The3Brothers

The3Brothers we are photography media and design External Links
The3Brothers

Please feel free to leave comment or say hello if you'd like.

Our services:
+ Wedding Films (Pre-wedding, Photoshoot, Ceremony)
+ Event Birthday
+ Commercial, Adveritising
+ Design
+ Studio
+ Decoration
+ Film..and more
Contact us: +855 69 70 20 15
Like us @ https://www.facebook.com/The3Brothersfoto/
Email: [email protected]
Let's us tell your story. For all enquiry, price list, availability Enjoy!

13/12/2025

មហន្តរាយដោយសារយន្តហោះ F-16 ទម្លាក់គ្រាប់របស់ថៃ បានបំផ្លាញ
Devastation caused by Thai F-16 Bombing

សូមបងប្អូនយើងចែករំលែកឱ្យបានកាន់តែច្រើនទៅកាន់ពិភពលោក ពីឧក្រិដ្ឋកម្មសង្គ្រាមដែលថៃបានបង្កឡើងជាមួយកម្ពុជា

#យេីងជឿជាក់លេីកម្ពុជា​ #ខ្មែរធ្វេីបាន​ #សន្តិភាពនៅកម្ពុជា​

13/12/2025

🚨*នៅឯសមរភូមិទិសអូរស្មាច់ ក្រោយពីវីរកងទ័ពខ្មែរ 🇰🇭 បណ្តេញពួកវាចាកចេញយ៉ាងអាម៉ាស់ម្តងហើយ ពួកចោរសៀ.ម 🇹🇭 វាក្តៅស្លឹកត្រចៀកណាស់ វាបន្តរុលមកទៀតហើយ ប៉ុន្តែ កងទ័ពយើង ដាក់វាឱ្យរាងចាលបន្ថែម៕

13/12/2025

🚨 ក្រោយស្ងាត់ប្រហែល១ម៉ោង•ពេលនេះលាន់សន្ធឹកខ្លាំងណាស់ទិសខាងឧត្ដរមានជ័យ..!🙏🏻

13/12/2025

សំនេរដោយលោកគ្រូ Sophia’s Ok serie:
យោធាថៃលែងខ្វល់ពីប្រធានាធិបតីត្រាំ និងសហគមអន្តរជាតិទៀតហើយ ព្រោះនយោបាយភូតកុហករបស់ពួកវាបានបរាជ័យយ៉ាងអាម៉ាស់អស់ហើយ។ ប្រតិបត្តការសឹករបស់យោធាថៃលែងលាក់បាំងលក្ខណៈ ឈ្លានពានទៀតហើយ ព្រោះហួសឆ្ងាយណាស់ពីបន្ទាត់កាពារខ្កួន។ គោលដៅរបស់យោធាថៃអាចមានបីក្នុងពេលនេះ៖

១- ភូមិសាស្ត្រឈរជើងចែកចេញជាពីរ។ មូយគឺភូមិសាស្ត្រទឹកដី ជាពិសេសក្នុងខេត្តបន្ទាយមានជ័យ។ ទីពីរគឺភូមិសាស្ត្រប្រាងប្រាសាទ ដែលជាក្តីស្រម័យឆ្កួតលីលារបស់រាជវង្សថៃ ជាពិសេសត្រកូលរាមា ដែលអាចមានវិបត្តិធ្ងន់ធ្ងរនៅក្នុងរជ្ជកាលរាមាទី១០នេះ។ ចំពោះគោលដៅទីមួយនេះ ទោះចាយជីវិតយុវជនថៃប៉ុន្មាន ក៏រាជវង្ស និងយោធាថៃពុំខ្វល់ដែរ។ សំនូរសួរថា តើប្រជាពលរដ្ឋស្លូតត្រង់ថៃនឹងនៅទ្រាំឃើញកូនចៅខ្លួនស្លាប់ដោយគ្មានហេតុផលតទៅទៀតរហូតដល់ពេលណា? មានតែប្រជាពលរដ្ឋថៃខ្លួនឯងទេ ទើបអាចឆ្លើយសំនួរនេះបាន។ ក្នុងបរិបទនេះ យោធាថៃនឹងបន្តធ្វើឲ្យស្ថានការនយោបាយផ្ទៃក្នុងថៃរញ៉េរញ៉ៃបន្តទៅទៀត ដើម្បីក្តោបក្តាប់អំណាច ទុកជម្រើសរដ្ឋប្រហារយោធា នៅចុងក្រោយបំផុត។

