Fast News

Fast News Fast News Daily

លោក ថមមី អតីតស្វាមីអ្នកនាង សួស វីស្សា ចាប់ដៃជាមួយឌីជេ​ ខេក បង្កើតផលិតផលខ្មែរសម្រាប់ជំនួយក្រពះ និងពោះវៀន(ភ្នំពេញ)៖ ផលិតផល...
07/09/2026

លោក ថមមី អតីតស្វាមីអ្នកនាង សួស វីស្សា ចាប់ដៃជាមួយឌីជេ​ ខេក បង្កើតផលិតផលខ្មែរសម្រាប់ជំនួយក្រពះ និងពោះវៀន

(ភ្នំពេញ)៖ ផលិតផលជំនួយក្រពះ និងពោះវៀន «Prosto» ដែលជាផលិតផលរបស់ខ្មែរ និងផលិតដោយកូនខ្មែរ បានបើកសម្ពោធជាផ្លូវការ ​នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយមានការចូលរួម ពីភ្ញៀវកិត្ដិយសជាច្រើន នៅក្នុងសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។
លោក ខេក និងលោក ថមមី ដែលជាម្ចាស់ម៉ាកផលិតផល បានលើកឡើងថា ផលិតផលប្រូស្កូ Prosto កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដោយសារតែប្រសិទ្ធភាពខ្ពស់ ក្នុងការជួយដោះស្រាយ បញ្ហាទាក់ទងនឹងក្រពះ ពោះវៀន ជាមួយនឹងបាវចនា «អ្នកចម្បាំងដ៏អស្ចារ្យ ជាមួយបញ្ហាក្រពះ ពោះវៀន»។

លោក ខេក និងលោក ថមមី បានបន្ថែមថា ប្រូស្កូ បានបង្ហាញខ្លួនជាជម្រើសដ៏ល្អបំផុត សម្រាប់អ្នកដែលមានបញ្ហាសុខភាពទាំងនេះ។ ប្រូស្កូ ត្រូវបានគេស្គាល់ថា ជាផលិតផលដែលពូកែលេខ១ ក្នុងការបំបាត់អាការៈចុកឆ្ងល់ ភើរ រលាក ដំបៅក្រពះ និងជួយកម្ចាត់មេរោគ ក្នុងក្រពះយ៉ាងមានប្រសិទ្ធភាព។

មិនតែប៉ុណ្ណោះ ប្រូស្កូ ក៏ជួយសម្រួលដល់បញ្ហារឬសដូងបាត ជួយឱ្យការបត់ជើងមានភាពងាយស្រួល និងបំបាត់ អាការៈធ្លាក់ឈាមនៅពេលបត់ជើងធំផងដែរ។ សម្រាប់ការប្រើប្រាស់ ប្រូស្កូ គឺងាយស្រួលបំផុត ដោយគ្រាន់តែទទួលទាន២គ្រាប់ មុនអាហារពេលព្រឹក និង២គ្រាប់ទៀត មុនអាហារពេលល្ងាច។

គូសបញ្ជាក់ថា ផលិតផលប្រូស្កូ ត្រូវបានទទួលស្គាល់ ដោយវិទ្យាស្ថានស្តង់ដារកម្ពុជា ដែលបញ្ជាក់ពីគុណភាព និងសុវត្ថិភាពរបស់ផលិតផល ប្រូស្កូ មិនត្រឹមតែជាផលិតផល សម្រាប់សុខភាព ប៉ុណ្ណោះទេ ថែមទាំងជាមោទកភាពជាតិខ្មែរផងដែរ ក្រោមពាក្យស្លោក «អត្តសញ្ញាណខ្មែរ ផលិតផលខ្មែរ លើកតម្កើងជាតិខ្មែរយើង»។
ការគាំទ្រផលិតផលក្នុងស្រុកនេះ គឺជាការរួមចំណែក ដ៏សំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងបង្ហាញពីសមត្ថភាពរបស់កូនខ្មែរ ក្នុងការផលិតនូវផលិតផល ដែលមានគុណភាពខ្ពស់ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជន។

ដើម្បីទទួលបានលទ្ធផលល្អប្រសើរ អ្នកប្រើប្រាស់គួរតែចៀសវាងការទទួលទានគ្រឿងផ្អាប់ និង គ្រឿងស្រវឹង៕

ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញថវិកាជាង ២១៣ ប៊ីលានរៀល ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអ...
07/09/2026

ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញថវិកាជាង ២១៣ ប៊ីលានរៀល ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ

