NIMA HR

NIMA HR Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NIMA HR, Digital creator, Phnom Penh.

13/04/2026

មានឆ្ងល់អត់ ?🧐ធ្លាប់តែឃើញHRរើសតែបុគ្គលិកតែដឹងថា HRមុខងារអ្វីខ្លះ? តោះទាន់មានថ្ងៃសម្រាកច្រើន មកស្វែងយល់ពីមុខងា HR (ធនធានមនុស្ស)ទាំងអស់គ្នា៖

1. ការជ្រើសរើសបុគ្គលិក (Recruitment & Talent Acquisition)
ទទួលខុសត្រូវក្នុងការស្វែងរក និងជ្រើសរើសបុគ្គលិកសមស្រប។
ភារកិច្ចសំខាន់ៗ៖
• ប្រកាសការងារ និងស្វែងរកបេក្ខជន
• ត្រួតពិនិត្យ CV និងពាក្យសុំការងារ
• ធ្វើការសម្ភាសន៍
• សម្របសម្រួលក្នុងសម្ភាសន៌ បេក្ខជន ជាមួយប្រធានផ្នែក
• ធ្វើការ onboarding បុគ្គលិកថ្មី

2. បង្កើតទំនាក់ទំនងបុគ្គលិក (Employee Relations)
ផ្តោតលើការរក្សាទំនាក់ទំនងល្អរវាងបុគ្គលិក និងការគ្រប់គ្រង។
ភារកិច្ចសំខាន់ៗ៖
• ដោះស្រាយបញ្ហា និងជម្លោះរបស់បុគ្គលិក
• ស្វែងរកព័ត៌មានអំពីការប្រព្រឹត្តភាពខុសប្រក្រតី និងអនុវត្តវិធានវិន័យ
• ធានាការអនុវត្តវិន័យដោយរក្សាការស្មើភាព និងយុត្តិធម៌
• គ្រប់គ្រងដំណើរការលាលែង និងការបញ្ចប់ការងារ

3. ប្រាក់ខែ និងអត្ថប្រយោជន៍ (Compensation & Benefits)
ទទួលខុសត្រូវលើប្រាក់ខែ និងអត្ថប្រយោជន៍បុគ្គលិក។
ភារកិច្ចសំខាន់ៗ៖
• គ្រប់គ្រងប្រាក់ខែ (Payroll)
• កំណត់រចនាសម្ព័ន្ធប្រាក់ខែ និងប្រាក់ឧបត្ថម្ភ
• គណនាម៉ោងបន្ថែម (OT)
• ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្ត
• គ្រប់គ្រងធានារ៉ាប់រង និងអត្ថប្រយោជន៍ផ្សេងៗ

4. ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ (Training & Development / L&D)
ផ្តោតលើការកែលម្អជំនាញ និងសមត្ថភាពបុគ្គលិក។
ភារកិច្ចសំខាន់ៗ៖
• កម្មវិធីបណ្តុះបណ្តាលបុគ្គលិក
• អភិវឌ្ឍវិជ្ជាជីវៈ
• សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល
• ផែនការអភិវឌ្ឍអាជីព

5. រដ្ឋបាល HR (HR Administration)
គ្រប់គ្រងឯកសារ និងព័ត៌មានបុគ្គលិក។
ភារកិច្ចសំខាន់ៗ៖
• ឯកសារបុគ្គលិក
• កិច្ចសន្យា និងការបន្តកិច្ចសន្យា
• គ្រប់គ្រងការឈប់សម្រាក
• កំណត់ត្រាវត្តមាន (Attendance)
• របាយការណ៍ HR

6. ការគ្រប់គ្រងប្រសិទ្ធភាពការងារ (Performance Management)
វាយតម្លៃ និងតាមដានប្រសិទ្ធភាពការងារបុគ្គលិក។
ភារកិច្ចសំខាន់ៗ៖
• កំណត់ KPI
• វាយតម្លៃប្រសិទ្ធភាពការងារ
• ការលើកតំណែង និងបង្កើនប្រាក់ខែ
• ផែនការកែលម្អប្រសិទ្ធភាព (PIP)

7. ការអនុលោមតាមច្បាប់ការងារ (Compliance & Labor Law)
ធានាថាក្រុមហ៊ុនអនុវត្តតាមច្បាប់ និងបទបញ្ជាការងារ។
ភារកិច្ចសំខាន់ៗ៖
• អនុលោមតាមច្បាប់ការងារ
• គោលនយោបាយ និងនីតិវិធី HR
• ដោះស្រាយការត្រួតពិនិត្យពីអាជ្ញាធរ
• សុខភាព និងសុវត្ថិភាពការងារ

8. យុទ្ធសាស្ត្រ HR / ដៃគូអាជីវកម្ម HR (HR Strategy / HR Business Partner)
ផ្តោតលើការភ្ជាប់ HR ជាមួយគោលដៅអង្គការ។
ភារកិច្ចសំខាន់ៗ៖
• ផែនការកម្លាំងពលកម្ម (Workforce Planning)
• អភិវឌ្ឍអង្គការ
• រៀបចំយុទ្ធសាស្ត្រ HR
• គាំទ្រការសម្រេចចិត្តរបស់គ្រប់គ្រង

Credit to HR in Linked in
កែសម្រួលជាភាសាខ្មែរដោយ : Morn Manima

03/04/2026

HIRING NOW | JOIN OUR TEAM 🔥
We are expanding and looking for talented candidates to join our growing team! 🚀

📌 Open Positions (By Location):
📍 សែនសុខ
• Business Operations Manager
• Business Development Executive
• Marketing Supervisor
• Graphic Design Specialist
• Senior Accounting Executive
• Account Receivable Supervisor
• Warehouse Operation Supervisor
• Channel Sales Team Leader
• Sales Consultant Leader

📍 អរិយក្សត្រ
• Sales Consultant Officer
• Leasing Leader
• Gardener (អ្នកថែសួន)

📍 កំពត
• Gardener(អ្នកថែសួន និងជួសជុលផ្ទះតង់)

📍 ព្រះសីហនុ (SEZ)
• Garment Supervisor

📍 ទួលសង្កែរ
• Cook Helper (ជំនួយការចុងភៅ)

📩 Apply Now:
📲 Telegram: 087201168
📞 Contact: 087201168
⏳ Don’t miss out — Apply today!
#ភ្នំពេញ #សែនសុខ #កណ្តាល #អរិយ្យក្សត្រ #កំពត
#ព្រះស៊ីហនុ #កំពង់សោម #អ្នកតាមដាន #ការងារ

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when NIMA HR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share