DNT Economic ឌី អិន ធី សេដ្ឋកិច្ច

DNT Economic ឌី អិន ធី សេដ្ឋកិច្ច DNT Economic main objective is to provide financial knowledge to Cambodians to achieve smart financi

27/03/2023
ផែនការអាជីវកម្ម​ស្តង់ដារ​ត្រូវមាន​អ្វីខ្លះ​?​ផែនការអាជីវកម្ម​ប្រៀបធៀប​ដូចជា​ត្រីវិស័យ​សម្រាប់​បង្ហាញ​ផ្លួ​វ​ក្នុងការ​ចាប...
20/08/2022

ផែនការអាជីវកម្ម​ស្តង់ដារ​ត្រូវមាន​អ្វីខ្លះ​?
​ផែនការអាជីវកម្ម​ប្រៀបធៀប​ដូចជា​ត្រីវិស័យ​សម្រាប់​បង្ហាញ​ផ្លួ​វ​ក្នុងការ​ចាប់ផ្តើម​អាជីវកម្ម និង​ដំណើរការ​អាជីវកម្ម​មួយ​ឲ្យ​ទទួលបាន​ជោគជ័យ​។ ផែនការអាជីវកម្ម​ល្អ​ប្រៀបដូចជា​កូនសោរ​សម្ងាត់​ក្នុងការ​ធ្វើ​ឲ្យ​អាជីវកម្ម​ដំណើរការ​រលូន និង​អាចជួយ​អ្នក ឲ្យ​ស្វែងរក​អ្នក​វិនិយោគិន​មក​ដាក់ទុន​។

​ ​ផែនការអាជីវកម្ម​មា​ន ២ ប្រភេទ​ធំៗ គឺ​៖
•​ ​ផែនការអាជីវកម្ម​បែប​បុរាណ ៖ មាន​លក្ខណៈ​លម្អិត​រៀបរាប់​អំពី​អាជីវកម្ម​មាន​ច្រើន​ទំព័រ
•​ ​ផែនការអាជីវកម្ម​បែប​ទំនើប ៖ មាន​លក្ខណៈ​សង្ខេប​អំពី​ផែនការអាជីវកម្ម​ដោយ​ដាក់ចូល​តែ​ចំណុច​សំខាន់ៗ របស់​អាជីវកម្ម​តែប៉ុណ្ណោះ​។

​នៅក្នុង​ថ្ងៃនេះ សូម​លើកយក​ផែនការអាជីវកម្ម​បែប​បុរាណ​មក​រៀបរាប់​ដោយសារតែ​វា​មាន​ភាព​លម្អិត​ជាង​។ ខាងក្រោម​នេះ​ជា​ចំណុច​សំខាន់ៗ ដែល​ត្រូវមាន​ក្នុងការ​សរសេរ​ផែនការអាជីវកម្ម​៖
1.​ ​សេចក្តី​សង្ខេប​របស់​ក្រុមហ៊ុន (Executive Summary)
​ក្នុង​ចំណុច​នេះ គឺជា​ការសរសេរ​រៀបរាប់​ខ្លីៗ​អំពី​អាជីវកម្ម​ដូចជា ចក្ខុវិស័យ បេសកកម្ម សកម្មភាព អាជីវកម្ម​ដែល​ចង់​សម្តៅ​ទៅលើ​អាជីវកម្ម​ជា​ការលក់​ផលិតផល ឬ​ផ្គត់ផ្គង់​សេវាកម្ម​ផ្នែក​អ្វី​ជាដើម​។ ក្នុងនេះ គេ​ក៏​អាច​សរសេរ​អំពី​ប្រវត្តិ និង​តួនាទី​ម្ចាស់​អាជីវកម្ម (​សម្រាប់​ក្រុមហ៊ុន​ធំ​) សេចក្តី​សង្ខេប​នេះ​មិនគួរ​សរសេរ​លើសពី ០២​ទំព័រ​នោះទេ​។

2.​ ​ផលិតផល ឬ​សេវាកម្ម
​អ្នក​អាច​សរសេរ​អំពី​ផលិតផល ឬ​សេវាកម្ម​ដែល​អាជីវកម្ម​អ្នកផ្តល់​ឲ្យ​ដោយមាន​បញ្ជាក់​អំពី​តម្លៃ ប្រ​យោ​ជ​ន៏​ដែល​អតិថិជន​នឹង​ទទួលបាន​។ នៅក្នុង​ចំណុច​នេះ អ្នក​ក៏​អាច​រៀបរាប់​អំពី​ដំណើរការ ក្នុង​ការផលិត ឬ​ការផ្គត់ផ្គង់​ដើម្បី​ឲ្យ​បាន​ទៅ​ដល់ដៃ​អ្នកប្រើប្រាស់​។​

3.​ ​វិភាគ​ទីផ្សារ
​អាជីវកម្ម​មួយ​អាច​ជោគជ័យ​លុះត្រាតែ​មានការ​វិភាគ​ទៅលើ​ផ្នែក​ទីផ្សារ​ឲ្យ​បាន​ត្រឹមត្រូវ​។ ក្នុង​ផ្នែក​នេះ គួរតែមាន​រៀបរាប់​អំពី​ចំណុចខ្លាំង និង​ខ្សោយ​របស់​អាជីវកម្ម​អ្នក ស្ថានភាព​ទីផ្សារ​លើ​វិស័យ នេះ អតិថិជន​គោលដៅ និង​វិធី​ដើម្បី​ជ្រៀតចូល​ទីផ្សារ​បាន​។

