វ៉ឹក សាវន់-Vek Savorn

វ៉ឹក សាវន់-Vek Savorn ចែករំលែកចំណេះដឹងទូទៅ ភាសា អក្សរសាស្ត្រខ្មែរ និងឯកសារខេមរភាសាផ្សេងៗ ទៀត

រឿង​ រាមកេរ្តិ៍ ចម្លងពីសាស្ត្រាស្លឹករឹត ជាអក្សរដៃដោយលោកស្រី ពៅ សាវរស (ភាគមួយ មានខ្សែទី១ដល់ខ្សែទី១០ ភាគពីរ មានខ្សែទី៧៥ដល់...
27/08/2025

រឿង​ រាមកេរ្តិ៍ ចម្លងពីសាស្ត្រាស្លឹករឹត ជាអក្សរដៃដោយលោកស្រី ពៅ សាវរស (ភាគមួយ មានខ្សែទី១ដល់ខ្សែទី១០ ភាគពីរ មានខ្សែទី៧៥ដល់ខ្សែទី៨០) ពន្យល់ពាក្យជាភាសាបរទេស និងបានបោះពុម្ពផ្សាយក្រោយពុទ្ធសាសនបណ្ឌិត្យ។ ការពិនិត្យពាក្យក្នុងកំណាព្យ ឃើញមានពាក្យខ្លះសរសេរមិនដូចគ្នា។ រីឯរឿងរាមកេរ្តិ៍ដែលខ្វះចន្លោះគឺនៅមានពីរខ្សែទៀត កណ្ឌ កាលវៃរាពណ៍សណ្ដំយកព្រះរាមបាន និងសាស្ត្រាស្លឹករឹតដែលរក្សាទុកដោយលោក មីសែល ត្រាណេ (កណ្ឌ កាលហនុមានចងថ្នល់) ពីរនេះមិនមានបញ្ចូល។

24/08/2025

មេបួននៃភាពជាអ្នកដឹកនាំ
១-មេគុណ (មុនគេ)
២-មេកែ (ម៉ែគេ)
៣-មេគុក (មុខគេ)
៤-មេគិត (មិត្តគេ)

13/08/2025

ខាក្រោមគឺជា Link ដែលអ្នកអាចអានសៀវភៅល្អៗជាង៥០ក្បាល លោក អ្នកអាចទាញយកបាន

📖 ចែករំលែកដើម្បីឱ្យបានទៅដល់បងប្អូនទាំងអស់គ្នាចូលរួមអាន។

១. នរណាជាឃាតកររាស្ត្រខ្មែរ : ទាញយក
https://drive.google.com/file/d/1lBwcok7K2H4aEe7W7z1EWTuldEdRyV3L/view
២. អង្គការជានរណា : ទាញយក៖
https://drive.google.com/file/d/1n8zYh99AVNOD6RSfWMMy-RGbJvJAyH0c/view
៣. ជីវប្រវត្តិអាចារ្យ ហែម ចៀវ : ទាញយក៖
https://drive.google.com/file/d/1NWCeVpYPvx235M_N-3_iDnaZzSSEZ1p2/view
៤. សៀវភៅ ចរិតខ្មែរ : ទាញយក៖
https://drive.google.com/file/d/1jEIO9fAB-pBocGgPgxCLw_TqtOdimvsL/view
៥. សៀវភៅ គុកនយោបាយ: ទាញយក៖
https://drive.google.com/file/d/1WqZeBACVRBvvB78T8KrTgwBGeNB6dYqn/view
៦. ដំណើរឆ្ពោះមកទិសខាងលិច: ទាញយក៖
https://drive.google.com/file/d/1iwu5CYvQQ4IZLFcjgCUdkQMNMVrh-GFN/view
៧. ស្រណោះព្រលឹងខ្មែរ: ទាញយក៖
https://drive.google.com/file/d/1MPEe982sANpz8f_3pxlvmYa6GiAOZjUC/view
៨. ឧកញ៉ាសឺន គុយ: ទាញយក៖
https://drive.google.com/file/d/1fbUycrVIyg6urjGn70x99YIo09WOuQ2m/view
៩. វិញ្ញាណទស្សនៈ : ទាញយក៖
https://drive.google.com/file/d/1q6C-fj8iRTWKeAq4DU__jhlJXPTKn3v9/view
១០. ទស្សនវិជ្ជា ថ្នាក់បញ្ចប់: ទាញយក៖
https://drive.google.com/file/d/1ccBHvfye2c-_fWIougQAx903v6GD4du8/view
១១. អាចារ្យស្វា: ទាញយក៖
https://drive.google.com/file/d/1-72EoGypmh5EK7O-dKmz33S5py2sasIM/view
១២. កំពុបតែអុង: ទាញយក៖
https://drive.google.com/file/d/1RAxqicsl2AARoFduWRLHlVCvaBAJdF-G/view
១៣. សត្រូវបងប្អូនឯង: ទាញយក៖
https://drive.google.com/file/d/1ATd_C8pteZiWr0mjBEdKVXABcnAlzspu/view
១៤. ប្រវត្តិអ្នកតស៊ូខ្មែរ : ទាញយក៖
https://drive.google.com/file/d/0B1dv5sqSPsPbT19lTkpJRld2QXc/view?usp=drivesdk
១៥. បណ្ដាំតាមាស : ទាញយក៖https://drive.google.com/file/d/1ns20a11-0fdMWX7lMlKuPD8FGALO5xS-/view?usp=drivesdk
១៦. កម្ពុជា នឹង សហព័ន្ធឥណ្ឌូចិន:
https://drive.google.com/file/d/1C9qNSh8Caw3L_ZHpZhMPNuIm2gc2u-vV/view?usp=drivesdkទាញយក
១៧. កម្ពុជា នឹង យៀកកុង:កម្ពុជា និង យៀកកុង
សៀវភៅល្អមិនប្រាដកថាមានអ្នកអានទេ
ស្វែងយល់ឲ្យច្រើនពីប្រត្តិសាស្រ្តរបស់កម្ពុជាយើង
ចុចទីនេះដើម្បីទាញយក PDF : https://drive.google.com/file/d/0B1dv5sqSPsPbbWxNZ1BlUXI0cHM/view?usp=sharing
១៨. ពីរបបផ្តាច់ការទៅប្រជាធិបតេយ្យ: ទាញយក៖
https://drive.google.com/file/d/0B1dv5sqSPsPbdjhhLWFQQUotbW8/view?usp=drivesdk
១៩. ឧត្តមគតិ លោក អៀវ កើស : ទាញយក
https://drive.google.com/file/d/1mhGIlyHBoKOT4e6Tjf6nq3DEMdmWyCR_/view?usp=drivesdk
២០. ប្រវត្តិទស្សនៈវិទូល្បីៗ (សូក្រាត, ផ្លាតុង, អារីស្តូត, ដ្យូសែន ស៊ីនិក,……… ): ទាញយក៖
https://drive.google.com/file/d/1R0xNYg8hsgwYmUqRf1Xo5dcgkWvhUzi9/view?usp=drivesdk
២១. សុបិន នឹង ការពិត : ទាញយក
https://drive.google.com/file/d/1NXfBKnn59Wlt6JUWVuOYRicv5sOE1IFd/view?usp=drivesdk
២២. សៀវភៅប្រវត្តិសាស្ត្រខ្មែរ ជាច្រើនទៀត ៣០ ក្បាល: ទាញយក
https://drive.google.com/folderview?id=14j9eXnt1Oz7m1_ZBZdzrdQkc37k_PM1b
***

