MSJ TV Hot News

MSJ TV Hot News MSJ TV is TV online, we are doing News, Entertainment and Boxing in Cambodia.

កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams) មួយកន្លែង នៅខណ្ឌ...
15/07/2025

កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams) មួយកន្លែង នៅខណ្ឌទួលគោក រាជធានីភ្នំពេញ

កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams)មួយកន្លែង ដែលមានទីតាំងនៅក្នុងអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្រ្កាបនេះ ក្រុមសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម សរុបចំនួន ១៤៩នាក់ ដោយក្នុងនោះមានស្រី២៣នាក់, និងជនជាតិខ្មែរសរុបចំនួន៨៥ នាក់ ក្នុងនោះស្ត្រីចំនួន ១៧ នាក់ ដែលមានមុខរបរជាជាងភ្លើង, កម្មករសំណង់, សន្តិសុខ មកពីក្រុមហ៊ុនសេវាកម្មសន្តិសុខឈ្មោះ ហាន ហុង, និងជាចុងភៅនិងកូនកាំបិត ផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងអនុវត្ត នីតិវិធីអន្តោប្រវេសន៍ចំពោះជនជាតិវៀតណាមដែលពាក់ព័ន្ធ និងបានប្រគល់ជនជាតិខ្មែរចំនួន ៦៧នាក់ ស្រី ១២នាក់ ព្រមទាំងមធ្យោបាយសម្ភារៈ ជូនស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីបន្តអនុវត្តនីតិវិធី ខណៈអនុវត្តវិធានការអប់រំណែនាំដល់អ្នកពាក់ព័ន្ធផ្សេងទៀត និង បានប្រគល់ជូនទីតាំងអគារជូនម្ចាស់អគារគ្រប់គ្រងបន្តវិញ៕

នារី​វ័យក្មេងម្នាក់​ លោតទឹកពី​លើស្ពានជ្រោយចង្វា ម៉ោង១០ :៣០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នេះមុននេះបន្តិច បន្សល់ទុកម...
15/07/2025

នារី​វ័យក្មេងម្នាក់​ លោតទឹកពី​លើស្ពានជ្រោយចង្វា ម៉ោង១០ :៣០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នេះមុននេះបន្តិច បន្សល់ទុកម៉ូតូស្លាកលេខ 1KV 1574 ភ្នំពេញ

សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ រាជរដ្ឋាភិបាល​ បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (O...
15/07/2025

សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ រាជរដ្ឋាភិបាល​ បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត។

អភិបាល​រាជធានី​ខេត្ត​ ស្នងការរាជធានី​ខេត្ត​ មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​រាជធានី​ខេត្ត​ ឬ​ មន្ត្រី​ រូបណា​ មិន​អនុវត្តន៍​បទបញ្ជា​ ប្រឈមមុខ​នឹងការវាយតម្លៃ​បញ្ចប់​មុខតំណែង​ ។

ជនជាតិថៃចំនួន០៦នាក់ លួចឆ្លងដែនដោយខុសច្បាប់ចូលកម្ពុជា ត្រូវបានសមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនបណ្ដេញចេញទៅប្រទេសរបស់ខ្លួនវ...
15/07/2025

ជនជាតិថៃចំនួន០៦នាក់ លួចឆ្លងដែនដោយខុសច្បាប់ចូលកម្ពុជា ត្រូវបានសមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនបណ្ដេញចេញទៅប្រទេសរបស់ខ្លួនវិញ !

វេលាម៉ោង៧និង០៥នាទីយប់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ពលរដ្ឋសៀម នៅតែបន្តឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ដើម្បីធ្វើការស្វែងការងារធ្វេី ។ សកម្មភាពនៃការលួចឆ្លងដែនរបស់ជនជាតិថៃ ចូលមកកម្ពុជានេះត្រូវបានមើលឃើញថា ពួកគេបានរងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ក្រោយពេលដែលប្រទេសរបស់ខ្លួនបាន បិទច្រកព្រំដែនទាំងអស់ជាមួយនឹងកម្ពុជា ដែលធ្វើឱ្យប្រជាជនថៃ ប៉ះពាល់សេដ្ឋកិច្ចរស់នៅប្រចាំ គ្មានការងារធ្វេី ទើបបង្ខំចិត្តឱ្យពួកគេលួចឆ្លងដែនដោយប្រថុយប្រថានចូលមកកម្ពុជា ទោះបីជាយោធារបស់ប្រទេសខ្លួន មានការរិតបន្តឹងតាមព្រំដែនក៏ដោយ ក៏ពួកគេ នៅតែបន្តលួចឆ្លងដែនដើម្បីស្វែងរកការងារធ្វើ។ ហេីយកងកម្លាំងដែលឈរជេីតាមបន្ទាត់ព្រំដែន ជាពិសេសក្នុងខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឱ្យមានការលួចឆ្លងដែនដោយខុសច្បាប់មកកម្ពុជា៕

