P.M.C Online News

P.M.C Online News news

P.M.C ONLINE NEWS ពន្លាតដែនសមត្ថកិច្ចឆ្លងខេត្ត ភ្នំពេញ-ស្វាយរៀង រកឃើញគ្រឿងញៀនជិត ៣គីឡូក្រាម!អាវុធហត្ថរាជធានីភ្នំពេញ បើកក...
14/05/2025

P.M.C ONLINE NEWS
ពន្លាតដែនសមត្ថកិច្ចឆ្លងខេត្ត ភ្នំពេញ-ស្វាយរៀង រកឃើញគ្រឿងញៀនជិត ៣គីឡូក្រាម!
អាវុធហត្ថរាជធានីភ្នំពេញ បើកការស្រាវជ្រាវករណីគ្រឿងញៀន អស់រយៈពេលជាច្រើនថ្ងៃ រហូតពន្លាតដែនដី ទៅសហការណ៍ជាមួយ កម្លាំងអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងថ្ងៃទី០៥ ទី០៦ ខែឧសភា ឆ្នាំ២០២៥ បានការឆែកឆេរបីទីតាំង ជាបន្តបន្ទាប់ រកឃើញថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លា សរុបចំនួន ០៤កញ្ចប់ (ធំតូច) ស្មើនឹង ២គីឡូ ៦ខាំ ៩២.៧០ក្រាម , ដប់កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០១, ថង់សម្រាប់ច្រកគ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀត និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ឈ្មោះ ឡេង វាសនា ហៅក្រៅតឿ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិក្បាលកោះ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង ឈ្មោះ សេង គឹមសៀង ហៅសៀង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិសំរោង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

14/05/2025

P.M.C ONLINE NEWS
បេសកកម្ម អាវុធហត្ថរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការ ចូលរួម ការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFC Challenge League 2024/2025 (វគ្គផ្តាច់ព្រ័ត្រ) នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានបញ្ចប់ដោយជោគជ័យ ថ្វីត្បិតតែ ក្រុមព្រះខ័នរាជស្វាយរៀង FC របស់កម្ពុជា បានចាញ់ក្រុម FC Arkadag របស់តួកមេនីស្ថាន ក៏ដោយ តែសម្រាប់ខ្ញុំយល់ថា កម្ពុជាបានឈ្នះហើយ ហើយឈ្នះផ្ទួនទៀតផង ទី១៖ ឈ្នះបានទឹកចិត្តមហាជនដែលគាំទ្រក្រុមព្រះខ័នរាជស្វាយរៀង FC ពេញទំហឹងរួមទាំងខ្ញុំដែរ។ ទី២៖ កម្ពុជាឈ្នះបានការរីចម្រើនវិស័យបាល់ទាត់ ឡើងមកដល់វគ្គផ្តាច់ព្រ័ត្ររងជើងឯក ខណៈជួបជាមួយក្រុមដែលមិនធ្លាប់ចាញ់ ក្នុងលទ្ធផលដ៏តានតឹងបំផុត ដូចប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ថា ការគាំទ្ររបស់ប្រជាពលរដ្ឋក្នុងការប្រកួត AFC CHALLENGE LEAGUE នឹងកាន់តែជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែមានការរីកចម្រើន ប្រកបដោយសីលធម៌៕

P.M.C ONLINE NEWSការពារប្រសើរជាងព្យាបាល!គ្រាន់តែជាការហាត់សម ត្រៀមស្វ័យប្រតិកម្មចំពោះហេតុការណ៍អាសន្ន ដើម្បីធានាសន្តិសុខសណ...
14/05/2025

P.M.C ONLINE NEWS
ការពារប្រសើរជាងព្យាបាល!
គ្រាន់តែជាការហាត់សម ត្រៀមស្វ័យប្រតិកម្មចំពោះហេតុការណ៍អាសន្ន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFC Challenge League 2024/2025 វគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៥ នាថ្ងៃស្អែកវេលាម៉ោង ៧:០០ នាទីយប់ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ រវាងក្រុម ព្រះខ័នរាជស្វាយរៀង (កម្ពុជា) Vs ក្រុម FC Arkadag (ទួគីស្ថាន)។
កងរាជអាវុធហត្ថរាជធានីភ្នំពេញតែងតែទទួលខុសត្រូវម្ចាស់ការត្រៀម បង្កា បង្ក្រាប សង្គ្រោះ!

