SRNTV News

SRNTV News ស្ថានីយ៍ទូរទស្សន៍ “ អេស អ អិន ធីវី ”

Update: រដ្ឋបាលស្រុកអង្គស្នួលកម្ទេចសំណង់ លើផ្លូវសាធារណៈ របស់មេឃុំបែកចាន ទុកមួយចំណែក ផ្ដល់ឱកាសឲ្យសុំច្បាប់
11/08/2026

Update: រដ្ឋបាលស្រុកអង្គស្នួលកម្ទេចសំណង់ លើផ្លូវសាធារណៈ របស់មេឃុំបែកចាន ទុកមួយចំណែក ផ្ដល់ឱកាសឲ្យសុំច្បាប់

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១១ ខែសីហាឆ្នាំ២០២៦ លោករស់ រ៉ុម អភិបាលរងស្រុកអង្គស្នួល បានដឹកនាំកម្លាំងរួមជាមួយ...

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជម្រាបជូនចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹក ដែលរងគ្រោះដោយក...
10/08/2026

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជម្រាបជូនចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹក ដែលរងគ្រោះដោយការរំលោភបំពានរបស់កងកម្លាំងថៃមកលើដែនអធិបតេយ្យកម្ពុជា

ភ្នំពេញ​៖​ ថ្លែង​នៅក្នុង​ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦​ ល...

សាលាដំបូងខេត្ដព្រះសីហនុ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន លើជនសង្ស័យប្រុស ស្រី ចំនួន ១៧នាក់
10/08/2026

សាលាដំបូងខេត្ដព្រះសីហនុ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន លើជនសង្ស័យប្រុស ស្រី ចំនួន ១៧នាក់

ខេត្តព្រះសីហនុ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងន.....

10/08/2026

រដ្ឋមន្ដ្រីក្រសួងអប់រំ ៖ ប្រឡងបាក់ឌុបឆ្នាំនេះ ល្អប្រសើរជាងឆ្នាំមុន ទោះបីជាមានសាលានៅព្រំដែនចំនួន២៥ មិនទាន់អាចឲ្យសិស្សត្រឡប់ទៅសិក្សាវិញបាន ដោយសារការឈ្លានពានរបស់ថៃក្ដី

លោកទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជាវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ប្រទេសលុចសំបួ ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាភ្ន...
10/08/2026

លោកទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជាវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ប្រទេសលុចសំបួ ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

ភ្នំពេញ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ទទួលជួប លោក Thomas Lammar ភារធារីនៃស្ថានទូតលុចសំបួ ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងលុចសំបួ ជាពិសេសការគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ នៅទីស្នាក់ការអាជ្ញាធរមីន។

ក្នុងជំនួបនេះ លោកបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា និងលុចសំបួ ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនលុចសំបួ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម តាមរយៈការគាំទ្រគម្រោង «បោសសម្អាតមីនដើម្បីលទ្ធផល»។

លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ការគាំទ្ររបស់ប្រទេសលុចសំបួ មិនត្រឹមតែជាការបោសសម្អាតមីនសប្បុរសធម៌ប៉ុណ្ណោះទេ វាថែមទាំងរួមចំណែកដល់ការកាត់បន្ថយគ្រោះថ្នាក់ កាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ដែលធ្លាប់រងផលប៉ះពាល់។

ក្នុងឱកាសនោះ ជាមួយនឹងការលើកឡើងអំពីសមិទ្ធផលសម្រេចបានក្នុងវិស័យសកម្មភាពមីនរយៈពេលជាង ៣០ឆ្នាំ លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីបញ្ហាប្រឈម និងផលប៉ះពាល់អវិជ្ជមាននានានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយសារការប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទរបស់យោធាថៃ ជាពិសេសគ្រាប់បែកចង្កោម ដែលបន្សល់ទុកនៅលើទឹកដីកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ទាប់ ហើយតម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជាត្រូវធ្វើការដោះស្រាយជាបន្ទាន់ ត្រូវការធនធានបន្ថែម និងពេលវេលារយៈពេលយូរ។

លោកបណ្ឌិត លី ធុជ បញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តការយកចិត្តទុកខ្ពស់ និងបានរៀបចំឱ្យមានគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០២៣៥ ដោយបានដាក់ចេញនូវគោលដៅច្បាស់លាស់ក្នុងការដោះស្រាយយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ ឆ្ពោះទៅប្រទេសកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារយុទ្ធភណគ្រឿងផ្ទុះ៕

សំណេរដែលបានផ្សាយលើគណនីហ្វេសប៊ុកបុគ្គល អ៊ុំ សំអាន នេះជាព័ត៌មានក្លែងក្លាយ និងមានភ្ជាប់រូបភាពដោយគ្មានមូលដ្ឋានច្បាស់លាស់ និង...
10/08/2026

សំណេរដែលបានផ្សាយលើគណនីហ្វេសប៊ុកបុគ្គល អ៊ុំ សំអាន នេះជាព័ត៌មានក្លែងក្លាយ និងមានភ្ជាប់រូបភាពដោយគ្មានមូលដ្ឋានច្បាស់លាស់ និងបំភ្លៃខុសពីការពិត។ តាមពិត រូបភាពនេះជាទីតាំងបង្គោលព្រំដែនលេខ 23(2) ស្ថិតក្នុងភូមិសាស្រ្តភូមិតាង៉ា ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី និងជាទីតាំងដែលភាគីកម្ពុជានិងវៀតណាមបានឯកភាពគ្នាបោះនៅលើដីជាក់ស្តែងតាំងពីឆ្នាំ២០១០ មកម្ល៉េះ និងពុំដែលមានបញ្ហា ហើយក៏មិនមែនស្ថិតក្នុងភូមិសាស្រ្ត ភូមិចង ដូច អ៊ុំ សំអាន លើកឡើងនោះដែរ។

