NS News

NS News Social Security News.

សេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវការផ្តល់សេវាអត្តសញ្ញាណកម្ម នៅទីតាំងផ្តល់សេវាមួយចំនួន។អគ្គនាយកដ្ឋានអត្តសញ្...
17/08/2026

សេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវការផ្តល់សេវាអត្តសញ្ញាណកម្ម នៅទីតាំងផ្តល់សេវាមួយចំនួន។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងរៀបចំ វគ្គបំពាក់បំប៉ន និងតម្រង់ទិសលើការងារសំខាន់ៗ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ដោយហេតុនេះ ការផ្តល់សេវាអត្តសញ្ញាណកម្ម នៅទីតាំងមួយចំនួន នឹងត្រូវផ្អាកជាបណ្តោះអាសន្នរយៈពេល ១ថ្ងៃ គឺនៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ ដូចខាងក្រោម៖

១. សេវាកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន នៅនាយកដ្ឋានអត្រានុកូលដ្ឋាន

២. សេវាលិខិតឆ្លងដែន នៅនាយកដ្ឋានលិខិតឆ្លងដែន

៣. សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

៤. សេវាបញ្ជាក់អត្តសញ្ញាណបុគ្គល និងបញ្ជាក់ភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល នៅនាយកដ្ឋានរដ្ឋបាលសរុប។

អាស្រ័យហេតុនេះ សូមសាធារណជន និងប្រជាពលរដ្ឋដែលមានបំណងមកស្នើសុំសេវានៅទីតាំង និងកាលបរិច្ឆេទខាងលើ មេត្តាជ្រាបជាព័ត៌មាន និងអធ្យាស្រ័យចំពោះការអាក់ខានក្នុងការផ្តល់សេវានេះ។

17/08/2026

ហាងឆេងមាស​បន្តរក្សាតម្លៃខ្ពស់ជាង ៥៣០០ ​ដុល្លារ ​មួយតម្លឹង​ នៅថ្ងៃចន្ទនេះ​!

ពុលអំនួត ប្រឹងអួរសម្ញែង! ថៃបង្ហាញរថយន្ត Humveesដែលមានតំឡើងប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើកនៅខាងលើដើម្បីការពារដែលនេះទ...
16/08/2026

ពុលអំនួត ប្រឹងអួរសម្ញែង! ថៃបង្ហាញរថយន្ត Humveesដែលមានតំឡើងប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើកនៅខាងលើដើម្បីការពារ
ដែលនេះទើបតែត្រូវបានស្រាវជ្រាវ និងអភិវឌ្ឍ
ហើយត្រូវបានដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ Crimson Viper 2026: CV26 ដែលរៀបចំដោយ USPACOM-Military នៅ Lopburi នៅចុងខែមុន!!

រថយន្តនេះថៃប្រកាសថា និងត្រូវបានបញ្ជូនទៅអនុវត្តការងារជាក់ស្តែងនៅក្នុងក្រុមការងារ Burapha តំបន់កងទ័ពទី 1និងក្រុមការងារ Suranaree តំបន់កងទ័ពទី 2ប៉ុន្តែតំបន់ក្រុមការងារ Chanthaburi មិនទាន់ត្រូវបានសម្របសម្រួលដើម្បីបញ្ជូនវា
សម្រាប់ការប្រើប្រាស់សាកល្បងនៅឡើយទេ។

១៧ សីហា ២០២៦ ប្រភព អ្នកកាសែតថៃ NaNuam

អនុក្រឹត្យស្ដីពីការកែសម្រួលបន្ថែម នាយករង រដ្ឋបាលនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌក្នុងនោះបន្ថែមនា...
16/08/2026

អនុក្រឹត្យស្ដីពីការកែសម្រួលបន្ថែម នាយករង រដ្ឋបាលនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ក្នុងនោះបន្ថែមនាយករងរដ្ឋបាលសាលារាជធានី ខេត្ត ចំនួន ២រូប នាយករងរដ្ឋបាលសាលាក្រុង ស្រុក ខណ្ឌ ចំនួន១រូប ។

ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ នៅថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២៦ បានចុះអប់រំផ្សព្វផ្សាយនយោបាយចិត្តសា...
16/08/2026

ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ នៅថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២៦ បានចុះអប់រំផ្សព្វផ្សាយនយោបាយចិត្តសាស្ត្រ ពង្រឹងស្មារតី សតិអារម្មណ៍ តួនាទីភារកិច្ច ក្នុងភាពជាអ្នកដឹកនាំ ស្របនឹងស្ថានភាពបច្ចុប្បន្នដែលប្រទេសជាតិកំពុងប្រឈម និងសត្រូវឈ្លានពាន និងសភាពការណ៍ថ្មីៗ ព្រមទាំងអនុសាសន៍ផ្ដាំផ្ងើរពីសំណាក់ ឯកឧត្ដម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ជូនដល់យោធិននៅក្នុងអង្គភាព កងការពារព្រំដែនគោកលេខ៤០៣ យោធភូមិភាគទី៤ កងទពជើងគោក។

រដ្ឋបាល​សង្កាត់​និរោធ​ ឆ្លើយតបការចុះផ្សាយរបស់ ​​សារព័ត៌មាន ​ស្ថាបនាពិត-SNP News​ ដែល​បាន​បង្ហោះ​នៅថ្ងៃទី​០៣​ ខែសីហា​ ឆ្ន...
16/08/2026

