Share 24H

Share 24H ព័ត៌មានក្នុងសង្គម ចំណេះដឹង និង
សិល្បៈកម្សាន្ត

23/08/2025

សូមសរសើរធនធានដ៏ល្អរបស់កម្ពុជា👍🎉😍🇰🇭

អាណិតណាស់ កើតទុក្ខរាល់ថ្ងៃ😢😥
07/08/2025

អាណិតណាស់ កើតទុក្ខរាល់ថ្ងៃ😢😥

29/07/2025

សូមគោរពដឹងគុណនូវវីរភាពដ៏អង់អាចក្លាហានរបស់ពូៗ បងៗកងទ័ពខ្មែរយើងទាំងអស់ដែលលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិអោយនៅគង់វង្ស🙏❤️🇰🇭 និងសូមចូលរួមរំលែកទុក្ខចំពោះកងទ័ពខ្មែរដែលបានបាត់បង់ជីវិតក្នុងសមរភូមិដើម្បីបុព្វហេតុជាតិ🙏🙏🙏😭🇰🇭។

29/07/2025

ខ្មែរត្រូវរួបរួមទើបខ្មែរខ្លាំង 🙏❤️🇰🇭❤️

14/07/2025

ពិតជាអាសូរណាស់ នារីម្នាក់ ឃើញបុរសជាសង្សារលង់ទឹក ស្ទុះទៅជួយ មានអីបណ្ដាលអោយបាត់ ប ង់ជីវិតខ្លួនឯង រីឯសង្សារបានរួចផុតពីជីវិតទៅវិញ ហេតុការណ៍នេះកើតឡើង ស្ថិតនៅ កោះស្នេហ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ។

ប្រភព : Keo Bora

ពេលនេះគ្លីនិកមេត្តាសំណង់ 12 ត្រូវបានបិទ។ ខ្ញុំមានមនោសញ្ជេតនា និងអនុស្សាវរីយ៍ ជាមួយទីនេះ និងជាមួយអ្នកជំងឺនៅទីនេះច្រើនណាស់...
09/07/2025

ពេលនេះគ្លីនិកមេត្តាសំណង់ 12 ត្រូវបានបិទ។ ខ្ញុំមានមនោសញ្ជេតនា និងអនុស្សាវរីយ៍ ជាមួយទីនេះ និងជាមួយអ្នកជំងឺនៅទីនេះច្រើនណាស់ ពេលនេះបេះដូងរបស់ខ្ញុំដូចត្រូវបានកាំបិតមួយចាក់យ៉ាងជ្រៅ ណាមួយគឺទិដ្ឋភាពដែលម្តាយអោបសាកសពកូនយំនៅដិតដាមចំពោះមុខខ្ញុំ នេះគឺជាលើកទីមួយហើយក្នុងឆាកជីវិតខ្ញុំ ដែលខ្ញុំព្យាយាមជួយសង្រ្គោះអ្នកជំងឺដោយខ្លួនឯងផ្ទាល់ហើយ និងហើយបញ្ជូនជំងឺបន្តដើម្បីជួយសង្រ្គោះហើយ តែនៅតែមិនអាចជួយសង្រ្គោះអ្នកជំងឺបាន។ វាបានប៉ះទង្គិចផ្លូវចិត្តខ្ញុំខ្លាំងណាស់ នៅហេតុការទាំងនេះ និងជាពិសេសនៅពេលលឺពាក្យថា «ព្យាបាលដើម្បីលុយ»។ ខ្ញុំដឹងច្បាស់អំពីខ្លួនឯង ថាទឹកចិត្តខ្ញុំបែបណា ថាចង់ធ្វើអ្វីដើម្បីអ្វី ទស្សនៈវិស័យរបស់ខ្លួនឯងបែបណា ខ្ញុំលះបង់អ្វីខ្លះ។ ពេលនេះខ្ញុំសួរខ្លួនឯងថាតើ ខ្ញុំគួរបន្តទៀតទេ??? នោះសូមបងប្អូនវាយតម្លៃចុះ ថាខ្ញុំជាមនុស្សបែបណា ជាគ្រូពេទ្យបែបណា? បងប្អូនអាចខំមិនបានទាំងអស់ មិនថាបងប្អូនជាគ្រូពេទ្យ អ្នកស្អប់ខ្ញុំ អ្នកស្រលាញ់ខ្ញុំ ជាអ្នកជំងឺខ្ញុំឬក៏មិនមែន បើខ្ញុំមើលឃើញថា មានខំមិនចាប់ពី 5% ទៅ ថាខ្ញុំជាគ្រូពេទ្យមិនល្អ នោះខ្ញុំនឹងបញ្ចប់អាជីពជាគ្រូពេទ្យរបស់ខ្លួន បោះបង់សញ្ញាប័ត្រ និងគណគ្រូពេទ្យរបស់ខ្ញុំចោល និងឈប់ធ្វើជាគ្រូពេទ្យពេញមួយជីវិតរហូតដល់ថ្ងៃខ្ញុំស្លាប់។
#បញ្ជាក់សារនេះ មិនមែនជាការឆ្លើយតប ឬបកស្រាយអ្វីមួយនោះទេ គឺខ្ញុំគ្រាន់តែចង់រំដោះផ្លូវចិត្តរបស់ខ្ញុំ។