===
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចវិភាជ ឬបញ្ចេញថវិកាក្នុងឆ្នាំ២០២៦ ចំនួនជាង ២១៣ ប៊ីលានរៀល ឬសមមូលនឹងចំនួនប្រមាណជាង ៥៣ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់ទារក និងកុមារ។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នេះ ជាកម្មវិធីដ៏សំខាន់មួយក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា។ បច្ចុប្បន្នកម្មវិធីនេះ បាននឹងកំពុងគ្របដណ្តប់លើក្រុមគោលដៅសំខាន់ៗចំនួន ៦ នៅទូទាំងប្រទេស រួមមានស្ត្រី និងកុមារមកពី៖ (១). គ្រួសារមានបណ្ណសមធម៌, (២). កម្មករ-និយោជិតដែលជាសមាជិក ប.ស.ស, (៣). មន្ត្រីរាជការស៊ីវិល, មន្ត្រីកិច្ចសន្យា, មន្ត្រីកម្មសិក្សា, (៤). មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ, (៥). ជនជាប់ឃុំ និងកូនតាមម្តាយក្នុងពន្ធនាគារ, និង (៦). ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់។

វិសាលភាពនៃការគ្របដណ្តប់ប្រព័ន្ធគាំពារសង្គមដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ ឆ្នាំនេះ មានសន្ទុះយ៉ាងលឿននៅក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណ និងថាមភាព របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយអ្នកទទួលផលបានកើនឡើងពីចំនួន ១ ១០៦ ៦៣០ នាក់ កាលពីចុងឆ្នាំ២០២៣ ដល់ ២ ២៥២ ២៦៧ នាក់ ឬមានកំណើន ១០៣,៥២% គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៦ នេះ ។

ការកើនឡើងទ្វេដងនៃចំនួនអ្នកទទួលផលនេះ ស្តែងឱ្យឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលបន្ទុកជីវភាពរបស់ពលរដ្ឋ ជាពិសេសការវិនិយោគលើធនធានមនុស្សចាប់តាំងពីនៅក្នុងផ្ទៃមាតា រហូតដល់អាយុ២ឆ្នាំ (១ ០០០ ថ្ងៃដំបូងនៃជីវិត) ដើម្បីធានាបាននូវការលូតលាស់ទាំងកាយសម្បទា និងប្រាជ្ញាស្មារតីរបស់ទារក និងកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ។

សូមជម្រាបជូនថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នេះ ជាកម្មវិធីគោលនយោបាយអាទិភាព ១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។

ផលិតផលProStoនឹងសម្ភោធជាផ្លូវការព្រឹកស្អែកនេះថ្ងៃចន្ទ ទី07 ខែ កញ្ញា ឆ្នាំ 2026 ម៉ោង 8:00 នាទីព្រឹកនៅសណ្ធាគារ Sun Way ។ 🤙 ...
06/09/2026

ផលិតផលProStoនឹងសម្ភោធជាផ្លូវការព្រឹកស្អែកនេះ
ថ្ងៃចន្ទ ទី07 ខែ កញ្ញា ឆ្នាំ 2026 ម៉ោង 8:00 នាទីព្រឹក
នៅសណ្ធាគារ Sun Way ។ 🤙 => 011 43 77 77

Prosto ជាផលិតផលខ្មែរដំណោះស្រាយដ៏មានប្រសិទ្ធ
ភាពសម្រាប់បញ្ហាក្រពះ ពោះវៀន ដើម្បីសុខភាពប្រជាជន

ផលិតផលប្រូស្ដូ (Prosto) ដែលជាផលិតផលខ្មែរពិតៗ
កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់
ប្រជាពលរដ្ឋខ្មែរ ដោយសារតែប្រសិទ្ធភាពខ្ពស់ក្នុងការជួយ
ដោះស្រាយបញ្ហាទាក់ទងនឹងក្រពះ ពោះវៀន។

ជាមួយនឹងបាវចនា «អ្នកចម្បាំងដ៏អស្ចារ្យ ជាមួយបញ្ហា
ក្រពះ ពោះវៀន»​ ប្រូស្ដូ បានបង្ហាញខ្លួនជាជម្រើសដ៏ល្អ
បំផុត សម្រាប់អ្នកដែលមានបញ្ហាសុខភាពទាំងនេះ។

