24/03/2022
[English Below]
មកស្គាល់ភាគីពាក់ព័ន្ធសំខាន់ៗក្នុងវិស័យ Fintech៖
និយ័តករ
និយ័តករសម្រាប់ Fintech ក្នុងប្រទេសកម្ពុជាគឺធនាគារជាតិនៃកម្ពុជា និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ធនាគារជាតិនៃកម្ពុជា និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានតួនាទីធានាឲ្យបាននូវការគាំពារផលប្រយោជន៍អ្នកប្រើប្រាស់គ្រប់ចំនុចទាំងអស់ក្នុងខ្សែសង្វាក់សេវាកម្ម ត្រួតពិនិត្យគ្រឹះស្ថានហិរញ្ញវត្ថុអោយអនុលោមតាមកាតព្វកិច្ចនិយ័តកម្ម និងរក្សាអោយបាននូវភាពសុចរិតនិងទំនុកចិត្តក្នុងវិស័យហិរញ្ញវត្ថុ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគ្រប់គ្រងវិស័យ FinTech ដោយប្រើប្រាស់ច្បាប់ទូទៅ តែធនាគារជាតិនៃកម្ពុជានៅតែជានិយ័តករបឋមសម្រាប់វិស័យនេះ។
អ្នកជម្រុញ ឬ កត្តាលិករ
• សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា ជាអ្នកតំនាងអោយសម្លេងសមូហភាពរបស់សមាជិកក្នុងវិស័យFinTechក្នុងការចែករម្លែកនូវព័ត៌មានពាក់ព័ន្ធនិងព័ត៌មានផ្ដល់ដោយអ្នកជំនាញជាមួយនិយ័តករនិងវិស័យឯកជន។
• ស្ថាប័នក្រោមចម្រុះរដ្ឋាភិបាល ដូចជា សហគ្រិនខ្មែរ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលធុរកិច្ចថ្មីតេជោ បានចូលរួមចំនែកផ្ដល់នូវទុនវិនិយោគតាមរយៈប្រាក់រង្វាន់ នៅក្នុងកម្មវិធីពន្លឿនការអភិវឌ្ឍធុរកិច្ចថ្មី ព្រមទាំងកម្មវិធីផ្ដល់យោបល់ណែនាំដោយអ្នកមានបទពិសោធន៍ពាក់ព័ន្ធ។
• ស្ថាប័នបណ្ដុះពន្លក មានផ្ដល់អោយនូវកន្លែងធ្វើការរួមគ្នា និងវគ្គបណ្ដុះបណ្ដាលផ្សេងៗដើម្បីអភិវឌ្ឍបន្ថែមសមត្ថភាពរបស់ស្ថាបនិក។
• គ្រឹះស្ថានហិរញ្ញវត្ថុ ដូចជា ធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវការអ្នកផ្ដល់សេវាកម្មសម្រាប់ផែនការឆ្ពោះទៅរកឌីជីថលរបស់គេ ដែលនេះមិនត្រឹមតែត្រូវការសម្រាប់សេវាទូទាត់ប្រាក់ចល័តទេ តែក៏មានតម្រូវការសម្រាប់សេវាដទៃទៀតផងដែរ។
ស្ថាបនិក
ស្ថាបនិកសំដៅទៅលើធុរកិច្ចថ្មី FinTech បង្កើតក្នុងស្រុកនិងនាំចូលពីបរទេស ដែលបានបង្កើតនូវសេវាកម្មជាដំនោះស្រាយក្នុងវិស័យផ្សេងៗដូចជា កាបូបលុយចល័ត ឬហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការទូទាត់ប្រាក់ ប្រព័ន្ធគណនេយ្យ ហិរញ្ញប្បទាន ការវាយតម្លៃពិន្ទុឥណទាន ធានារ៉ាប់រង និង Blockchain។ ធុរកិច្ចដែលគួរអោយកត់សម្គាល់មួយចំនួននាពេលបច្ចុប្បន្ននេះរួមមាន បង់លុយ វីង PiPay បញ្ជី មរកត បាគង ABA Mobile អេស៊ីលីដាទាន់ចិត្ត ស្ពាន Agribuddy ជាដើម។
Stakeholders in Cambodia FinTech Industry:
Regulator
The regulators of FinTech in Cambodia are the National Bank of Cambodia (NBC) and Ministry of Economy and Finance (MEF). NBC and MEF have roles to ensure consumer protection across every aspect of the value chain, supervise financial institutions and service providers for regulatory requirements, and maintain integrity and confidence of the financial Sector. While the Ministry of Economy and Finance regulates the fintech industry with general laws, the primary regulator with respect to fintech remains the NBC.
Enablers
• Cambodia Association of Finance and Technology: serves as the collective voice of FinTech players in providing relevant and expert-sourced information to regulators and the private sector.
• Government arms: provide grand, accelerator and mentorship programs. These include Khmer Enterprise, Techo Start Up Center.
• Incubators: provide co-working spaces and training sessions to uplift the creators’ capabilities.
• Traditional Financial Institutions: Banks and microfinance institutions need third-party service providers for their digital transformation which power not only mobile payment solutions but other services as well.
Creators
These refer to local and international Fintech startups that develop solutions in various fields including mobile wallet or payment Infrastructure, accounting system, financing, credit scoring, insurance and blockchain. Notable fintech startups include Bongloy, Wing, PiPay, Banhji, Morakot, Bakong, ABA Mobile, ACLEDA Toan Chet, Spean, Agribuddy etc.
Sources:
http://unidoseoul.org/en/files/2021/05/MicrosoftTeams-image.png
NAVIGATING THE FINTECH REVOLUTION | CAMBODIA, DFDL Cambodia
Cambodia Association of Finance and Technology https://www.caftkh.org/
------------------------------
រក្សាសិទ្ធិដោយ Fintech Khmer