ប្រភព: វេជ្ជបណ្ឌិត ហ៑ាង រតនា

ពលករ​ខ្មែរ​ម្នាក់ ត្រូវ​រថយន្ត​ថៃ​បុក​ពីក្រោយ​ពេញទំហឹង រង​របួសធ្ងន់ ខណៈ​ដើរ​លើ​ចិញ្ចើម​ផ្លូវ​រក​ទិញ​អាហារ​ទទួលទាន ហើយ​ត្...
27/06/2025

ពលករ​ខ្មែរ​ម្នាក់ ត្រូវ​រថយន្ត​ថៃ​បុក​ពីក្រោយ​ពេញទំហឹង រង​របួសធ្ងន់ ខណៈ​ដើរ​លើ​ចិញ្ចើម​ផ្លូវ​រក​ទិញ​អាហារ​ទទួលទាន ហើយ​ត្រូវ​គេ​ទារ​ឱ្យ​សង​លុយ​ថែម​ទៀត ។
ពលករ​រង​គ្រោះ​មានឈ្មោះ ង៉ែត សុភ​ស្ស ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រង​របួសធ្ងន់ មាន​ទីលំនៅ​ក្នុងភូមិ​គោក​ឃ្មុំ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ តែ​ដោយសារ​សភាព​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​គេ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។
ហេតុការណ៍ រថយន្ត​ថៃ​បើកបរ​បុក​ជន​រង​គ្រោះ​ពីក្រោយ​ពេញទំហឹង​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​ខ្ទាត​ជា​ច្រើន​ម៉ែត្រ រង​របួសធ្ងន់​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុង​ទឹកដី​ប្រទេស​ថៃ ។
សូម​ជម្រាប​ថា ក្រោយ​ពេល​មាន​បញ្ហា​បិទ​ច្រក​ទ្វារ​ព្រំដែន រវាង​ប្រទេស​ថៃ ជាមួយនឹង​ប្រទេស​កម្ពុជា ទើប​ពលករ​ខ្មែរ​ក្មេង​ចាស់​ប្រុស​ស្រី​ជា​ច្រើន​នាក់ បាន​សម្រេចចិត្ត​នាំ​គ្នា​ធ្វើ​ដំណើរ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ តាម​ច្រក​ទ្វារ​ផ្សេង​ៗ​។ ពេល​នោះ​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ ក៏​នាំ​គ្នា​ជិះ​រថយន្តឈ្នួល​ថៃ ដើម្បី​ធ្វើ​ដំណើរ​មក​កាន់​ទឹកដី​ប្រទេស​កម្ពុជា ជាមួយនឹង​អ្នក​ផ្សេង​ទៀត ខណៈ​ពេល​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ក៏​ត្រូវ​ម្ចាស់​រថយន្ត​ឈប់​សម្រាក​ឱ្យ​ចុះ​ទៅ​ទិញ​អាហារ​ទទួលទាន​។ តែ​ពេល​ជន​រង​គ្រោះ កំពុង​ដើរ​ក្បែរ​ចិញ្ចើម​ផ្លូវ​សុខ​ៗ ក៏​ត្រូវ​រថយន្ត​ថៃ​បើក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ខ្ទាត​រង​របួសធ្ងន់​តែ​ម្តង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ម្ចាស់​រថយន្ត​ដែល​បុក​ជន​រង​គ្រោះ​នោះ ក៏​ចុះ​មក​ទារ​ឱ្យ​ពលករ​ខ្មែរ​រង​គ្រោះ​បង់លុយ​អស់​មួយ​ចំនួន​ថែម​ទៀត​។ លុះ​ក្រោយ​ពេល​ក្រុម​គ្រួសារ​ធ្វើការ​ដោះស្រាយ​សម្របសម្រួល​ជាមួយនឹង​ម្ចាស់​រថយន្ត​ដែល​បុក​ជន​រង​គ្រោះ​រួច ក៏​ប្រញាប់​បញ្ជូន​មក​កាន់​ព្រំដែន​ខេត្ត​ប៉ៃលិន ត្រូវ​បាន​លោក​ជំទាវ​អភិបាលខេត្ត ចាត់​ឱ្យ​ក្រុមការងារ​ជួយ​ទាន់​ពេលវេលា ៕

ប្រភព : កោះសន្តិភាព

ថៃកំពុងអនុវត្តគោលការរំលោភសិទ្ធិមនុស្សទាំងជាតិ​ និងអន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ។ អាជ្ញាធរថៃបិទច្រកឃាត់ពលករខ្មែរ មិនឲ្យត្រឡប់មក...
25/06/2025

ថៃកំពុងអនុវត្តគោលការរំលោភសិទ្ធិមនុស្សទាំងជាតិ​ និងអន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ។ អាជ្ញាធរថៃបិទច្រកឃាត់ពលករខ្មែរ មិនឲ្យត្រឡប់មកកម្ពុជា នៅច្រកខ្លងលឹក ទល់ច្រកប៉ោយប៉ែត ល្ងាច ថ្ងៃ២៥/៦/២០២៥

