្រូវ។ កិត្តិយស និងមោទនភាពពិតប្រាកដ កើតចេញពីការដែលយើងកសាងប្រព័ន្ធការងារ និងជីវិតដោយខ្លួនឯង មិនមែនគ្រាន់តែរង់ចាំឈរអបអរភាពជោគជ័យរបស់អ្នកដទៃនោះទេ! 🎯🚀




ហាត់ភ្នែក | ក្នុង ៧ វិនាទី តើអ្នកអាចរកឃើញកណ្តុរ១ នៅក្នុងចំណោមហ្វូងកំប្រុកទាំងនេះដែរទេ?
20/07/2026

ហាត់ភ្នែក | ក្នុង ៧ វិនាទី តើអ្នកអាចរកឃើញកណ្តុរ១ នៅក្នុងចំណោមហ្វូងកំប្រុកទាំងនេះដែរទេ?

ហាត់ភ្នែក | តើអ្នកអាចរកឃើញ បេះដូង ចំនួន3 ក្នុងចំណោមសត្វស្លាបទាំងនេះឃើញទេ?
19/07/2026

ហាត់ភ្នែក | តើអ្នកអាចរកឃើញ បេះដូង ចំនួន3 ក្នុងចំណោមសត្វស្លាបទាំងនេះឃើញទេ?

ការអភិវឌ្ឍសមត្ថភាព មិនមែនគ្រាន់តែដើម្បីតម្រូវចិត្តស្ថាប័ននោះទេ តែវាជាការបង្កើន "គុណតម្លៃខ្លួនឯង" នៅក្នុងអាជីព។ ចូរចងចាំថ...
17/07/2026

ការអភិវឌ្ឍសមត្ថភាព មិនមែនគ្រាន់តែដើម្បីតម្រូវចិត្តស្ថាប័ននោះទេ តែវាជាការបង្កើន "គុណតម្លៃខ្លួនឯង" នៅក្នុងអាជីព។ ចូរចងចាំថា ពេលស្ថាប័នរត់ទៅមុខលឿន យើងមានជម្រើសតែពីរទេ... គឺ រត់ឱ្យទាន់ ឬ ចាំឱ្យគេទុកចោល !




ច្បាប់ធម្មជាតិ
16/07/2026

ច្បាប់ធម្មជាតិ

កុំរង់ចាំឱ្យរាល់យ៉ាងល្អឥតខ្ចោះទើបចាប់ផ្តើម ប៉ុន្តែត្រូវចាប់ផ្តើម ដើម្បីរៀបចំប្រព័ន្ធវាឱ្យល្អឥតខ្ចោះ។ សម្ធិផលដនាពេលអនាគត ...
16/07/2026

កុំរង់ចាំឱ្យរាល់យ៉ាងល្អឥតខ្ចោះទើបចាប់ផ្តើម ប៉ុន្តែត្រូវចាប់ផ្តើម ដើម្បីរៀបចំប្រព័ន្ធវាឱ្យល្អឥតខ្ចោះ។ សម្ធិផលដនាពេលអនាគត ផ្តើមចេញពីសកម្មភាពថ្ងៃនេះ! 📈⚙️




ហាត់ភ្នែក | តើអ្នកអាចរកឃើញ ខ្លាឃ្មុំផេនដា ក្នុងចំណោមមនុស្សព្រិលទាំងនេះបានទេ? ⛄️🐼⛄️
14/07/2026

ហាត់ភ្នែក | តើអ្នកអាចរកឃើញ ខ្លាឃ្មុំផេនដា ក្នុងចំណោមមនុស្សព្រិលទាំងនេះបានទេ? ⛄️🐼⛄️

🧠 បើអ្នកជាបុគ្គលិក ការងារដែលបាច់បំផុត គឺ គោរពតួនាទីភារកិច្ច និងក្រមសីលធម៌ជាបុគ្គលិក ។សូមប្រឹងប្រែងធ្វើការងារទាំងអស់របស់អ...
13/07/2026

🧠 បើអ្នកជាបុគ្គលិក ការងារដែលបាច់បំផុត គឺ គោរពតួនាទីភារកិច្ច និងក្រមសីលធម៌ជាបុគ្គលិក ។

សូមប្រឹងប្រែងធ្វើការងារទាំងអស់របស់អ្នកនៅថ្ងៃនេះ ឱ្យបានល្អបំផុតតាមដែលអាចធ្វើបាន។ ទោះជាថ្ងៃនេះអ្នកមិនទាន់ទទួលលទ្ធផលល្អ ប៉ុន្តែថ្ងៃណាមួយអ្នកនឹងទទួលបានមិនខាន។

Address

Phnom Penh
855

Alerts

Be the first to know and let us send you an email when BRIGHT HR Academic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share