ប្រវត្តិសាស្ត្រនៃការគួរចងចាំ…[ប្រវត្តិ៧០០ឆ្នាំមកនេះ ដូចរៀបរាប់ខាងលើ ទើបតែ៣០ឆ្នាំចុងក្រោយនេះទេ ដែលប្រជាជនខ្មែរ ស្គាល់រស់ជ...
11/08/2025

ប្រវត្តិសាស្ត្រនៃការគួរចងចាំ

…[ប្រវត្តិ៧០០ឆ្នាំមកនេះ ដូចរៀបរាប់ខាងលើ ទើបតែ៣០ឆ្នាំចុងក្រោយនេះទេ ដែលប្រជាជនខ្មែរ ស្គាល់រស់ជាតិសន្តិភាព “ពេញលេញ” ជាពេលវេលាដ៏មានសុភមង្គលបំផុតរបស់ប្រជាជនខ្មែរ ដែលអាចឲ្យគ្រួសារបើកភ្លើងភ្លឺពេញផ្ទះ មើលទូរទស្សន៍ អង្គុយញ៉ាំបាយល្ងាចជុំគ្នាបាន។]…

ជម្លោះប្រវត្តិសាស្រ្ត រវាងខ្មែរនឹងសៀម ជាង៧០០ឆ្នាំ តាំងពីសង្គ្រាមស៊ីសាច់ហុតឈាមគ្នា ពុះចែកដី រហូតដល់ល្បិចដំណាក់ខាងក្រោយ អ្វីដែលមិនអាចប្រកែកបានគឺ សៀមឈ្លានពានដីខ្មែររហូត។ ថាកាលពីបុរាណកាលចុះ យើងនាំគ្នាឈប់រម្លឹក ព្រោះដូនតាយើង បានទុកប្រាសាទថ្មជាច្រើន ដើម្បីគ្រាន់ជាភ័ស្តុតាង ការពារអត្តសញ្ញាណខ្មែរ។ មានប្រាសាទមានសិលាចារិកប៉ុណ្ណឹងហើយ វានៅប្រឹងកែកាឡៃ ចុះទម្រាំដូចជាតិសាសន៍ផ្សេង បាត់ទាំងអក្សរ រលំទាំងថ្ម អស់ទៀតនោះ?