ប្រកាសរកសាច់ញាតិ  នារីម្នាក់បានបា ត់ប ង់ជីវិត និងបុរស ២នាក់ទៀត របួសធ្ងន់ ករណីជិះម៉ូតូធ្លាក់ស្ពាន នៅស្អាងភ្នំ ស្រុកស្អាង ...
25/06/2025

ប្រកាសរកសាច់ញាតិ នារីម្នាក់បានបា ត់ប ង់ជីវិត និងបុរស ២នាក់ទៀត របួសធ្ងន់ ករណីជិះម៉ូតូធ្លាក់ស្ពាន នៅស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ព្រឹកថ្ងៃទី ២៥ មិថុនា ២០២៥

ពិតជាសោកស្ដាយ និងសូមចូលរួមរំលែកទុក្ខផង🙏😭រកឃើញស-ពប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកគិរីសាគរ លោកជីប សារិទ្ធ ដែលត្រូវទឹ...
24/06/2025

ពិតជាសោកស្ដាយ និងសូមចូលរួមរំលែកទុក្ខផង🙏😭
រកឃើញស-ពប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកគិរីសាគរ លោកជីប សារិទ្ធ ដែលត្រូវទឹកហូរកួចបាត់ខ្លួន ខណៈរូបលោកប្រឹងហែលទឹកឆ្លងផ្លូវ ដើម្បីមកជួយជួសជុលស្ពាន គ្រាមានចរន្តទឹកហូរផ្ដាច់​ផ្លូវនៅភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីម៉ោង១១និង៣នាទី ថ្ងៃអាទិត្យទី២២ ខែមិថុនា ឆ្នាំ២០២៥។ បច្ចប្បន្នក្រុមការងារបានរកឃើញនាវេលាម៉ោង៦:២៥នាទីព្រឹកនាថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២៥ និងបានប្រគល់ជូន​គ្រួសារសពធ្វើ​បុណ្យតាមប្រពៃណី។

ដឹងមូលហេតុ លោកគ្រូពេទ្យ គិតខ្លីហើយ នេះតាមការបញ្ជាក់ពីឪពុកលោកគឺ គាត់ធ្វើខុសលើល្បែ. ងអនឡាញ ប៉ា ម៉ាក់ ហៅកូនមកអប់រំ(ប៉ា ម៉ាក...
22/06/2025

ដឹងមូលហេតុ លោកគ្រូពេទ្យ គិតខ្លីហើយ នេះតាមការបញ្ជាក់ពីឪពុកលោកគឺ គាត់ធ្វើខុសលើល្បែ. ងអនឡាញ ប៉ា ម៉ាក់ ហៅកូនមកអប់រំ(ប៉ា ម៉ាក់ អភ័យទោសអោយកូន) កូនព្រមទទួលកំហុស កូនសុខចិត្តចូលធ្វើការវិញកន្លែងផ្សេង តែមានកំហុសកន្លែងធ្វើការ ប៉ាម៉ាក់មិនដឹង កន្លែងធ្វើការបញ្ឈប់កូន។ប៉ានៅតែដាស់កូនងើបធ្វើការ កូនចេញទៅធ្វើការ(ប៉ាមិនដឹងគេបញ្ឈប់ បើប៉ាដឹងប៉ាមិនដាស់កូនទេ ) កូនចេញទៅថ្ងៃទី១ល្ងាចមកវិញ ចេញថ្ងៃទី២កូនទៅរហូតដោយគ្មានបណ្ដាំផ្ញើមួយម៉ាត់។
សូមចូលរួមរំលែកទុក្ខផង 🙏😥😢

ករណីបាត់កូនរបស់លោកគ្រូនាយកវិទ្យាល័យទួលអំពិល ជា(កូនដែលបាត់ជាបុគ្គលិកពេទ្យ) បាត់តាំងពីថ្ងៃទី១៩មិថុនាមក នៅសង្កាត់ព្រៃស រាជធ...
21/06/2025

ករណីបាត់កូនរបស់លោកគ្រូនាយកវិទ្យាល័យទួលអំពិល ជា(កូនដែលបាត់ជាបុគ្គលិកពេទ្យ)
បាត់តាំងពីថ្ងៃទី១៩មិថុនាមក នៅសង្កាត់ព្រៃស រាជធានីភ្នំពេញ។ ឥឡូវគេបានប្រទះឃើញម៉ូតូចតចោលនៅជិតនៅរណ្ដៅដីធំមួយកន្លែង។ បើប្អូនប្រុសនៅរស់រានមានជីវិត សូមឆាប់ត្រឡប់មកផ្ទះវិញ ឪពុកម្តាយប្អូនកំពុងតែយំសោកពិបាកចិត្តខ្លាំងណាស់😢😢💔💔
ប្រភព ECTV News , TVFB

Address

Phnom Tbeng Meanchey

Alerts

Be the first to know and let us send you an email when Share 24H posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category