BoeungKak Post

BoeungKak Post Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BoeungKak Post, Publisher, Phnom Penh.

02/09/2026

មកគោរពវិញ្ញាណកន្ធលោកពូ ច័ន្ទ សារុន

ខ្ញុំបានរៀន បានសូត្រនូវវិន័យការងារ នៅពេលលោកពូជាអនុប្រធានក្តាប់រួម នាយកដ្ឋានរុក្ខាប្រមាញ់ ហើយពេលនោះឪពុករបស់ខ្ញុំជារដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រោយមក នៅពេលដែលខ្ញុំចុះស្រាវជ្រាវ ដើម្បីសរសេរនិក្ខេបទបណ្ឌិតផ្នែកវិទ្យាសាស្ត្រនៅបឹងទន្លេសាប គឺបានលោកពូជួយជ្រោមជ្រែង ទើបខ្ញុំបានបញ្ចប់និក្ខេបទរបស់ខ្ញុំ។ លោកពូ ក៏បានបង្ហាញពីការផ្តល់តម្លៃដល់អ្នករៀនសូត្រ និងអ្នកចេះដឹង។

ខ្ញុំក៏បានរៀនសូត្រជាច្រើនពីរបបការងារ និងគំនិតទូលំទូលាយរបស់លោកពូ ដែលធ្វើឱ្យខ្ញុំបានសម្រេចការងាររហូតមកដល់សព្វថ្ងៃ។

ទោះលោកពូទៅឆ្ងាយ តែលោកពូបានបន្សល់នូវអនុស្សាវរីយ៍ និងគុណតម្លៃជាច្រើនសម្រាប់សង្គមជាតិ។

បំណិនជីវិត💡👉គន្លឹះ ៤ ដើម្បីបង្កើនការចងចាំនិងរៀនជំនាញថ្មីៗឱ្យបានលឿនជាងមុន
02/09/2026

បំណិនជីវិត💡

👉គន្លឹះ ៤ ដើម្បីបង្កើនការចងចាំនិងរៀនជំនាញថ្មីៗឱ្យបានលឿនជាងមុន

02/09/2026

សាមគ្គីភាព បង្កើតបានជាសមិទ្ធផល 👏💚

📝 បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តកែប និងមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ព្រមទាំងមន្ទីរអភិវឌ្ឍន៍ជនបទ សរុបប្រមាណ ៥០នាក់ បានរួមកម្លាំងស្តារប្រឡាយបញ្ចូល និងបញ្ចេញទឹកមួយខ្សែ ប្រវែងជាង ៦០០ម៉ែត្រ ស្ថិតនៅភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

👉 ការងារបានបញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាសសាមគ្គីភាព និងស្នាមញញឹម ក្រោមដំណក់ទឹកភ្លៀង នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។

02/09/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ៖ បទបញ្ជាផ្ទៃក្នុងសាលាតឹងរឹង គឺចង់បង្រៀនមនុស្សថា ការងារលំបាក តែបណ្ដុះមនុស្សកុំឱ្យយកផ្លូវកាត់ ត្រូវហ៊ានស្មោះត្រង់ បានប៉ុន្មានប្រសើរជាងគេដេញចេញ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងគិតគូរលើការរៀបចំឱ្យមានឧបករណ៍គតិយុត្តិគ្រប់គ្រាន់ដើម្បីធានានូវដំណើរការក...
02/09/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងគិតគូរលើការរៀបចំឱ្យមានឧបករណ៍គតិយុត្តិគ្រប់គ្រាន់ដើម្បីធានានូវដំណើរការក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្អែកលើគោលការណ៍រួមរបស់សង្គមជាតិយើង

