Reflection-ឆ្លុះបញ្ចាំង

Reflection-ឆ្លុះបញ្ចាំង សូមចុច Following& like ដើម្បីបាន video និងចំណេះដឹងល្អៗ Reflection of the ideas

27/07/2025
ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ ជាច្រើនរយនាក់ បានប្រមូលផ្តុំសំដែងការតវ៉ាថ្កោលទោសប្រឆាំងការឈ្លានព...
27/07/2025

ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ ជាច្រើនរយនាក់ បានប្រមូលផ្តុំសំដែងការតវ៉ាថ្កោលទោសប្រឆាំងការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពដែនដីកម្ពុជា នាព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៥នេះ។

On the morning of July 27, 2025, hundreds of Cambodians living in Auckland, New Zealand, gathered to protest and denounce Thailand's violation of Cambodia’s territorial sovereignty.
Credit: TVK News

27/07/2025

ទាហានឈ្លានពានថៃ នៅលើសមរភូមិជាក់ស្តែង មិនទាន់ស្តាប់បទបញ្ជារបស់រដ្ឋាភិបាលស្តីពីបទឈប់បាញ់នោះទេ, ម៉ោង២៖៣០នាទីបាញ់ផ្លោងចូលភ្នំខ្មោច និងម៉ោងជាង៤បាញ់ផ្លោងចូលប្រាសាទតាមាន់ :FreshNews

ដំណឹងបន្ទាន់!ទីបំផុតថៃនិងកម្ពុជាព្រមធ្វើបទឈប់បាញ់ហើយ នេះបើតាម សំណេររបស់ ឯកឧត្តម Donald Trumpទោះបីជាយ៉ាងណាក៏ដោយត្រូវរងចាំ...
27/07/2025

ដំណឹងបន្ទាន់!
ទីបំផុតថៃនិងកម្ពុជាព្រមធ្វើបទឈប់បាញ់ហើយ នេះបើតាម សំណេររបស់ ឯកឧត្តម Donald Trump
ទោះបីជាយ៉ាងណាក៏ដោយត្រូវរងចាំមើលភាគីថៃម្ដងទៀត ព្រោះថៃធ្លាប់បានព្រមឈប់បាញ់ពេល ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានជជែកជាមួយភាគីទាំងពីរ តែក្រោយមកថៃប្រែប្រួលវិញ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានរៀបរាប់នៅលើបណ្តាញសង្គមជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
យប់ថ្ងៃសៅរ៍ទី ២៦ កក្កដា ២០២៥ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដោយប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ។

នៅក្នុងកិច្ចសន្ទនានោះ ឯកឧត្តមប្រធានាធិបតីអាមេរិក បានបញ្ជាក់អំពីឆន្ទៈរបស់ឯកឧត្តមដែលមិនចង់ឃើញមានសង្គ្រាមឬការប្រយុទ្ធគ្នា ដែលនាំឲ្យមនុស្សជាច្រើនស្លាប់និងរបួសទាំងសងខាង ដោយគិតទាំងកងទ័ពនិងប្រជាជនស៊ីវិល។ ដោយហេតុនេះហើយបានជាឯកឧត្តមតែងតែខិតខំសម្របសម្រួល និងបានបញ្ចប់ដោយជោគជ័យនូវការប្រយុទ្ធគ្នា នៅតាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោក។

ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ឯកឧត្តមប្រធានាធិបតី Donald Trump ក៏ចង់ឃើញនូវការឈប់បាញ់គ្នាភ្លាម និងសន្តិភាព រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ជាមួយឯកឧត្តមប្រធានាធិបតី Donald Trump ថាកម្ពុជាឯកភាពជាមួយសំណើរឱ្យមានការឈប់បាញ់ភ្លាមនិងដោយឥតលក្ខខណ្ឌរវាងកងទ័ពទាំងពីរ។ ជាក់ស្ដែងជំហរនេះខ្ញុំធ្លាប់បានបញ្ជាក់ជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានកាលពីថ្ងៃទី ២៤ កក្កដា កន្លងទៅផងដែរ។