តែឥឡូវ ខ្ញុំត្រូវតែរម្លឹក រៀបរាប់សាវតាជម្លោះ និងសង្គ្រាមរវាងខ្មែរសៀមបន្តិច (បងប្អូនអានហើយ មានឯកសារបន្ថែម ចាំដាក់ចូលខមិនខាងក្រោមផង)

- ឆ្នាំ ១២៣៨ សុខោទ័យ បះបោរ គឺជារជ្ជកាលចាប់ផ្តើម របស់សៀម ដែល វា រុកទន្ទ្រានដីយើង ឈ្លានពានឥតឈប់ឈរ ព្រោះវាត្រូវការដីរស់នៅ ក្រោយជម្លៀសពីចិន ណាមួយកាលនោះ យើងចាប់ផ្តើមចុះខ្សោយផង
- ឆ្នាំ ១៣៥១ សង្គ្រាមវាយលុកក្រុងអង្គរលើកដំបូង ដោយ នគរអយុធ្យា គ្រប់គ្រងបានដល់ឆ្នាំ១៣៥៧ យើងដណ្តើមបានវិញ (តែអំឡុងពេលវាគ្រប់គ្រងនេះ វាដឹកជញ្ជូនសម្បត្តិទ្រព្យយើង ជាពិសេសអ្នកចេះដឹងរាប់សិបម៉ឺននាក់ទៅស្រុកវា)
- ១៣៨០ រហូតមក ជម្លោះរ៉ាំរ៉ៃ វាលុកលុយយើង ឥតស្រាកស្រាន្ត
- ១៤១៤ មានកំណត់ទូត កត់ត្រាដោយរាជវង្សម៉េង របស់ចិន ថាខ្មែរប្តឹងចិន រឿង ចាម្ប៉ាវាយលុកខ្មែរភាគខាងកើត សៀមវាយលុកភាគខាងលិច

- ឆ្នាំ ១៤៣១ ជាឆ្នាំដ៏ខ្លោចផ្សា គឺ សៀមវាវៃបែកអង្គរ ដោយស្តេចអយុធ្យាឈ្មោះ បរមរាជាទី២ យើងរើរាជធានី ធ្លាក់ចូលក្នុង យុគខ្មៅងងឹត

- ឆ្នាំ ១៥០០ រហូតមក វាលុកលុយ ឥតស្រាកស្រាន្ត រហូតដល់គ្រប់គ្រងដំណាក់មុខក្រោយ ចាក់រុកវាំងយើងឡើងវ៉ល់ ឈ្លោះគ្នាដោយសារវានឹង
- ឆ្នាំ ១៥៨០ ស្តេចយើង បានលើកទ័ពវាយចូលដីសៀមវិញ មានបំណងចង់ដណ្តើមយកការបាត់បង់ ដោយឆ្លៀតឱកាស សៀមកំពុងមានសង្គ្រាមជាមួយភូមា
- ឆ្នាំ ១៥៩១ ស្តេចសៀមវាយបកវិញ
- ឆ្នាំ ១៥៩៤ វាវៃបែកលង្វែក លើកនេះខ្លោចផ្សាម្តងទៀត ហើយវាប្រមូល អ្វីៗដែលមានតម្លៃទាំងអស់ទៅសៀម តែអ្នកចេះលើកនេះវាអត់យកទេ គឺវាបង្ខំឲ្យធ្វើទាសករ ឬក៏សម្លាប់ចោលតែម្តង
- ឆ្នាំ ១៦០០ រហូតមក ក៏សៀម នៅលូកដៃផ្ទៃក្នុងវាំងយើងដែរ មានឯកសារខ្លះថា វាចង់លើកដាក់អ្នកណាឲ្យសោយរាជ្យ ស្រេចតែវាចង់ ហើយយើងក៏ចាប់ផ្តើម យកយួនមកទប់ ម្តងខាងនេះ ម្តងខាងនោះ វិលដូចអាប៉ោង ខាតតែទឹកដី
- ឆ្នាំ ១៦២០ សង្រ្គាម proxy លើកដំបូង ដែល សៀម និងយួន បានអុជអាលឲ្យរាជវង្សខ្មែរបែកបាក់ ហើយវាបង្កជាចម្បាំងដណ្តើមរាជផ្ទៃក្នុង ដើម្បីដណ្តើមយកខ្មែរទាំងមូល ហើយវាទៅជារ៉ាំរ៉ៃ ឥតឈប់ឈររហូត
- ឆ្នាំ ១៧៦៧ ពេលក្រុងអយុធ្យាវៃបែកដោយនគរភូមា ស្តេចសៀមរត់មកភាគខាងកើត (ដីយើង)
- ឆ្នាំ ១៧៦៨ វាលើកទ័ពឈ្លានពានយើង៣ដង
- ឆ្នាំ ១៧៧១ - ១៧៧៣ សង្រ្គាម proxy ម្តងទៀតរវាង សៀមនឹងយួន លើដីខ្មែរ ដែលទន្ទឹមពេលគ្នានេះ សៀមក៏កំពុងឈ្លានពាននគរឡាវ យ៉ាងព្រៃផ្សៃផងដែរ ហើយឆ្នាំ១៧៧៨ ក៏ឈ្លានពានឡាវទ្រង់ទ្រាយធំ បែកវៀងច័ន្ទ​ ដែលឯកសារខ្លះបាននិយាយ ថា សៀម សម្លាប់ឡាវ ឡើងរង្គាល
- ឆ្នាំ ១៨៣៣ ~ ១៨៤៧ សៀមយួន វៃគ្នាលើដីខ្មែរ ជាចម្បាំងដណ្តើមអំណាចគ្រប់គ្រងលើខ្មែរ ម្តងហើយម្តងទៀត
- ឆ្នាំ ១៨៤៥ ព្រះបាទអង្គឌួង ស្នើឲ្យមានសន្ធិសញ្ញាសន្តិភាព រវាងសៀមនឹងយួន ដែលវៃគ្នាតែលើដីខ្មែរ
- ឆ្នាំ ១៨៤៧ សៀម ឈ្នះ ហើយក៏គាំទ្រឲ្យព្រះបាទអង្គឌួងឡើងសោយរាជ្យ ហើយព្រះបាទអង្គឌួង ក៏ចាប់ផ្តើម រកផ្លូវ ទៅរកបារាំង ដើម្បីឲ្យបារាំងបំបែកឥទ្ធិពលសៀមនិងយួន ក្នុងរាជវាំងខ្មែរ
- ឆ្នាំ ១៨៦៣ ព្រះបាទនរោត្តម បានចុះសន្ធិសញ្ញាអាណាព្យាបាលបារាំង លើខ្មែរ
- ឆ្នាំ ១៨៦៧ សៀមព្រមទទួលស្គាល់បារាំងជាអាណាព្យាបាលខ្មែរ ហើយឈប់លូកដៃផ្ទៃក្នុងខ្មែរ ដោយជាការដោះដូរនឹងខេត្តបាត់ដំបង សៀមរាប និងស៊ីសុផុន
- ឆ្នាំ ១៨៩៣ សង្គ្រាមហ្វ្រង់កូស្យ៉ាម (Franco-Siamese War) ដែលបារាំងបានបណ្តេញសៀមចេញពីឡាវដែរ
- ឆ្នាំ ១៩០៤ ដល់ឆ្នាំ ១៩០៧ កិច្ចព្រមព្រាងព្រំដែនរវាងបារាំងសៀម
- ឆ្នាំ ១៩៤០ សង្គ្រាមហ្វ្រង់កូស្យ៉ាម (Franco-Siamese War) ម្តងទៀត ដោយសៀមឆ្លៀតពេលបារាំងខ្សោយ វាយយកដីខ្មែរនិងឡាវវិញ ដោយមានជប៉ុនជួយផង សៀមដណ្តើមបាន ខេត្តបាត់ដំបង ប៉ៃលិន សៀមរាប ឧត្តរមានជ័យ និងព្រះវិហារ វិញ (ឡាវ ក៏វាវៃយកបានវិញដែរ)
- ឆ្នាំ ១៩៤៦ ក្រោយសង្គ្រាមលោកលើកទី២ចប់ ជប៉ុនចុះចាញ់ សៀមត្រូវបានបង្ខំឲ្យប្រគល់ទឹកដីដែលឈ្លានពានបាន ឲ្យខ្មែរនិងឡាវវិញ ដោយដូរជាលក្ខខណ្ឌ បានចូលអង្គការសហប្រជាជាតិ
- ឆ្នាំ ១៩៤៧ ព្រំដែនខ្មែរសៀម ត្រូវបានកំណត់ឡើងវិញ យោងតាម កិច្ចព្រមព្រាងព្រំដែនរវាងបារាំងសៀម ឆ្នាំ ១៩០៤ ដល់ឆ្នាំ ១៩០៧