P.M.P online new កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហាត...
07/05/2025

P.M.P online new
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ដើម្បីបង្កើនសមត្ថភាព ក្នុងប្រតិបត្តិការ លើការងារ បង្ការ បង្ក្រាប និងសង្គ្រោះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

28/04/2025

P.M.C online new
គួរឲ្យចាប់អារម្មណ៍ណាស់ ធ្លាប់តែឃើញ មេអាវុធហត្ថរាជធានីភ្នំពេញ ប្រកួតវាយសីជាមួយខ្មែរគ្នាឯង ឥឡូវឈានទៅប្រកួត ឈ្នះក្រុមម៉ាឡេស៊ី ក្នុងការប្រកួត វាយគូបុរស អាយុបូកគ្នា លើស100ឆ្នាំ!

តាមរយៈផេកហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ Post នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានបង្ហាញពីសកម្មភាពប្រកួតវាយសី ក្នុងកម្មវិធី ការប្រកួតកីឡាវាយសីមិត្តភាព រវាង ក្រុមកីឡាវាយសី OJI (ម៉ាឡេស៊ី) និងក្រុមកីឡាវាយសី ខ្លាឃ្មុំទឹកកក (កម្ពុជា) ដែលប្រព្រឹត្តឡើងនាថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៥ នៅទីតាំងក្លឹបវាយសីរក្សា ក្នុងខណ្ឌសែនសុខ មានកីឡាករចូលរួមទាំងអស់ចំនួន ៤០នាក់ ចែកជា ២០ក្រុម (កម្ពុជា ១០ក្រុម និង ម៉ាឡេស៊ី ១០ក្រុម) វាយជាគូ ចំនួន១០គូ ដោយដៃគូនីមួយៗត្រូវមានអាយុបូកបញ្ចូលគ្នាលើសពី100ឆ្នាំ ជាលទ្ធផលភាគីកម្ពុជា ឈ្នះគ្រប់គូ!

ក្នុងការប្រកួតទាំង ១០គូនេះផងដែរ គេបានឃើញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចូលរួមប្រកួតក្នុងគូ VIP ដោយចាប់ដៃគូជាមួយលោក ព្រំ សារ៉ាវុធ ប្រកួតជាមួយគូភាគីម៉ាឡេស៊ី Lim Terrence and Siva Kumar ជាលទ្ធផលខាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានយកឈ្នះ ភាគីម៉ាឡេស៊ី ២សិចជាប់គ្នា ក្នុងលទ្ធផល 1st set 21-11 និង 2nd set 21-15។

តាមការបញ្ជាក់របស់គណៈកម្មការនៃការប្រកួត កម្មវិធីនេះប្រារព្ធឡើង ក្នុងគោលបំណងបង្កើនចំណងមិត្តភាពរវាងក្រុម វិនិយោគិនម៉ាឡេស៊ី ដែលមកវិនិយោគនៅកម្ពុជា និង ក្រុមអ្នកវាយសី របស់កម្ពុជា ព្រមទាំងចូលរួមចែករំលែកបទពិសោធន៍ ក្នុងការពង្រឹង និងថែរក្សាសុខភាព តាមរយៈការលេងកីឡា ពិសេសកីឡាវាយសី ដែលជាកីឡាកំពុងទទួលបានការពេញនិយម របស់កីឡាករ-កីឡាការិនី និងប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាវាយសីនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ដូចដែលសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ត្រូវបន្ដលើកកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូប ឲ្យមានសុខភាព និងមានជីវភាពស្របតាមពាក្យស្លោក «កីឡារស់ប្រកបដោយសុខដុមរមនា ក្នុងសង្គមក្រោមម្លប់សន្តិភាព» ព្រមទាំងបន្តជំរុញចលនា «យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»៕

P.M.C online new កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង...
28/04/2025

P.M.C online new
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) នារាត្រីថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០២៥។

24/12/2024

P. M.C ONLINE NEWS
ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិតសភា យោធាអូស្ត្រាលី ប្តេជ្ញាចូលរួមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងគាំទ្ររាល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត!
នៅល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០២៤ ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិតសភា យោធាអូស្ត្រាលី ហៅកាត់ថា RARA បានប្រារព្ធពិធីជួបជុំលៀងសាយភោជន៍ប្រចាំឆ្នាំ ដើម្បីបូកសរុបនូវលទ្ធផលសកម្មភាពក្នុងឆ្នាំ២០២៤ និងផ្លាស់ប្តូរវេនប្រធានក្រុម ដែលមានអណត្តិ២ឆ្នាំម្តង ដែលក្នុងពិធីនេះ មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម គី តិច ទេសរដ្ឋមន្ដ្រី ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវី ស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន, លោកស្រី Karleah Fitzpatrick លេខាអនុព័ន្ធយោធាអូស្ត្រាលី តំណាងស្ថានទូតអូរស្ត្រាលីប្រចាំនៅកម្ពុជា និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ លោក លោកស្រី ព្រមទាំងសមាជិកក្រុម RARA ជាច្រើនរូបទៀត។

