សេង ម៉ូលីនី អ្នកសារព័ត៌មាន

សេង ម៉ូលីនី អ្នកសារព័ត៌មាន Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សេង ម៉ូលីនី អ្នកសារព័ត៌មាន, Media/News Company, Phnom Tbeng Meanchey.

01/07/2025

ដាវ លីឌុច និង ព្រុំ សំណាង ចូលជួបសម្ដេចនាយករដ្ឋមន្រ្តីមុនការប្រកួតរបស់ខ្លួនចាប់ផ្ដើម , លម្អិតពីការប្រួតរបស់ស្ដេចប្រដាល់ភូមា និងកម្ពុជា។
https://youtu.be/TOuAmyJh3Xc
នាំមកជូនដោយ៖
-ប្រេងរឺតសរសៃ

14/06/2025

អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ជូនបងប្អូនពលករត្រលប់ទៅស្រុកកំណើតវិញ

14/06/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំ ដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃរាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ ។

សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សកាន់អំណាច យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់...
13/06/2025

សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សកាន់អំណាច
យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖

1. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។

2. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។

3. បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។

4. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបមុឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។

5. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន។

6. បណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។

បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ។

ខ្ញុំសូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ៕

Last night I issued a message, and this morning, I address the Royal Government again in my capacity as leader of the ruling party.

In the event that the Thai side refuses to reopen the border checkpoints which they have unilaterally closed, Cambodia must take the following measures:

1. Announce the suspension of imports of Thai goods into the Cambodian market, which means halting the use of Thai products and replacing them with domestic goods or products from countries other than Thailand.

2. Prepare to purchase goods—mostly agricultural products—that Cambodian citizens used to export to Thailand, by actively seeking markets for them both domestically and internationally.

3. Redirect patients who previously sought medical treatment in Thailand to domestic hospitals or medical institutions in other countries.

4. Prepare to receive and manage employment opportunities for workers who will return from Thailand. Cambodia is currently facing a shortage of labor across tens of thousands of positions in the industrial, agricultural, and construction sectors. Cambodian workers may choose to return voluntarily before being deported by Thailand, where they are currently experiencing severe discrimination and contempt in certain areas.

5. All armed forces must remain on full alert 24 hours a day, ready to respond and defend in the event of aggression.

6. The provinces near the border must be prepared to evacuate residents to safer areas and ensure the supply of food, medicine, and other essential materials.

If Thailand does not resolve the reopening of border checkpoints and return to normalcy, we will have no choice but to implement all these measures.

I appeal to my fellow citizens not to commit extremist acts such as protesting against the Thai embassy, Thai companies, or Thai nationals in Cambodia, and not to harbor racial hatred toward Thai people, most of whom are decent individuals. Only extremist groups and some military factions are behind these issues with Cambodia, because as usual, the Thai government is unable to control its military the way our country can.

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ប្រកាសបញ្ឈប់ការនាំចូល និងចាក់បញ្ចាំងភាពយន្តថៃ នៅគ្រប់រោងភាពយន្ត ក្នុងប្រទេសកម្ពុជា...
13/06/2025

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ប្រកាសបញ្ឈប់ការនាំចូល និងចាក់បញ្ចាំងភាពយន្តថៃ នៅគ្រប់រោងភាពយន្ត ក្នុងប្រទេសកម្ពុជា

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងថ្មី ដោយប្រកាសពីការបញ្ឈប់ការនាំចូល និងចាក់បញ្ចាំងភាពយន្តថៃ នៅគ្រប់រោងភាពយន្ត ក្នុងប្រទេសកម្ពុជា ចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនានេះតទៅ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសដូច្នេះថា «សូមជម្រាបជូនដំណឹងដល់លោក លោកស្រីដែលជាម្ចាស់ក្រុមហ៊ុន ចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ មេត្តាជ្រាបថា ចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ សូមគ្រប់ក្រុមហ៊ុនចែកចាយភាពយន្ត និងរោងភាពយន្តទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាម ទីតាំងផ្សេងទៀតជាកំហិត»។

ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុនចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ ចូលរួមសហការអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។

អាជ្ញាធរជាតិព្រះវិហារលើកចម្លាក់តោ១ ចេញពីក្នុងរណ្តៅកំណាយស្រាវជ្រាវ នៅខាងត្បូងខ្លោងទ្វាគោបុរៈទី៤ ប្រាសាទព្រះវិហារនៅថ្ងៃទី២...
23/05/2025

អាជ្ញាធរជាតិព្រះវិហារលើកចម្លាក់តោ១ ចេញពីក្នុងរណ្តៅកំណាយស្រាវជ្រាវ នៅខាងត្បូងខ្លោងទ្វាគោបុរៈទី៤ ប្រាសាទព្រះវិហារ

