FiX News

FiX News សារធារណជនដែលមានទុក្ខលំបាក អាចទំនាក់ទំនងមកដើម្បីផ្សព្វផ្សាយព័ត៌មានជូន និងរក្សាការសំងាត់នៃប្រភពព័ត៌មាន

UN បញ្ចេញឯកសារថា ថៃជាប្រទេសដំបូងគេក្នុងតំបន់ដែលរឹបអូសគ្រឿងញៀនជាង១០០តោន ហើយប្រទេសមួយនេះគឺជាច្រកផ្លូវឆ្លងកាត់ និងចំណុចគោលដ...
09/07/2025

UN បញ្ចេញឯកសារថា ថៃជាប្រទេសដំបូងគេក្នុងតំបន់ដែលរឹបអូសគ្រឿងញៀនជាង១០០តោន ហើយប្រទេសមួយនេះគឺជាច្រកផ្លូវឆ្លងកាត់ និងចំណុចគោលដៅដ៏សំខាន់មួយ សម្រាប់ចែកចាយគ្រឿងញៀនដ៏ធំចេញពីតំបន់ត្រីកោណមាស

(AP)៖ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ​ហៅកាត់ថា UNODC បានឱ្យដឹងថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាចំណុចគោលដៅមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញពីតំបន់ត្រីកោណមាស។

នៅក្នុងរបាយការណ៍មួយចេញផ្សាយកាលចុងខែឧសភា ឆ្នាំ២០២៥ UNODC បាននិយាយថា គ្រឿងញៀនប្រភេទ methamphetamine ២៣៦តោនត្រូវបានរឹបអូសកាលពី ឆ្នាំ២០២៤ នៅក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ ពោលគឺចំនួនកើនឡើង២៤ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣។ បើតាម UNODC ថៃ បានក្លាយជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានរឹបអូសគ្រឿងញៀន methamphetamine ជាង ១០០តោនកាលពីឆ្នាំ២០២៤។

លោក Benedikt Hofmann អ្នកតំណាងស្ដីទីប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិករបស់ UNODC បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «២៣៦តោន គឺជាគ្រាន់តែជាតួលេខត្រូវបានរឹបអូសប៉ុណ្ណោះតែ methamphetamine មួយចំនួនទៀតបានចែកចាយនៅលើទីផ្សារងងឹត រួចទៅហើយ»។ លោកបន្ថែមថា ការផលិត និងការជួញដូរគ្រឿងញៀន methamphetamine បានកើនឡើងដល់កម្រិតមួយមិនធ្លាប់មានចេញពី តំបន់ត្រីកោណមាស ជាពិសេសចេញពីរដ្ឋសាន នៃប្រទេសមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ UNODC តំបន់ត្រីកោណមាសគឺជាកន្លែងផលិតអាភៀន និងហេរូអ៉ីនដ៏ធំបំផុត ហើយការកើនឡើងការផលិត និងជួញដូរគ្រឿងញៀន ដោយសារតែតំបន់នេះស្ថិតនៅដាច់ស្រយាល និងមានការអនុវត្តច្បាប់ធូររលុង។ របាយការណ៍នេះដដែលក៏បាននិយាយដែរថា ខណៈថៃនៅតែច្រកផ្លូវឆ្លងកាត់ និងជាចំណុចគោលដៅមួយដ៏សំខាន់គ្រឿងញៀនមួយផ្នែកធំលើសលុបត្រូវបានផលិតនៅក្នុងរដ្ឋសាន (Shan State) ប្រទេសមីយ៉ាន់ម៉ា៕

08/07/2025

ផ្សាយបន្តផ្ទាល់​ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធសមិទ្ធផលក្នុងវិស័យអប់រំ ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅទូទាំងខេត្តកំពង់ស្ពឺ​ ថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ បន្ដដឹកនាំ​ប្រជាពលរដ្ឋ​អនុវត្ត​យុទ្ធនាការ​ "ពន្លក​បៃតង​"...ត្បូងឃ្មុំ​៖​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រ...
06/07/2025

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ បន្ដដឹកនាំ​ប្រជាពលរដ្ឋ​អនុវត្ត​យុទ្ធនាការ​ "ពន្លក​បៃតង​"...