គួរបញ្ជាក់ផងដែរថា ក្រុម RARA ត្រូវបាន បង្កើតឡើងនៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ មានចក្ខុវិស័យ “ដើម្បីក្លាយជាសមាគមន៍ នៃអ្នកដឹកនាំដែលពោរពេញទៅដោយការគោរព និងអតីតសិក្ខាកាមដែលមានទំនាក់ទំនងល្អ ព្រមទាំងមានការចូលរួមយ៉ាងសកម្មក្នុងសង្គមជាតិ” ក្រោមការផ្តួចផ្តើមដោយ នាយទាហាន កងយោធពលខេមរភូមិន្ទ ចំនួន ០៧នាក់ ដែលជាអតីតសិក្ខាកាមបានបញ្ចប់ការសិក្សា ពីបណ្ឌិតសភា យោធាអូស្ត្រាលី ពីឆ្នាំ ២០០៩ រហូតដល់ឆ្នាំ ២០២២ ក្នុងនោះរួមមាន៖ លោក សៀ ទីន, លោក ផន ឫទ្ធីសក្កិ, លោក ឈន បូរី, លោក សួន វិទូ, លោក ប៊ុន ចាន់វិចិត្រ, លោក ផន ដាវីដ និង លោក ចន្ថា សុធារិទ្ធិ។ មកដល់បច្ចុប្បន្នក្រុមនេះ មានសមាជិកចំនួន ១២នាក់។

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ជាប្រធានក្រុម RARA អណត្តិឆ្នាំ២០២៣-២០២៤ បានថ្លែងថា រយៈពេល២ឆ្នាំ កន្លងមកនេះក្រុម RARA បានរួមគ្នាធ្វើសកម្មភាពក្នុងការងារសង្គម ក៏ដូចជាការងារក្នុងកងយោធពលខេមរភូមិន្ទ ទទួលបានផ្លែផ្កាជាច្រើន ដែលរាល់ឱកាស និងសមិទ្ធផលរបស់ក្រុមRARA ក៏ដូចជាពលរដ្ឋទូទាំងប្រទេស កើតមានឡើងជាហូរហែរទៅបាន ក៏ដោយសារប្រទេសកម្ពុជាមានមេដឹកនាំដ៏ប៉ិនប្រសព្វឈ្លៀសវាងវៃគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្តើមចេញពីការយកជីវិត ធ្វើដើមទុន ស្វែងរកការរំដោះជាតិ របស់ សម្តេចតេជោ ហ៊ុន សែន បានរំដោះប្រទេសជាតិនិងប្រជាជន រួចផុតពីរបបខ្មៅងងឹតប្រល័យពូជសាសន៍ ប៉ុល ពត រហូតបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ បញ្ចប់អង្គការចាត់តាំងនយោបាយនិងយោធា ខ្មែរក្រហម បង្រួបបង្រួម ខ្មែរគ្រប់ភាគីឲ្យមានការឯកភាពជាតិ មានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ និងមានការការអភិវឌ្ឍឥតឈប់ឈរ ធ្វើឲ្យប្រជាពលរដ្ឋមានឱកាសបរិបូរ ក្នុងការជួបជុំបងប្អូនសាច់ញាតិ ការរៀនសូត្រ ការគោរពជំនឿសាសនា ការប្រកបរបរចិញ្ចឹមជីវិត ការដើរកំសាន្តក្នុងនិងក្រៅប្រទេស ដោយសេរី ជាពិសេសផ្តល់ឱកាសឲ្យយុវជន បានទៅបន្តការសិក្សារហូតដល់ក្រៅប្រទេស។ ក្នុងនាមសមាជិកក្រុម RARAទាំងអស់ ប្តេជ្ញានឹងយកចំណេះជំនាញ ដែលក្រុមខ្លួនបានសិក្សានៅសាលាបណ្ឌិត្យសភាយោធាអូស្ត្រាលី និង មហាវិទ្យាល័យភូមិន្ទយោធាអូស្ត្រាលី-ដាន់ឌ្រូន មកប្រើជាប្រយោជន៍ ក្នុងការចូលរួមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ គាំទ្ររាល់គោល នយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានជំហរមុតមាំ បន្តកេរតំណែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការថែរក្សាឱ្យបាននូវ សុខសន្តិភាព ស្ថិរភាពនយោបាយ ការឯកភាពជាតិ និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ និងត្រៀមខ្លួនជានិច្ច ក្នុងការបំពេញភារកិច្ចលើវិស័យយោធា ប្រកបដោយស្មារតី លះបង់ ប្តូរផ្តាច់ និងស្មោះត្រង់ដាច់ខាត ជារៀងដរាប។ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានដាក់ក្តីសង្ឃឹមទៅលើប្រធានក្រុម RARA ដែលប្តូរវេនក្នុងអណត្តិថ្មីនេះ នឹងបន្តដឹកនាំក្រុម ជម្រុញ ចក្ខុវិស័យ បេសកកម្ម និងគោលដៅក្រុម ឲ្យសម្រេចបានកាន់តែប្រសើឡើងមួយកម្រិតទៀត តាមបាវចនារបស់ក្រុម គឺ “ឆ្ពោះទៅមុខ ជានិច្ច”។

