18/01/2026
ចំណូលតិចគួរចាត់ចែងលុុយម៉េច? 💸
1 - ត្រូវស្គាល់ពីចំណូល-ចំណាយខ្លួនឯង៖ សូមនិយាយតែចំណាយបានហើយព្រោះវាជាបញ្ហាធំ។ ដំបូងអ្នកចាំបាច់ត្រូវកត់ត្រារាល់ចំណាយទាំងអស់យ៉ាងហោចណាស់ឱ្យបានរយៈពេលមួយខែ។ ចាំបាច់ត្រូវកត់ទាំងអស់ ទាំងចំណាយតូចៗ និងចំណាយធំៗ (ត្រូវចាំថាចំណាយតូចៗនឹងហើយដែលគ្រោះថ្នាក់ដោយសារយើងមិនយកចិត្តទុកដាក់នឹងវា)។ បន្ទាប់មកពិនិត្យឡើងវិញមើលថា អ្នកមានចន្លោះប្រហោងកន្លែងណាខ្លះដែលត្រូវកែ ងាយៗគឺមានចំណាយណាខ្លះដែលកាត់បន្ថយបានដូចជា ការញាំអីខាងក្រៅ ៥ដង/អាទិត្យ ព្រឹកកាហ្វេ ល្ងាច Milk Tea ស៊ុបអីហ្នឹង។ (ចាំបាច់ត្រូវកាត់ បើចង់សល់លុយ)
2 - រៀបចំផែនការហិរញ្ញវត្ថុ (ត្រូវប្រាកដថាវាអាចទៅរួច)៖ ជំហ៊ានដំបូងបែងចែកចំណូលរបស់អ្នកសម្រាប់ចំណាយចាំបាច់ជាមុនសិនដូចជា ថ្លៃផ្ទះជួល/បន្ទប់ជួល ទឹកភ្លើង ម្ហូបអាហារ បង់ធនាគារ (បើមាន)។ បន្ទាប់មកត្រូវកំណត់គោលដៅសន្សំ (សន្សំតាមលទ្ធភាព) ដូចជាសន្សំ 30$ ឬ ៥០$ ក្នុងមួយខែ។ សម្រាប់អ្នកដែលមិនដែលចាប់ផ្តើមសន្សំសោះ គួរតែចាប់ផ្តើមសន្សំសម្រាប់ហេតុការណ៍អាសន្នសិន ហើយនៅពេលបានគ្រប់ចំនួនហើយចាំកំណត់គោលដៅសន្សំផ្សេងទៀត ព្រោះថាការសន្សំសម្រាប់ហេតុកាណ៍អាសន្ននេះនឹងជួយអ្នកបានច្រើននៅពេលមានបញ្ហាខ្វះខាតលុយបន្ទាន់ដែលមើលមិនឃើញ។
3 - ប្រសិនបើមានបំណុលត្រូវបង់៖ អ្វីដែលត្រូវធ្វើដំបូងគេគឺ ផ្តោតលើបំណុលដែលមានអត្រាការប្រាក់ខ្ពស់មុនគេ ហើយបើមានបំណុលច្រើនកន្លែង គួរតែសិក្សារកវិធីបង្រួមបំណុលទៅជាបំណុលតែមួយហើយព្យាយាមរកកម្ចីណាដែលមានអត្រាការប្រាក់ទាបដើម្បីសម្រាលបន្ទុកនិងងាយស្រួលបង់គេ។ ចុងក្រោយកុំបង់គេយឺត ហើយបើមានបញ្ហាត្រូវប្រាប់គេ កុំគេចមិនសងគេ។
4 - បង្កើនចំណូល៖ រាល់ថ្ងៃក៏ដឹងដែរថាចំណូលទប់ចំណាយមិនរួច អ៊ីចឹងដំណោះស្រាយគឺរកចំណូលបន្ថែមហ្នឹងឯង។ អ្នកអាចធ្វើការក្រៅម៉ោងថែម លក់ឥវ៉ាន់តាមផ្លូវ ឬលក់អនឡាញ ។ល។ មួយទៀតគឺ បើចង់បង្កើនចំណូលគឺដូរកន្លែងធ្វើការព្រោះវាអាចជាជម្រើសដើម្បីបានឡើងប្រាក់ខែក៏ថាបានដែរ។ (បើមិនច្បាស់លាស់កុំដូរ)។
5 - យកចិត្តទុកដាក់នឹងទម្លាប់ការចាយវាយខ្លួនឯង៖ ព្យាយាមកុំទិញឥវ៉ាន់តាមអារម្មណ៍ ការបញ្ចុះតម្លៃ ឬការបញ្ចុះបញ្ចូលរបស់អ្នកលក់ទាំងវាមិនមែនជារបស់ដែលចាំបាច់។ ពេលខ្លះអ្នកអាចនឹងមានលុយគ្រប់គ្រាន់អាចទិញវាបានមែន តែមិនមែនមានន័យថាអ្នកចាំបាច់ត្រូវទិញវានោះទេ។ ពេលទិញឥវ៉ាន់ត្រូវចេះប្រៀបធៀបតម្លៃ ប្រើ Coupons ឬទិញឥវ៉ាន់ណាដែលប្រើបានយូរ។ ចុងក្រោយធ្វើម្ហូបញាំខ្លួនឯងខ្លះទៅ អស់លុយតិច កុំងាកៗកុម្មង់ E-Get ឬ Grab ឬចេញញាំអីក្រៅមួយអាទិត្យ 7 ថ្ងៃអីហ្នឹង។
6 - ចុងក្រោយ: ធ្វើ 5 ចំណុចខាងលើឱ្យបានសិនចាំគិតតទៀត 🙂