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ ជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទព្រះវិហារ បានលើកចម្លាក់តោរកឃើញក្នុងរណ្តៅកំណាយស្រាវជ្រាវរចនាសម្ព័ន្ធគ្រឹះគោបុរៈទី៤ ដែលអនុវត្តដោយនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ កាលពីខែមីនា ឆ្នាំ២០២៥។ ចម្លាក់តោដែលបានរកឃើញនេះបានរលំកប់ក្នុងដីជម្រៅប្រមាណ១ម៉ែត្រអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ចម្លាក់តោដែលលើកចេញពីរណ្តៅកំណាយនឹងត្រូវសម្អាត អភិរក្ស និងជួសជុលកន្លែងបាក់ ព្រមទាំងសិក្សាស្រាវជ្រាវបន្ថែមទៀត។ ក្រោយការសម្អាត និងជួសជុលរួច ចម្លាក់តោនេះនឹងដាក់នៅទីតាំងដើមត្រង់ខឿនជណ្តើរខាងត្បូងគោបុរៈទី៤ ប្រាសាទព្រះវិហារ។

ដំណើរជិះកង់ផ្សងព្រេង ដើម្បីរៃអង្គាសមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ របស់លោក ទីវ តារារិទ្ធ រយៈ...
16/05/2025

ដំណើរជិះកង់ផ្សងព្រេង ដើម្បីរៃអង្គាសមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ របស់លោក ទីវ តារារិទ្ធ រយៈពេល ២៩៥ថ្ងៃ បានឆ្លងកាត់ ១២ប្រទេសក្នុងទ្វីបអាស៊ី លើចម្ងាយផ្លូវ ២ម៉ឺនគីឡូម៉ែត្រ និងកៀគរបានថវិកា ១១ម៉ឺនដុល្លារ ។ លោកនឹងបន្ដបេសកកម្មមនុស្សធម៌នេះ ទៅកាន់ ២ទ្វីបទៀត រួមមានទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិក ដោយត្រូវចំណាយពេលប្រមាណ ១ឆ្នាំទៀត សរុបត្រូវជិះកង់ឆ្លងកាត់ ៥៧ប្រទេស ដើម្បីឆ្ពោះទៅសម្រេចគោលដៅរៃអង្គាសថវិកា ២៥ម៉ឺនដុល្លារ សម្រាប់ជួយដល់កុមារកម្ពុជា។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក្នុងសន្នីសីទសារព័ត៌មាន ស្ដីពីដំណើរជិះកង់ផ្សងព្រេងដើម្បីកុមារកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នេះ ហើយក៏មានចូលរួមផ្ទាល់ពីលោក ទីវ តារារិទ្ធ ដែលកំពុងមានវត្តមាននៅកម្ពុជា ដើម្បីបំពេញឯកសារស្នើសុំ Visa ដើម្បីបន្ដបេសកកម្មរបស់ខ្លួន ទៅកាន់ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិកបន្ដទៀត៕

Celebrating my 10th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
18/11/2024

Celebrating my 10th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

រោងពិធីបុណ្យស-ពអាកាសយានិកទាំង ០២រូប គឺលោក ស៊ុន ផល្លា  និងលោក ខេង ឆៃយុទ្ធ ត្រូវបានគណៈកម្មការរៀបចំពិធីបុណ្យស-ព បានរៀបចំរួច...
30/07/2024

រោងពិធីបុណ្យស-ពអាកាសយានិកទាំង ០២រូប គឺលោក ស៊ុន ផល្លា និងលោក ខេង ឆៃយុទ្ធ ត្រូវបានគណៈកម្មការរៀបចំពិធីបុណ្យស-ព បានរៀបចំរួចហើយ នាបរិវេណមូលដ្ឋានកងទ័ពជើងអាកាសពោធិចិនតុង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៤នេះ។

30/07/2024

ស្ដាប់ហើយស្រណោះណាស់😭

30/07/2024

កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ។

ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេដ្ឋារចនាសម្ព័នតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនគឺជាការចាំបាច់។

ថ្ងៃនេះឆ្លៀតពេលអត់មានកម្មវិធីផ្លូវការ ធ្វើដំណើរទៅមើលសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែងអំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួនក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី។

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណេត ខ្ញុំសូមអរគុណនិងកោតសរសើរចំពោះលោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់...
21/07/2024

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណេត ខ្ញុំសូមអរគុណនិងកោតសរសើរចំពោះលោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការដាក់ចេញនូវគោលការណ៍ពាក់ព័ន្ធនឹងការសម្រួលលក្ខ័ណ្ឌសម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប។

បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នកលក់ដូរប្រាប់ខ្ញុំផ្ទាល់ ពេលដែលខ្ញុំចុះទៅ Pub Street កាលពីយប់ថ្ងៃទី ១៧ កក្កដា ២០២៤ កន្លងទៅនេះ។

ខ្ញុំសង្ឃឹមថាចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលប់បំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ដែលទស្សនាខេត្តសៀមរាបផងដែរ។

ខ្ញុំសូមឱ្យសាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប បណ្ដាធនាគារឯកជនទាំងអស់នៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដាអាជីវកម្មឯកជន និងបងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជាឱ្យបានស្រុះគ្នា ដើម្បីកុំឲ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត។

#ហ៊ុនម៉ាណែត
#កម្ពុជា

Address

Phnom Tbeng Meanchey

Website

Alerts

Be the first to know and let us send you an email when សេង ម៉ូលីនី អ្នកសារព័ត៌មាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share