- ឆ្នាំ ១៩៥៤ សៀមចាប់ផ្តើមទាមទារយកប្រាសាទព្រះវិហារ ដោយដាក់ទ័ពគ្រប់គ្រងតែម្តង ថែមទាំងបង្ហូតទង់ជាតិរបស់ខ្លួន នៅលើប្រាសាទខ្មែរទៀត (ភ្លាមៗក្រោយពេលទ័ពបារាំងចាប់ផ្តើមដកចេញពីខ្មែរ)
- ឆ្នាំ ១៩៥៩ ព្រះបាទនរោត្តមសីហនុ ប្តឹងទៅតុលាការឡាអេ
- ឆ្នាំ ១៩៦២ តុលាការឡាអេ កាត់ឲ្យខ្មែរឈ្នះ (ផ្ទុះចលនាជាតិនិយមជ្រុលនៅសៀម ដុតសេចក្តីសម្រេចឡាអេចោល)
- ឆ្នាំ ១៩៧០ ក្រោយយើងធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល សៀមទន្ទ្រាននិងកាន់កាប់ផ្នែកខ្លះៗនៃបណ្តោយព្រំដែន
- ឆ្នាំ ១៩៧៥ ក្រោមរបបខ្មែរក្រហម មានការប៉ះទង្គិចគ្នារពុយៗរវាងខ្មែរសៀម នៅតាមបណ្តោយព្រំដែន
- ឆ្នាំ ១៩៧៩ ក្រោយការដួលរលំរបបប៉ុលពត ប្រជាជនខ្មែរដែលរត់ភៀសសឹកទៅសៀម ត្រូវបានបាញ់បង្ខំឲ្យវិលចូលខ្មែរវិញ តាមភ្នំដងរែក ដែលជាសោកនាដកម្មដ៏ឃោរឃៅ សម្លាប់ជនភៀសសឹកខ្មែររាប់ម៉ឺននាក់
- ឆ្នាំ ១៩៨០ ចាប់ផ្តើមមានយន្តការអាស៊ាន
- ឆ្នាំ ១៩៩៧ សៀមចង់ឆ្លៀតឱកាស គាំទ្រសម្តេចក្រុមព្រះប្រឆាំងសម្តេចហ៊ុនសែន ហើយបានបិទព្រំដែន មិនឲ្យខ្មែរភៀសសឹកចូលដីសៀមបាន តែការប៉ុនប៉ងនេះទៅមិនរួច
- ឆ្នាំ ១៩៩៨ សម្តេចហ៊ុនសែនគ្រប់គ្រងស្ថានការបានរហូតមក ហើយខ្មែរសៀមចាប់ផ្តើមមានទំនាក់ទំនងល្អបន្តិច អ្នកវិនិយោគសៀម ចូលរកស៊ីនៅខ្មែរគ្រាក់ៗ
- ឆ្នាំ ២០០៣ បាតុកម្មប្រឆាំងសៀមនៅក្រុងភ្នំពេញ ដោយសារតារាសៀមលើកឡើងថា ប្រាសាទអង្គរវត្ត ជារបស់ខ្លួន
- ឆ្នាំ ២០០៨ បញ្ហាផ្ទៃក្នុងសៀម ខាងយោធាចង់បានអំណាច ដណ្តើមគ្នារវាងអាវក្រហមនិងអាវលឿង សៀមបានយក ប្រាសាទព្រះវិហារធ្វើជាលេស បង្កជម្លោះជាមួយខ្មែរមួយប្រាវ រហូតដល់ឆ្នាំ ២០១១
- ឆ្នាំ២០២០ ពេលចលនា “ឆ្ពោះទៅមុខ” Moving Forward ទទួលបានការគាំទ្រខ្លាំង ពួកយោធាភ័យ ក៏ចាប់ផ្តើមល្បិចដដែល ឆ្កឹះឲ្យមានបញ្ហាព្រំដែនជាមួយខ្មែរ ជាពិសេសប្រាសាទព្រះវិហារ និងកោះគុឌ។
- ឆ្នាំ ២០២៥ ផ្ទុះអាវុធនៅប្រាសាទតាមន្តធំ