ប្រូស្ដូ ត្រូវបានគេស្គាល់ថាជាផលិតផលដែលពូកែលេខ១
ក្នុងការបំបាត់អាការៈចុកឆ្ងល់ ភើរ រលាក ដំបៅក្រពះ និង
ជួយកម្ចាត់មេរោគ ក្នុងក្រពះយ៉ាងមានប្រសិទ្ធភាព។
មិនតែប៉ុណ្ណោះ ប្រូស្កូ ក៏ជួយសម្រួលដល់បញ្ហារឬសដូង
បាត ជួយឱ្យការបត់ជើងមានភាពងាយស្រួល និងបំបាត់
អាការៈធ្លាក់ឈាមនៅពេលបត់ជើងធំផងដែរ។

សម្រាប់ការប្រើប្រាស់ ប្រូស្ដូ គឺងាយស្រួលបំផុត ដោយ
គ្រាន់តែទទួលទាន២គ្រាប់ មុនអាហារពេលព្រឹក និង២
គ្រាប់ទៀត មុនអាហារពេលល្ងាច។

ដើម្បីទទួលបានលទ្ធផលល្អប្រសើរ អ្នកប្រើប្រាស់គួរតែ
ចៀសវាងការទទួលទានគ្រឿងផ្អាប់ និងគ្រឿងស្រវឹង។ ផលិតផលប្រូស្ដូ ត្រូវបានទទួលស្គាល់ដោយវិទ្យាស្ថាន
ស្តង់ដារកម្ពុជា ដែលបញ្ជាក់ពីគុណភាព និងសុវត្ថិភាព
របស់ផលិតផល។

ប្រូស្ដូ មិនត្រឹមតែជាផលិតផលសម្រាប់សុខភាពប៉ុណ្ណោះទេ
ថែមទាំងជាមោទកភាពជាតិខ្មែរផងដែរ ក្រោមពាក្យស្លោក
«អត្តសញ្ញាណខ្មែរ ផលិតផលខ្មែរ លើកតម្កើងជាតិខ្មែរយើង»។

ការគាំទ្រផលិតផលក្នុងស្រុកនេះ គឺជាការរួមចំណែកដ៏សំខាន់ ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងបង្ហាញពីសមត្ថភាពរបស់
កូនខ្មែរ ក្នុងការផលិតផលិតផលដែលមានគុណភាពខ្ពស់
សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជន៕

04/09/2026

ក្រទ្រព្យ តែមិនក្រការតស៊ូ! យុវជនម្នាក់មកពីគ្រួសារក្រីក្រ ជម្នះឧបសគ្គជីវភាពដណ្ដើមបាននិទ្ទេស A ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល!

យុវជន ផល ករុណា ជាសិស្សនៅថ្នាក់ទី១២ A ថ្នាក់វិទ្យាសាស្ត្រ នៅវិទ្យាល័យ ហ៊ុន សែនក្រវ៉ា ទទួលបាននិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងសម័យប្រឡងឆ្នាំ២០២៦។ ប្អូនករុណា ជាកូនប្រុសច្បងនៃគ្រួសារក្រីក្រ មានបណ្ណសមធម៌ (ក្រីក្រ ២) ដែលរស់នៅជាមួយតែម្តាយ និងប្អូនប្រុសម្នាក់ទៀត ក្នុងភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ទោះបីមានជីវភាពខ្វះខាត ក៏យុវជនម្នាក់នេះ ប្រឹងប្រែងជម្នះឧបសគ្គជីវភាព មិនខ្លាចការនឿយហត់ និងមិនបោះបង់ការសិក្សាឡើយ ដោយដណ្តើមបាននិទ្ទេស A ក្នុងការប្រលងបាក់ឌុប នេះ។ ភាពជោគជ័យនេះ មានការចូលរួមគាំទ្រពីការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែរបស់រាជរដ្ឋាភិបាល ចំនួន ៨៤ ០០០រៀល ក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលរួមទាំងកម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាផងដែរ។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រដល់គ្រួសារក្រីក្រទូទាំងប្រទេស តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលមានការផ្តល់ប្រាក់ឧបត្ថម្ភគោលសម្រាប់គ្រួសារ និងកម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា និងកម្មវិធីមួយចំនួនទៀត។

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជាពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គមដល់ពលរដ្ឋ៨,៥លាននាក់នៅទូទាំងប្រទេស  ...
03/09/2026