ជាដំណឹងវិជ្ជមានដែលខ្ញុំបានទទួលពីឯកឧត្តម Donald Trump ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តមប្រធានាធិបតី ស្តីពីការឈប់បាញ់គ្នាភ្លាមផងដែរ។ នេះគឺជាដំណឹងវិជ្ជមានសម្រាប់កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។

ខ្ញុំសង្ឃឹមថាភាគីថៃនឹងមិនកែប្រែជំហរនេះម្តងទៀត ដូចកាលពីថ្ងៃទី ២៤ កក្កដាក្រោមការជួយសម្របសម្រួលរបស់ឯកឧត្តម Anwar Ibrahim នោះទេ។

ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អោយបន្តកិច្ចការងារនេះដោយពិភាក្សាជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដើម្បីសម្របសម្រួលជាមួយភាគីថៃ ក្នុងគោលដៅឈានទៅអនុវត្តគោលការណ៍ដែលបានព្រមព្រៀងគ្នាឲ្យបានឆាប់រហ័ស ដែលអាចបញ្ចប់ការស្លាប់និងរបួសរបស់កងទ័ពនិងប្រជាពលរដ្ឋទាំងសងខាង។

ខ្ញុំសូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តួចផ្ដើមគំនិតនិងសម្របសម្រួលដើម្បីស្វែងរកការឈប់បាញ់ភ្លាម និងសន្តិភាពរវាងកម្ពុជានិងថៃនាពេលនេះ។

លទ្ធផលដ៏ល្អនេះពិតជានឹងជួយការពារអាយុជីវិតរបស់កងទ័ពនិងដូចប្រជាពលរដ្ឋស៊ីវិលជាច្រើននាក់ទាំងខ្មែរទាំងថៃ ដែលអាចបាត់បង់ដោយសារការប្រយុទ្ធគ្នា ឬក៏រងរបួស និងជួយឲ្យជនភៀសខ្លួនរាប់សែននាក់អាចបានត្រឡប់ទៅរស់នៅក្នុងភូមិឋានរបស់ខ្លួនវិញដើម្បីបន្តដំណើរការជីវិតជាប្រចាំថ្ងៃរបស់ពួកគាត់ដោយសេចក្តីសុខនិងសន្តិភាព។

On the night of Saturday, 26 July 2025, I had a phone discussion with Honorable Donald Trump, President of the United States, regarding the armed clashes along the Cambodia-Thailand border.

During the conversation, the President of the United States expressed his desire not to see war or fighting that would lead to many deaths and injuries on both sides, including soldiers and civilians. For this reason, he has always strived to mediate and successfully ended conflicts in many countries around the world.

Regarding the fighting between the Cambodian and Thai armed forces, Honorable President Donald Trump also wished to see an immediate ceasefire and peace between the two countries.

In response, I made it clear to Honorable President Donald Trump that Cambodia agreed with the proposal for an immediate and unconditional ceasefire between the two armed forces. In fact, I had previously expressed this position to His Excellency Anwar Ibrahim, Prime Minister of Malaysia and current rotating Chair of ASEAN, on 24 July 2025.

After he had spoken with His Excellency Phumtham Wechayachai, the acting Prime Minister of Thailand, Honorable President Donald Trump conveyed to me a positive piece of news that the Thai side also agreed to Honorable President's proposal for an immediate ceasefire. This is positive news for the soldiers and people of both countries.

I hope that the Thai side will not reverse position as they did with Prime Minister Anwar Ibrahim's coordination effort on 24 July.

I have assigned His Excellency Prak Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, to discuss with Honorable Marco Rubio, the US Secretary of State, and for him to help coordinate with Thai minister of foreign affairs to quickly implement the agreed principles with the goal of putting an end to the deaths and injuries of soldiers and civilians on both sides.

I would like to thank Honorable President Donald Trump for his initiative and mediation to find an immediate ceasefire and peace between Cambodia and Thailand. This excellent outcome will truly help protect the lives of many soldiers and civilians that could have been lost or injured in the fighting, and will help hundreds of thousands of refugees return to their villages to continue their daily lives in a safe and peaceful manner.