នេះត្រួសៗ បើមើលឯកសារកត់ត្រាពីខាងចិនវិញ អាចនឹងមានច្រើន ហើយលម្អិតជាងនេះ។

បើឈ្លោះម្លឹងៗ ហើយ ខ្មែរនៅតែសុខចិត្តនៅទ្រាំអត់ធ្មត់ សុំតែមួយរស់ វាមិនឲ្យយើងរស់បានសុខទៀត។ ការប្រមាថ ដោយយកខ្មែរធ្វើជាល្បែងនយោបាយផ្ទៃក្នុងរបស់សៀមនេះ គឺជាកំណត់ត្រាថ្មីមួយ ដែលនឹងធ្វើឲ្យស្នាមប្រេះឆារវាងប្រទេសទាំង២ កាន់តែមុតជ្រៅជាងមុន។

មុតជ្រៅជាងមុន ដោយសារតែ សម័យកាលយុវជនជំនាន់ថ្មីនេះ មានព័ត៌មាន និងការយល់ដឹងលឿន ហើយច្បាស់។ ទាំងយុវជនខ្មែរនិងសៀម នឹងចងចាំទុកនូវជម្លោះនេះ ក្នុង ចិត្ត គំនិត និងអារម្មណ៍ រៀងៗខ្លួន គ្រាន់តែខុសគ្នាត្រង់ថា៖

ខ្មែរ - ចិត្តចេះសាមគ្គីគ្នាជាងមុន ដឹងខ្លួនដូចខ្មោច៧ថ្ងៃ គំនិតច្នៃប្រឌិតរស់ឈប់ពឹងសៀម និងមានអារម្មណ៍ដក់ជាប់នូវការប្រមាថមួយនេះ មិនអាចទទួលយកបាន។
សៀម - ចិត្តច្រណែនក្តៅក្រហាយ គ្មានគំនិត ចង់តែឈ្នះមិនស្តាប់ហេតុផល និងអារម្មណ៍ប្រមាថកាន់តែខ្លាំង។

ចុះផ្សះផ្សារវិញបានទេ? ថាបាន។ ៧០០ឆ្នាំហើយ នៅបាន ចុះទម្រាំឥឡូវ។ គ្រាន់តែថាស្នាមលើកនេះ បើចង់ឲ្យខ្មែរជំនាន់ក្រោយ ខាំមាត់មិននិយាយមិនស្តី មិនរម្លឹក ប្រហែលមិនបានដូចមុនទេ។ ផ្សះផ្សារបាន តែខ្មែរគ្រប់រូប នឹងមើលសៀម ក្នុងក្រសែភ្នែកថ្មីមួយ។

មិនមែនជាក្រសែភ្នែកអត់ឃ្លាន និងរងគ្រោះដោយសារការឈ្លានពានលុកលុយដូចមុនទេ តែជាក្រសែភ្នែក ប្រកបដោយមោទនភាព និងពោរពេញដោយការជឿជាក់ថា ខ្មែរក្នុងយុគសម័យតេជោធិបតី គឺ “ខ្លាំងក្លា តែមិនរឹងរូស” “ទន់ភ្លន់ តែមិនទន់ជ្រាយ” “ស្រក់ទឹកភ្នែក តែមិនមែនយំ”។

