YOUTH CPP MEDIA

YOUTH CPP MEDIA យុវជនស្រឡាញ់CPP

ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករចំនួន ៤,៣៩៥នាក់ នៅថ្ងៃអាទិត្យ ទី ២០ ខែកក្កដា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់ដល់ម៉ោង ...
20/07/2025

ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករចំនួន ៤,៣៩៥នាក់ នៅថ្ងៃអាទិត្យ ទី ២០ ខែកក្កដា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់ដល់ម៉ោង ៣:០០ រសៀល អញ្ជើញមកពីខេត្ត កំពង់ធំ, សៀមរាប, បាត់ដំបង, ប៉ៃលិន, ត្បូងឃ្មុំ, ពោធិ៍សាត់ និងបន្ទាយមានជ័យបានមកទស្សនាប្រាសាទតាមាន់ធំ។

ដោយ៖មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ

20/07/2025

សម្ដេចតេជោ ហ៊ុន សែន បានចេញមកបញ្ជាក់ជាថ្មីថា លោក ថាក់ស៊ីន បានប្រមាថព្រះមហាក្សត្រថៃយ៉ាងធ្ងន់ធ្ងរ

ការប្រកួតកីឡាបាល់ទាត់អបអរសាទរព្រឹត្តិការណ៍ "តស់ ! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តដល់កងទ័ពជួរមុខ"លោកជំទាវបណ្ឌិត ពេជ...
19/07/2025

ការប្រកួតកីឡាបាល់ទាត់អបអរសាទរព្រឹត្តិការណ៍ "តស់ ! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តដល់កងទ័ពជួរមុខ"

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតី និងទស្សនាការប្រកួតកីឡាបាល់ទាត់ អបអរសាទរព្រឹត្តិការណ៍ "តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តដល់កងទ័ពជួរមុខ" នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

19/07/2025

លោកជំទាវ​បណ្ឌិត​ ពេជ្រ​ ច័ន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ និង​ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ប្រធាន​ ស.ស.ស.ក​ អញ្ជេីញចូលរួមក្នុងព្រឹត្តុការណ៍ «តស់! យើងទៅច្រៀងចម្រៀងជាតិផ្ដល់កម្លាំងចិត្តជូនកងទ័ពជួរមុខ» ដេីម្បីផ្ដល់កម្លាំងចិត្តជូនកងទ័ពជួរមុខ ក្នុងស្មារតីស្នេហាជាតិ និងគាំទ្រដល់វីរភាពដ៏ក្លានហានការពារបូរណភាពទឹកដីរបស់កងទ័ពជួរមុខ​ ដែលកំពុងឈរជើងនៅតាមបណោ្ដយព្រំដែន​ នាថ្ងៃទី​១៩​ ខែកក្កដា​ ឆ្នាំ២០២៥៕

19/07/2025

សម្ដេចតេជោ ហ៊ុន សែន : ត្រូវចងចាំ ពេលដែលចាកចេញពីរណសិរ្សគឺយើងមាន៥ក្រុម ប៉ុន្តែអ្វីដែលជាមោទនភាពធំបំផុតរបស់គណបក្សប្រជាជនកម្ពុជា គឺចលនាចេញពីតំបន់ខុសៗគ្នា ពេលវេលាខុសគ្នា ប៉ុន្តែគោលដៅរួម បានប្រែក្លាយពី៥ក្រុមមកនៅជាគណបក្សនយោបាយតែមួយ ដែលមានសាមគ្គីភាពរឹងមាំបំផុត គ្មានអ្នកណាអាចបំបែកបានគឺ " គណបក្សប្រជាជនកម្ពុជា"

19/07/2025

សូម​រីករាយទស្សនាបទ៖ គង់មើលទៅមេឃ

-ច្រៀងដោយ៖ សិល្បករ កងឯកភាពសិល្បៈយោធាភិរម្យ
-សម្តែង៖ និស្សិតនាយទាហានទ័ពជើងគោគ
-បច្ចេកទេសសំឡេង៖ ព.ត្រី ម៉ម មិថុនា -ដឹកនាំថតសំឡេង៖ វ.ទោ ម៉ម សុគន្ធា
-ផលិតដោយ៖ ក្រុមព័ត៌មាននិងបណ្តាញសង្កម សម្តេចមហាបវរធិបតី​ នាយករដ្ឋមន្ត្រី

#ហនម៉ាណែត #កមពុជាមាតុភូមិខ្ញុំ #សនតិភាពនៅកម្ពុជា

ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា។រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ទី១៩ កក្ក...
19/07/2025

ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា។

រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ទី១៩ កក្កដា ២០២៥

#ហនម៉ាណែត #កមពុជាមាតុភូមិខ្ញុំ #សនតិភាពនៅកម្ពុជា

19/07/2025

សូម​រីករាយួស្សនាបទ៖ ដែនដីខ្មែរ

-ច្រៀងដោយ៖ សិល្បករ កងឯកភាពសិល្បៈយោធាភិរម្យ
-សម្តែង៖ និស្សិតនាយទាហានទ័ពជើងគោគ
-បច្ចេកទេសសំឡេង៖ ព.ត្រី ម៉ម មិថុនា -ដឹកនាំថតសំឡេង៖ វ.ទោ ម៉ម សុគន្ធា
-ផលិតដោយ៖ ក្រុមព័ត៌មាននិងបណ្តាញសង្កម សម្តេចមហាបវរធិបតី​ នាយករដ្ឋមន្ត្រី

