ព័ត៌មាន និងកម្សាន្ត

ព័ត៌មាន និងកម្សាន្ត help follow

01/07/2025
អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរ និងសហគមន៍ទេសចរណ៍ទន្លេបាទី ត្រូវគោរពនូវវិធានម្ហូបអាហារ និងតម្លៃឲ្យបានសមស្របបំផុត រក្សាសណ្ដ...
29/06/2025

អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរ និងសហគមន៍ទេសចរណ៍ទន្លេបាទី ត្រូវគោរពនូវវិធានម្ហូបអាហារ និងតម្លៃឲ្យបានសមស្របបំផុត រក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថានល្អ

តាកែវ៖ ឯកឧត្តមអភិបាលខេត្ត បន្តថា ដោយឡែក ចំពោះអាជ្ញាធរ និងសហគមន៍ទេសចរណ៍ដែលទទួលបន្ទុករមណីយដ្ឋានទន្លេបាទី ត្រូវតែខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីរក្សាបាននូវ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថានល្អស្អាត។ នេះគឺជាកត្តាចាំបាច់បំផុតក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តទីតាំងប្រវត្តិសាស្រ្តមួយនេះ ។
ខ្លឹមសារដែលបង្ហោះក្នុងផេកផ្លូវការ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដែលបង្ហោះនៅថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា ៣១ឆ្នាំក្រោយមក ទើបបានមកអង្គុយនៅទីនេះម្ដងទៀត រមណីយដ្ឋានទន្លេបាទី មានចម្ងាយត្រឹមតែ ៣៤គីឡូម៉ែត្រប៉ុណ្ណោះ ពីរាជធានីភ្នំពេញ ។ សូម ពុកម៉ែ មាមីង បងប្អូន កូនក្មួយ គាំទ្រវិស័យទេសចរណ៍ក្នុងស្រុកយើងផង ។ ***ដោយឡែកចំពោះអាជ្ញាធរ និងសហគមន៍ទេសចរណ៍ ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណារក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថានល្អ ជាពិសេសត្រូវគោរពនូវវិធានម្ហូបអាហារ និងតម្លៃឲ្យបានសមស្របបំផុត។ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ។
ឯកឧត្តម វ៉ី សំណាង បញ្ជាក់ទៀថា អ្វីដែលកាន់តែសំខាន់នោះ គឺត្រូវតែ គោរពនូវវិធានម្ហូបអាហារ និងកំណត់តម្លៃឲ្យបានសមរម្យបំផុត។ ការធានានូវអនាម័យម្ហូបអាហារ និងតម្លៃដែលសមស្រប គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងទំនុកចិត្តពីភ្ញៀវទេសចរណ៍ និងលើកកម្ពស់កេរ្តិ៍ឈ្មោះរមណីយដ្ឋានទាំងមូល។ ការអនុវត្តន៍បានត្រឹមត្រូវនូវចំណុចទាំងនេះ នឹងជួយឲ្យរមណីយដ្ឋានទន្លេបាទីបន្តជាគោលដៅទេសចរណ៍ដ៏ពេញនិយម និងប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ ក៏ដូចជាបងប្អូនក្នុងសហគមន៍នេះផងដែរ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តាកែវ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ពុកម៉ែ មាមីង បងប្អូន ឬកូនក្មួយ សូមបន្តគាំទ្រវិស័យទេសចរណ៍ក្នុងស្រុករបស់យើង។ ការគាំទ្រនេះមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។ រមណីយដ្ឋានដូចជាទន្លេបាទី គឺជាផ្នែកមួយនៃមរតកធម្មជាតិ និងវប្បធម៌របស់យើង ដែលគួរតែត្រូវបានថែរក្សា និងអភិវឌ្ឍប្រកបដោយនិរន្តរភាព៕

11/06/2025

ច្បាស់ហើយ! ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អះអាងថា «ពេលនេះ ម៉ោងនេះ ថ្ងៃនេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់កម្ពុជានោះទេ គឺសូន្យ ហើយពេលនេះកម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ទូទាំងប្រទេស»

10/05/2025

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៖ មូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ គឺមូលធនមនុស្ស ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំង ដូចមានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ តំណាក់កាលទី១ ។

