Kim Dyna

Kim Dyna ស្វាគមន៍មកកាន់ទីដែលអ្នកចង់និយាយលើកទឹកចិត្តខ្លួនឯង! :D
Keep fighting, stay inspiring. Heal your soul, hold your dream.

កុំបោះបង់ងាយ កុំរំលាយក្តីសង្ឃឹម!
ឈឺបេះដូង ឈោងសុបិន!

នៅទីនេះ ខ្ញុំចែករំលែកពីពាក្យពេចន៍ដែលខ្ញុំយកមកលើកទឹកចិត្ត ឬអប់រំចិត្តខ្លួនឯង។ :)
ជីវិតមនុស្សខ្លីណាស់ ដូច្នេះខ្ញុំចង់ធ្វើរឿងដែលខ្ញុំចូលចិត្តតាមដែលអាចធ្វើទៅបាន។ :)

05/09/2026

កុំបាត់បង់ខ្លួនឯង ព្រោះភាពល្បីល្បាញ

#និយាយលើកទឹកចិត្តខ្លួនឯង

04/09/2026

ជីវិតនៅក្រោយកញ្ចក់ទូរសព្ទទើបជាការរស់នៅដែលខ្ញុំចង់បាន។ 😍

#និយាយលើកទឹកចិត្តខ្លួនឯង

01/09/2026

អ្នកខ្លះ ទាល់តែមានគ្រប់នូវអ្វីដែលខ្លួនចង់បានសិន ទើបអាចសប្បាយចិត្តបាន។
មានប៉ុនណាទើបគ្រប់ ឬស្កប់ស្កល់? សូមកុំមើលរំលងនូវរឿងតូចៗ ឬពេលវេលាបច្ចុប្បន្នរបស់ខ្លួន។

#និយាយលើកទឹកចិត្តខ្លួនឯង

«រៀនចប់ មានការងារធ្វើ តើជីវិតនឹងលែងរវល់ខ្លាំងហើយមែនទេ?»កាលពីនៅរៀន ខ្ញុំគិតថា ឱ្យតែពេលខ្ញុំមានការងារធ្វើ ខ្ញុំនឹងមិនរវល់ខ...
27/08/2026

«រៀនចប់ មានការងារធ្វើ តើជីវិតនឹងលែងរវល់ខ្លាំងហើយមែនទេ?»

កាលពីនៅរៀន ខ្ញុំគិតថា ឱ្យតែពេលខ្ញុំមានការងារធ្វើ ខ្ញុំនឹងមិនរវល់ខ្លាំងដូចកាលនៅរៀន ឬខ្ញុំនឹងមានពេលវេលាសម្រាកគ្រប់គ្រាន់ ពេលចេញធ្វើការ។

រំឭកបន្តិច៖ កាលនៅរៀន ខ្ញុំមិនសូវជាចូលចិត្តអានសៀវភៅដែលទាក់ទងនឹងជំនាញដែលខ្ញុំរៀននោះទេ ដោយសារអានអត់យល់ ហើយជាភាសាអង់គ្លេសទៀត។ យ៉ាងណាមិញ កាលនោះ គ្រូបានដាក់កិច្ចការសាលាមួយឱ្យធ្វើ។ ជាលើកដំបូង ដែលខ្ញុំទៅអង្គុយអានសៀវភៅជាភាសាអង់គ្លេស ហើយក៏បានរកឃើញថាតើខ្ញុំត្រូវធ្វើកិច្ចការនោះដោយរបៀបណា។ ក្នុងថ្នាក់ បើតាមចាំ អ្នកគ្រូហៅខ្ញុំឱ្យក្រោកឈរ ដើម្បីឱ្យមិត្តរួមថ្នាក់អបអរសាទរ ព្រោះខ្ញុំធ្វើកិច្ចការត្រូវ (បើតាមចាំស្រពេចស្រពិល អាចធ្វើត្រូវច្រើនជាងគេ ឬក៏ធ្វើត្រូវតែម្នាក់ឯង?) ចាប់តាំងពីនោះហើយ ទើបខ្ញុំជឿជាក់ថា សិស្សដែលរៀនពូកែ មកពីខិតខំ មិនមែនជារឿងមកពីពូជអីនោះទេ។ នេះជាការគិតរបស់ខ្ញុំ ក្រោយខ្ញុំចួបអ្វីដែលខ្ញុំបានចួប។