ប្រវត្តិ៧០០ឆ្នាំមកនេះ ដូចរៀបរាប់ខាងលើ ទើបតែ៣០ឆ្នាំចុងក្រោយនេះទេ ដែលប្រជាជនខ្មែរ ស្គាល់រស់ជាតិសន្តិភាព “ពេញលេញ” ជាពេលវេលាដ៏មានសុភមង្គលបំផុតរបស់ប្រជាជនខ្មែរ ដែលអាចឲ្យគ្រួសារបើកភ្លើងភ្លឺពេញផ្ទះ មើលទូរទស្សន៍ អង្គុយញ៉ាំបាយល្ងាចជុំគ្នាបាន។

ពាក្យសម្តី ១០ឃ្លារបស់ស៊ឺម៉ាអុី១ - ឆាកជីវិតមនុស្ស ត្រូវចេះរៀនកម្សាន្តក្នុងទុក្ខលំបាក២ - ជឿជាក់ខ្លាំងពេក ធ្វើឱ្យបរាជ័យវិញ៣...
11/08/2025

ពាក្យសម្តី ១០ឃ្លារបស់ស៊ឺម៉ាអុី
១ - ឆាកជីវិតមនុស្ស ត្រូវចេះរៀនកម្សាន្តក្នុងទុក្ខលំបាក
២ - ជឿជាក់ខ្លាំងពេក ធ្វើឱ្យបរាជ័យវិញ
៣ - ទ្រាំរឿងដែលគេទ្រាំមិនបាន ទើបអាចសម្រេចកិច្ចការធំ
៤ - រៀនធ្វើចិត្តឱ្យស្ងប់ជាមុន ទើបមនុស្សអាចដេកលក់ស្រួល
៥ - មនុស្សធ្វើការងារច្រើន ដេកតិចជីវិតរស់មិនយូរទេ
៦ - មនុស្សឆ្លាតធ្វើការងារពិត មនុស្សល្ងង់ដណ្តើមកេរ្តិ៍ឈ្មោះ
៧ - ខ្ញុំសំលៀងដាវអស់ជាង១០ឆ្នាំ ខ្ញុំដកប្រើតែមួយលើកប៉ុណ្ណោះ
៨ - ទទួលបានសន្ដានចិត្តអ្នកប្រាជ្ញ គឺស្មើនឹងយកបានទឹកដីពាក់កណ្តាល
៩ - អ្នកចូលចិត្តតាំងខ្លួនជាមនុស្សឆ្លាត ជីវិតរបស់គេរស់មិនបានយូរទេ
១០ - អ្នកពូកែបង្អួតពីភាពវៃឆ្លាតរបស់ខ្លួនឯង ច្រើននាំទុក្ខដាក់ខ្លន

Cambodia seeks peace, not war. The country is committed to resolving conflicts peacefully through diplomacy and respect ...
28/07/2025

Cambodia seeks peace, not war. The country is committed to resolving conflicts peacefully through diplomacy and respect for international law. Cambodia has called for an immediate and unconditional ceasefire in response to recent aggressions and urges the United Nations, ASEAN, and the international community to support peaceful negotiations. Cambodia condemns the use of prohibited weapons, such as cluster munitions, and attacks on cultural sites, which violate international conventions. We invite the global community to support Cambodia’s efforts for peace and stability in the region.

柬埔寨追求和平,而不是战争。柬埔寨致力于通过外交和尊重国际法和平解决冲突。针对最近的侵略行为,柬埔寨呼吁立即无条件停火,并敦促联合国、东盟和国际社会支持和平谈判。柬埔寨谴责使用违禁武器(如集束弹药)和袭击文化遗址的行为,这些行为违反了国际公约。我们呼吁全球社会支持柬埔寨为地区和平与稳定所做的努力。

Le Cambodge aspire à la paix, pas à la guerre. Le pays s’engage à résoudre les conflits pacifiquement par la diplomatie et le respect du droit international. Face aux récentes agressions, le Cambodge appelle à un cessez-le-feu immédiat et inconditionnel et exhorte les Nations Unies, l’ASEAN et la communauté internationale à soutenir les négociations pacifiques. Le Cambodge condamne l’utilisation d’armes interdites, telles que les bombes à sous-munitions, et les attaques contre des sites culturels, qui violent les conventions internationales. Nous invitons la communauté mondiale à soutenir les efforts du Cambodge pour la paix et la stabilité dans la région.

Камбоджа стремится к миру, а не к войне. Страна привержена мирному урегулированию конфликтов посредством дипломатии и соблюдения международного права. В ответ на недавние акты агрессии Камбоджа призывает к немедленному и безусловному прекращению огня и просит ООН, АСЕАН и международное сообщество поддержать мирные переговоры. Камбоджа осуждает использование запрещённого оружия, такого как кассетные боеприпасы, и нападения на культурные объекты, которые нарушают международные конвенции. Мы призываем мировое сообщество поддержать усилия Камбоджи по обеспечению мира и стабильности в регионе.

