ឈុំ ឈឿន MPN News

ឈុំ ឈឿន MPN News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ឈុំ ឈឿន MPN News, Media/News Company, Phnom Tbeng Meanchey.

-នាថ្ងៃព្រហស្បតិ៍ទី៣ខែកក្ដដាឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបជាមួយលោក ទ្រី ស៊ីថេង បញ្ជាក់អំពីជំហរ ...
03/07/2025

-នាថ្ងៃព្រហស្បតិ៍ទី៣ខែកក្ដដាឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបជាមួយលោក ទ្រី ស៊ីថេង បញ្ជាក់អំពីជំហរ មិនត្រលប់ទៅធ្វើការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការមើលថែ ដំរីឈ្មោះ ឡាក់គី វិញទេ តែសុំអនុញ្ញាតលោករដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីអាចទៅលេងជាមួយ Lucky ដូចជាសាច់ញាតិ។លោក ទ្រី ស៊ីថេង បញ្ជាក់ពីបំណងចង់ទៅបំពេញការងារ ជាអ្នកអភិរក្សសត្វទន្សោង នៅតំបន់ប្រាំបីមុំ ខេត្តកំពង់ស្ពឺ។
-ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងកសិកម្ម អះអាងថា ក្រសួង ជួយគាំទ្រដល់ការងារថ្មីរបស់លោកថេង ជាពិសេសការងារដែលទាក់ទងអភិរក្សសត្វទន្សោង នៅតំបន់ប្រាំបីមុំ ខេត្តកំពង់ស្ពឺ៕
#ផ្សាយបន្ត !

-រសៀលថ្ងៃសុក្រទី២០ខែមិថុនាឆ្នាំ២០២៥ លោក សែន ពិសិដ្ឋ សមាជិកគណៈកម្មាធិការស.ស.យ.កខេត្តរតនគិរី និងក្រុមគ្រួសារ នាំយកនូវគ្រឿង...
21/06/2025

-រសៀលថ្ងៃសុក្រទី២០ខែមិថុនាឆ្នាំ២០២៥ លោក សែន ពិសិដ្ឋ សមាជិកគណៈកម្មាធិការស.ស.យ.កខេត្តរតនគិរី និងក្រុមគ្រួសារ នាំយកនូវគ្រឿងឧបភោគ-បរិភោគ ផ្តល់ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីជួយទំនុកបម្រុងស្បៀងអាហារ១ផ្នែកដល់វីរកងកម្លាំងនគរបាលការពារតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តរតនគិរី។
#អំណោយដែលផ្តល់ជូន អង្ករ១តោន ,ទឹកត្រី១០យួរ ,ខ្ទឹមស១បេ ,ប៊ីចេង១កេះ ,ទឹកសុទ្ធ១០កេះនិងថវិកា១លានរៀល។
#ផ្សាយបន្ត

 #ក្រសួងមហាផ្ទៃ  ណែនាំដល់អភិបាលរាជធានី-ខេត្ត សម្របសម្រួល សហការគាំទ្រ និងគ្រប់គ្រងការធ្វើដំណើរត្រឡប់ចូលមកប្រទេសកម្ពុជាវិញ...
18/06/2025

#ក្រសួងមហាផ្ទៃ ណែនាំដល់អភិបាលរាជធានី-ខេត្ត សម្របសម្រួល សហការគាំទ្រ និងគ្រប់គ្រងការធ្វើដំណើរត្រឡប់ចូលមកប្រទេសកម្ពុជាវិញ របស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និង ស្នាក់នៅក្នុងប្រទេសថៃ។

 #សេចក្ដីបញ្ជាក់ពី !!! -ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ...
17/06/2025

