រៀនសំណង់ Sømnøng

រៀនសំណង់ Sømnøng ឯកសារផ្សេងៗ https://t.me/reansomnong

(1)

10/08/2025

មកស្វែងយល់ពីដំណើរការSeptic


#វិស្វករសំណង់ #ជាងសំណង់

09/08/2025

បង្ហាញអំពីប្រព័ន្ធទុយោ សាបទិចផ្ទះវីឡា✅❤

#ស្ថាបត្យកម្មទំនើប

08/08/2025

ការងារប្រព័ន្ធទឹកកង្វក់ដែលចេញពីផ្ទះចូលទៅក្នុងលូរសារធារណៈ✅

#ស្ថាបត្យកម្មទំនើប

ខ្នាតបន្ទប់ទឹក✅
08/08/2025

ខ្នាតបន្ទប់ទឹក✅


ក្បួនខ្នាតដាក់បំពាក់សម្ភារៈបន្ទប់ទឹក✅
07/08/2025

ក្បួនខ្នាតដាក់បំពាក់សម្ភារៈបន្ទប់ទឹក✅

Me now:រដូវកាលកាត់ម៉ាកែត
07/08/2025

Me now:
រដូវកាលកាត់ម៉ាកែត

ការងារបង្ហាប់បេតុង✅❤️ទិសដៅរបស់បង្ហាប់បេតុង គឹធានាអោយបេតុងដូចគ្នា ហាប់ មិនមានបាតុភូតប្រហោងខាងក្នុង និង ហើមខាងក្រៅ បង្កើតល...
06/08/2025

ការងារបង្ហាប់បេតុង✅❤️

ទិសដៅរបស់បង្ហាប់បេតុង គឹធានាអោយបេតុងដូចគ្នា ហាប់ មិនមានបាតុភូតប្រហោងខាងក្នុង និង ហើមខាងក្រៅ បង្កើតលក្ខខណ្ឌបេតុងតោងជាប់ជាមួយសរសៃដែក។
មានពីរវិធីសាស្ត្របង្ហាប់ គឺ បង្ហាប់ដោយពលកម្ម និង បង្ហាប់ដោយយន្តកម្ម។

ទាញយកឯកសារពេញ PDF : https://t.me/reansomnong
ឯកសារនេះ សម្រាប់ជាជំនួយដល់អ្នកសិក្សាធ្វើការសិក្សាស្រាវជ្រាវដើម្បីបង្កើនចំណេះដឹងរបស់សិស្សនិស្សិតស្ថាបត្យកម្ម និង វិស្វ័កម្មសំណង់ស៊ីវិល។
#ស្ថាបត្យកម្មទំនើប
#រៀនសំណង់

បញ្ហាបេតុងស្ពោត(ធ្នឹមស្អុយ , សសរស្អុយ,ប្លង់សេស្អុយ )ជាបញ្ហាដែលតែងតែជួបជាញឹកញាប់ ៕ ដើម្បីជៀសវាងបញ្ហានេះតើត្រូវធ្វើដូចម្ដេ...
05/08/2025

