សារព័ត៌មានសេរីយុត្តិធម៌

សារព័ត៌មានសេរីយុត្តិធម៌ ផ្សាយព័ត៍មានពិត ទាន់ហេតុការណ៍

05/12/2025

វីដេអូ កាមេរាសុវត្ថិភាព ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយសិស្សសាលាម្នាក់ ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ។ ៥/១២/២៥

05/12/2025

ផ្សាយ​ផ្ទាល់

សេចក្តីប្រកាសព័ត៌មានស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីយប់ថ្ងៃទី៤ ខែ...
05/12/2025

សេចក្តីប្រកាសព័ត៌មាន
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៨:៣០នាទី នៅចំណុចខាងមុខកាស៊ីណូវីននីសទៀន (កាស៊ីណូកញ្ចក់) ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត មានករណីផ្ទុះអាវុធបានកើតឡើង បណ្ដាល អោយរងរបួសជនជាតិចិន ០១នាក់ ប្រុស និងមានអាវុធខ្លី ០១ដើម ម៉ាក Glock22 ពណ៌ខ្មៅ និងមានក្បាលគ្រាប់ធ្លាក់ ក្បែរកន្លែងកើតហេតុ។ ភ្លាមនោះសមត្ថកិច្ចយើងបានទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញមានអ្នករងរបួសម្នាក់កំពុង ដេកដួលលើដី (អាចនិយាយ និងកម្រើកបាន) សមត្ថកិច្ចយើងក៏បានហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅ មន្ទីរពេទ្យ។
តាមការសាកសួរព័ត៌មានបឋមពីសន្តិសុខនៅកន្លែងកើតហេតុបានឆ្លើយថា៖ មុនពេលកើតហេតុ ជនជាតិចិន នោះ បានចុះពីរថយន្តគោលបំណងដើរចូលមកក្នុងកាស៊ីណូ ប៉ុន្តែសន្តិសុខមិនអនុញ្ញាតអោយចូល ដោយសារចត រថយន្តមិនត្រូវចំណត (កន្លែងមិនអនុញ្ញាតអោយចត) ពេលនោះជនជាតិចិនបានដកអាវុធខ្លីពីចង្កេះ ក៏បានរាលកៃផ្ទុះ គ្រាប់កាំភ្លើងនៅចង្កេះបណ្តាលអោយរងបួសខ្លួនឯងតែម្ដង។
បច្ចុប្បន្នជនជាតិចិនខាងលើ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ និងមានកម្លាំងនគរបាលការពារផងដែរ។ ស្នងការដ្ឋាននគរបាលខេត្ត កំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវករណីនេះ ឈានដល់ស្វែងរកប្រភពអាវុធដើម្បីចាត់ការ តាមនីតិវិធីច្បាប់។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។
ថ្ងៃសុក្រ ១៥កើត ខែមិកស៊ី ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ស្វាយរៀង ថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ២០២៥.

05/12/2025

សមត្ថកិច្ចក្រសួង​មហាផ្ទៃ​ សហការ​ជា​មួយ​នគរបាល​ខេត្ត​ស្វាយរៀង​ ឃាត់​ខ្លួន​ជនសង្ស័យ​៨នាក់​ (ជនជាតិ ចិន២នាក់​ និងជនជាតិ​ភូមា៦នាក់) ពាក់ព័ន្ធករណី​ចាប់​មនុស្ស​បង្ខាំងជំរិត​ទារប្រាក់​នៅក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ នាយប់​ថ្ងៃ​ទី​៣ ​ខែ​ធ្នូ​ ឆ្នាំ​២០២៥​។ សមត្ថកិច្ចបានរំដោះ​ជនរងគ្រោះ​ បាន​៦នាក់​ ជាជនជាតិ​ចិន​ និងដកហូតបាន​រថយន្ត​ជិះ​ធ្វើ​សកម្មភាព​មួយគ្រឿង​ រួមទាំង​មធ្យោបាយ​ប្រើប្រាស់​ធ្វើ​ទារុណ​កម្ម​ជនរងគ្រោះ​មួយចំនួន​ទៀត​ផងដែរ៕

05/12/2025

លោកចៅសង្កាត់ ចុះមករៀបមុខសាលារៀនភ្នំដូនពេញ ប៉ះជាមួយនិងបុរសម្នាក់ រារាំងនៅផ្លូវប៉ាស្ទ័រ៥១. ក្នុងសង្កាត់បឹងរាំង. ខណ្ឌដូនពេញ ។
ប្រជាពលរដ្ឋសាមញ្ញ រងចាំមើលថាអាជ្ញាធរ និងមានសិទ្ធិរៀបចំ បានរៀបរយដែរឬអត់ ?