ត្បូងឃ្មុំ​៖​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ដំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​បន្ដដឹកនាំ​មន្រ្ដី​រាជការ​ ប្រជាពលរដ្​ឋ​ សិស្សានុសិស្ស​ ក្នុងឃុំ​ចក​ ចូលរួម​អនុវត្ត​យុទ្ធនាការ​ "ពន្លក​បៃតង"​ដេីម្បី​ដាំដេីមឈេី​ ស្ថិត​ឃុំ​ចក​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​ នា​ព្រឹក​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០២៥។

ស្របតាម​យុទ្ធសាស្ត្រ​ចក្រា​វិស័យ​បរិស្ថាន​ "ភាព​បៃតង​"​ ក្រសួង​បរិស្ថាន​បាន​ដាក់​គោលដៅ​ ការពារ​ ពង្រីក​ ភាពបៃតង​ សំដៅ​លើ​ការ​ដាំដេីមឈេី​ តាម​មូលដ្ឋាន​ ទីសាធារណៈ​ តំបន់​ដី​សិករិចរិល​ ដេីម្បី​បំពេញ​នូវគម្របបៃតង​ និង​អព្យាក្រឹត​កាបូន​នៅកម្ពុជា​។

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ បាន​ថ្លែង​ប្រាប់​ថ​ា​ យុវជន​ យុវនារី​ សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ និង​ប្រជាពលរដ្ឋ​កម្ពុជា​ ត្រូវ​មាន​រួបរួម​គ្នា​ ​ថែរក្សា​ ការពារ​ បរិស្ថាន​កម្ពុជា​ ពង្រឹង​ ពង្រីក​ គម្រប​បៃតង​ ដាំដេីមឈេី​ឱ្យ​ច្រេីន​ ដេីម្បី​អព្យាក្រឹត​កាបូន​។

ជាមួយ​គ្នា​នេះដែរ​ ឯកឧត្ដម​ បានបន្ដទៀតថា​ ក្រសួង​បរិស្ថាន​ និង​មន្ទីរ​បរិស្ថាន​គ្រប់​ រាជធានី​ ខេត្ត​ នឹង​ផ្ដល់​ ឬ​ចែកកូន​ឈេី​ជូន​ប្រជាពលរដ្ឋ​យកទៅ​ធ្វេី​ការ​ដាំដុះ​ ដោយឥតគិតថ្លៃ​។

06/07/2025

ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញចូលរួមក្នុងពិធីអង្គវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសួង ខេត្តត្បូងឃ្មុំ

06/07/2025

មក​ស្ដាប់​ ក្រុម​សាមកុក​ និយាយ​ពី​ថៃ

មន្រ្តីជំនាញក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន ELIZA HUB MFG CO., LTD. បង្កផលប៉ះពាល់ដល់បរិស្ថានក្រុមការងារអធិការកិច្ចនៃអគ្គនាយ...
05/07/2025

មន្រ្តីជំនាញក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន ELIZA HUB MFG CO., LTD. បង្កផលប៉ះពាល់ដល់បរិស្ថាន

ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធានាយកដ្ឋាន បានសហការជាមួយ មន្រ្តីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន ELIZA HUB MFG CO., LTD. ស្ថិតនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបាន រកឃើញការបង្កឱ្យមានការបំពុលបរិស្ថាន និងប៉ះពាល់ដល់ការរស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រុមមន្រ្តីបានរកឃើញនៅក្រៅទីតាំងក្រុមហ៊ុនមួយចំនួនដូចជា
- នៅជុំវិញទីតាំងក្រុមហ៊ុន ជាតំបន់លំនៅឋាន និងរោងចក្រ ដែលស្ថិតនៅជាប់ៗ
- នៅចំណុចខាងមុខក្រុមហ៊ុន (ផ្លូវចូល) មានបញ្ហាក្លិនឈ្ងៀម ដែលសាយភាយចេញពីទីតាំងក្រុមហ៊ុន
- ប្រជាពលរដ្ឋនៅជុំវិញទីតាំងក្រុមហ៊ុននេះ បានឱ្យដឹងពីបញ្ហាក្លិនអាក្រក់ និងមានក្រុមហ៊ុនឯកជនមួយនៅក្បែរនោះបានធ្វើការប្តឹងតវ៉ា ចំពោះក្លិនមិនល្អកន្លងមក
ដោយឡែកនៅក្នុងទីតាំងរោងចក្រ ក្រុមការងារបានរកឃើញថា៖
- ក្រុមហ៊ុននេះ បើកដំណើរការសកម្មភាព នៅចុងឆ្នាំ២០២៤ និងបានបង្កើតជារោងចក្រកែច្នៃសំណល់ប្លាស្ទិក ដើម្បីផលិតចេញជាថង់ប្លាស្ទិកមានដៃយួរ (ផលិតផលសម្រេច)
- វត្ថុធាតុដើមនាំចូលមកកែច្នៃ គឺជាពពួកសំណល់ថង់ប្លាស្ទិក មានចំនួន ៥-៦តោន/ថ្ងៃ
- នៅក្នុងដំណើរការផលិតកម្ម ក្រុមហ៊ុនប្រើឡដុតកំដៅអគ្គិសនី ចំនួន០២គ្រឿង សម្រាប់ធ្វើការស្លរំលាយសំណល់ប្លាស្ទិក ឲ្យចេញជាគ្រាប់ជ័រ។ បន្ទាប់មក បានយកគ្រាប់ជ័រនោះ ទៅធ្វើការរំលាយនិងផ្លុំចេញជាបន្ទះថង់ប្លាស្ទិក ដោយប្រើប្រាស់ម៉ាស៊ីនកំដៅអគ្គិសនី និងផ្លុំខ្យល់ ចំនួន ១៩គ្រឿង។ នៅក្នុងដំណើរការស្លរំលាយប្លាស្ទិកនោះ ក្រុមហ៊ុនបានបំភាយក្លិនអាក្រក់ ចេញមកក្នុង និងក្រៅអគារផលិតកម្ម។
- ទីតាំងឡដុតរំលាយជ័រ និងអគារផលិតកម្មរបស់ក្រុមហ៊ុន ពុំមានបំពាក់ប្រព័ន្ធគ្រឿងបរិក្ខារ សម្រាប់ធ្វើការបឺតស្រូបក្លិនអាក្រក់ ទៅធ្វើប្រព្រឹត្តិកម្ម ឲ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និងច្បាប់ទេ។
ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាននិងធ្វើឱ្យសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរ ក្រុមការងារបានដាក់វិធានការច្បាប់ឱ្យក្រុមហ៊ុនអនុវត្តដូចខាងក្រោមៈ
1-ត្រូវបញ្ឈប់សង្វាក់ផលិតកម្មនៃការដុតរំលាយជ័រដែលនាំឱ្យមានក្លិនអាក្រក់។
2-ត្រូវរងពិន័យអន្តរការណ៍លើករណីល្មើសនឹងមាត្រា៣១៤, ៣១៦, ៣២២, ៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
3-ត្រូវរៀបចំកែប្រែទីតាំងឡដុតស្លរំលាយជ័រ ដោយធ្វើការបំពាក់ប្រព័ន្ធសម្អាតក្លិនឲ្យបានត្រឹមត្រូវតាមស្តង់ដារបរិស្ថាន។
4-ត្រូវរៀបចំរបាយការណ៍ IEIA ដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងវាយតម្លៃជាមុន។
5-ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសារធាតុបំពុលខ្យល់ និងលិខិតបញ្ជាក់គុណភាពខ្យល់ក្នុងអគារ៕