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជាពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គមដល់ពលរដ្ឋ៨,៥លាននាក់នៅទូទាំងប្រទេស
===
រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណ និងថាមភាព របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តកំណត់យកការលើកស្ទួយសុខុមាលភាព និង ជីវភាពពលរដ្ឋ, ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ជាការងារអាទិភាពចំពោះមុខ សំដៅចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យរយៈពេលវែង ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ប្រព័ន្ធគាំពារសង្គមកម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាព និងទទួលបានសមិទ្ធផលសំខាន់ៗ គួរជាទីមោទនៈ ក្រោមការដឹកនាំតម្រង់ទិសជាបន្តបន្ទាប់របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបច្ចុប្បន្នមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយស និង ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន។

ចាប់តាំងពីឆ្នាំ២០១៧ មក, រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើនលើការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម តាមរយៈការពង្រីកវិសាលភាពនៃកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមដែលមានស្រាប់ និងការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗជាបន្តបន្ទាប់ ដោយត្រឹមត្រីមាសទី៣នៃឆ្នាំ២០២៦នេះ ប្រព័ន្ធគាំពារសង្គម និងការគ្របដណ្តប់សុខភាពនៅកម្ពុជា បាន និងកំពុងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋសរុបប្រមាណ ៨,៥ លាននាក់ ឬស្មើនឹងជិត ៥០% នៃពលរដ្ឋសរុប ខណៈកាលពីដើមនីតិកាលទី៧ នៃរដ្ឋសភាមានពលរដ្ឋទទួលផលពីប្រព័ន្ធគាំពារសង្គមចំនួនប្រមាណ ៦,៥លាននាក់។

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦, កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ពលរដ្ឋគោលដៅចំនួនប្រមាណ ៥ លាននាក់ ដោយរាជរដ្ឋាភិបាលបានវិភាជថវិការដ្ឋចំនួនប្រមាណ ១ ១៣០,១ ប៊ីលានរៀល ឬស្មើនឹង ២៨២ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៦ នេះ សម្រាប់អនុវត្តកម្មវិធីជាតិជំនួយសង្គមនានា រួមទាំងមូលនិធិសមធម៌សុខាភិបាលផងដែរ។

ដោយឡែក របបសន្តិសុខសង្គម បានគ្របដណ្តប់ពលរដ្ឋប្រមាណជាង ៣,៥ លាននាក់ ដែលក្នុងឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានវិភាជថវិការដ្ឋចំនួនប្រមាណ ១ ៩០០ ប៊ីលានរៀល ឬស្មើនឹងប្រមាណ ៤៨៧ លានដុល្លារអាម៉េរិក បន្ថែមលើថវិកាភាគទានពីសមាជិក ប.ស.ស. សម្រាប់របបសន្តិសុខសង្គម ៣ ធំៗ រួមមាន៖ ១).របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព, ២). របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ, និង ៣).របបសន្តិសុខសង្គមផ្នែកប្រាក់សោធន។

បន្ថែមលើនេះ, កម្មវិធីជំនួយសង្គមពិសេស និងអន្តរាគមន៍ពិសេស ក៏ត្រូវបានដាក់ឱ្យអនុវត្ត ដើម្បីរក្សាលំនឹងជីវភាពពលរដ្ឋដែលទទួលរងកម្មវិបាកពីវិបត្តិ និងគ្រោះអាសន្ននានា រួមមានវិបត្តិជំងឺកូវីដ-១៩, សម្ពាធអតិផរណា, គ្រោះទឹកជំនន់ធ្ងន់ធ្ងរ, និងសង្គ្រាមព្រំដែនជាដើម ស្របពេលដែលរាជរដ្ឋាភិបាល បានត្រៀមខ្លួនជានិច្ច ក្នុងការដាក់ចេញនូវវិធានការអន្តរាគមន៍តាមការចាំបាច់ ដើម្បីជួយរក្សាលំនឹងជីវភាពពលរដ្ឋ នៅពេលជួបវិបត្តិ និងគ្រោះអាសន្ន ដែលអាចកើតមានជាយថាហេតុ នៅពេលខាងមុខ ផងដែរ៕

លទ្ធផលបាក់ឌុប ជាប់ ៨៤,០៦% និទ្ទេសA ២ ០២២នាក់
01/09/2026

លទ្ធផលបាក់ឌុប ជាប់ ៨៤,០៦% និទ្ទេសA ២ ០២២នាក់

ថវិកាជិត$៨ម៉ឺន បានមកពីការលក់សំបុត្រចូលរួមទស្សនាការប្រគុំតន្រ្តីសប្បុរសធម៌ បេះដូងមួយ សំនៀងមួយ ដើម្បីគន្ធបុប្ផា ត្រូវបានប្...
31/08/2026