បញ្ហាបេតុងស្ពោត(ធ្នឹមស្អុយ , សសរស្អុយ,ប្លង់សេស្អុយ )ជាបញ្ហាដែលតែងតែជួបជាញឹកញាប់ ៕ ដើម្បីជៀសវាងបញ្ហានេះតើត្រូវធ្វើដូចម្ដេច?
>សសរ
>>មុនពេលចាក់បេតុង:
- ត្រូវពិនិត្រមើលពុម្ព :ការផ្គុំបន្ទះពុម្ពបានជិតល្អទេ ? ជន្ទល់ទល់រឹងមាំទេ(ដើម្បីការពារពេលចាក់បេតុងកុំឲ្យមានការទ្រេត ផ្អៀង ប៉ោង)? បន្ទះពុម្ពផ្គុំត្រឹមត្រូវទីតាំងហើយឬនៅ?តើពុម្ពបានសម្អាតស្អាតហើយឬនៅ?
- ដែក : ដែកដាក់ត្រូវទីតាំងទេ ? គ្រប់ចំនួនទេ?ប្រវែងមុខតំណរចងគ្រប់គ្រាន់ហើយឬនៅ?ដែកស្អាត(មិនប្រឡាក់ដី មិនច្រេះចាប់)ហើយឬនៅ? ចន្លោះរវាងដែកនិងពុម្ពត្រឹមត្រូវតាមការកំណត់យកហើយឬនៅសម្រាប់ទុកធ្វើជាស្រទាប់បេតុងការពារ? ដែកមានការខូចខាតទេ?
>>ចាក់បេតុង
- កម្ពស់បេតុងធ្លាក់ចុះមិនត្រូវលើសពី2m
- បង្ហាប់បេតុងដោយប្រើម៉ូទ័ររុករំញ័រ ចាក់បានកម្រាស់ 30-50cm បង្ហាប់ម្ដង, បង្ហាប់ម្ដងប្រើរយ:ពេល 20-40វិនាទី ពេលបង្ហាប់បេតុងមិនត្រូវធ្វើឲ្យគ្រោងដែកមានការប្រែប្រួលទីតាំងឬខូចខាតទ្រង់ទ្រាយទេ បើពុម្ពណាមានបង្អួចសម្រាប់ចាក់បេតុងពេលចាក់ហើយត្រូវបិទឲ្យជិតទើបចាក់ស្រទាប់បន្ដបន្ទាប់ទៀត៕
- មុនពេកចាក់បេតុងស្រទាប់ខាងក្រោមគេបំផុត(នៅជើងសសរ)ត្រូវចាក់បាយអរចូលមួយស្រទាប់សិនកម្រាស់ 10-20cm ដើម្បីកុំឲ្យបេតុងស្ពោតនៅត្រង់ជើងសសរ ព្រោះខ្សាច់ថ្មដែលមានគ្រាប់ធំៗធ្លាក់ចូលយ៉ាងលឿននៅត្រង់ជើងសសរ៕
- និយាយជារួមការចាក់បេតុងត្រូវចាក់ពីឆ្ងាយមកជិត, ពីក្នុងមកក្រៅ, ពីទាបមកខ្ពស ,ចាក់ជាស្រទាប់ៗ ចាក់ហើយស្រទាប់ណាបង្ហាប់ស្រទាប់នោះភ្លាម ៕
- ក្នុងពេលចាក់ត្រូវចាក់បន្ដបន្ទាប់គ្នាមិនអនុញ្ញាត្ដិឲ្យឈប់បង្អង់យូទេ៕
- មិនគួរចាក់បេតុងក្នុងពេលអាកាសធាតុមានសំណើមខ្លាំង , ភ្លៀង ៕
>ធ្នឹម
>> ក្នុងការសាងសង់អគារសំណង់គេនិយមចាក់បេតុងធ្នឹមនិងប្លង់សេក្នុងពេលជាមួយគ្នា ក្នុងករណីកម្ពស់មុខកាត់ធ្នឹមធំជាង80cm ទើបចាក់បេតុងធ្នឹមផ្សេង ប្លង់សេចាក់ផ្សេង ៕
>> ចំពោះធ្នឹមគេមិនចាក់ជាស្រទាប់ៗរហូតទាលតែផុតប្រវែងធ្នឹមទេគឺគេចាក់ជាកាំៗទាប់ខ្ពស់ៗនៅលើប្រវែងធ្នឹមប្រហែល1m ពេលចាក់ពេញកម្ពស់ធ្នឹមលើប្រវែង1mនេះហើយទើបចាក់បន្ដបន្ទាប់ទៀតតាមលំដាប់លដោយដូចខាងដើមរហូតទាល់តែពេញធ្នឹម៕
>> ពេលចាក់បេតុងសសរ-ធ្នឹម-ប្លង់ក្នុងពេលដំណាលគ្នា សូមកត់សម្គាល់នៅពេលចាក់បេតុងសសរដល់កម្ពស់ខាងក្រោមបាតធ្នឹមប្រហែល3-5cm ត្រូវឈប់1-2ម៉ោងសិនដើម្បីទុកឲ្យបេតុងសសរវារួមមាឌទើបចាប់ផ្ដើមចាក់បេតុងធ្នឹមនិងប្លង់សេ៕
> ប្លង់សេ
>> យើងអាចនិយាយបានថាប្លង់សេមានរូបរាងដូចតែធ្នឹមដែរប៉ុន្ដែវាមានមុខកាត់ទទឹងធំ និងកម្រាស់ស្ដើងជាងធ្នឹម ដូចនេះហើយបានជាវាមិនទាមទាឲ្យមានការចងដែកកងដូចធ្នឹមទេ​៕ សម្រាប់សាងសសង់ផ្ទះស្នាក់នៅធម្មតាកម្រាស់ប្លង់សេនិយមយក 8-10cm ៕
>> បេតុងប្លង់សេមិនទាមទាឲ្យមានការធន់នឹងការជ្រាប់ទឹកខ្លាំងនោះទេ(លើកលែងប្លង់សេបន្ទប់ទឹក , ផ្ទះបាយ , បន្ទប់បោកគក់ ជារួមកន្លែងដែលមានទឹកហូរកាត់ប្លង់សេញឹកញាប់គឺបេតុងប្លង់សេទាមទាឲ្យមានការធន់និងទប់ស្កាត់ការជ្រាប់ទឹកបានខ្លាំង)តែវាទាមទាឲ្យមានការទប់ស្កាត់ការចម្លងកម្ដៅបានខ្លាំងជាពិសេសប្លង់សេជាន់ដំបូល៕
>> ពេលចាក់បេតុងត្រូវខ័ណ្ឌចែកប្លង់សេម្ដង1-2m ចាក់ពេញហើយទើបថយមកចាក់លើខ័ណ្ឌបន្ដបន្ទាប់ទៀតរហូតទាល់តែពេញ ៕ ពេលចាក់បេតុងប្លង់សេជិតដល់ធ្នឹមមេនៅសល់ប្រហែល1mគឺចាប់ផ្ដើមចាក់បេតុងធ្នឹមមេ ពេលម្ពស់បេតុងធ្នឹមខ្ពស់ជាងបាតប្លង់សេប្រហែល 5 -10cm គឺចាប់ផ្ដើមចាក់បេតុងប្លង់សេបន្ដទៀត៕
>> កាបង្ហាប់បេតុង កាយ កៀរ បេតុងលើផ្ទៃប្លង់សេត្រូវធ្វើភ្លាមៗលើកន្លែងដែលបានចាក់បេតុងហើយ៕
>> ពេលចាក់បេតុងប្លង់សេត្រូវចាក់ពីកន្លែងដែលឆ្ងាយបំផុតមកជិតបំផុត (ពាក្យឆ្ងាយជិតគឺធៀបជាមួយឡានដឹកបេតុងឬកន្លែងលាយបេតុងនៅក្នុងការដ្ឋាននោះ) ៕
> ក្នុងករណីបេតុងលាយរួចហើយប្រហែល1h30mn នៅតែមិនទាន់បានចាក់គឺត្រូវលាយម្ដងទៀត ពេលលាយឡើងវិញមិនគួរថែមទឹកបញ្ចូលទេ ក៏គុណភាពបេតុងមិនមានការថយចុះដែរ ប្រសិនបើថែមទឹកចូលទៀតគឺធ្វើឲ្យទឹកស៊ីម៉ង់ត៍កាន់តែរាវនិងធ្វើរ៉េស៊ីស្ដង់បេតុងថយចុះ ៕
ប្រភព៖ វិស្វករកម្ពុជា

ទាញយកឯកសារសំណង់ PDF : https://t.me/reansomnong

#ស្ថាបត្យកម្មទំនើប

រចនាប័ទ្មស្ថាបត្យកម្មបុរាណខ្មែរ✅❤️ទាញយកឯកសារពេញ PDF : https://t.me/reansomnongឯកសារនេះ សម្រាប់ជាជំនួយដល់អ្នកសិក្សាធ្វើកា...
05/08/2025