ឥឡូវបកមករឿងសំណួរ «រៀនចប់ មានការងារធ្វើ តើជីវិតនឹងលែងរវល់ខ្លាំងហើយមែនទេ?» វិញ។

ចម្លើយគឺ៖ អត់ទេ! រវល់ជាងកាលនៅរៀន ព្រោះកាលនៅរៀន ខំដែរ តែខំមិនទាន់ដល់កម្រិត ខំល្មមៗ ក៏ទៅដល់ផ្ទះមានបាយឆ្អិនស្រាប់ ហើយនៅមានគ្រួសារដែលផ្គត់ផ្គង់ទៀត។ ដូច្នេះទោះខំខ្លាំង ឬខំល្មមៗ ក៏នៅអាងថាខ្លួនមានទីពឹង។

តែពេលចូលធ្វើការ ចាប់ផ្តើមប្រឡូកនឹងសង្គមការងារ ដែលខុសដាច់ពីនៅគ្រួសារ។ ការប្រកួតប្រជែង ដើម្បីការងារបានល្អ បានឡើងតួនាទី និងប្រាក់ខែ ហើយចាប់ផ្តើមគិតពីរឿងចូលចំណោម មិនចូលចំណោម និងប្រភេទនៃការងារដែលខ្ញុំធ្វើស្រាប់ផង ការប្រឹងប្រែងពេលចេញធ្វើការ គឺគុណនឹង៣ឬ៤ ឬដល់ ១០ បើធៀបនឹងជីវិតជានិស្សិត។
ឧ. ពេលនៅរៀន បើផ្ញើការងារឱ្យគ្រូយឺត ឬធ្វើមិនត្រូវ យ៉ាងច្រើនគ្រូស្តីឱ្យ ឬដកពិន្ទុ។ តែពេលចេញធ្វើការ បើផ្ញើការងារឱ្យមេយឺត ឬធ្វើមិនបានល្អ ប្រឈមនឹងការស្តីឱ្យ បើត្រូវគេឡើងប្រាក់ខែ ក៏គេអាចនឹងមិនឡើង ដោយសារ performance មិនល្អ។

រឿងមួយទៀត គឺត្រូវប្រឈមជាមួយនឹងអារម្មណ៍ដ៏លំបាកមួយគឺ "ខ្ញុំអន់ខ្លាំងណាស់! ខ្ញុំខ្មាសគេណាស់! មិត្តខ្ញុំគេឡើងប្រាក់ខែ គេដល់ណាដល់ណីអស់ហើយ ឯខ្ញុំនៅតែដដែល!"។ ដូច្នេះទើបត្រុវប្រឹង។ ក្នុងសង្វៀនការងារ បើសិនជាធ្លាក់ ឬធ្វើមិនបានល្អ វាពាក់ព័ន្ធនឹងរឿង "ឆ្នាំងបាយ" ហើយកាន់តែត្រូវខ្វល់ច្រើន ព្រោះលែងមានទីពឹង (គ្រួសារ) ដូចកាលនៅរៀន។ ត្រង់នេះ ខ្ញុំបូកបញ្ចូលនូវការឆ្លុះបញ្ចាំងពីបទពិសោធការងារដែលខ្ញុំធ្វើតាំងពីដំបូងៗមក។