09/05/2025

នារសៀលថ្ងៃទី៩ ខែឧសភាឆ្នាំ ២០២៥នេះ មានជនជាតិបរទេសម្នាក់ បើករថយន្តសារីទំនើប មួយគ្រឿង រ៉េចង្កូតធ្លាក់ផ្លូវ បណ្ដាលឱ្យក្រឡាប់ផ្ងារជើង នៅក្នុងព្រៃ ស្ថិតនៅតាមបណ្ដោយផ្លូវ ជាតិលេខ៤១ម្ដុំភ្នំស្រង់ប្រភពពីប្រជាពលរដ្ឋ

09/05/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ព្រោះតែចង់បានចំនួនអ្នកមើល អ្នកលេងបណ្តាញសង្គមខ្លះ សុខចិត្តបំពានសីលធម៌

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារអន្តេវេសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥

09/05/2025

សម្តេចបវរធិបតី បន្ដថា ជាក់ស្ដែងការអប់រំ មានឥទ្ធិពលវិជ្ជាមានលើកំណើតសេដ្ឋកិច្ច តាមរយៈយុទ្ធការ ចំនួន៣ រួមមាន៖

ទី១- គឺការអប់រំបង្កើតមូលធនមនុស្ស នៅក្នុងកម្លាំងពលកម្មសរុបជាតិ ដែលជាកត្តាចាំបាច់សម្រាប់បង្កើតលទ្ធភាពពលកម្ម និងជំរុញកំណើតឆ្ពោះទៅកម្រិតថ្មីមួយទៀត។

ទី២- ការអប់រំ បង្កើនសមត្ថភាព ក្នុងការធ្វើនវានុវត្តន៍ក្នុងសេដ្ឋកិច្ច ព្រមទាំងបង្កើនចំណេះដឹង សម្រាប់ចាប់យកបច្ចេកវិទ្យាថ្មីៗ និងការវិវត្តន៍ផលិតផលថ្មី ដើម្បីជួយលើកកម្ពស់កំណើតសេដ្ឋកិច្ច

និងទី៣- ការអប់រំជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា និងចំណេះដឹងថ្មីៗទៀត ដែលកត្តាទាំងនេះ ជួយបង្កើនផលិតភាពការជំរុញសេដ្ឋកិច្ច។

05/05/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសច្រានចោលនូវក្រុមហ៊ុនបរទេសមួយ មានបំណងមកវិនិយោគផលិតបារីអគ្គិសនីនៅកម្ពុជា

អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលជាមួយ សហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់តាកែវ៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែ...
23/04/2025

អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលជាមួយ សហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់

តាកែវ៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បាន អញ្ជើញចុះពិនិត្យមើលការភ្ញាស់ពងទាកូន និង ពងទាសាប របស់ សហគមន៍ពងទាស្រែរនោង ស្ថិតនៅឃុំស្រែរនោង ស្រុកត្រាំកក់ ។
អញ្ជើញអមដំណើរ ឯកឧត្តម អភិបាលខេត្ត ដោយ លោកប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ និង អាជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ និងសហគមន៍ផងដែរ។
យោងតាមការបញ្ជាក់ របស់ លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ បានឱ្យដឹងថា នៅសហគមន៍ភ្ញាសពងទា ស្រែរនោង មានចំនួន ២២ទីតាំង ក្នុងនោះភ្ញាស់ដោយអង្កាម មានចំនួន ៣ទីតាំង ភ្ញាស់ពាក់កណ្ដាលស្វ័យប្រវត្តិ មានចំនួន ៧ទីតាំង និងភ្ញាស់ដោយខ្សែភ្លើង មានចំនួន ១២ទីតាំង ដោយធ្វើការផលិតពងទាកូន និងពងទាសាប សម្រាប់ទៅផ្គត់ផ្គង់លើទី ផ្សារ មានចន្លោះចាប់ពី ២០ម៉ឺនគ្រាប់ ទៅ ២៥ម៉ឺនគ្រាប់ ក្នុងមួយថ្ងៃ។ លោកអភិបាលស្រុក បានបន្ថែមថា នៅក្នុងនោះ សហគមន៍ ក៏មានហ្វូងទា ចំនួនជាង ៤៥ម៉ឺនក្បាល ដែលសម្រាប់ផ្គត់ផ្គង់ពង ជាប្រចាំថ្ងៃដល់ សហគមន៍ ដើម្បីផលិត ជាពងទាកូន និង ពងសាប សម្រាប់លក់លើទីផ្សារផងដែរ ៕

22/04/2025

គាំទ្រចំពោះទង្វើល្អ របស់លោកពូផង

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when ព័ត៌មាន និងកម្សាន្ត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ព័ត៌មាន និងកម្សាន្ត:

Share