រចនាប័ទ្មស្ថាបត្យកម្មបុរាណខ្មែរ✅❤️

ទាញយកឯកសារពេញ PDF : https://t.me/reansomnong
ឯកសារនេះ សម្រាប់ជាជំនួយដល់អ្នកសិក្សាធ្វើការសិក្សាស្រាវជ្រាវដើម្បីបង្កើនចំណេះដឹងរបស់សិស្សនិស្សិតស្ថាបត្យកម្ម និង វិស្វ័កម្មសំណង់ស៊ីវិល។
#ស្ថាបត្យកម្មទំនើប
#រៀនសំណង់

រចនាបថ នៃស្ថាបត្យកម្មខ្មែរសម័យបុរាណ❤(ដកស្រង់ចេញពីសៀវភៅ វប្បធម៌ អវិយធម៌ខ្មែរ)សិក្សា​ស្វែងយល់​អំពី​រចនាបថនៃ​ស្ថាបត្យកម្ម​ខ...
04/08/2025

រចនាបថ នៃស្ថាបត្យកម្មខ្មែរសម័យបុរាណ❤
(ដកស្រង់ចេញពីសៀវភៅ វប្បធម៌ អវិយធម៌ខ្មែរ)

សិក្សា​ស្វែងយល់​អំពី​រចនាបថនៃ​ស្ថាបត្យកម្ម​ខ្មែរ​ពី​សម័យបុរាណ​
​​រចនាបថស្ថាបត្យកម្មខ្មែរពីសម័យបុរាណត្រូវបានចែកដាច់​ដោយ​ឡែក​ពីគ្នា ដែល មាន​រហូត​ទៅដល់១៣រចនាបថ (Style)​ ។​ ក្នុង​រចនាបថ​និមួយៗ មាន​កសាង​និងលក្ខណៈ​ពិសេសៗ​ខុសគ្នា​ទៅ តាម​សម័យ​កាល​មួយៗ ។
១-រចនាបថ​ភ្នំ​ដា(គ.ស.វ​ទី១ដល់គ.ស.វ​ទី៦)
តាម​ការ​ធ្វើការ​កំណាយ​នៅក្នុង​អង្គរបុរី និង​នៅ​អូ​កែវ (កម្ពុជា​ក្រោម)បាន​បង្ហាញ​ថា សិល្បៈ​សម័យ ហ្វូណន ដែល​គេ​បញ្ចូល​ទៅក្នុង​រចនាបថ​ភ្នំ​ដា ដោយ​យក​ប្រាសាទ​នៅ​ភ្នំ​ដា​ធ្វើជា​គោល ។ ភ្នំ​ដា​ស្ថិតនៅ​ជិត​អង្គរបុរី ក្នុង​ខេត្ដ​តាកែវ ។ នៅក្នុង​សម័យ​ហ្វូណន ប្រទេស​ខ្មែរ​មាន​ទំនាក់ទំនង​ជាច្រើន​ជាមួយ​ឥណ្ឌា​ជាពិសេស​ក្នុង​វិស័យ​សិល្បៈ។
ក្រៅពី​ស្ថាបត្យកម្ម​ខ្មែរ​សម័យ​នគរ​ភ្នំ បាន​ទុក​ស្នាដៃ​ជាច្រើន​ខាងក្នុង​រូ​បដិមា ដែល​គេ​បាន​ជួប​ប្រ​ទៈ​នៅ អង្គរ​បូរី និង​ទីកន្លែង​ដទៃ​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​ខ្មែរ ។ ចំណែកឯ​កំណាយ​នៅ​អូរ​កែវ​វិញ បាន​ធ្វើ​ឱ្យ​យើង​ស្គាល់​គ្រឿង​ឧបករណ៍ និង​គ្រឿង​អលង្ការ ដែល​ខ្មែរ​យើង​សម័យ​នោះបាន​ប្រើប្រាស់ ។
២-រចនាបថសម្បូ​ណ៍​ព្រៃ​គុហ៍ (ពាក់កណ្ដាល​ទី១​ ស.វ ទី៧ )
រចនាបថ សម្បូណ៍ គឺ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ ឦសាន​វរ្ម័នទី ១ (គ.ស ទី ៦១៦-៦៣៥) ដោយ​មាន រាជធានី​ឈ្មោះ​ឦសាន​បុ​រៈ គឺ​សម្បូ​ណ៍​ព្រៃ​គុហ៍​ (ខេត្ដ​កំពង់ធំ)ប្រាសាទ​ជាច្រើន​ដែល​គេ​រាប់​បញ្ចូល​ក្នុង​រចនាបថ សម្បូ​ណ៍​មាន ប្រាសាទ​សម្បូ​ណ៍​ព្រៃ​គុហ៍ ស្ទើរតែ​ទាំងអស់ លើកលែងតែ​ប្រាសាទ (ស្ថិតនៅ​ក្នុង​រចនាបថ​គូលែន ) ខ​សាង​ផ្នែក​ស្ថាបត្យកម្ម ក្នុង​រចនាបថ​សម្បូ​ណ៍​និង ក្នុង​រចនាបថ​ជាច្រើន​បន្ទាប់មកទៀតរ​ហូត​មក​ដល់គ.ស វ​ទី១០ ប្រាសាទ​មាន​រាងតូចៗ ធ្វើ​អំពី​ភ្នំ​ដា​បូក​បាយអ​ធ្វើ​អំពី​កំបោរ​លាយ​ស្ករ ប៉ុន្ដែ​បច្ចុប្បន្ននេះ របេះ​ធ្លាក់​ស្ទើរ​អស់​ទៅ ហើយ គឺ​នៅសល់តែ​ឥដ្ឋ​ទទេ ។ រីឯ​ចំណែក​ផ្ដែរ (Linteaul)និង​សរសរ​ពេជ្រ(Colonnelte) ធ្វើ​អំពី​ថ្មភក់​ហើយ​ប្រាសាទ​ទាំងឡាយ​ភាគច្រើន​សង់​ដោយ​គ្មាន​របៀប​រៀបរយ ត្រង់នេះ​មួយ ត្រង់នោះ​មួយ។
នៅក្នុង​រចនាបថ​នេះ គេ​បាន​ប្រ​ទៈ​ឃើញ បដិមា​ភេទ​ស្រី ដែល​តាម​ធម្មតា​មាន​រាង​តូច ត្រគាក​សាយ ហើយ​ពាក់​មកុដ​រា​មូល ។ ចំណែកឯ​បដិមា​ភេទ​ប្រុស​វិញ ច្រើន​មាន​រាង​ធំ​ហើយ​មាំ​ទៀតផង ។
៣-រចនាបថ​ព្រែ​ក្មេង( ពាក់កណ្ដាលទី២ ស.វ ទី៧ )