ចំពោះភូមិចង ស្ថិតនៅចម្ងាយពីប្រមាណ ៤គ.ម. ពីភូមិតាង៉ា និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ19-20 ដែលបានឯកភាពគ្នាបោះបង្គោលនៅលើដីជាក់ស្តែងតាំងពីឆ្នាំ២០០៨ មកម្ល៉េះ និងពុំដែលមានបញ្ហាត្រូវដោះស្រាយនោះទេ។ ដូច្នេះអ្វីដែលបុគ្គល អ៊ំ សំអាន បានលើកឡើងជាការមិនពិត និងជាការភូតកុហកទាំងស្រុង។

ចំពោះអូរសាថី (អ៊ុំ សំអាន ហៅ អូរសេដ្ឋី) ស្ថិតនៅខាងកើតបង្គោលលេខ 23(2) ប្រមាណ ៨គ.ម ហើយខ្សែព្រំដែនគឺដើរតាមអូរសាថីនេះជាយូរយារណាស់មក គឺចាប់ពីបង្គោលព្រំដែនលេខ24 ដល់លេខ 25 ហើយកម្ពុជា និងវៀតណាម ក៏បានឯកភាពគ្នាទាំងទីតាំងបង្គោលនិងខ្សែព្រំដែនដើរតាមអូរនេះតាំងពីឆ្នាំ២០១០ មកម្ល៉េះ គឺខ្សែព្រំដែនតាមផែនទី Bonne មាត្រដ្ឋាន1/100.000 របស់បារាំង …។ ដូច្នេះ សូមបងប្អូនកុំជឿ និងកុំចែករំលែកបន្តព្រោះជាព័ត៌មានក្លែងក្លាយ!

ក្រុមហ៊ុន​ធំៗ១២% បិទទ្វារចាកចេញពីថៃដោយសារតម្លៃប្រតិបត្តិការកើនឡើង ក្នុងរយៈពេល៦ខែដើមឆ្នាំ។ អ្នកជំនាញថារយៈពេល៦ខែក្រោយនឹងកា...
10/08/2026

ក្រុមហ៊ុន​ធំៗ១២% បិទទ្វារចាកចេញពីថៃដោយសារតម្លៃប្រតិបត្តិការកើនឡើង ក្នុងរយៈពេល៦ខែដើមឆ្នាំ។ អ្នកជំនាញថារយៈពេល៦ខែក្រោយនឹងកាន់តែពិបាក។ (ប្រភព៖ The Nation, August 10, 2026)

កម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះការបន្តរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
10/08/2026

កម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះការបន្តរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

10/08/2026

ដំណឹងបាត់ប្លង់ដី!

នៅព្រឹងថ្ងៃទី8 ខែ8 ឆ្នាំ2026 បងស្រី ជុំនឿ ខុំ
និងក្មួយស្រី រឿន ស្រីរ៉ាន់ ត្រូវជាកូនស្រីច្បងរបស់បងស្រី មានទីលំនូវក្នុងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

បានប្រាប់ឲ្យដឹថា បងស្រីបានបាត់ក្រដាសសន្លឹកប័ណ្ណដី ប្លង់រឹង ចំនួនបីប័ណ្ណចន្លោះក្នុងឆ្នាំ2020ដោយ

ប័ណ្ណទី1,លេខក្បាលដី÷ 18040203-0582
ទំហំ 2897 ម៉ែត្រការ៉េ

ប័ណ្ណទី2,លេខក្បាលដី÷ 18040203-0579
ទំហំ 1174 ម៉ែត្រការ៉េ

ប័ណ្ណទី3,លេខក្បាលដី÷ 18040203-0581
ទំហំ 2341 ម៉ែត្រការ៉េ

សូមបញ្ជាក់ថា ទីតាំងដីក្នុងប័ណ្ណប្លង់រឹងដែលបានបាត់ទាំងបីប័ណ្ណនោះគឺ ស្ថិតនៅក្នុងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

ដោយម្ចាស់កម្មសិទ្ធិ÷ឈ្មោះ ហម រឿន ប្តីនិងឈ្មោះ ជុំនឿ ខុំ ប្រពន្ធ

អាស្រ័យហេតុនេះ បងស្រីនិងក្មួយស្រីបានពឹងឲ្យអង្គភាពសារព័ត៌មាន យើងខ្ញុំជួយផ្សពផ្សាយជាដំណឹង ជូនដល់អាជ្ញាធរមូលដ្ឋាន
ក៏ដូចជាមន្ត្រីនៃមន្ទីរ ជំនាញដែលពាក់ព័ន ក្នុងខេត្តព្រះសីហនុ បានដឹង។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ លិខិតផ្លូវការឆ្លើយតប ទៅ លោក រ៉ុង ឈុន
10/08/2026

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ លិខិតផ្លូវការឆ្លើយតប ទៅ លោក រ៉ុង ឈុន

ភ្នំពេញ ៖ លោក ឯម ច័ន្ទមករា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ៖ លិខិតផ្លូវការឆ្លើ...

Address

Phnom Penh

Alerts

Be the first to know and let us send you an email when SRNTV News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category