04/12/2025
04/12/2025

ព័ត៌មានបឋម. ផ្ទុះអាវុធពីរគ្រាប់មុននេះ. នៅក្រុងបាវិត.ខេត្តស្វាយរៀង ផ្ទុះគ្រាប់កាំភ្លើងនៅកាស៊ីណូកញ្ចក់ប្រភពពីប្រជាពលរដ្ឋ។

នៅថែ្ងទី4 ខែ12 ឆាំ្ន2025 ម៉ោង6:42

03/12/2025

🛑កាចណាស់ អាងខ្លួនប៉ូលិស ឳពុកម្តាយគ្រោះថ្នា..ក់ចរាចរណ៍តិ..ចតួច គាត់ធ្វើកាយវិការមិនគប្បី មើលងាយចង់វា..យទៅភាគីម្ខាងទៀត ប៉ុន្តែបានពល..រដ្ឋថតវីដេអូទុកធ្វើសា.,ក្សី
ប្រភពពីប្រជាពលរដ្ឋ

🕑ស្ថិតសង្កាត់ទួលសង្កែរទី២ ខណ្ឌឬស្សីកែវ យប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥

03/12/2025

សមត្ថកិច្ចចាប់បានជនសង្ស័យជនជាតិថៃ ដែលចា.ក់សន្តិសុខខ្មែរ ស្លា..ប់ក្នុង ដីខ្មែរ ត្រូវបានសមត្ថកិច្ចចា_ប់ខ្លួនបានហើយ នៅបុរីសានហូក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។នៅថ្ងៃ 03 ធ្នូ 2025

02/12/2025

នៅព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តដីការឹបអូសបណ្តោះអាសន្នរថយន្តរបស់កូនបំណុលដែលជាម្ចាស់សាលារៀនសុវណ្ណភូមិ ឧកញ៉ា ជា ធីឡាយ ដោយបានរឹបអូសរថយន្តម៉ាក ESCALADE ស្លាកលេខ ភ្នំពេញ 2CE-8927 ។ បន្ទាប់ពីអាជ្ញាសាលាចុះទៅដល់ ខាងកូនបំណុលមិនព្រមសហការណ៍ទេ ខាងអាជ្ញាសាលាបានសំរេចជួលរថយន្តសំរាប់ស្ទូចរថយន្តយកទៅរក្សាទុកនៅតុលាការ តែដោយមានខាងមេធាវីតំណាងអោយ( ឧកញ៉ា ជា ធីឡាយ ) មកសុំចរចារជាមួយខាងអជ្ញាសាលា ពួកគេសុំបើកបរយករថយន្តដែលត្រូវរឹបអូសនោះដោយស្ម័គ្រចិត្តទៅខ្លួនឯងដើម្បីយកទៅរក្សាទុកនៅសាលាដំបូងរាជធានីភ្នំពេញ ។
យើងខ្ញុំរង់ចាំមើលថាតើខាងសាលារៀនសុវណ្ណភូមិនៅតែបន្តគេចវេសពីការទទួលខុសត្រូវក្នុងករណីមួយនេះបន្តទៀត រឺយ៉ាងណា ?

ម្ចាស់ឱសថស្ថាន ប៊ីយ៉ូឃែរ ចេញលិខិតសុំទោសជាសាធារណៈ បន្ទាប់ពីបែកធ្លាយវីដេអូ ករណីបុរសម្នាក់​ទិញថ្នាំ ខ្វះលុយ ៥០០រៀល ទារយកថ្ន...
02/12/2025

ម្ចាស់ឱសថស្ថាន ប៊ីយ៉ូឃែរ ចេញលិខិតសុំទោសជាសាធារណៈ បន្ទាប់ពីបែកធ្លាយវីដេអូ ករណីបុរសម្នាក់​ទិញថ្នាំ ខ្វះលុយ ៥០០រៀល ទារយកថ្នាំមកវិញ !!

នាព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តដីការឹបអូសបណ្តោះអាសន្នរថយន្តរបស់កូនបំ...
02/12/2025

នាព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តដីការឹបអូសបណ្តោះអាសន្នរថយន្តរបស់កូនបំណុលដែលជាម្ចាស់សាលារៀនសុវណ្ណភូមិ ឧកញ៉ា ជា ធីឡាយ ដោយបានរឹបអូសរថយន្តម៉ាក ESCALADE ស្លាកលេខ ភ្នំពេញ 2CE-8927 ។ បន្ទាប់ពីអាជ្ញាសាលាចុះទៅដល់ ខាងកូនបំណុលមិនព្រមសហការណ៍ទេ ខាងអាជ្ញាសាលាបានសំរេចជួលរថយន្តសំរាប់ស្ទូចរថយន្តយកទៅរក្សាទុកនៅតុលាការ តែដោយមានខាងមេធាវីតំណាងអោយ( ឧកញ៉ា ជា ធីឡាយ ) មកសុំចរចារជាមួយខាងអជ្ញាសាលា ពួកគេសុំបើកបរយករថយន្តដែលត្រូវរឹបអូសនោះដោយស្ម័គ្រចិត្តទៅខ្លួនឯងដើម្បីយកទៅរក្សាទុកនៅសាលាដំបូងរាជធានីភ្នំពេញ ។
យើងខ្ញុំរង់ចាំមើលថាតើខាងសាលារៀនសុវណ្ណភូមិនៅតែបន្តគេចវេសពីការទទួលខុសត្រូវក្នុងករណីមួយនេះបន្តទៀត រឺយ៉ាងណា ?

Address

ផ្លូវ371 បឹងទំពុន ផ្សារប៉េសេ
Phnom Penh
12000

Telephone

+85510300345

Website

Alerts

Be the first to know and let us send you an email when សារព័ត៌មានសេរីយុត្តិធម៌ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Daily Movie Clip

Please Enjoyed To Watch Popular Movie Every Day.