#សេចក្ដីបញ្ជាក់ពី !!!
-ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ បញ្ជាកក់ថា នៅថ្ងៃចន្ទទី១៦ខែមិថុនាឆ្នាំ២០២៥ វេលាម៉ោង១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់ប្រទេសកម្ពុជា ជូនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ,ប្រាសាទតាមាន់តូច ,ប្រាសាទតាក្របី និង តំបន់មុំបី ត្រូវបានលោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចរាល់។
-កម្ពុជាមិនដកថយពីការប្រើប្រាស់យន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ រាជរដ្ឋាភិបាលនឹងបន្តធ្វើកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ។
H.E. Prak Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation, just reported that on the morning of Monday, 16 June 2025 at 11:30 local time (16:30 in the evening of the Phnom Penh time), the official letter of Cambodia to the International Court of Justice (ICJ) to seek a resolution on the border dispute in TAMONE THOM Temple, TAMONE TOUCH Temple, TA KRABEY Temple, and MOMBEI area was personally handed over to Mr. Philippe Gautier, Registar of the ICJ, by H.E. Mrs. Kimsour Sovannary, Ambassador of the Kingdom of Cambodia to the Netherlands.
Cambodia will not back away from using legal mechanism through the ICJ to seek a resolution on the Cambodia-Thailand border issue over TAMONE THOM Temple, TAMONE TOUCH Temple, TA KRABEY Temple, and MOMBEI area. The Royal Government of Cambodia will undertake this task with strong determination and high responsibility to protect our territorial integrity and the best interest of the Cambodian people.

#ហ៊ុនម៉ាណែត
#កម្ពុជា

-នាព្រឹកថ្ងៃចន្ទទី១៦ខែមិថុនាឆ្នាំ២០២៥ ពិធីប្រគល់សម្ភារនគរបាល ជាអំណោយរបស់ក្រសួងមហាផ្ទៃ ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ស...
16/06/2025

-នាព្រឹកថ្ងៃចន្ទទី១៦ខែមិថុនាឆ្នាំ២០២៥ ពិធីប្រគល់សម្ភារនគរបាល ជាអំណោយរបស់ក្រសួងមហាផ្ទៃ ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់ប្រើប្រាស់ក្នុងការបំពេញការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និង សង្គមជាតិទាំងមូល។
#សសុខា #កម្ពុជា

-កាលពីថ្ងៃអាទិត្យទី១៥ខែមិថុនាឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្ដាល រៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្...
16/06/2025

-កាលពីថ្ងៃអាទិត្យទី១៥ខែមិថុនាឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្ដាល រៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ "ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន" ក្រោមអធិបតីភាព​ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចូលរួម...ពិធីប្រារព្ធធ្វើនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែនក្រុងតាខ្មៅ ខេត្តកណ្តាល។
#ផ្សាយបន្ត

-កាលពីថ្ងៃសៅរទី១៤ខែមិថុនាឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ អ...
15/06/2025

-កាលពីថ្ងៃសៅរទី១៤ខែមិថុនាឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ អញ្ជើញមក ពិនិត្យព្យាបាល វាស់ភ្នែក ចែកថ្នាំនិងចែកជូនវ៉ែនតា ដោយឥតគិតថ្លៃនៅឧទ្យានសួនសត្វ ព្រៃការពារ និង សួនភូតគាម ភ្នំតាម៉ៅស្រុកបាទីខេត្តតាកែវ។
-លោក ភួន ឈីម អភិបាលស្រុកបាទី បញ្ជាក់ថា គិតត្រឹមម៉ោង២រសៀលក្រុមគ្រូពេទ្យស្មគ្រ ចិត្ត របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ដឹកនាំដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី គី តិច អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី បានពិនិត្យ ព្យាបាល វាស់ភ្នែក ចែកថ្នាំ និង ចែកជូនវ៉ែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលដ្ឋ ជិត២០០០នាក់៕
#វ៉ីសំណាង #រដ្ឋបាលខេត្តតាកែវ #ខេត្តតាកែវ

-កាលពីថ្ងៃចន្ទទី៩ខែមិថុនាឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានកិត្តិយសសាខាកាកបាទក្រហមក...
10/06/2025