4.​ ​យុទ្ធសាស្ត្រ​ទីផ្សារ​
​យុទ្ធសាស្ត្រ​ទីផ្សារ​សម្តៅទៅ​លើ​ថា​តើ​អាជីវកម្ម​មាន​តិច​និក​អ្វីខ្លះ​ដើម្បី​ទាក់ទាញ និង​រក្សា​អតិថិជន និង​ក្បួន​ដែល​ធ្វើ​ឲ្យ​កើន​អតិថិជន​កាន់តែច្រើន​។ វិធីសាស្ត្រ​ទីផ្សារ​ដែល​អាច​នឹង​ប្រើប្រាស់​មានដូចជា ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឬ​ការធ្វើ​ប្រ​ម៉ូ​សិន​ផ្សេងៗ គួរតែមាន​សរសេរ​ប​ញ្ជូ​ល​នៅក្នុង​ទីនេះ​។

5.​ ​ហិរញ្ញវត្ថុ
​កំណត់​គោលដៅ​ហិរញ្ញវត្ថុ​ដែល​អាជីវកម្ម​គួរ​ឈានទៅដល់​នៅក្នុងពេល​កំណត់​មួយ​ពឹង​ផ្អែកទៅលើ ស្ថានភាព​ជាក់ស្តែង​ដោយ​មិន​រំពឹង​ខ្ពស់​ខ្លាំងពេក​។ ក្នុងនោះដែរ សរសេរ​ចំណុច​បន្ថែម​ទាក់ទង​នឹង​ការរៀបចំ​បែងចែក​កញ្ចប់​ថវិកា​សម្រាប់​ចំណាយ​សំខាន់ៗ របស់​អាជីវកម្ម និង​ចំណាយ​ដែល​មិនបាន​គ្រោងទុក​មួយចំនួន​។​
​ ​ទាំងនេះ​គ្រាន់តែ​ជា​ចំណុច​សំខាន់ៗ​ទូទៅ​ដែល​ផែនការអាជីវកម្ម​ស្តង់ដារ​ភាគច្រើន​យកមកប្រើ​ប្រាស់ លោកអ្នក​អាច​ប្រើប្រាស់​ការសរសេរ​បែប​ផ្សេង​បាន​ឲ្យ​តែ​អ្នកមាន​ភាពងាយស្រួល​ស​ម្រា​ប់​ខ្លួនឯង​៕

ច្បាប់ ៥០ ៣០ ២០ ជាអ្វី? ឆ្ងល់ដែរគេចាយម៉េចបានសល់លុយដល់ចុងខែ? ប្រាក់ខែ និងចំណូលប្រហែលគ្នាទេ ចុះម៉េចបានយើងញុំាមីចុងខែ ហើយគេ...
16/08/2022

ច្បាប់ ៥០ ៣០ ២០ ជាអ្វី?

ឆ្ងល់ដែរគេចាយម៉េចបានសល់លុយដល់ចុងខែ? ប្រាក់ខែ និងចំណូលប្រហែលគ្នាទេ ចុះម៉េចបានយើងញុំាមីចុងខែ ហើយគេញុំាស៊ុបបាន?

ការពិតទៅការចាយលុយរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ហើយអ្នកក៏មិនគួរទៅប្រៀបធៀបជាមួយអ្នកដទៃដែរ។ ប្រសិនបើមានការរៀបចំផែនការចាយវាយឲ្យបានត្រឹមត្រូវ លោកអ្នកប្រាកដជាអាច ចាយវាយបានដោយមិនបាច់បារម្ភនាចុងខែទៀតផង។ ក្នុងថ្ងៃនេះ DNT Economic សុំលើកយកច្បាប់ 50-30-20 ដែលជាច្បាប់មួយផ្តល់ភាពងាយស្រួលក្នុងការបែងចែកលុយសម្រាប់ការចំណាយទាំងអស់ដែលនឹងកើតមាន។ ច្បាប់នេះត្រូវបានបែងចែកយ៉ាងងាយៗដូចខាងក្រោមនេះ៖

🖋 ៥០% នៃចំណូលសរុបត្រូវបែងចែកទៅលើចំណាយណាដែលចាំបាច់ (Needs)ដូចជា ថ្លៃជួលផ្ទះ ថ្លៃទឹកភ្លើង ថ្លៃម្ហូបអាហារ ។ល។

🖋 ៣០% នៃចំណូលសរុបត្រូវបែងចែកទៅលើចំណាយដែលមិនសូវចាំបាច់ តែចង់បាន (Wants) ដូចជា ទិញសំលៀកបំពាក់ skincare ញុំាអាហារខាងក្រៅជាដើម

🖋 ២០% ទៀតដែលនៅសល់គឺជាថវិកាដែលទុកសន្សំ ឬសម្រាប់បង់សងបំណុលដែលមាន

ការបែងចែកខាងលើនេះមិនមែនត្រូវតែអនុវត្តតាមជាដាច់ខាតនោះទេ បងប្អូនអាចលៃលកភាគរយទៅតាមភាពជាក់ស្តែងដូចជា 80% ចំណាយចាំបាច់ និង ២០% សម្រាប់សន្សំជាដើម។ ច្បាប់នេះអាចយកទៅអនុវត្តជាគោលក្នុងការរៀបចំកញ្វប់ថវិកាឲ្យកាន់តែមានប្រសិទ្ធិភាព។

*មាតិកានេះនាំមកជូនប្រិយមិត្តដោយ DNT Economic និងសហការដោយ PR Construction
_________
© 2022 - 2023 DNT Economic | រក្សាសិទ្ធិផលិត DNT Economic

Address

Phnom Tbeng Meanchey

Opening Hours

Monday 08:00 - 18:00

Alerts

Be the first to know and let us send you an email when DNT Economic ឌី អិន ធី សេដ្ឋកិច្ច posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Economic

Economic