លោកឧត្តមសេនីយ៍ត្រី ផន ឫទ្ធីសក្កិ នាយករង នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ជាប្រធានក្រុម RARA ប្តូរវេន អណត្តិថ្មី បានថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន ប្រធានក្រុមអណតិ្តចាស់ ដែលបានខិតខំប្រឹងប្រែងដឹកនាំក្រុមសម្រេចបាននូវសមិទ្ធផលជាច្រើន រយៈកាលកន្លងមក និងប្តេជ្ញាបន្តនូវសកម្មភាពរបស់ក្រុម ឱ្យកាន់តែសកម្ម និងប្រសើរឡើងមួយកម្រិតបន្ថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងការភ្ញាក់ផ្អើលចំពោះបរិយាកាសនៃការរៀបចំ ប្រកបដោយវិន័យ ម៉ត់ចត់ ពិតជាធ្វើឲ្យឯកឧត្តមសប្បាយរីករាយដែលបានជួបជុំគ្នា និងវាយតម្លៃខ្ពស់ ព្រមទាំងកោតសរសើរចំពោះការគិតគូរក្នុងការរៀបចំក្រុមអ្នកដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលបណ្ឌិត្យសភាយោធាអូស្រា្តលី នេះឡើង។ ឯកឧត្តមបានបន្តថា តាមរយៈការប្រមូលផ្តុំអ្នកធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការហ្វឹតហាត់ដូចគ្នានេះ គឺបង្ករជាបរិយាកាសងាយស្រួលក្នុងការនាំមកនូវស្មារតី ទស្សនៈ និងវិជ្ជាជីវៈរួមក្នុងការបំពេញការងារ និងចូលរួមជាមួយកិច្ចការងារសង្គម។ ទន្ទឹមនឹងនេះឯកឧត្តមក៏បានចែករំលែកនៅទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធទៅនឹងទស្សនៈប្រវត្តិសាស្រ្តកម្ពុជា និងអ្វីដែលកម្ពុជាបានឆ្លងកាត់ដើម្បីទុកជាមេរៀនសម្រាប់ស្វែងយល់។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសមាជិកក្រុមRARAទាំងអស់ ខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំ យកចំណេះមកបម្រើប្រទេសជាតិ និងបំពេញកិច្ចការងារប្រកបដោយការជឿជាក់ ទំនួលខុសត្រូវ និងស្មោះត្រង់ ក្នុងនាមជាអង្គភាពសន្តិសុខនៅកម្ពុជាផងដែរ៕

13/11/2024

P. M.C ONLINE NEWS
អាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួន បុរសជនជាតិបរទេសម្នាក់ ពាក់ព័ន្ធករណីបង្កការអុកឡុក នាំឲ្យមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ!
នៅព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានទទួលពត៌មានពីសាលាខណ្ឌដូនពេញ ថាមានបុរសជនជាតិបរទេសម្នាក់ បានអុកឡុកបង្កហិង្សា ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ នៅចំណុចផ្លូវ១៤៤ កែងផ្លូវព្រះសុីសុវត្ថិ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងវរសេនាតូចចល័ត កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនបុរសជនជាតិបរទេសខាងលើ បញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការស៊ើបអង្កេតបន្ត។ ក្រោយពីបានធ្វើតេស្ដពិសោធន៍បឋមលើទឹកមូត្រ(ទឹកនោម) របស់ជនបរទេសខាងលើ ពុំមានសារធាតុញៀន មន្ត្រីជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការសួរនាំរកឃើញថា បុរសខាងលើមានឈ្មោះ Hemin Davwish ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ស៊ុយអែត ស្នាក់នៅ Sincernity Paris Hotel ផ្លូវលេខ ១៤៤ សង្កាត់ ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ មូលហេតុដែលបុរសរូបនេះបានបង្កការអុកឡុកនាំឲ្យមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្បែរនោះ ក៏ព្រោះរូបគេបានលេបថ្នាំសរសៃប្រសាទហើយទៅផឹកស្រា រហូតធ្វើឲ្យស្រវឹងគ្រប់គ្រងស្មារតីខ្លួនឯងមិនបាន៕