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជាអធិបតី​ពិធី​ប្រកាស​បញ្ចូលសមាជិកថ្មី​ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ដ​ត្បូងឃ្មុំ​ឯកឧត្ត...
05/07/2025

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជាអធិបតី​ពិធី​ប្រកាស​បញ្ចូលសមាជិកថ្មី​ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ដ​ត្បូងឃ្មុំ​

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិក​គណៈកម្មាធិការ​កណ្ដាល​ អនុប្រធាន​ទី២​ ក្រុម​កាងារ​គណបក្ស​ចុះមូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ​ និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុក​អូររាំងឪ​ ស្រុក​ពញាក្រែក​ ស្រុក​ត្បូង​ឃ្មុំ​ បាន​អញ្ជើញ​ជាអធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​ ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្សប្រជាជន​កម្ពុជា​ សរុប​ចំនួន​ ៥៩២៥​ នាក់​ នាព្រឹក​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០២៥​ ស្ថិត​នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ត្បូង​ឃ្មុំ​ ក្នង​ភូមិ​ទួល​វិហារ​ ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​។

សូម​បញ្ជាក់​ផងដែរ​ នេះ​ជា​ការ​ប្រកាស​បញ្ចូល​សមាសភាព​សមាជិក​ថ្មី​ សម្រាប់​ត្រីមាស​ទី១​ ក្នង​ឆ្នាំ​២០២៥​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ចំនួន​ ៣ស្រុក​ ក្នុង​នោះរួមមាន​ ស្រុក​អូររាំងឪ​ ស្រុក​ពញាក្រែក​ និង​ស្រុក​ត្បូង​ឃ្មុំ​។

នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំពិ...
04/07/2025

នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំពិពរណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោត ១លានដើម នៅវិមានឈ្នះ-ឈ្នះ។

03/07/2025

ផ្សាយបន្តផ្ទាល់​: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង។

ថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥

#មជ្ឈមណ្ឌលអប់រំនិងបណ្ដុះបណ្ដាល #ជាស៊ីមកំចាយមារ
#ព្រៃវែង
#ហ៊ុនសែន
#កម្ពុជា

02/07/2025

#ផ្សាយបន្តផ្ទាល់​ ៖ ពិធីចាប់ឆ្នោត អ្នកបានដាក់ពាក្យស្នើសុំដីជុំទី១ នៃកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
ថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥

02/07/2025

#ផ្សាយបន្តផ្ទាល់​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ផ្លូវការនាយករដ្ឋមន្ត្រីសឹង្ហបុរី និងពិភាក្សាការងារ
ថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមពិធីទិវាមច្ឆជាតិលើកទី២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ...
01/07/2025

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមពិធីទិវាមច្ឆជាតិលើកទី២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនីហ៊ុន ម៉ាណែត ដែលបានប្រារព្ធធ្វើនៅបឹងទន្លេបាទី ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ​ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះ កូនត្រីរាប់លានក្បាលត្រូវបានព្រលែងចូលបឹងទន្លេបាទី ដើម្បីលើកកម្ពស់ស្មារតីប្រជាពលរដ្ឋក្នុងការអភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព ក្នុងគោលបំណងគឺបង្កើនស្តុកមច្ឆជាតិ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។

គួរជម្រាបជូនថា បឹងទន្លេបាទីមានបណ្តោយប្រវែងប្រមាណ ៧គ.ម. និងទទឹងប្រវែង១គ.ម. ជម្រៅ៧ម៉ែត្រ ដែលមានត្រីមេពូជ កូនត្រី និងវារីសត្វ សរុបជាង ២០ប្រភេទ ប្រមាណ ១,៥លានក្បាល ដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង អណ្តើក កន្ធាយ បង្កងទឹកសាបជាដើម។

Address

Phnom Tbeng Meanchey

Alerts

Be the first to know and let us send you an email when FiX News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share