ថវិកាជិត$៨ម៉ឺន បានមកពីការលក់សំបុត្រចូលរួមទស្សនាការប្រគុំតន្រ្តីសប្បុរសធម៌ បេះដូងមួយ សំនៀងមួយ ដើម្បីគន្ធបុប្ផា ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

===
កាលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលពហុកីឡដ្ឋានជាតិ បានដឹកនាំក្រុមការងារពហុកីឡដ្ឋានជាតិ រួមជាមួយក្រុមហ៊ុន Nano Sound , Kirisan Family, ក្រុមហ៊ុន STADIUM X, ក្រុមហ៊ុន STMARKET, តំណាងក្រុមរាំ និងតារាចម្រៀងជាច្រើនរូប នាំយកថវិកាចំនួន ៧៩ ៥៥៥ ដុល្លារអាម៉េរិក បានមកពីការលក់សំបុត្រចូលរួមទស្សនាការប្រគុំតន្រ្តីសប្បុរសធម៌ បេះដូងមួយ សំនៀងមួយ ដើម្បីគន្ធបុប្ផា មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ព្រឹត្តិការណ៍នៃការប្រគុំតន្រ្តីនេះ បានរៀបចំធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយលក់សំបុត្របានចំនួន ១៦ ២៣៨ សន្លឹក។

លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនពហុកីឡដ្ឋានជាតិ, ក្រុមហ៊ុន Nano Sound និងភាគីពាក់ព័ន្ធ រួមទាំង Kirisan Family, ក្រុមហ៊ុន STADIUM X, ក្រុមហ៊ុន STMARKET,ក្រុមរាំ និងតារាចម្រៀងទាំងអស់ ចំពោះការចូលរួមធ្វើឱ្យការប្រគុំតន្ត្រីសប្បុរសធម៌នេះទទួលបានជោគជ័យ។

បន្ថែមលើនេះ, លោកជំទាវ ក៏សូមថ្លែងអំណរគុណ ពុកម៉ែ បងប្អូនទាំងអស់ ដែលបានទិញសំបុត្រចូលទស្សនាការប្រគុំតន្ត្រីសប្បុរសធម៌នេះ ដើម្បីបង្ហាញពីការចូលរួមលើកកម្ពស់ស្មារតី “ខ្មែរជួយខ្មែរ” ជាពិសេស ដើម្បីរួមគ្នានាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះនៅកម្ពុជា។

អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាតំណាងរាស្ត្រខេត្តតាកែវ លោក ច័ន្ទ សារុន ទទួលមរណភាព(ភ្នំពេញ)៖​ លោក ច័ន្ទ សារុន អតីតរដ្ឋម...
31/08/2026

អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាតំណាងរាស្ត្រខេត្តតាកែវ លោក ច័ន្ទ សារុន ទទួលមរណភាព

(ភ្នំពេញ)៖​ លោក ច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាតំណាងរាស្ត្រខេត្តតាកែវ បានទទួលមរណភាព នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ខៀវ កាញារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

30/08/2026

ក្មេងប្រុសម្នាក់លក់ម្ជូរក្នុងកោះនរា ត្រូវអាជ្ញាធរចាប់យកម្ជូររបស់គាត់ដាក់ឡានយកទៅបាត់យប់ថ្ងៃទី30 ខែសីហា ឆ្នាំ2026

ភ្ញាក់ផ្អើល ! លោក ពេជ្រ ស្រស់ ស្នើសម្តេចនាយករដ្ឋមន្ត្រីបញ្ចប់សមាជិកភាពទាំង៦រូបនៃគណបក្សយុវជនកម្ពុជា ពីឧត្តមក្រុមប្រឹក្សាព...
30/08/2026

ភ្ញាក់ផ្អើល ! លោក ពេជ្រ ស្រស់ ស្នើសម្តេចនាយករដ្ឋមន្ត្រីបញ្ចប់សមាជិកភាពទាំង៦រូបនៃគណបក្សយុវជនកម្ពុជា ពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គ្រាដែលបក្សរបស់លោកនឹងរំលាយនាពេលខាងមុខ។

លោក ពេជ្រ ស្រស់ បានហៅការរំលាយបក្សជាការគោរពតាមការសន្យារបស់លោក ដែលប្រកាសធ្វើនយោបាយតែ១០ឆ្នាំប៉ុណ្ណោះ។

Address

Veng Sreng
Phnom Penh
12352

Website

Alerts

Be the first to know and let us send you an email when Fast News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Fast News:

Shortcuts

Share