P.M.C online newsឧត្តមសេនីយ៍ត្រី សៀ ទីន ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីចូលរួមការពារ ព្រះរាជពិធីបុណ្យ...
13/11/2024

P.M.C online news
ឧត្តមសេនីយ៍ត្រី សៀ ទីន ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីចូលរួមការពារ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមតរាប ឆ្នាំ២០២៤!

នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព ក្នុងបេសកកម្ម ចូលរួមជាមួយកម្លាំងចម្រុះក្នុងការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បរទេស ដែលនឹងអញ្ជើញមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅនៅតាមបណ្តោយស្ទឹងសៀមរាប ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានមានប្រសាសន៍ណែនាំដល់ នាយ-នាយរងអាវុធហត្ថ ដែលទទួល ការងារតាមបណ្តាគោលដៅទាំងអស់ ត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ ធានាឲ្យបានដាច់ខាត នូវការអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយក្រមសីលធម៌ គោរពច្បាប់ គោរពសិទ្ធមនុស្ស រក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ ផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ដោយឈរលើស្មារតីជាអ្នកបម្រើរាស្ត្រ ស្របតាមទិសស្លោកដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានលើកឡើងថា "ប្រទេសជាតិត្រូវតែការពារ រាស្ត្រប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប"៕

P. M.C ONLINE NEWSឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បី ចូលរួម​ក...
13/11/2024

P. M.C ONLINE NEWS
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បី ចូលរួម​ការពារ​ ព្រះរាជពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព ក្នុងបេសកកម្ម ចូលរួមជាមួយកម្លាំងចម្រុះក្នុងការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បរទេស ដែលនឹងអញ្ជើញមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ នាយ-នាយរងអាវុធហត្ថ ដែលទទួល ការងារតាមបណ្តាគោលដៅទាំងអស់ ត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ ធានាឲ្យបានដាច់ខាត នូវការអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយក្រមសីលធម៌ គោរពច្បាប់ គោរពសិទ្ធមនុស្ស រក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ ផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ដោយឈរលើស្មារតីជាអ្នកបម្រើរាស្ត្រ ស្របតាមទិសស្លោកដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានលើកឡើងថា "ប្រទេសជាតិត្រូវតែការពារ រាស្ត្រប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប"៕

P.M.C online newsឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកម្លាំងក្រោមឱវាទ ចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធក្នុងទិវាបុណ្យឯករាជ្...
09/11/2024

P.M.C online news
ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកម្លាំងក្រោមឱវាទ ចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធក្នុងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៧១!
សៀមរាប ៖ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងក្រោមឱវាទចូលរួមថ្វាយកម្រងផ្កា គោរពវិញ្ញាណក្ខន្ធ ក្នុងទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧១ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤) និងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដែលប្រព្រឹត្តិនៅវិមានរំលឹកគុណអតីតវីរយុទ្ធជន ខេត្តសៀមរាប។

ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា គឺដើម្បីរម្លឹកនូវឧបការៈគុណដ៏ជ្រាលជ្រៅបំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដ នៅកម្ពុជា រហូតទទួលបានឯករាជ្យ ពីអាណានិគមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕

P.M.C online newsឧត្តមសេនីយ៍ត្រី សៀ ទីន បំពាក់គ្រឿងសម្ភារបរិក្ខារយ៉ាងសម្បូរបែប ដល់កម្លាំងកងអនុសេនាធំកងរាជអាវុធហត្ថចល័ត!ស...
09/11/2024

P.M.C online news
ឧត្តមសេនីយ៍ត្រី សៀ ទីន បំពាក់គ្រឿងសម្ភារបរិក្ខារយ៉ាងសម្បូរបែប ដល់កម្លាំងកងអនុសេនាធំកងរាជអាវុធហត្ថចល័ត!

សៀមរាប : នាព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានបំពាក់គ្រឿងសម្ភារបរិក្ខារជាច្រើនប្រភេទ ដល់កម្លាំងកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត ដើម្បីប្រើជាប្រយោជន៍ក្នុងការងារប្រតិបត្តិការចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

Address

Phnom Tbeng Meanchey

Website

Alerts

Be the first to know and let us send you an email when P.M.C Online News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category