📝 សូមគូសបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំលិខិតបទដ្ឋានគតិយុត្តដែលបានអនុម័ត និងអនុញ្ញាតដាក់ឱ្យប្រើប្រាស់រួចពាក់ព័ន្ធនឹងវិស័យសំណង់ សរុបចំនួន ៦៥ រួមមាន៖
- ច្បាប់ស្តីពីសំណង់
- អនុក្រឹត្យ ចំនួន ១០
- ប្រកាសអន្តរក្រសួង ចំនួន ០៥
- ប្រកាស ចំនួន ៣៤
- សារាចរ ចំនួន ០៤
- សេចក្តីសម្រេច ចំនួន ០៧
- សេចក្តីណែនាំ ចំនួន ០១
- គោលការណ៍ណែនាំ ចំនួន ០១
- សៀវភៅណែនាំ ចំនួន ០៦

សម្រាប់គោលនយោបាយ ផែនការយុទ្ធសាស្ត្រ លិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំ បទដ្ឋាន និងបទប្បញ្ញត្តិបច្ចេកទេស ដែលបានព្រាងចប់ កំពុងព្រាង និងគ្រោងរៀបចំ ក្នុងវិស័យសំណង់ សរុបរួមចំនួន ១៦៥ ទៀត។
(ឯកសារពាក់ព័ន្ធទាំងអស់ខាងលើ មាននៅក្នុង QR Code ភ្ជាប់មកជាមួយ)

https://tinyurl.com/jytwn82z

ជាមួយគ្នានេះ ក្រសួងក៏បានពិនិត្យ និងពិភាក្សាលើផែនការនីតិកម្ម និងការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តិ ក្នុងវិស័យរៀបចំដែនដី នគរូបនីយ និងសំណង់ផងដែរ។

👉 កិច្ចប្រជុំផ្ទៃក្នុងពិនិត្យលើសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តិលើវិស័យរៀបចំដែនដី នគរូបនីយ និងសំណង់។

02/09/2026

ផ្សាយបន្តផ្ទាល់៖ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ »
ថ្ងៃពុធ ទី ២ ខែ កញ្ញា ឆ្នាំ២០២៦។

ដីសហគមន៍ជនជាតិដើមភាគតិចព្រៅ  ស្ថិតនៅភូមិទំពួនរឺងធំ ឃុំតាវែងក្រោម ត្រូវបានចុះបញ្ជី📝 រដ្ឋបាលខេត្តរតនគិរី តាមរយៈមន្ទីររៀបចំ...
01/09/2026

ដីសហគមន៍ជនជាតិដើមភាគតិចព្រៅ ស្ថិតនៅភូមិទំពួនរឺងធំ ឃុំតាវែងក្រោម ត្រូវបានចុះបញ្ជី

📝 រដ្ឋបាលខេត្តរតនគិរី តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បានចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ក្បាលដីលេខ ០១៦ មានទំហំ ៤.៩៨៣២ ហិកតា ជាព្រៃកប់សព ស្ថិតនៅភូមិសាមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

សូមបញ្ជាក់ផងដែរថា ដីសហគមន៍ជនជាតិដើមភាគតិចទំពួន ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយប្រធានសហគមន៍ជនជាតិដើមភាគតិចទំពួន ភូមិសាមុត្រលើ ឃុំសេដា ស្រុកលំផាត់។

01/09/2026

កោះរ៉ុង 🇰🇭

📝 ភ្ញៀវទេសចរពីគ្រប់ទិសទីហៅ "កោះរ៉ុង" ជាផ្ទះរបស់ខ្លួន

01/09/2026

ផ្សាយបន្តផ្ទាល់៖ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ »
ថ្ងៃអង្គារ ទី ១ ខែ កញ្ញា ឆ្នាំ២០២៦។

ខ្មែរជួយរកការងារឱ្យខ្មែរ 🇰🇭📝 រាជធានីភ្នំពេញ មានឱកាសការងារ ចំនួន 27,434 កន្លែង រង់ចាំទទួលពុកម៉ែបងប្អូន!
31/08/2026

ខ្មែរជួយរកការងារឱ្យខ្មែរ 🇰🇭

📝 រាជធានីភ្នំពេញ មានឱកាសការងារ ចំនួន 27,434 កន្លែង រង់ចាំទទួលពុកម៉ែបងប្អូន!

Address

Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when BoeungKak Post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category