រចនាបថ​ព្រែ​ក្មេង គឺ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី ១ (គ.ស ៦៥៥-៦៨១)ដែលមាន​រាជធានី នៅ​អង្គរ​បូរី ។ ប្រាសាទ​ដែល​គេ​បញ្ចូល​ក្នុង​រចនាបថ​នេះ​មាន ប្រាសាទ​ព្រែ​ក្មេង ប្រាសាទ​ស្វាយ​ព្រាហ្មណ៍ (ផ្នែក​បុរាណ)។
ស្ថាបត្យកម្ម មាន​លក្ខណៈ​ប្រដែ​ល​គ្នា​និង​ស្ថាបត្យកម្ម​ក្នុង​រចនាបថ​សម្បូ​ណ៍​ក្បាច់រចនា​លើ​ផ្ដែរ​ច្រើនតែ ក្បាច់​ភ្ញីទេស ពោលគឺ​ក្បាច់​ផ្កា​ច័ន្ទ​ន៍ ។ នៅក្នុង​រចនាបថ​នេះ គេ​ច្រើន​នាំគ្នា​កោតសរសើរ​ហរិ​ហរៈ​ប្រាសាទអណ្ដែត ដែល​គេ​ចាត់ទុកថា ស្នាដៃឯក​មួយ​ក្នុង​សិល្បៈ​ខ្មែរ ព្រោះ​បដិមា​នេះ​បានបង្ហាញ​ឱ្យឃើញថា សិល្បៈករ​ខ្មែរ មាន បច្ចេកទេស​ខ្ពង់ខ្ពស់ ដោយ​ចេះ​ធ្វើ​បដិមា​នេះ ឱ្យមាន​រាងរៅ​សមសួន​ល្អ​ណាស់ ។
៤-រចនាបថ​កំពង់ព្រះ( គ.ស.វ ទី ៨ )
រចនាបថ​នេះ គឺ​ស្ថិតនៅ​ក្នុងសម័យ​ចេនឡា​បែកបាក់​គ្នា​ជា​ពីរ ។ ប្រាសាទ​ដែល​គេ​បញ្ចូល​នៅ ក្នុង​រចនាបថ នេះ​មាន ប្រាសាទ​កំពង់ព្រះ ប្រាសាទ​មាក​យំ(ផ្នែក​បុរាណ)ប្រាសាទ​ត្រញំង​ផុង (ផ្នែក​បុរាណ) នៅក្នុង​រចនាបថ នេះ ប្រាសាទ​សឹងតែ​ទាំងអស់​សង់​ដូចជាសម័យមុនៗ ដែរ គឺ​សង់​រាប​និង​ដី លើកលែងតែ​ប្រាសាទអកយំ​មួយ​ទេ ដែល​គេ​សង់​ជាច្រើន​ជាន់ មាន​រាងដូចជា​ចេតិយ ។ ចំណែក​រូប​បដិមា​ក្នុង​រចនាបថ​នេះ​មាន​ល្អ ខ្លះ​អាក្រក់ ប៉ុន្ដែ សិល្បៈ​ខ្មែរ​មាន​វិវត្ដន៍​ពិសេស​របស់ខ្លួន គឺ​ត្រង់​សិល្បៈករ​ខ្មែរ​បាន​សាង​ល្បង​បំបាត់​គោល​ទំរ និង​ទំនប់​របស់​បដិមា​ខ្លះ ៗ ។
សិល្បៈ​ខ្មែរ​សម័យអង្គរ គឺ​ចាប់ពី (គ្រឹ​ស្ដ សតវត្ស​ទី ៩-ទី ១៣ ) ហើយ​សិល្បៈ​ខ្មែរ​សម័យ​នោះ​ចែក ចេញ​ជា ៩ រចនាបថ​គឺ ៖
៥-រចនាបថ​គូលែន( ពាក់កណ្ដាល​ស.ត.វ​ទី ១ –ស.វ ទី ៩ )
រចនាបថ​នេះ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី២ (គ.ស ៨០២-៨៥០) ដែល មាន​រាជធានី នៅ​ជា ច្រើន​កន្លែង ។ ចំពោះ​ប្រាសាទ​ដែល​គេ​រាប់បញ្ចូល​នៅក្នុង​រចនាបថ​មានដូចជា ប្រាសាទ​ព្រែ​បា​សាទ ប្រាសាទភ្នំ​គូ លែ​ន ប្រាសាទដំរីក្រាប ប្រាសាទ​អូ​បាង ប្រាសាទ​ខ្ទីង​ងាប់ …។ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី ២ ធ្លាប់បាន​គង់នៅ​ប្រទេស​ជ្វា ហើយ​នៅក្នុង​រាជ​របស់​ព្រះអង្គ គេ​បាន​បង្កើត ពិធី​ទេវរាជ ថែម​ទៀតផង ។ ដូចនេះហើយ​ទើប​សិល្បៈ​ខ្មែរ​ក៏បាន ទទួល​ឥទ្ធិពល​ទាំងនេះ​ខ្លះ ដែលជា​ហេតុនាំឱ្យ មានការ​កសាង​ប្រាសាទភ្នំ​ជាដើម ។ ជាទូទៅ​សិល្បៈ​ខ្មែរ ក្នុងសម័យ​នោះ​ពុំ​សូវ​មាន​ក្បាច់រចនា​ប៉ុន្មាន​ទេ ប៉ុន្ដែ សិល្បករ​បាន​បង្កើត​នូវ​ភាពថ្មីៗ ជាច្រើន​ដែល​គេ​ឱ្យ​ឈ្មោះថា បុ​ន​ព្ភ​ព​សម័យ​ទី ១ ((Lére Renaissance) ក្នុង ប្រ​វ​ត្ដិ​សិល្បៈ​ខ្មែរ ។
ដូច​នៅក្នុង​សម័យមុន គេ​សង់​ប្រាសាទ​អំពី​ឥដ្ឋ​នៅឡើយ ប៉ុន្ដែ​គេ​និយម​ស្ថាបនា​ប្រាសាទ លើ​ភ្នំ​ដើម្បី តម្រូវ​ទៅតាម​ពិធី​ទេវរាជ ទស្សនៈ​នេះហើយ ដែលជា​កត្ដា​នាំឱ្យ​កើតមាន​ប្រាសាទភ្នំ (Temple Mentange)ជា ច្រើន​នៅ​សម័យ​ក្រោយមកទៀត ។
៦-រចនាបថ​ព្រះ​គោ( ចុង​នៃ ស.ត.វ​ទី ១ –ស.វ ទី ៩ )
