The CIC Victim Group - CVG

The CIC Victim Group - CVG What is the purpose of your life?

20/05/2026

CIC Capital គេចវេស ពន្យាពេលមិនព្រមសងលុយជនរងគ្រោះ នាំឲ្យខ្មែរខូចកិត្តិយស។
សូមសម្តេចជួយយើងខ្ញុំផង❤️🙏❤️

ជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ៥ឆ្នាំ និងទារប្រាក់ពីឪពុកម្តាយ១ម៉ឺនដុល្លារ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាលចាប់ខ្លួន, តែអកុ...
11/05/2026

ជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ៥ឆ្នាំ និងទារប្រាក់ពីឪពុកម្តាយ១ម៉ឺនដុល្លារ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាលចាប់ខ្លួន, តែអកុសលក្មេងស្រីរងគ្រោះបានស្លាប់

(កណ្តាល)៖ ពិតជាអាណោចអាធ័ម និងតក់ស្លត់សម្រាប់គ្រួសារមួយដែលកូនស្រីអាយុទើប៥ឆ្នាំ ដែលជាទីស្រឡាញ់បំផុត ត្រូវបានឃាតកសម្លាប់ ដោយសារជំរិតទារប្រាក់ចំនួន ១ម៉ឺនដុល្លារមិន​បានពីឪពុកម្តាយរប​ស់នាង។ តែយ៉ាងណា ជនដៃដល់រូបនេះ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល តាមចាប់ខ្លួនភ្លាមៗ។

ហេតុការណ៍ដ៏ឃោឃៅនេះ បានកើតឡើងនៅមូលដ្ឋានឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។

សាររប​ស់ជនដៃដល់ដែលបានផ្ញើជូនឪពុកម្តាយកុមារីរងគ្រោះ បានបង្ខំឲ្យពួកគេផ្ញើលុយចំនួន ១ម៉ឺនដុល្លារតាមវីងជូន ដោយទុកពេលត្រឹម១ម៉ោង បើលើសម៉ោងកំណត់សូមរង់ចាំសពកូនស្រីចុះ ជាមួយសារព្រមានថា កុំប្រាប់រឿងនេះដល់នគរបាល និងអ្នកជិតខាង។

ក្រោយជួបហេតុការណ៍ដ៏រន្ធត់បែបនេះ ឪពុកម្តាយក្មេងស្រីរងគ្រោះបានប្តឹងទៅនគរបាលភ្លាមៗ ហើយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ សហការជាមួយនគរបាលមូលដ្ឋានបើកប្រតិបត្តិការ និងឈានដល់ការចាប់ខ្លូនជនដៃដល់ តែអកុសលក្មេងស្រីរងគ្រោះបានស្លាប់ទៅហើយ។

ជនដៃដល់រូបនេះមានឈ្មោះ គីម វណ្ណា អាយុ៣៥ឆ្នាំ។ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលកំពុងសួរនាំបន្តទៀត ដើម្បីចាត់ការតាមច្បាប់៕
ប្រភពព័ត៌មាន: https://www.facebook.com/share/p/1DKmjxbuv4/?mibextid=wwXIfr

ឈឺចង់តែសើច! វគ្គ«ខ្មែរឆបោកខ្មែរ!» បង្រៀនដោយគ្រូជោគជ័យCIC ។ សូមសម្តេចជួយពិនិត្យពួកគ្រូមហាបោក នាំខ្មែរខូចឈ្មោះទាំងអស់នោះផង...
09/05/2026

ឈឺចង់តែសើច! វគ្គ«ខ្មែរឆបោកខ្មែរ!» បង្រៀនដោយគ្រូជោគជ័យCIC ។ សូមសម្តេចជួយពិនិត្យពួកគ្រូមហាបោក នាំខ្មែរខូចឈ្មោះទាំងអស់នោះផង។ សូមអរគុណ

28/04/2026

ល្បិចបោកជាបុគ្គលិកធនាគារ សុំលេខសំងាត់ OTP ហើយលួចលុយចេញពីកុងធនាគារអស់ដោយមិនដឹងខ្លួន។ សូមប្រយ័ត្ន។

CIC Capital Cambodia គឺជាផ្នែកមួយនៃការបោកប្រាស់លុយប្រជាជន នាំឲ្យជាតិសាសន៍ខ្មែរអាម៉ាស់ រហូតគេហៅខ្មែរថា Scambodia ឈឺចាប់ណា...
22/04/2026

CIC Capital Cambodia គឺជាផ្នែកមួយនៃការបោកប្រាស់លុយប្រជាជន នាំឲ្យជាតិសាសន៍ខ្មែរអាម៉ាស់ រហូតគេហៅខ្មែរថា Scambodia ឈឺចាប់ណាស់។ CIC ត្រូវតែសង់លុយជនរងគ្រោះ សាងកិត្តយសជាតិខ្មែរវិញ។

Crime syndicates based in Cambodia corrupt officials, enslave workers and fleece victims worldwide.