#ហនម៉ាណែត #កមពុជាមាតុភូមិខ្ញុំ #សនតិភាពនៅកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាក៏ជាភស្តុតាងដ៏រស់រវើកមួយមានតម្លៃជាសកល និងជាគំរូសម្រាប់មនុស្សជាតិ និងពិភពលោកចេញផ្សាយ ថ...
18/07/2025

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាក៏ជាភស្តុតាងដ៏រស់រវើកមួយមានតម្លៃជាសកល និងជាគំរូសម្រាប់មនុស្សជាតិ និងពិភពលោក
ចេញផ្សាយ ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការងើបឡើងវិញពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ហើយមានការកសាងនិងអភិវឌ្ឍ បានធ្វើឱ្យកម្ពុជាក្លាយជាភស្តុតាងដ៏រស់រវើកមួយ ដែលមានតម្លៃជាសកល និងជាគំរូសម្រាប់មនុស្សជាតិ និងពិភពលោក ដែលក្នុងនោះសន្តិភាព គឺជាកត្តាចំបង។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរព្រឹត្តិការណ៍នៃការចុះ «បូជនីយដា្ឋនចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការគោរពនឹកដល់ជនរងគ្រោះទាំងឡាយ នៃអតីតកាលដ៏ឈឺផ្សាររបស់កម្ពុជា ប៉ុន្តែក៏ជាភស្តុតាង នៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអនាគតយុវជនជំនាន់ក្រោយ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីធានាជាអមតៈនូវស្មារតីចងចាំ ការរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ នៃការថែរក្សាសន្តិភាព និងជារតនវត្ថុមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា។

ក្នុងនោះសម្តេចធិបតី បានគូសរំលេចថា «បូជនីយដា្ឋនចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ដែលធ្លាប់ជាស្លាកស្នាមនៃក្តីឈឺចាប់ ភ័យខ្លាចរបស់ប្រជាជាតិកម្ពុជា បានប្រែក្លាយនៅពេលនេះ ទៅជាលំហរនៃភាពប្រសព្វមុខមួយ នៃការសន្ទនា ការយោគយល់ អត់ឱន ផ្សះផ្សានិងសន្តិភាព ។

សម្តេចធិបតី មានប្រសាសន៍ថា«ព្រឹត្តិការណ៍ថ្ងៃនេះ បានរំលឹកមនុស្សគ្រប់រូបថា ថ្វីត្បិតតែខណៈណាមួយដ៏ខ្មៅងងឹតបំផុតនៅក្នុងជីវិត ឬប្រវត្តិសាស្ត្ររបស់ខ្លួនក្តី ក៏មនុស្សជាតិរមែងអាចងើបឈរឡើងវិញបាន ផ្សះផ្សាការបែកបាក់ និងការឈឺចាប់ ហើយប្រឹងប្រែងកសាងសាជាថ្មី នៅក្នុងន័យនេះ កម្ពុជា ក៏ជាភស្តុតាងដ៏រស់រវើកមួយ ដែលមានតម្លៃជាសកល និងជាគំរូសម្រាប់មនុស្សជាតិ និងពិភពលោក ដែលក្នុងនោះសន្តិភាព គឺជាមូលដ្ឋាន និងជាកត្តាចំបង»។

ជាមួយគ្នានេះ សម្តេចធិបតី សង្ឃឹមជឿជាក់ថា បូជនីយដា្ឋនចងចាំនៃកម្ពុជា ​នឹងក្លាយជាផ្នែកមួយ នៃការចងចាំជាសកល ហើយក៏ជាទីតាំងនៃមជ្ឈមណ្ឌលអន្តរជាតិ ទូទាំងសកលលោក បានយល់កាន់តែច្បាស់ ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា នៅក្នុងពេលអតីតកាល ព្រមទាំងភាពរឹងមាំរបស់ប្រជាជនកម្ពុជា នៅក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍ​ក្រោមពាក្យស្លោក «អរគុណសន្តិភាព»ផងដែរ៕

18/07/2025

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជំរុញដល់យុវជន ស.ស.យ.ក ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវខិតខំឱ្យសកម្មជាងមុនក្នុងការផ្សព្វផ្សាយទាក់ទាញយុវជនឱ្យចូលរៀនជំនាញវិជ្ជាជីវៈ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាំយកឱកាសការងារជាង ៣ពាន់កន្លែងសម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរក្នុងខេត្តបន្ទាយមានជ័...
17/07/2025

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាំយកឱកាសការងារជាង ៣ពាន់កន្លែងសម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរក្នុងខេត្តបន្ទាយមានជ័យដែលទើបត្រឡប់មកពីប្រទេសថៃ

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម យឹម សំណាង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធបានអញ្ជើញចូលរួមពិធីបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ «វេទិកាការងារ»នេះ ផ្ដល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសម្ភាសការងារភ្លាមៗជាមួយក្រុមហ៊ុន, សហគ្រាស និងរោងចក្រ ចំនួន ៣ ដែលបានចុះមកផ្ទាល់ និងមានឱកាសការងារចំនួនជាង ៣ពាន់កន្លែង៕

17/07/2025

រំលឹកប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន៖ សូមប្រុងប្រយ័ត្នចំពោះសកម្មភាពទាំងឡាយណា ដែលនាំឱ្យបំផ្លាញផ្ទៃក្នុងរបស់ខ្លួន, កុំដុតផ្ទះខ្លួនឯង ដើម្បីចម្អិនពងមាន់ឱ្យអ្នកដទៃ

Address

Phnom Tbeng Meanchey

Website

Alerts

Be the first to know and let us send you an email when YOUTH CPP MEDIA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category