The Documentary Desk

The Documentary Desk History / War / News / Education

ឱកាស! ក្រសួងសេដ្ឋកិច្ច ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ៦រូប។
11/06/2026

ឱកាស! ក្រសួងសេដ្ឋកិច្ច ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ៦រូប។

លោក កឹម សុខា ទទួលការលើកលែងទោសដាក់ពន្ធនាគារ ប៉ុន្តែ ត្រូវបានដកសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្...
28/05/2026

លោក កឹម សុខា ទទួលការលើកលែងទោសដាក់ពន្ធនាគារ ប៉ុន្តែ ត្រូវបានដកសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត ជាស្ថាពរ និងហាមចាកចេញពីប្រទេសរយៈពេល ៥ឆ្នាំ។

ខួប១ឆ្នាំ នៃសកម្មភាពវាយប្រហារដោយខុសច្បាប់ពីសំណាក់ភាគីថៃមកលេីបូរណភាពទឹកដីកម្ពុជាចងចាំជានិច្ចនូវពលិកម្មជូនជាតិមាតុភូមិ នៃក...
28/05/2026

ខួប១ឆ្នាំ នៃសកម្មភាពវាយប្រហារដោយខុសច្បាប់ពីសំណាក់ភាគីថៃមកលេីបូរណភាពទឹកដីកម្ពុជា
ចងចាំជានិច្ចនូវពលិកម្មជូនជាតិមាតុភូមិ នៃកងយោធពលខេមរន្ទភូមិន្ទ សូមទទួលការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់អំពីប្រជារាស្រ្តខ្មែរគ្រប់ៗរូប

BREAKING: រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សម្រេចបញ្ចប់តំណែង ប្រធានសាខា ក.ប.ប បាត់ដំបង និងលុបឈ្មោះពីក្របខណ្ឌមន្ត្រីរាជការ ករ...
15/05/2026

BREAKING: រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សម្រេចបញ្ចប់តំណែង ប្រធានសាខា ក.ប.ប បាត់ដំបង និងលុបឈ្មោះពីក្របខណ្ឌមន្ត្រីរាជការ ករណីកាងឈ្មួញនាំទុរេននាំពីថៃ។

សេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូ...
29/04/2026

សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:២០នាទីព្រឹក ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។ សូមគូសបញ្ជាក់ផងដែរថា មុនការចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានចេញលិខិតជូនដំណឹងជាផ្លូវការជូនទៅកាន់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃកងទ័ពភូមិភាគទី២ ថៃ រួចរាល់ហើយ។ សកម្មភាពនៃការចុះសង្កេតការណ៍របស់ប្រទេសសមាជិកក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខ និងសន្តិភាព មិនត្រឹមតែរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ និងពិភពលោកទាំងមូលផងដែរ។

ជាការគួរឱ្យសោកស្តាយបំផុត ក្នុងអំឡុងពេលកំពុងសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែង ក៏មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃចំនួន ៥លើក ចន្លោះពីម៉ោង ១០:៣៥នាទីព្រឹក ដល់ម៉ោង ១១:០៩នាទី ដោយបានបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន ៩គ្រាប់។

ជាមួយគ្នានេះ កងកម្លាំងរបស់កម្ពុជាបាននឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះគឺផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់នៅតាមបណ្តោយព្រំដែន។

ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ហើយការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ដែលចងភ្ជាប់យើង។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦

🚨 Donald Trump នឹងរៀបចំកិច្ចប្រជុំសន្តិសុខជាតិពាក់ព័ន្ធនឹង Iran ថ្ងៃនេះ❗️ វិភាគ៖តាមព័ត៌មានថ្មីៗ កិច្ចប្រជុំនេះនឹងធ្វើឡើង...
27/04/2026

🚨 Donald Trump នឹងរៀបចំកិច្ចប្រជុំសន្តិសុខជាតិពាក់ព័ន្ធនឹង Iran ថ្ងៃនេះ

❗️ វិភាគ៖
តាមព័ត៌មានថ្មីៗ កិច្ចប្រជុំនេះនឹងធ្វើឡើងនៅ Situation Room ជាមួយមន្ត្រីកំពូល ដើម្បីពិភាក្សាពីជំហានបន្ទាប់ក្នុងវិបត្តិអាមេរិក–អ៊ីរ៉ង់ ដែលកំពុងតានតឹងខ្លាំង។

រយៈពេល ៣ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញ 8,095 លានដុល្លារ និងនាំចូលទំនិញចំនួន 8,836 លានដុល្លារ។
27/04/2026

រយៈពេល ៣ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញ 8,095 លានដុល្លារ និងនាំចូលទំនិញចំនួន 8,836 លានដុល្លារ។

ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦
27/04/2026

ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦

ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអធិការនគរបាលខណ្ឌដូនពេញ ហៅបុរសដែលប្រើសំដីកោងកាច និងចង់ប្រើហិង្...
21/04/2026

ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអធិការនគរបាលខណ្ឌដូនពេញ ហៅបុរសដែលប្រើសំដីកោងកាច និងចង់ប្រើហិង្សាលើភ្ញៀវទេសចរបរទេសមកណែនាំជាបន្ទាន់ ព្រោះបានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍។

🇷🇺 វៀតណាម និងរុស្ស៊ី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ថាមពល ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម...
23/03/2026

🇷🇺 វៀតណាម និងរុស្ស៊ី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ថាមពល ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម ទៅទីក្រុងម៉ូស្គូ នាពេលខាងមុខនេះ។

សូមជម្រាបជូនថា វៀតណាមកំពុងប្រឈមមុខនឹងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេង ក្នុងនោះ តម្លៃសាំងកើនឡើង ៥០% និង តម្លៃម៉ាស៊ូត កើនឡើង ៧០%។

Address

Man Chey Phnom Penh
Phnom Penh
120604

Alerts

Be the first to know and let us send you an email when The Documentary Desk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share