រចនាបថ​ព្រះ​គោ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី១ (៨៧៧-៨៨៩) និង​ព្រះបាទ​យ​សោ​វរ្ម័នទី ១ (គ.ស ៨៨៩-៩០០) ដែល​ដំបូង​បាន​គង់នៅ​ក្នុង​រាជធានី ហរិ​ហរ​ល័យ​ដែរ គឺ​នៅ​រលួស​ខេត្ដ​សៀមរាប ។ ប្រាសាទ ដែល​គេ​រាប់បញ្ចូល​ក្នុង​រចនាបថ​ព្រះ​គោ​គឺ ប្រាសាទ​ព្រះ​គោ (គ.ស ៨៧៩) ប្រាសាទបាគង (គ.ស ៨៨១)ដែល កសាងឡើង​ដោយ​ព្រះបាទ ឥន្ទ្រ​វរ្ម័នទី ១ ។ រីឯ​ប្រាសាទ​ល​លែ​វិញ គឺ​នៅ(គ.ស ៨៩៣) ដែលជា​ស្នាដៃ​របស់​ព្រះ បាទ ឥន្ទ្រ​វរ្ម័នទី ១ ។ នៅ​សម័យនេះ គេ​តែងតែ​កសាង​ប្រាសាទ​អំពី​ឥដ្ឋ​បូក​បាយអ​ដដែល ប៉ុន្ដែ​គេ​កសាង​ប្រាង្គ​ជា ច្រើន លើ​ខឿន​តែមួយ (ព្រះ​ល​លែ) ដើម្បី​ឧទ្ទិស​ចំពោះ​បុព្វ​ជន មាន​ព្រះ​មាតាបិតា​ជាដើម ។ ម្យ៉ាងទៀត គេ​បាន កសាង​ប្រាសាទភ្នំ​បាគង ដែលមាន​ច្រើន​ជាន់ ដើម្បី​តំកល់​លិង្គព្រះឥសូរ ហើយ​នៅ​ជាន់​ទី ៤ កនេ​ប្រាសាទ​នេះ គេ​បាន​សាកល្បង​សង់ប្រាសាទតូចៗ អំពី​ថ្មភក់​ចំនួន ១២ ។
៧-រចនាបថ​បាខែង( ចុង​នៃ ស.ត.វ​ទី ៩-និង​ដើម ស.វ ទី ១០ )
រចនាបថ​បាក់​ខែង​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ យ​សោ​វរ្ម័នទី ១ (គ.ស ៨៨៩-៩០០) ដែលមាន​រាជធានី នៅ​យ​សោធ​បុ​រៈ(ភ្នំ​បាក់​ខែង) ចំពោះ​ប្រាសាទ​ដែល​ចាក់​ចូលក្នុង​រចនាបថ​នោះ​មាន ប្រាសាទភ្នំ​បាក់​ខែង ប្រាសាទ ភ្នំ​ក្រោម ប្រាសាទភ្នំបូក ។ ល ។ នៅក្នុង​សម័យនេះ រូប​បដិមា​ទាំងឡាយ មាន​រាងត្រង់ៗ មាន​មាឌធំ​ហើយ​មាំ​ទៀតផង។ ច​ញ្ចើ​ម​ទាំងពីរ​ត្រង់​ហើយ​ជាប់​គ្នា ចំណែកឯ​ផ្នែក និង​បបូរមាត់​វិញ សិល្បៈករ​បាន​ឆ្លាក់​ឱ្យឃើញ​ជា រង្វង់​ពីរ​ផ្ន​ក់​យ៉ាងច្បាស់ ។ ជើងសក់ និង​ពុកចង្កា ឆ្លាក់​ជាប់​គ្នា​តែម្ដង ។ រូប​បដិមា​ទាំងនេះ​មាន​ស្លៀកសំពត់​ជីប ជា​ផ្នត់​ជុំវិញខ្លួន​ហើយ​មាន​ជាយ​ខាងលើ បត់​ជា​ផ្នត់​ទំលាក់​ចុះមក​ក្រោម ។
៨-រចនាបថ​កោះកែ(គ.ស.វ ទី ១០ )
រចនាបថ​នេះ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី ៤ (គ.ស ៩២៨-៩៤១ )ដែល​ទ្រង់​បាន​តាំង​រាជធានី នៅ​កោះកែ ចម្ងាយ​ប្រមាណ ១០០ គីឡូ​មែត្រ នៅ​ទិសឦសាន នៃ​ភូមិភាគ​អង្គរ ។ ប្រាសាទ​ដែល​គេ​រាប់បញ្ចូល នៅក្នុង​រចនាបថ​នេះ គឺ​ប្រាសាទ​នៅ​កោះកែ​ទាំងអស់ ហើយ​នៅក្នុង​ចំណោម​ប្រាសាទ​ទាំងអស់នេះ​គេ​ឃើញ​មាន ប្រាសាទ​មួយ​សង់​លើ​ខឿន​ប្រាំពីរ​ជាន់ ដែលមាន​កំពស់​ប្រមាណ ៣៥មែត្រ។ រីឯ​រូប​បដិមា មាន​សភាព​ប្រហាក់ ប្រហែល​គ្នា​ទៅ​និងសម័យមុនៗដែរ តែ​ច្រើន​មាន មាឌធំៗ ប្រកបដោយ​ចលនា ផ្សេងៗ ដូចជា​រូប​ដើរ រូប​រាំ ឬ​រូប ប្រយុទ្ធ​គ្នា (សុ​គ្រិ​ព និង​ពាលី)ដើម្បី​បង្ហាញ​អំណាច និង​ថាមពល​ឱ្យស្រប​ទៅតាម​ព្រះទ័យ​នៃ​ព្រះបាទ​ជ័យ​វរ្ម័នទី៤ដែលជា​ស្ដេច​ជ្រែក​រាជ ។
៩-រចនាបថ​បន្ទាយស្រី (ពាក់កណ្ដាល​ទី២ នៃ គ.ស.វ ទី ១០ )
រចនាបថ​បន្ទាយស្រី ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​រា​ជិ​ន្ទ្រ​វរ្ម័ន (គ.ស ៩៤៤-៩៦៨) ដែល​ទ្រង់​បាន​តាំង រាជធានី​នៅ​អង្គរ​វិញ ។ ចំពោះ​ប្រាសាទ​រួមមាន​ប្រាសាទ មេបុណ្យ ខាងកើត (គ.ស ៩៥២) ប្រាសាទប្រែរូប (គ.ស ៩១៦) ប្រាសាទបន្ទាយស្រី (គ.ស ៩៦៧) យោងទៅតាម​ឯកសារ​ប្រ​វ​ត្ដិ​សាស្ដ្រ​ខ្លះ​និយាយថា ប្រាសាទ បន្ទាយស្រី ជា​ប្រាសាទ​របស់​ព្រាហ្មណ៍​ម្នាក់​នាម យ​ជ្ញ​វ​រា​ហៈ ។ ប្រាសាទ​នេះ​ពុំមែន​ជា​ប្រាសាទភ្នំ​ទេ ជា​ប្រាសាទ ដែល​សង់​ក្បាច់​ម្នា​ក់នៅ​គង់វង្ស​ល្អ​ជាងគេ​រហូតមកដល់​បច្ចុប្បន្ន ។ ចំណែក​រូប​បដិមា​វិញ​មាន​ច្រើន មាន​រាងតូចៗ ទឹកមុខ​សុភាព មាន​បបូរមាត់​ក្រាស់​ហើយ​ខ្លី មាន​របៀប​តុបតែង​សក់​ថ្មី ហើយ​ពុំមាន​មកុដ​ឡើយ ។ បដិមា​ទាំង នេះ​មាន​ស្លៀកពាក់​សំពត់​ជីប​ជា​ផ្នត់​ផង សំពត់​លាត​រលីង​ផង ។