#ហ៊ុនម៉ាណែត
#កម្ពុជា

26/07/2025

«កម្ពុជាត្រូវការសន្តិភាព»

ភ្នំពេញ៖ «កម្ពុជាត្រូវការសន្តិភាព» ជាសម្រែកយុវជន ដឹកនាំដោយតារាចម្រៀង ពេជ្រ សូលីកា នៅផ្លូវថ្មើរជើងចតុមុខ នាល្ងាចថ្ងៃទី ២៦ ខែកក្កដា។ បន្ថែមពីនេះ យុវជនខ្លះស្រែកទាមទារសន្ដិភាព និងអ្នកខ្លះទៀតច្រៀងចម្រៀងអមជាមួយដៃកាន់ទង់ជាតិប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តកងកម្លាំងជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងពីការឈ្លានពានរបស់យោធាថៃ។

វីដេអូ៖ តុប វណ្ណារ៉ា និងសែម ប្រាក់ដាវ

"Cambodia Needs Peace"

Phnom Penh: “Cambodia Needs Peace” was the call of a group of youth, led by singer Pich Solika, at the Independence Monument walkway on the evening of July 26. In addition, some youths shouted for peace, while others sang songs and held Cambodian national flags to encourage the frontline forces currently fighting against the Thai military invasion.

បងធំត្រចេញមុខហើយ សង្ឃឹមថាអ្វីៗនឹងប្រសើរខ្ញុំទើបតែបាននិយាយទៅកាន់នាយករដ្ឋមន្ត្រីស្ដីទីនៃប្រទេសថៃ ហើយវាជាការសន្ទនាដ៏ល្អមួយ។...
26/07/2025

បងធំត្រចេញមុខហើយ សង្ឃឹមថាអ្វីៗនឹងប្រសើរ

ខ្ញុំទើបតែបាននិយាយទៅកាន់នាយករដ្ឋមន្ត្រីស្ដីទីនៃប្រទេសថៃ ហើយវាជាការសន្ទនាដ៏ល្អមួយ។ ប្រទេសថៃ ដូចជាកម្ពុជាដែរ ចង់បានបទឈប់បាញ់ជាបន្ទាន់ និងសន្តិភាព។ ឥឡូវនេះខ្ញុំនឹងបញ្ជូនសារនោះត្រឡប់ទៅកាន់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាវិញ។ បន្ទាប់ពីបាននិយាយជាមួយភាគីទាំងពីរ បទឈប់បាញ់ សន្តិភាព និងវិបុលភាពហាក់ដូចជាធម្មជាតិ។ យើងនឹងបានឃើញក្នុងពេលឆាប់ៗនេះ!

ខ្ញុំទើបតែបាននិយាយទៅកាន់នាយករដ្ឋមន្ត្រីកម្ពុជាទាក់ទងនឹងការបញ្ឈប់សង្រ្គាមជាមួយប្រទេសថៃ។ ខ្ញុំកំពុងទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ ឥឡូវនេះ ដើម្បីស្នើសុំបទឈប់បាញ់ និងបញ្ចប់សង្រ្គាមដែលកំពុងឆាបឆេះយ៉ាងខ្លាំងក្លា។ យើង​កំពុង​ទាក់ទង​ដោយ​ចៃដន្យ​លើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ទាំងពីរ ប៉ុន្តែ​មិន​ចង់​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ណាមួយ​ឡើយ ប្រសិនបើ​ពួកគេ​កំពុង​ប្រយុទ្ធ — ហើយ​ខ្ញុំ​បាន​ប្រាប់​ពួកគេ​ដូច្នេះ! ការហៅទូរស័ព្ទជាមួយប្រទេសថៃ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពេល​បន្តិច​ទៀត។ ការហៅទូរស័ព្ទជាមួយប្រទេសកម្ពុជាបានបញ្ចប់ហើយ ប៉ុន្តែរំពឹងថានឹងហៅត្រឡប់ទៅវិញទាក់ទងនឹងការបញ្ឈប់សង្រ្គាម និងបទឈប់បាញ់ ដោយផ្អែកលើអ្វីដែលប្រទេសថៃត្រូវនិយាយ។ ខ្ញុំកំពុងព្យាយាមធ្វើឱ្យស្ថានភាពស្មុគស្មាញនេះងាយស្រួល! មនុស្សជាច្រើនកំពុងត្រូវបានសម្លាប់នៅក្នុងសង្រ្គាមនេះ ប៉ុន្តែវាបានរំឭកខ្ញុំយ៉ាងខ្លាំងអំពីជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌា ដែលត្រូវបានបញ្ចប់ដោយជោគជ័យ។