ឥឡូវបកមកការងារនិពន្ធវិញ។ ខ្ញុំធ្លាប់លួចគិតដែរ ថាការងារនេះរាងស្រួល ដោយសារខ្ញុំចូលចិត្តវា ខ្ញុំមានទេពកោសល្យ ហើយខ្ញុំមានសេរីភាពច្រើន។ តែមានឯណា ខ្ញុំត្រូវមានចំណេះដឹងទូទៅច្រើន និងទូលាយ។ និយាយតាមត្រង់ ចំណេះដឹងទូទៅរបស់ខ្ញុំខ្សោយយកតែមែនទែន។ ដល់ពេលអ៊ីចឹង ត្រូវប្រឹង ហើយប្រឹងខ្លាំងទៀត។ រឿងខ្លះ គេដឹងសុសសាយហើយ ខ្ញុំទើបនឹងដឹង ក៏អរសឹងស្លាប់ ព្រោះតែមកពីខ្លួនឯងមិនសូវប្រឹងអានរឿងទូទៅឱ្យបានច្រើន។

ទើបតែឆ្នាំ២០២៦ នេះទេ ដែលខ្ញុំភ្ញាក់ខ្លួនព្រើត ហើយចេះខិតខំប្រឹងប្រែងឡើងវិញ។ ខ្ញុំខំអាន និងសន្សំចំណេះដឹងមួយថ្ងៃបន្តិចៗ។ មួយថ្ងៃ ទោះខ្ញុំដឹងមួយរឿង ដែលតូចបំផុត ឬក៏ជាអ្វីដែលគេដឹងទូទៅទៅហើយ ក៏ខ្ញុំនៅសប្បាយចិត្តនឹងផលនៃការប្រឹងប្រែងមួយនេះ។ គេមើលឃើញថាទាល់តែបាន ១០ ទើបជាលទ្ធផលគាប់ចិត្ត ខណៈខ្ញុំលទ្ធផលត្រឹម១ ក៏ខ្ញុំពេញចិត្តដែរ។ ខ្ញុំជឿលើការប្រឹងប្រែងរបស់ខ្ញុំ។ មួយថ្ងៃបន្តិចៗ ទម្រាំតែសងជីវិតទៅផែនដីវិញ ឃើញថាទោះមិនច្រើន ក៏នៅច្រើនជាង ការណ៍ដែលនៅស្ងៀមៗ មិនធ្វើ មិនប្រឹងអ្វីសោះ។ រស់បានត្រឹមណា រៀនត្រឹមហ្នឹង។ ហិហិ

សរុបសេចក្តីមក ជីវិតរបស់ខ្ញុំ តាំងពីចេញធ្វើការមក គឺរវល់ជាងនៅរៀន។ តែខ្ញុំទើបនឹងដឹងថាការប្រឹងប្រែងពិតប្រាកដដែលខ្ញុំមានគឺនៅឆ្នាំ២០២៦ ក្រោយចួបរឿងរ៉ាវជាច្រើន ទាំងការបាត់បង់ប៉ាជាទីស្រឡាញ់របស់ខ្ញុំ និងបញ្ហាសុខភាពផ្ទាល់ខ្លួនកាលពីឆ្នាំមុន។ ខ្ញុំរីករាយនឹងការរវល់បែបនេះរបស់ខ្ញុំ។ វាមានន័យ! វាមានតម្លៃ! តែបើខ្ញុំដឹងថា ខ្ញុំ burn out ឬត្រូវការសម្រាក គឺខ្ញុំសម្រាក។ ខ្ញុំមិនបង្ខំខ្លួនឯងដូចកាលពីមុនទេ។

ចំណុចមួយទៀតដែលខ្ញុំទទួលបានមកពីការឆ្លុះបញ្ចាំងផ្ទាល់ខ្លួនគឺ៖ ខ្ញុំមិនមែនជាគូប្រកួតប្រជែងនឹងនរណាទេ។ ដូច្នេះបើសិនជាគេទុកខ្ញុំជាគូប្រជែង គេនឹងឃើញថាការប្រឹងប្រែងរបស់ខ្ញុំគឺដើម្បីប្រជែង។ ការប្រជែងហត់ណាស់! ខ្ញុំមិនមានពេល និងមិនចង់ធ្វើអ្វីមួយ ព្រោះតែវាទៀតទេ! ខ្ញុំចង់ល្អជាងខ្ញុំកាលពីមុន។ បើមានឱកាស ខ្ញុំត្រូវប្រឹង។ លទ្ធផលយ៉ាងណា ខ្ញុំសម្រេចមិនបាននោះទេ។