១០-រចនាបថ​ឃ្លាំង(ចុង គ.ស.វ ទី ១០ និង​ពាក់កណ្ដាល​ទី ១ នៃ​គ.ស.វ​ទី ១១ )
រចនាបថ​នេះ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី ៥ (គ.ស ៩៦៨-១០០១)និង​ព្រះបាទ​សូរ្យ​វរ្ម័នទី១ (គ.ស ១០០២-១០៥០) ដែលមាន​រាជធានី​នៅ​អង្គរ ។ គេ​រាប់បញ្ចូល​ក្នុង​រចនាបថ​ឃ្លាំង នូវ​ប្រាសាទកែវ ប្រា សាទ​ឃ្លាំង​ខាងជើង ប្រាសាទវិមានអាកាស ។ ចំពោះ​រូបចម្លាក់​បដិមា​វិញ​មាន​ទឹកមុខ​សុភាព​ដូច​សម័យ​បន្ទាយ ស្រី​ដែរ លាក់​តែ​សម្លៀកបំពាក់​ជីប​ជា​ផ្នត់​ជា​ដរាប ហើយ​គេ​ឃើញ​សំពត់​មួយ​ថ្មី ផ្លែ​ក​ពីមុន គឺ​ខាងក្រោយ​សំពត់ ឡើង​រហូតដល់​ខ្នង ឯខាង​មុខ​ធ្លាក់​សំយេះ​មកក្រោម បញ្ចេញ​ក្បាលពោះ​កណ្ដាលវាល ។
១១-រចនាបថ​បាពួន(ពាក់កណ្ដាល​ទី ២ នៃ​គ.ស.វ​ទី ១១ )
រចនាបថ​នេះ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​ឧទយ​ទិ​ត្យ​វរ្ម័នទី ២ (គ.ស ១០៥០-១០៦៦) ព្រះបាទ​ហ៌​ស វរ្ម័នទី ៣ (គ.ស ១០៦៦-១០៨០)ដែលមាន​រាជធានី​នៅ​អង្គ​រដែរ ចំពោះ​ប្រាសាទ​ដែល​បញ្ចូល​ក្នុង​រចនាបថ​នោះ មានដូចជា ប្រាសាទបាពួន ប្រាសាទមេបុណ្យខាងលិច និង​ប្រាសាទ​វត្ដ​ខ្នារ ។ នៅក្នុង​សម័យ​នោះ ការកសាង​ប្រា សាទ ភ្នំ​រិត​តែមាន​ការរីកចម្រើន​ឡើង​ថែមទៀត គឺ​ប្រាសាទបាពួន​មាន​ថែវ​ពីរ​ជាន់ ប្រក់​ថ្មភក់​ព័ទ្ធជុំវិញ ព្រមទាំង មាន​ប្រាង្គ​នៅ​គ្រប់​ជ្រុង​ថែវ និង​មាន​គោ​បុ​រៈ​នៅត្រង់​ជណ្ដើរ​គ្រប់​ទិស​ទាំង​បួន​ទៀត ។ នៅក្នុង​ប្រាសាទបាពួន គេ សង្កេតឃើញ​មាន​រចនា​ក្បាច់​រឿង នៅតាម​ជញ្ជាំង​គោ​បុ​រៈ​និង​ជញ្ជាំង​ប្រាង្គ​ជ្រុង​ជាន់​ទី២ក្បាច់​រឿង​ទាំងនេះ ចែកជា​ផ្ទាំង​តូចដាច់ៗពីគ្នា​មាន​រាង​ចតុកោណ កែង​ស្មើរ។ ចតុកោណកែង ហើយ​ច្រើនតែ​រឿង​ដែល​ទាក់ទង​ទៅ និង​ព្រះ​វិស្ណុ រីឯ​រូប​បដិមា​វិញ ពុំ​ខុសពី​រចនាបថ​ឃ្លាំង​ឡើយ ។
១២-រចនាបថ​អង្គរវត្ដ(ពាក់កណ្ដាល​ទី ១ នៃ​គ.ស.វ​ទី ១២ )
រចនាបថ​អង្គរវត្ដ គឺ​ស្ថិតនៅក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័នទី២ (គ.ស ១១១៣-១១៤៥) ដែលមាន​រាជធានី​នៅ​អង្គរ។ប្រាសាទ​ដែល​ចាក់​បញ្ចូល ក្នុង​រចនាបថ​នេះ​គឺ​ប្រាសាទ បឹងមាលា​ប្រាសាទ​ព្រះ បា​លិ​លេ​យ្យ ប្រា សាទ​កំពូល ប្រាសាទបាគង។ ល ។ នៅក្នុង​រចនាបថ​នេះ ស្ថាបត្យករ​ខ្មែរ មានការ​រីកចម្រើន​ឡើងដល់​កំពូល។ នៅលើ​ជញ្ជាំង​ថែវ​ជាន់​ទី ១ មាន​ក្បាច់​រឿង​ចែកជា ៨ ផ្ទាំងធំៗ ហើយ វែងៗ ហើយ​ក្បាច់​រឿង​ទាំងនោះ​មានរឿង ផ្សេងៗ ពីគ្នា​ដូចតទៅ ៖
ផ្ទាំង​ទី ១ ៖ (ជញ្ជាំង​ខាងលិច​ឆៀង​ខាងត្បូង) បង្ហាញ​ពី​ចម្បាំង​បា​ណ្ឍៈ និង​កៅ​វរៈ​ក្នុង​មហាភារតៈ។
ផ្ទាំង​ទី ២ ៖ (ជញ្ជាំង​ខាងត្បូង​ឆៀង​ខាងលិច) បង្ហាញ​ពី​រាជ​ព្យូហ​ត្រា​ក្នុង​សម័យអង្គរ។
ផ្ទាំង​ទី ៣ ៖ (ជញ្ជាំង​ខាងត្បូង​ឆៀង​ខាងកើត) អធិប្បាយ​ពី​ឋានសួគ៌ និង​ឋាននរក។
ផ្ទាំង​ទី ៤ ៖ (ជញ្ជាំង​ខាងកើត​ឆៀង​ខាងត្បូង) ចែង​ពី​ការ​កូ​សមុទ្រ​ដោះ ដើម្បី​បង្កើត​ទឹក​អ​ម្រិ​ត ដក ស្រង់​ពី​រឿង​ហ​មាយា​ណៈ ។