សូមសម្តេច និងសមត្ថកិច្ចជួយតាមបង្កាបពួកឆបោក និងគម្រាមកំហែងប្រជាជនខ្មែរ។ ខាងក្រោមនេះគឺជាអាខោដែលជនឆបោកប្រើបោកប្រាសប្រជាជន។ ...
01/04/2026

សូមសម្តេច និងសមត្ថកិច្ចជួយតាមបង្កាបពួកឆបោក និងគម្រាមកំហែងប្រជាជនខ្មែរ។ ខាងក្រោមនេះគឺជាអាខោដែលជនឆបោកប្រើបោកប្រាសប្រជាជន។ សូមប្រយ័ត្ន!

01/04/2026

ទី១ខែមេសា2026 រដ្ឋាភិបាលមានវិធានការបោសសំអាតពួកក្រុមឆបោក សូមសម្តេចបញ្ជាឲ្យ CIC ត្រូវតែសងលុយជនរងគ្រោះផង🙏

 #សូមសម្តេចទាំងទ្វេរនិងសមត្ថកិច្ចតាមចាប់អ្នកប្រើប្រាស់អាខោន Carlos Faulkner ជាបន្ទាន់។ ករណីឆបោក បង្ហោះ គម្រាមទារលុយ បង្ខ...
31/03/2026

#សូមសម្តេចទាំងទ្វេរនិងសមត្ថកិច្ចតាមចាប់អ្នកប្រើប្រាស់អាខោន Carlos Faulkner ជាបន្ទាន់។ ករណីឆបោក បង្ហោះ គម្រាមទារលុយ បង្ខូចកេរ៍ឈ្មោះ ទោះយើងខ្ញុំមិនដែលស្គាល់បុគ្គលនេះឡើយ។ ក្នុងនាមខ្ញុំជាជនរងគ្រោះ CIC សូមថ្កោលទោសចំពោះទង្វើនេះ។

25/03/2026

CIC គឺជាជំងឺមហារីករបស់កម្ពុជា ត្រូវតែដោះស្រាយ។ សូមសម្តេចទាំងទ្វេរជួយរកយុត្តិធម៌ជូនជនរងគ្រោះផង។
ប្រភពវិដេអូ https://www.facebook.com/share/v/18M1dkfS7h/?mibextid=wwXIfr

25/03/2026

សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
កម្មវត្ថុ៖ ស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំចាត់វិធានការចំពោះម្ចាស់ក្រុមហ៊ុន CIC ទាំង១១រូប ដែលមានក្នុងឈ្មោះក្នុងលក្ខន្តិកៈក្រុមហ៊ុន CIC ដូចខាងក្រោម៖ ១ លោក គុយ វ៉ាត ២ លោក ហ៊ុន មុន្នីវណ្ណ ៣ លោក ម៉ៅ សាវិន ៤ លោក ជា សារិន ៥ លោក សេង ឡូន ៦ លោក ហុង លាអ៊ី ៧ លោក ឃីម សុខហេង ៨ លោក សោម សម្បត្តិ ៩ លោក សុង សារ៉ន ១០ លោក ជិន ភារុំ ១១ លោកស្រី អ៊ុំ រចនី។ ឱ្យចេញមកទទួលខុសត្រូវនិងសងបំណុល ព្រមទាំងជំងឺចិត្តជូនជនរងគ្រោះ។ ព័ត៌មានលំអិត 016 966 590
https://cicvictimgroup.blogspot.com

CIC Capital Cambodia ពូកែនិយាយល្អ តែមិនសងលុយជនរងគ្រោះ។
22/03/2026

CIC Capital Cambodia ពូកែនិយាយល្អ តែមិនសងលុយជនរងគ្រោះ។

Address

Phnom Penh
855

Alerts

Be the first to know and let us send you an email when The CIC Victim Group - CVG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share