カンボジアは戦争ではなく平和を求めています。カンボジアは外交と国際法の尊重を通じて紛争を平和的に解決することに取り組んでいます。最近の侵略行為に対し、カンボジアは即時かつ無条件の停戦を求め、国連、ASEAN、国際社会に対し平和的交渉の支援を要請しています。カンボジアはクラスター爆弾などの禁止された武器の使用や、国際条約に違反する文化遺産への攻撃を非難します。私たちは世界のコミュニティに対し、カンボジアの平和と地域の安定に向けた努力を支援するよう呼びかけます。

캄보디아는 전쟁이 아닌 평화를 원합니다. 캄보디아는 외교와 국제법 존중을 통해 갈등을 평화적으로 해결하려는 의지를 가지고 있습니다. 최근의 침략 행위에 대해 캄보디아는 즉각적이고 무조건적인 휴전을 요청하며, 유엔, 아세안, 그리고 국제사회가 평화적 협상을 지원해 줄 것을 촉구합니다. 캄보디아는 집속탄과 같은 금지된 무기의 사용과 국제 협약을 위반하는 문화 유산에 대한 공격을 규탄합니다. 우리는 글로벌 커뮤니티가 캄보디아의 평화와 지역 안정 노력을 지지해 주기를 요청합니다.





unitednations
unesco
asean

បុគ្គល​​គិត​​តែ​ប្រយោជន៍​ខ្លួន១​ ​បុគ្គលល្អតែសម្ដី១​ ​បុគ្គល​ដែល​និយាយ​ចាក់​បណ្តោយ​ឱ្យ​គាប់ចិត្ត១​ ​បុគ្គល​ជា​សំឡាញ់​ក្ន...
14/07/2025

បុគ្គល​​គិត​​តែ​ប្រយោជន៍​ខ្លួន១​ ​បុគ្គលល្អតែសម្ដី១​ ​បុគ្គល​ដែល​និយាយ​ចាក់​បណ្តោយ​ឱ្យ​គាប់ចិត្ត១​ ​បុគ្គល​ជា​សំឡាញ់​ក្នុង​ផ្លូវ​វិនាស១​ ​បណ្ឌិត​ដឹង​ថា​បុគ្គល​ទាំង៤ពួក​នុ៎ះ​ ​មិនមែន​ជា​មិត្ត ​ គប្បី​ចៀសវាង​ឱ្យឆ្ងាយ​ ​ដូចជា​អ្នកដំណើរ​ ​ចៀសវាង​ផ្លូវ​ដែល​ប្រកបដោយ​ភ័យ​ដូច្នោះ​។​

បិដកភាគ១៩ - ទំព័រទី៨០

លទ្ធផលប្រឡងប្រជែងអក្សរសាស្រ្ត (រង្វាន់ឥន្រ្ទទេវី )លើកទី២ ឆ្នាំ ១៩២-១៩៦៣បេក្ខជនដែលបានរាយនាមដូចតទៅនេះត្រូវបានប្រកាសថាមានសម...
13/07/2025

លទ្ធផលប្រឡងប្រជែងអក្សរសាស្រ្ត (រង្វាន់ឥន្រ្ទទេវី )
លើកទី២ ឆ្នាំ ១៩២-១៩៦៣

បេក្ខជនដែលបានរាយនាមដូចតទៅនេះ
ត្រូវបានប្រកាសថាមានសមត្ថភាព ទទួលរង្វាន់តាមលំដាប់ថ្នាក់និងតាមមុខវិញ្ញាសា ដូចមានបញ្ជាក់ជាមួយនាមបេក្ខជនដូចតទៅនេះ ។

ផ្នែកប្រលោមលោក
រង្វាន់ទី១ លោក ឡឹក​ រ៉ាវី ដែលបានសរសេររឿង ( ជាតិស្រ្តី )
រង្វាន់ទី២ លោក សួន សុរិន្ទ ដែលបានសរសេរ រឿង ( កាលខ្ញុំនៅក្មេង )
រង្វាន់ទី៣ លោក ម៉ែន សិទ្ធី ដែលបានសរសេរ រឿង ( វាសនានៃកសិករម្នាក់ )

រង្វាន់លើកទឹកចិត្ត លោក កែប វ៉ាន់ឌី ដែលបានសរសេរ រឿង ( សៀមមិនចោលក្បួន )
លោក សោម សំអឿ ដែលបានសរសេរ រឿង ( បងស្រីយើង )
លោក ពេច ឆន ដែលបានសរសេរ រឿង ( សហករណ៏នារី )

ផ្នែកកំណាព្យ
រង្វាន់ទី១ លោក កើត គីហ៊ាង ដែលបានសរសេរ រឿង ( ល្បើកនិងសមុច្ច័យវចនៈ )
រង្វាន់ទី២ លោក កែវ ហាក់ហ៊ាវ ដែលបានសរសេរ រឿង ( ពពកបាំងខែប្រែជាចាញ់ខ្យល់ )
រង្វាន់ទី៣ លោក ព្រុំ សឿន ដែលបានសរសេរ រឿង ( អនុស្សាវរីយ៏ )

រង្វាន់លើកទឹកចិត្ត លោក ឌឿក អំ ដែលបានសរសេរ រឿង ( ទាញចិត្តមនុស្សតែមនុស្សចេះទុបចិត្ត )
លោក ឯម យិន ដែលបានសរសេរ រឿង ( បញ្ហាព្រះពុទ្ធសាសនា )
លោក ឡុង មាស ដែលបានសរសេរ រឿង ( សាមគ្គីរុក្ខា )

ផ្នែករឿងល្ខោន
រង្វានើទី១ លោក ចន្ទ សុផុន ដែលបានសរសេរ រឿង ( មាតាយើង )
រង្វាន់ទី២ លោក ហ៊ឹម សាលឹម ដែលបានសរសេរ រឿង​( សំណាត់វាសនា )
រង្វាន់ទី៣ លោក ហ៊ីង ឆន ដែលបានសរសេរ រឿង ( មានៈនៃស្រ្តីអវិជ្ជា )