ផ្ទាំង​ទី ៥ ៖ (ជញ្ជាំង​ខាងកើត​ឆៀង​ខាងជើង) ពណ៌នា​ពី​ចម្បាំង​រវាង​ទេវតា និង​អសុ​រៈ ។
ផ្ទាំង​ទី ៦ ៖ (ជញ្ជាំង​ខាងជើង​ឆៀង​ខាងកើត) ពណ៌នា​ពី​ចម្បាំង​រវាង​ក្រឹ​ស្ណៈ និង​សុរ​ពាណៈ ដកស្រង់ ពី​គម្ពីរ ហរិ​វង្ស ។
ផ្ទាំង​ទី ៧ ៖ (ជញ្ជាំង​ខាងជើង​ឆៀង​ខាងលិច) ចែង​អំពី​ចម្បាំង​រវាង​ពួក​ទេវតា និង​អសុ​រៈ ក្នុង​ព្រា​ហ្ម សាសនា ។
ផ្ទាំង​ទី ៨ ៖ (ជញ្ជាំង​ខាងលិច​ឆៀង​ខាងជើង) រៀបរាប់​អំពី​ចម្បាំង​រវាង​ព្រះរាម និង​រាម​ពណ៌ ក្នុង​រឿង​រាម​កេ​រិ៍ ។
នៅក្នុង​រចនាបថ​នេះ លើ​ជញ្ជាំង​ប្រាសាទ ជាពិសេស​លើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ដ គេ​សង្កេត ឃើញ​មាន​រូប ទេវតា ឬ​ទេពអប្សរ​ឈរ​រេ​រាំ​ញញឹម​ប្រិមប្រិយ ដោយ​គ្មាន​ស៊ុម​ជាទី​ជម្រក​ឡើយ ។ នៅ​ជញ្ជាំង​អង្គរវត្ដ រូប​ទេព អប្សរ​មាន​ច្រើន​ពន់ពេក​ណាស់ ហើយ​មានការ​វិការខុសៗគ្នា​ទាំងអស់ ច្រើន​ពាក់​មកុដ​កំពូល​បីខ្ពស់ៗ និង​ស្លៀក សំពត់​ផ្កាស្ដើងៗ គ្មាន​ផ្នត់ ដោយ​ទម្លាក់​ជាយ​សងខាង ម្ខាង​ធំ ម្ខាង​តូច ។ ឯ​ទេបអប្សរ​ខ្លះទៀត ឥតមាន​ពាក់​មកុដ ទេ តែមាន​ក្រង​សក់​ជាច្រើន​បែបយ៉ាង ដូច​ក្រង​ជា​ភួងផ្កា​ជាដើម ។ នៅក្នុង​សម័យនេះ​ដែរ គេ​សង្កេតឃើញ​មាន រូប​ព្រះពុទ្ធ​ជាច្រើន ហើយ​ព្រះ​ពុទ្ធរូប​ទាំងនេះ ភាគច្រើន​សាង​ជា​បែប​ឈាន​មុ​ទ្រះ ដោយមាន​នាគ​មុច​លិ​ន្ទ ដក ពពារ​ប្រក់​ពីលើ ។
១៣-រចនាបថ​បាយ័ន(ពាក់កណ្ដាល​ទី ១ នៃ​គ.ស.វ​ទី ១២ និង​ដើម​គ.ស.វ ទី ១៣ )
រចនាបថ​បាយ័ន​គឺ​ស្ថិតនៅក្នុង​រជ្ជ កាល​ព្រះបាទ​ជ័យ​វរ្ម័នទី ៧ ។ (គ.ស ១១៨១-១២១៨) ដែលមាន​រាជធានី​នៅ​អង្គរ ។ នៅក្នុង​រចនាបថ​នោះ ប្រាសាទ​រួមមាន ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយស្រី ប្រាសាទព្រះខាន់ ប្រាសាទនាគព័ន្ធ ។ ចេ​នា​បថ​បាយ័ន ស្ថាបត្យកម្ម​ខ្មែរ​បាន​ចុះ​អន់ថយ បន្ដិច​វិញ ព្រោះ​ប្រាសាទ​ទាំងឡាយ​ចើ​ន​ស្ថាបនា​ដោយ​ប្រញាប់ ព្រ​ញា​ល​ពេក ឯ​ថ្ម វិញ ក៏​ពុំ​សូវ​មាន​គុណភាព​ដូចសម័យមុនៗ ដែរ ។ ប្រាសាទបាយ័ន​មាន​ប្លង់​ស្មុកស្មាញ ហើយ​រុះរើ​សាង​ឡើងវិញ ជាច្រើន​គ្រា។ លើកលែងតែ​ប្រាសាទបាយ័ន ដែលមាន​ប្លង​បែប​ជា​ប្រាសាទភ្នំ ក្នុង​រចនាបថ​នេះ ប្រាសាទ​ទាំងឡាយ សុទ្ធតែ​សង់​នៅ​លើដី​រាបស្មើ​បែប​ជាវ​ត្ថ​អារាម ដើម្បី​ស្របទៅតាម​ទស្សនៈ នៃ​ព្រះពុទ្ធសាសនា ។ លក្ខណៈពិសេស​នៃ​រចនាបថ​នេះ គឺ​ប្រាំង​មុខ​បួន ញញឹម​ប្រិ​យ​ប្រិ​យ និង​មាន​នាគ​អប​សងខាង​ផ្លូវ ដែល ឆ្លង​ចូលទៅក្នុង​ប្រាសាទ ក្បាល​នាគ​បែរ​ចេញមក​ខាងក្រៅ នាគ​ម្ខាង​មាន​ពួក​ទេវតា​ជា​អ្នក​ចាប់ទាញ ឯ​ម្ខាង​ទៀត មាន​ពួក​អ​សុរៈចាប់​ទាញ ជា​និ​មិ​ត្ដ​រូប​នៃ​ការ​កូរ​សមុទ្រ​ទឹកដោះ ។
នៅលើ​ជញ្ជាំង​ថែវ​ខាងក្រៅ នៃ​ប្រាសាទបាយ័ន និង​ប្រាសាទបន្ទាយឆ្មារ គេ​សង្កេតឃើញ​ក្បាច់​រឿង ដែល ទាក់ទង​ទៅ​និង​ប្រ​វ​ត្ដិ​សម័យ​ព្រះបាទ​ជ័យ​វរ្ម័នទី ៧ ដូចជា​ចម្បាំង​ខ្មែរ ចាម និង​បដិសណ្ឋារកិច្ច​ចំពោះ គណៈ​ប្រតិ ភូ​បរទេស​ជាដើម ។ ម្យ៉ាងទៀត​ក្បាច់​រឿងនេះ មាន​បង្ហាញ​សកម្មភាពផ្សេងៗ នៃ​ប្រជាពលរដ្ឋ ដូចជា​នេសាទ កីឡា ល្បែង​ប្រជល់មាន់​ជាដើម ។ សម្លៀកបំពាក់ និង​កាយវិការ​នៃ​រូបចម្លាក់​ទាំងអស់នោះ​មិនសូវ​ខុសពី​សម័យ ខ្មែរ​យើង​បច្ចុប្បន្ន​ប៉ុន្មាន​ទេ ។