26/07/2025

Statement by the Ministry of National Defense of the Kingdom of Cambodia
On Thailand’s Aggression Against the Sovereignty and Territorial Integrity of the Kingdom of Cambodia
25 July 2025

26/07/2025

បន្ទាន់ អន្ទាក់ថ្មីរបស់សៀម
ជួយ Share ជាបន្ទាន់បងប្អូន

បញ្ឈប់ការឈ្លានពានកម្ពុជា 🇰🇭!សូមបួងសួងចំពោះកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន និងសូមបួងសួងចំពោះជនភៀសសឹកកម្ពុជា Stop  Invad...
26/07/2025

បញ្ឈប់ការឈ្លានពានកម្ពុជា 🇰🇭!

សូមបួងសួងចំពោះកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន និងសូមបួងសួងចំពោះជនភៀសសឹកកម្ពុជា

Stop Invading Cambodia

Pray for Cambodian Soldiers and Pray for Cambodian Refugees!

កុំមើលងាយឬគិតថាមិនអីទេចំពោះរឿងតូចតាច ព្រោះថាវានឹងហួសពេល ពេលយើងចាប់ផ្ដើមគិតវា! ភ្លើងដែលឆេះកំទេចផ្ទះឬអាគារទាំងមូលបាន គឺកើត...
10/12/2024

កុំមើលងាយឬគិតថាមិនអីទេចំពោះរឿងតូចតាច ព្រោះថាវានឹងហួសពេល ពេលយើងចាប់ផ្ដើមគិតវា!
ភ្លើងដែលឆេះកំទេចផ្ទះឬអាគារទាំងមូលបាន គឺកើតចេញពីអណ្ដាតភ្លើងដ៏តូចមួយ!
លុយចំនួន1000000៛ កើតចេញពី100៛ !

#ផ្នត់គំនិតសហគ្រិន #ព្រះធម៌អប់រំចិត្ត #ព្រះធម៌និងមាគ៌ាជីវិត #គំនិតគួរពិចារណា #ចំណេះដឹងទូទៅ #ចំណេះដឹងថ្មីៗ

ការជួយនិង​យកចិត្តទុកដាក់ជាមួយមនុស្សជុំវិញខ្លួន ដោយមិនទាមទារការតបស្នង ជាក្ដីសុខនិងគ្មានការឈឺចាប់ពេលក្រោយ!
05/12/2024

ការជួយនិង​យកចិត្តទុកដាក់ជាមួយមនុស្សជុំវិញខ្លួន ដោយមិនទាមទារការតបស្នង ជាក្ដីសុខនិងគ្មានការឈឺចាប់ពេលក្រោយ!

04/12/2024

"ឆ្លុះបញ្ចាំង - Reflection"

ជីវិតនេះខ្លីណាស់ចូរធ្វើល្អនិងរក្សាមនុស្សដែលអ្នកស្រលាញ់តាមដែលអាចធ្វើទៅបាន កុំឲ្យបាត់បង់ទើបស្ដាយក្រោយគ្មានប្រយោជន៍ទេ!

Address

Phnom Tbeng Meanchey

Alerts

Be the first to know and let us send you an email when Reflection-ឆ្លុះបញ្ចាំង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Reflection-ឆ្លុះបញ្ចាំង:

Share