រង្វាន់លើកទឹកចិត្ត លោក ទូច សារឿន ដែលបានសរសេររឿង ( ចោលសាច់ស្រវាឆ្អឹង )
លោក ស៊ុនហេង លឹមហ៊ាង ដែលបានសរសេរ រឿង ( ជម្ងឺសតវត្ស )
លោក ឆៃ ឈុនអ៊េង ដែលបានសរសេរ រឿង ( វាសនានៃកូននាក់ក្រម្នាក់ )

ពិធីបេីកបវេសនកាល​ ពុទ្ធិកសិក្សា ឆ្នាំ២០២៥-២០២៦---------------------------------ពិធីបេីកបវេសនកាល​ ពុទ្ធិកសិក្សាទូទាំងខេត្...
08/05/2025

ពិធីបេីកបវេសនកាល​ ពុទ្ធិកសិក្សា ឆ្នាំ២០២៥-២០២៦
---------------------------------
ពិធីបេីកបវេសនកាល​ ពុទ្ធិកសិក្សាទូទាំងខេត្តព្រៃវែង​ ប្រារព្ធ​រៀបចំ​នៅពុទ្ធិកវិទ្យាល័យព្រៃវែង​ ក្រោមព្រះអធិបតីភាពសម្តេចព្រះឧត្តមចរិយាបណ្ឌិត​ ឈឹង​ ប៊ុនឈា​ សម្តេចព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ​ អមដំណើរ​ដោយព្រះមេធានុរក្ខ​ គូរ​ សុភាព​ ឯកឧត្តម​ លាត​ ភារុណ​ អភិបាលរងខេត្តព្រៃវែង​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ សួន​ សុម៉ាលីន​ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង​ លោក​ លី​ សិទ្ធី​ ប្រធានមន្ទីរធម្មការ​ និងសាសនា​ខេត្តព្រៃវែង​ ព្រះសិរីមុនី​ ស៊ុន​ ច័ន្ទ​សុធា​ ព្រះរាជាគណៈថ្នាក់កិត្តិយស់នៃព្រះរាជាណាចក្រកម្ពុជា​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ព្រះធម្មវង្សា​ ជា​ វ៉ាន់នី​ ព្រះមេគណខេត្តព្រៃវែង​ ព្រះធម្មមុនី​ ទួន​ សុផល​ ព្រះរាជាគណៈថ្នាក់ចត្វា​ ព្រះមេគណខេត្តព្រៃវែង​ គណៈធម្មយុត្តិកនិកាយ​ ព្រះមន្ត្រីសង្ឃសាលាគណខេត្ត​ ព្រះអនុគណក្រុង/ស្រុកទាំង១៣​ និងសហការី​ ព្រះចៅអធិការ​ គណៈគ្រប់គ្រង​ពុទ្ធិកវិទ្យាល័យព្រៃវែង​ គណៈគ្រប់គ្រង​ពុទ្ធិអនុវិទ្យល័យហ៊ុនសែនសិរីសារពេជ្ញ​ គណៈគ្រប់គ្រង​ លោកគ្រូ​ ពុទ្ធិកសិក្សាទូទាំងខេត្តព្រៃវែង​ សមណសិស្ស​ អាចារ្យ​ គណៈកម្មការ​ ពុទ្ធបរិស័ទ​ សរុប​ប្រមាណ៨៥០រូប។

ថ្ងៃព្រហស្បតិ៍្ត​ ១២​ កេីត​ ខែពិសាខ​ ឆ្នាំម្សាញ់​ សប្តស័ក​ ពុទ្ធសករាជ២៥៦៨​ ត្រូវនឹងថ្ងៃទី០៨​ ខែឧសភា​ ឆ្នាំ​២០២៥។

ខ្ញុំបានទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្របញ្ជីបោះឆ្នោតរួចហើយ (រូបថត និងស្នាមម្រាមដៃ) នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥
05/05/2025

ខ្ញុំបានទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្របញ្ជីបោះឆ្នោតរួចហើយ (រូបថត និងស្នាមម្រាមដៃ) នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥

តោះ ! ទៅលេងសង្ក្រាន្តព្រៃវែង
14/04/2025

តោះ ! ទៅលេងសង្ក្រាន្តព្រៃវែង

កិច្ចចម្រើនសិរីសួស្ដីចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩------------------------   ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នា...
10/04/2025

កិច្ចចម្រើនសិរីសួស្ដីចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩
------------------------
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់
សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធ សូមជួយតាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ មហាសួស្ដី សិរីមង្គលវិបុលសុខ មហាប្រសើរគ្រប់ប្រការដល់ក្រុមគ្រួសារ និងញាតិជិតឆ្ងាយ សូមចួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន មានសុភមង្គល មានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន អាយុយឺនយូរ ប្រាជ្ញាភ្លឺថ្លា និងសូមទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ​​ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

❤️❤️❤️

Address

Phnom Tbeng Meanchey

Alerts

Be the first to know and let us send you an email when វ៉ឹក សាវន់-Vek Savorn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to វ៉ឹក សាវន់-Vek Savorn:

Share