15/07/2025

ចេញវីដេអូសុំទោសហើយ!! ក្រោយពីស្នងការដ្ឋានខេត្តកណ្តាល បញ្ជាឲ្យម្ចាស់គណនីផេកហ្វេសប៊ុកឈ្មោះ Ka Green ចូលខ្លួនមកបំភ្លឺជាបន្ទាន់

15/07/2025

កម្មវិធីព័ត៌មានពេលថ្ងៃត្រង់ ម៉ោង ១២:០០-១:០០pm
ផ្សាយចេញ ១៥.កក្កដា.២០២៥
ពិធីការិនី :កញ្ញា ម៉េង ធីដា
ទស្សនាតាមរយៈ DTV ប៉ុស្តិ៍លេខ២៧, Sky One TV ប៉ុស្តិ៍លេខ៣៩ និងខ្សែកាបតាមបណ្ដាខេត្ត រឺ App Store និង Play Store : MSJ​TV

កូនប្រសារប្រុសចាប់ម្តាយក្មេករំលោភសេពសន្ថវ:  ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ  សារតែឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន រហូត ជនស...
14/07/2025

កូនប្រសារប្រុសចាប់ម្តាយក្មេករំលោភសេពសន្ថវ: ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ
សារតែឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន រហូត ជនសង្ស័យជាកូនប្រសារប្រុស ហ៊ានចាប់រំលោភសេពសន្ថវ: ទៅលើស្ត្រីរងគ្រោះជាម្តាយក្មេក និងក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ កាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលស្ថឹតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

អាវុធហត្ថបង្ក្រាបករណីរថយន្ត ០១ គ្រឿង លួចទឹកដោះគោស្រស់ យីហោ «Meiji» ចំនួន ២៧ កេស នាំចូលមកពីប្រទេសថៃលួច តាមច្រករបៀង ក្នុងខ...
14/07/2025

អាវុធហត្ថបង្ក្រាបករណីរថយន្ត ០១ គ្រឿង លួចទឹកដោះគោស្រស់ យីហោ «Meiji» ចំនួន ២៧ កេស នាំចូលមកពីប្រទេសថៃលួច តាមច្រករបៀង ក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ រថយន្ដកាមរីឆ្លាម ០១ គ្រឿង លួចដឹកទឹកដោះគោស្រស់ យីហោ «Meiji» ចំនួន ២៧ កេស ដឹកចេញពីប្រទេសថៃ ចូលមកខេត្តបន្ទាយមានជ័យ តាមច្រករបៀង ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ បង្ក្រាប នៅវេលាម៉ោង៧ព្រឹក ថ្ងៃថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ រួចប្រគល់ឱ្យមន្ត្រីជំនាញចាត់ការតាមផ្លូវច្បាប់។

14/07/2025

ក្មេងស្ទាវវា..យគ្នា មិនអាសូរទ្រូងឪពុកម្ដាយសោះក្មេងៗនេះ
​ថៃ្ងទី ១៣ កក្កដា ២០២៥ នៅរាជធានីភ្នំពេញ

ប្រភពពី Chharoerp Chheun

14/07/2025

កម្មវិធីព័ត៌មានពេលថ្ងៃត្រង់ ម៉ោង ១២:០០-១:០០pm
ផ្សាយចេញ ១៤.កក្កដា.២០២៥
ពិធីការិនី :កញ្ញា ម៉េង ធីដា
ពិធីករ : លោក និន សុភ័ស្ត
ទស្សនាតាមរយៈ DTV ប៉ុស្តិ៍លេខ២៧, Sky One TV ប៉ុស្តិ៍លេខ៣៩ និងខ្សែកាបតាមបណ្ដាខេត្ត រឺ App Store និង Play Store : MSJ​TV

14/07/2025

ផ្សាយផ្ទាល់៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា និងអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥) នៅមជ្ឈមណ្ឌលហ្វឹហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង
ថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥

14/07/2025

រីករាយព័ត៌មានពេលព្រឹកម៉ោង ០៧:០០-០៩:០០am
ផ្សាយចេញ ១៤.០៧.២០២៥
ពិធីករ : លោក និន សុភ័ស្ត
ពិធីការិនី : កញ្ញា ម៉េង ធីដា
ទស្សនាតាមរយៈ DTV បុសិ៍្ដលេខ២៧, Sky One TV ប៉ុស្តិ៍លេខ៣៩ និងខ្សែកាបតាមបណ្ដាខេត្ត រឺ App Store និង Play Store : MSJTV

Address

Phnom Tbeng Meanchey

Alerts

Be the first to know and let us send you an email when MSJ TV Hot News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MSJ TV Hot News:

Share