២- យុទ្ធសាស្ត្រចិត្តសាស្ត្របំភិតបំភ័យប្រជាពលរដ្ឋខ្មែរ ឲ្យដេកពួនមិនបាន គិតតែពីររត់លូនរហូត។ រដ្ឋាភិបាលកម្ពុជាគិតតែពីបង្កើតជំរុំជនភាសសឹករហូត រវល់រហូត រ៉ាំរ៉ែងរហូត ។ល។ ក្នុងគោលដៅនេះ យោធាថៃនឹងប្រើប្រាស់កាន់តែខ្លាំងនូវសង្គ្រាមពត៌មានកាឡៃ ដោយអាចខ្ចីដៃ MMO ខ្មែរបំភ្លៃ និងបំប៉ោងពត៌មាន ដើម្បីធ្វើឲ្យសតិ អារម្មណ៍ប្រជាពលរដ្ឋខ្មែរវិលវល់លែងដឹងទិសតំបន់។ ក្នុងន័យនេះ សូម MMO ប្រយ័ត្នប្រយ៉ែងឲ្យមែនទែនកុំឲ្យសត្រូវប្រើប្រាស់ដោយមិនដឹងខ្លួន។ ក្រសួងពត៌មានក៏ត្រូវតែមានវិធានការដាច់ណាត់ជាចាំបាច់។ ត្រូវម្នាក់ៗយល់ថា ពេលនេះជាពេលស្លាប់រស់របស់ប្រទេសជាតិទាំងមូល ពុំមែនជាពេលរស់នៅក្នុងជីវិតធម្មតានោះឡើយ អ្វីដែលផ្អាកបានផ្អាកសិនទៅ។

៣- ដោយសារទ័ពថ្មើរជើងថៃស្លាប់ច្រើននៅក្នុងគោលដៅទីមួយ គោលដៅទីបីត្រូវបង្កើនឡើងឲ្យខ្លាំង ក្នុងបំណងបំផ្លាញមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា ដោយចាប់ផ្តើមពីហេដ្ឋារចនាសម្ព័ន្ធ មានស្ពានថ្នល់ ។ល។ ដោយមិនចំពោះ គោលដៅទីបីនេះក៏រួមចំណែកបំរើគោលដៅទីមួយ ដោយបំបែកកម្លាំងវាយបករបស់យោធាកម្ពុជា និងបំរើគោលដៅទីពីរក្នុងសង្គ្រាមចិត្តសាស្ត្រទៅលើសតិអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ។

នៅក្នុងកិច្ចការទាំងអស់នេះ យោធាថៃខុសធ្ងន់ណាស់ នៅក្នុងការគិតពិចារណាជាយុទ្ធសាស្ត្ររបស់ខ្លួន៖

១- គិតថាប្រជាពលរដ្ឋខ្លួនឯងអាចទ្រាំទទួលយកការបាត់បង់ក្នុងពេលវេលាយូរ។ ទាហ៊ានថៃកាន់តែច្រើន ចាប់ផ្តើមនឿយណាយនឹងសង្គ្រាមដ៏ឥតន័យនេះ ហើយហ៊ានចេញមកនិយាយជាសាធារណៈទៀត។ អ្នកនយោបាយថៃខ្លះ បញ្ញវ័ន្ត រួមទាំងអ្នកកាសែតមួយចំនួនដែលមានសតិមិនលំអៀង ក៏ចាប់ផ្តើមនិយាយចេញមកជាសាធារណៈ ដូចគ្នា។ អ្នកធុរកិច្ចថៃក៏ចាប់ផ្តើមទាញសញ្ញាអាសន្នកាន់តែញាប់ឡើង ព្រោះអ្នកវិនិយោគបរទេសចាប់ផ្តើមប្តូរទិសដៅទៅប្រទេសផ្សេងទៀតក្នុងតំបន់។

