
11/01/2025
ស្រឡាញ់គ្នា អោយតែចេះថយម្នាក់បន្តិច ទោះឈ្លោះគ្នាខ្លាំងយ៉ាងណាក៏មិនងាយបែកគ្នាដែរ❤️
រាល់ពេលឈ្លោះគ្នា ត្រូវទន្ទេញក្នុងចិត្តថា « កុំចង់ចាញ់ឈ្នះរាងខ្លួន » ព្រោះឈ្នះមនុស្សដែលខ្លួនស្រឡាញ់ក៏មិនចំណេញអ្វីដែរ។ ត្រូវចេះហាមចិត្ត ទោះឈ្លោះយ៉ាងណាក៏មិនត្រូវគុំគួន ឬ ទុកក្នុងចិត្តយូរពេក…… ជាពិសេសត្រូវចេះហាមមាត់ កុំនិយាយពាក្យបែកតាមចិត្តខឹងមួយពេល ព្រោះនេះជាទម្លាប់អាក្រក់! អោយតែអាចថយម្នាក់បន្តិចបាន នោះអ្នកនឹងអាចថែរក្សាទំនាក់ទំនងមួយនេះបានយូរអង្វែង ដោយគ្មានពាក្យថាហត់នឿយឡើយ 💌