-កាលពីថ្ងៃចន្ទទី៩ខែមិថុនាឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និង ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ចើញជួបសំណេះសំណាលសាកសួរសុខទុក្ខចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតចំនួន២៣៤គ្រួសារ ជនចាស់ជរា ជនមានពិការភាព កុមាកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ជំងឺអេស៍ ដែលមានជីវភាពទីទ័លក្រ នៅ៧៧ភូមិ ឃុំចំនួន៨ស្រុកបាណន់ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខាខេត្ត អនុសាខាស្រុកបាណន់ អ្នកស្មគ្រ័ចិត្ត និងយុវជនជាច្រើន។
-ពិធីប្រារព្ធធ្វើនៅបរិវេណទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ខេត្តបាត់ដំបង។
-ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ថ្លែងកោតសរសើរចំពោះ ថ្នាក់ដឹកនាំសាខា ក្រុមប្រតិបត្តិសាខា-អនុសាខាស្រុកបាណន់ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានអនុវត្តនូវអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងការគិតគូរពីជីវភាពរស់នៅ និង សុខភាពរបស់ប្រជាពលរដ្ឋ។ស្របតាមពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ ចោលឡើយ។
-អំណោយគ្រួសារនីមួយៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកបរិសុទ្ធ១កេស,ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ១យួរ ,ទឹកត្រី១យួរ, និងថវិកាផងដែរ៕
#ពីភ្នាក់ងារប្រចាំខេត្តបាត់ដំបង

-រសៀលថ្ងៃពុធទី៤ខែមិថុនាឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំត្រួតព...
05/06/2025

-រសៀលថ្ងៃពុធទី៤ខែមិថុនាឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំត្រួតពិនិត្យដំណើការរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅលើទឹកដីសៀមរាប-អង្គរប្រទេសកម្ពុជា។
-កិច្ចប្រជុំអញ្ជើញចូលរួមពីសំណាក់លោកជំទាវ រដ្ឋមន្ត្រីប្រចាំការ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ ព្រមទាំង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មានជាច្រើន។
-កិច្ចនៅសាលប្រជុំព្រះពិធីស្តីការក្រសួងព័ត៌មាន៕
#ផ្សាយបន្ត !

 #សេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរណ៍ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ ន...
04/06/2025

#សេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរណ៍ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
#ប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២៥៕

-កាលពីថ្ងៃសៅរទី៣១ខែឧសភាឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្...
01/06/2025

-កាលពីថ្ងៃសៅរទី៣១ខែឧសភាឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន អញ្ជើញសំណេះសំណាលចែកកាបូប និងសម្ភារសិក្សាជូនដល់កូនៗរបស់មន្ត្រីរាជការនៃក្រសួងព័ត៌មាន ប្រមាណ៣០០នាក់។ពិធីចែកកាបូបនិងសម្ភារសិក្សាដល់កូនៗរបស់មន្ត្រីនៃក្រសួងព័ត៌មាន គឺជាលើកទី២ នៅក្នុងអាណត្តិ របស់ឯកឧត្តម នេត្រ ភក្ត្រា ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។
-អបអរសាទខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា២០២៥។
#ផ្សាយបន្ត

-កាលពីថ្ងៃចន្ទទី២៦ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជ...
27/05/2025

-កាលពីថ្ងៃចន្ទទី២៦ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ និង មន្ត្រីអាជ្ញាធរខណ្ឌដែលពាក់ព័ន្ធ ចុះពិនិត្យការស្ថាបនាប្រព័ន្ធបង្ហូរទឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ៖
១.ប្រឡាយស្របតាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ
២.ប្រឡាយអូលែ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ
៣.ប្រឡាយភូមិម័ល ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
#ផ្សាយបន្ត

Address

Phnom Tbeng Meanchey

Telephone

+85516330929

Website

Alerts

Be the first to know and let us send you an email when ឈុំ ឈឿន MPN News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share