#រៀនសំណង់ #ស្ថាបត្យកម្មទំនើប

ការគ្រប់គ្រងសំណង់ Construction Management❤រៀបរៀង ដោយ ហែម សុខច័ន្ទទាញយកឯកសារពេញ PDF : https://t.me/reansomnongឯកសារនេះ សម...
04/08/2025

ការគ្រប់គ្រងសំណង់ Construction Management❤
រៀបរៀង ដោយ ហែម សុខច័ន្ទ

ទាញយកឯកសារពេញ PDF : https://t.me/reansomnong
ឯកសារនេះ សម្រាប់ជាជំនួយដល់អ្នកសិក្សាធ្វើការសិក្សាស្រាវជ្រាវដើម្បីបង្កើនចំណេះដឹងរបស់សិស្សនិស្សិតស្ថាបត្យកម្ម និង វិស្វ័កម្មសំណង់ស៊ីវិល។

#វិស្វករសំណង់

មេរៀន គ្រឿងបង្គុំបេតុងអារម៉េ❤រៀបរៀងដោយវិស្វករ សេង ភារៈទាញយកឯកសារពេញ PDF : https://t.me/reansomnongឯកសារនេះ សម្រាប់ជាជំនួ...
03/08/2025

មេរៀន គ្រឿងបង្គុំបេតុងអារម៉េ❤
រៀបរៀងដោយវិស្វករ សេង ភារៈ
ទាញយកឯកសារពេញ PDF : https://t.me/reansomnong
ឯកសារនេះ សម្រាប់ជាជំនួយដល់អ្នកសិក្សាធ្វើការសិក្សាស្រាវជ្រាវដើម្បីបង្កើនចំណេះដឹងរបស់សិស្សនិស្សិតស្ថាបត្យកម្ម និង វិស្វ័កម្មសំណង់ស៊ីវិល។
#វិស្វករសំណង់

Address

Phnom Penh
12000

Alerts

Be the first to know and let us send you an email when រៀនសំណង់ Sømnøng posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to រៀនសំណង់ Sømnøng:

Share