២- មើលងាយសហគមអន្តរជាតិ និងច្បាប់អន្តរជាតិ។ ជាការពិត សហគមអន្តរជាតិ មានប្រតិកម្មយឺតសែនយឺត ធ្វើឲ្យយើងគ្នាន់ក្នាញ់ ខឹងសម្បារគ្រប់គ្នា តែនេះជារបៀបរបបការងាររបស់សហគមអន្តរជាតិ ដែលត្រូវតែផ្ទៀតផ្ទាត់ច្រើន សួរនាំច្រើន ប្រមូលឯកសារជាអំណះអំណាងដោយអនុឡោមទៅតាមច្បាប់អន្តរជាតិ។ល។ យើងគិតមើលមើ បើប្រៀបធៀបជាមួយខែកក្កដាកន្លងទៅ ប្រទេស និងទីភ្នាក់ងារព៌តមានអន្តរជាតិធំៗកាន់តែច្រើន បានងាកចេញកាន់តែឆ្ងាយពីការភូតកុហករបស់ថៃ ហើយមកទទួលយកការពន្យល់របស់កម្ពុជា។ ត្រូវចាំទុក នៅថ្ងៃទី ១២ និង១៣ធ្នូ ២០២៥ យោធាថៃបានធ្វើអត្តឃាតនយោបាយខ្លួនឯង ដោយមើលស្រាលលោកប្រធានាធិបតីត្រាំ និងដោយបាញ់ប្រហារទៅលើខេត្តកោះកុង និងទម្លាក់គ្រាប់បែកទៅលើស្ពានថ្មីដែលជាជំនួយ របស់ចិន នៅខេត្តពោធិសាត់។

៣- យោធាថៃស្អប់សម្តេចតេជោដល់ឆ្អឹង តែបែជាមើលស្រាលទេពកោសល្យយោធារបស់សម្តេច ព្រមទាំងមើលងាយសមត្ថភាព យោធារបស់កម្ពុជា។ នេះជាកំហុសធ្ងន់ធ្ងរដែលមានតែមេទ័ពល្ងីល្ងើទេ ទើបធ្វើបាន។ យោធាថៃអាងលើសព្វាវុធទំនើបៗ តែពួកទាំងនោះដឹងច្បាស់ណាស់ថា ជោគជ័យពិតប្រាកដក្នុងការធ្វើសង្ក្រាម គឺឈរនៅលើឧត្តមគតិនៃការប្រយុទ្ធ និងភាពវិញគ្នាជាធ្លុងមួយរវាងរាជរដ្ឋាភិបាល វីរកងទ័ពនៅជួរមុខ និងវីរប្រជាពលរដ្ឋនៅជួរក្រោយ។ ផែនការខ្មៅងងឹតរបស់យោធាថៃ បានបង្កើតឥតប្រកែកបាននូវ សាមគ្គីភាព និងឯកភាពជាតិកម្ពុជាមួយដ៏រឹងមាំ ដែលនឹងត្រូវកត់ត្រាទុកក្នុងទំព័រមាសនៃប្រវត្តិសាស្ត្រកម្ពុជា។

៤- នៅថ្ងែណាមួយខាងមុខ សង្គ្រាមនេះនឹងត្រូវតែបញ្ចប់។ ហើយត្រូវតែបញ្ចប់ដោយការចរចា។ កម្ពុជានឹងបំប្លែងកាលៈទេសៈដ៏ឈឺចាប់នេះឲ្យទៅជាឱកាសមាស ឱកាសពេជ្រ ដើម្បីពង្រឹងសង្គមជាតិខ្មែរឲ្យខ្លាំងរហូតទាល់តែគ្មានសត្រូវណាហ៊ានមាក់ងាយបានទៀត។ ជាការប្រឈមមួយដ៏ធំធេងណាស់ តែយើងនឹងធ្វើបាន។

ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយផ្សេងទៀត គឺកម្ពុជាអាចប្រើប្រាស់សមានចិត្តអន្តរជាតិដែលកំពុងឡើងខ្លាំងចំពោះយើង ពិចារណាអំពីសំណើរជាឯកតោភាគី ក្នុងការដាក់ពង្រាយអ្នកសង្កេតការយោធា - ដែលមានសមត្ថភាពការពារខ្លួន - របស់អាស៊ានបូកនឹងប្រទេសស្ម័គ្រចិត្តដ៏ទៃទៀតនៅលើទឹកដីព្រំដែនកម្ពុជា ក្នុងគោលបំណងការពារប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ ពីការឈ្លានរបស់យោធាថៃ។ នេះមិនពាក់ព័ន្ធដល់អធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជាឡើយ។

សូមវីរកងទ័ពនៅសមរភូមិមុខដែលកំពុងយកឈាមក្រាលផែនដីកម្ពុជា មេត្តាទទួលនូវ សេចក្តីគោរព និងស្រឡាញ់ដ៏ជ្រាលជ្រៅដែល ពុំអាចពិពណ៌នាឲ្យអស់បាន ពីយើងខ្ញុំទាំងអស់ដែលនៅសមរភូមិក្រោយ៕

យើងខ្ញុំជាប្រជាពលរដ្ឋស្លូតត្រង់ សូមអំពាវនាវដល់អន្តរជាតិជួយស្វែងរកសន្តិភាពឱ្យប្រទេសកម្ពុជាWe are the civilians, we urger ...
13/12/2025

យើងខ្ញុំជាប្រជាពលរដ្ឋស្លូតត្រង់ សូមអំពាវនាវដល់អន្តរជាតិជួយស្វែងរកសន្តិភាពឱ្យប្រទេសកម្ពុជា
We are the civilians, we urger the international to seek peace for Cambodia ! 🇰🇭

12/12/2025

🔥🔴កោះកុងសូមសុវត្ថភាពទាំងអស់គ្នាបងប្អូនជនរួមជាតិ 🙏🇰🇭

12/12/2025

The white House: "ប្រទេសទាំងពីរបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សន្តិភាព និងបន្តធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ វាជាកិត្តិយសរបស់ខ្ញុំក្នុងការធ្វើការជាមួយ Anutin និង Hun ក្នុងការដោះស្រាយអ្វីដែលអាចវិវត្តទៅជាសង្រ្គាមដ៏ធំមួយរវាងប្រទេសដ៏អស្ចារ្យ និងវិបុលភាព។" - ប្រធានាធិបតី Donald J. Trump 🇺🇸

"Both Countries are ready for PEACE and continued Trade with the United States of America. It is my Honor to work with Anutin and Hun in resolving what could have evolved into a major War between two otherwise wonderful and prosperous Countries!" - President Donald J. Trump 🇺🇸

12/12/2025

🚨*ភ្នំភូម៉ាឃឿ ទុកឱ្យសៀ.ម 🇹🇭 បន្តនិទានភូតកុហក ឬកាឡៃ ប្រាប់កូនចៅពួកវាចុះ រីឯភ្នំទ្រព្យមែនទែន ទុកឱ្យវីរកងទ័ពខ្មែរ 🇰🇭 គឺជាអ្នកគ្រប់គ្រងទាំងស្រុងចុះ គ្មានពាក្យអ្វីថ្លែងទេ មានតែក្រាបសំពះ វីរកងទ័ពកម្ពុជា 💪🏻❤️💐
ប្រភព : Smey

12/12/2025

🚨កងទ័ពអូរស្មាច់ កម្លាំងយើងឈរជើង និងគ្រប់គ្រង១០០ភាគរយ។ ១២ ធ្នូ ២០២៥
ប្រភព: គីម ឡេង

12/12/2025

បាញ់ភ័យពួកអាចោរ សៀម ប្លន់ទឹកដី

12/12/2025
12/12/2025

សៀមងាប់ច្រើនណាស់តាមន្តធំព្រឹកនេះបុកច្រើនងាប់ក៏ច្រើន
ទឹកដៃធ្នូជ័យបារមីតេជោ

១២.១២.២០២៥

Address

Phnom Penh
12100

Alerts

Be the first to know and let us send you an email when The3Brothers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The3Brothers:

Share