រដ្ឋបាល​សង្កាត់​និរោធ​ ឆ្លើយតបការចុះផ្សាយរបស់ ​​សារព័ត៌មាន ​ស្ថាបនាពិត-SNP News​ ដែល​បាន​បង្ហោះ​នៅថ្ងៃទី​០៣​ ខែសីហា​ ឆ្នាំ​២០២៦​ និង​សារព័ត៌មាន​ VOK TV Online​ ដែលបានបង្ហោះនៅថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ២០២៦

16/08/2026

លោកជំទាវ ពេជ ចន្ទមុន្នី ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) មានបេសកកម្មចម្បងគឺ ពិនិត្យព្យាបាលប្រជាជនដោយឥតគិតថ្លៃ មិនប្រកាន់រើសអើងចំពោះជាតិសាសន៍ និន្នាការនយោបាយ និងវណ្ណៈសង្គម។ លោកជំទាវ បានថ្លែងក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូងកុមារ ស្ថិតនៅមន្ទីរពេទ្យកុមារជាតិ​ កាលពីថ្ងៃទី៨​ ខែកុម្ភៈ​ ឆ្នាំ២០២៦៕

សម្ដេចតេជោ ហ៊ុន សែន ៖ ប៉ុន្មានសប្តាហ៍មុនឯកឧត្តម កឹម សុខា បានមកជួបខ្ញុំនៅផ្ទះមុនពេលគាត់ទៅ សួរសុខទុក្ខកងទ័ពនិងជនភៀសសឹក។ ថ្...
16/08/2026

សម្ដេចតេជោ ហ៊ុន សែន ៖ ប៉ុន្មានសប្តាហ៍មុនឯកឧត្តម កឹម សុខា បានមកជួបខ្ញុំនៅផ្ទះមុនពេលគាត់ទៅ សួរសុខទុក្ខកងទ័ពនិងជនភៀសសឹក។ ថ្ងៃនេះរួមជាមួយលោកជំទាវនិងកូនស្រីឯកឧត្តមកឹម សុខា មកសួរសុខទុក្ខខ្ញុំម្តងទៀតដែលយើងជក់និយាយគ្នារហូត៣ម៉ោង (9-12) ដោយនិយាយច្រើនជាមួយក្មួយស្រីគឹម មនោវិទ្យាដែលក្មួយស្រីពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ៕

16/08/2026

មន្រ្តីយើងខ្លះ ដោះស្រាយបញ្ហា ពេលមានបទបញ្ជា និងផ្ទុះខ្លាំងតាមបណ្តាញសង្គម។ បញ្ហាតាមមូលដ្ឋាន ត្រូវរួមគ្នាដោះ ដើម្បីប្រជាជន និងជាតិ។ រឿងខ្លះ កុំឲ្យថ្នាក់ដឹកនាំហត់។ ប្រភព លោក ស៊ន សុភក្រ្ត

ចប់ហើយចឹង! ថវិកាអភិវឌ្ឍន៍ឃុំ​១ឆ្នាំ​ ប្រហែល​ ២០ម៉ឺន​ដុល្លារ​ មួយអាណត្តិ​ ៥ឆ្នាំ​ ប្រហែល​ ១លានដុល្លារ​ មិនដឹង​ថា​ឃុំចាយរប...
16/08/2026

ចប់ហើយចឹង! ថវិកាអភិវឌ្ឍន៍ឃុំ​១ឆ្នាំ​ ប្រហែល​ ២០ម៉ឺន​ដុល្លារ​ មួយអាណត្តិ​ ៥ឆ្នាំ​ ប្រហែល​ ១លានដុល្លារ​ មិនដឹង​ថា​ឃុំចាយរបៀបណាទេ​ ? អភិវឌ្ឍន៍​អ្វី​ខ្លះ​ ? អ្នកណា​ត្រួតពិនិត្យ​? តេីអ្នកត្រួតពិនិត្យស្មោះត្រង់អត់​ ? នេះ​បេីកុំបែក​ធ្លាយ​ ករណី​ បង្គោល​ភ្លើង​សឡា​ ១ដេីម​តម្លៃ​ ៨លានរៀល​ នៅខេត្ត​កំពង់​ឆ្នាំង​ ប្រហែល​ជា​ពួកគេ​ត្រូវ​សម្ងំ​ស៉ី​រហូតដល់​បែកពោះស្លាប់ហេីយមេីល៍ទៅ​ ។

ដូច្នេះ​ដេីម្បី​គ្រប់គ្រង​ថវិកា​ជាតិ​ អភិវឌ្ឍន៍​ឃុំសង្កាត់​ អោយមាន​តម្លាភាព​ ទប់ស្កាត់​ការប្រព្រឹត្តិ​អំពើ​ពុករលួយ​ ក្រសួង​មហាផ្ទៃ​ និង​ ក្រសួង​អធិការ​កិច្ច​ គួរ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ បង្កើត​ក្រុមត្រួតពិនិត្យ​អន្តរស្ថាប័ន​ ចុះ​ត្រួតពិនិត្យ​ការ​អនុវត្តន៍​គម្រោង​ចំណាយ​ថវិកា​ឃុំសង្កាត់​ ទូទាំង​ប្រទេស​ អោយមាន​ប្រសិទ្ធភាព​ ។ មិនគួរ​អោយ​ឃុំសង្កាត់​ជិះសេះលែងដៃទេ​ ។ នេះបើតាមសំណេររបស់ លោក ផែង វណ្ណ: បានបង្ហោះលើបណ្តាញទំនាក់ទំនង នៅថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២៦

Address

Phum Prey Mul, Sangkat Krang Thnong, Khan Sen Sok
Phnom Penh

Alerts

Be the first to know and let us send you an email when NS News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share