While I still have time, I will always do my best. I'm happy with who i am and my job now. I do appreciate every little thing I do. I'm grateful for all the people and things for who I am now.

26/08/2026

អាយុកាន់តែច្រើន រង្វង់នៃការរាប់អានក៏កាន់តែរួមតូច។
#និយាយលើកទឹកចិត្តខ្លួនឯង

ជីវិត​ខ្ញុំរាល់ថ្ងៃអត់ចង់ចាញ់ឈ្នះនឹងនរណាទេ​ ចង់ត្រឹមមានលុយ។😂😆
22/08/2026

ជីវិត​ខ្ញុំរាល់ថ្ងៃអត់ចង់ចាញ់ឈ្នះនឹងនរណាទេ​ ចង់ត្រឹមមានលុយ។😂😆

រំឭកអនុស្សាវរីយ៍កាលពី ១១ឆ្នាំមុន កាលខ្ញុំធ្វើជាអ្នកអានព័ត៌មាននៅទូរទស្សន៍ហង្សមាស ផ្សាយព័ត៌មានពេលព្រឹក។ :) មិនដឹងថាមានបងប្...
21/08/2026

រំឭកអនុស្សាវរីយ៍កាលពី ១១ឆ្នាំមុន កាលខ្ញុំធ្វើជាអ្នកអានព័ត៌មាននៅទូរទស្សន៍ហង្សមាស ផ្សាយព័ត៌មានពេលព្រឹក។ :) មិនដឹងថាមានបងប្អូនណាខ្លះ នៅចាំមុខខ្ញុំនោះទេ? ហិហិ

រូបភាពថតឆ្នាំ២០១៥

18/08/2026

ជម្រើសមានរៀងខ្លួន! :)
#និយាយលើកទឹកចិត្តខ្លួនឯង

17/08/2026

ការរបាំបញ្ចប់ថ្នាក់របាំ "នារីកម្ពុជា" ក្រោយហាត់រៀនអស់រយៈពេល២ខែ។ 🤔
ខ្ញុំសូមអភ័យទោសទុកជាមុន ចំពោះកំហុសឆ្គងនានា នៃការរាំរបស់ខ្ញុំ ក្នុងវីដេអូនេះ។🙏
ខ្ញុំសូមអរគុណអ្នកគ្រូដែលជួយបង្ហាត់បង្រៀនយ៉ាងអស់ពីចិត្ត និងពវក ដែលបង្កើតថ្នាក់របាំបុរាណ សម្រាប់សាធារណជន ដែលមានចិត្តស្រឡាញ់របាំបុរាណខ្មែរ ឱ្យអាចចូលរៀនបាន។ 🙏
ចំពោះមិត្តអ្នកអាន ឬប្រិយមិត្តមានបំណងចង់ហាត់របាំប្រជាប្រិយខ្មែរ ឬរបាំបុរាណខ្មែរ អាចចូលមើលផេក ពវក Experiences Cambodia បានណា៎ ដោយសារមានបើកថ្នាក់ថ្មីហើយ។ ខ្ញុំនឹងបង្ហោះតំណភ្ជាប់ទៅកាន់ព័ត៌មាននៃថ្នាក់ថ្មី តាមរយៈ comment នៅខាងក្រោមវីដេអូនេះ។ 🙂

សូមអរគុណ! 🙏
#របាំនារីកម្ពុជា
#ពវក

15/08/2026

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Kim Dyna posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kim Dyna:

Shortcuts

Share