Existentia Φ

Existentia Φ Telegram: Philo-Docs: Share & Discuss

Link Telegram: https://t.me/+VYXHdb0gMnE5ZTA1

🌟 The Fifth and Sixth Talk Series 🌟We are excited to invite guest speakers for our Fifth and Sixth Talk Series, a monthl...
09/07/2025

🌟 The Fifth and Sixth Talk Series 🌟

We are excited to invite guest speakers for our Fifth and Sixth Talk Series, a monthly platform dedicated to share knowledges in the fields of Philosophy, Social Sciences, and Natural Sciences.

Are you passionate about sharing your ideas and inspiring meaningful discussions?

📢 We are Now Calling for Speakers!
If you're interested in being part of our vibrant intellectual exchange, please send us your:

• Proposed Talk Title
• Brief Abstract
• Short Bio

📩 Submit your proposal to: ([email protected] / Telgram: 016514879 )

🗓 The Fifth Talk Series will Held on July 30th, 2025.
🗓 The Sixth Talk Series will Held on August 30th, 2025.

🎓 A Certificate of Appreciation will be awarded to invited speakers.

Let your voice be heard.
Let your thoughts inspire.
Join our academic dialogues!

កម្មវិធីស៊េរីនៃការជជែកក្រោមប្រធានបទស្តីពី «គោលនយោបាយការបរទេសរបស់កម្ពុជា៖ ការវិភាគដោយផ្អែកលើយុទ្ធសាស្រ្តវប្បធម៌» ដែលប្រព្...
29/06/2025

កម្មវិធីស៊េរីនៃការជជែកក្រោមប្រធានបទស្តីពី «គោលនយោបាយការបរទេសរបស់កម្ពុជា៖ ការវិភាគដោយផ្អែកលើយុទ្ធសាស្រ្តវប្បធម៌» ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធ Microsoft teams ត្រូវបានបញ្ចប់ដោយរលូន។

ក្នុងឱកាសនេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក តន សែន ដែលបានទទួលយកការអញ្ជើញ និងចំណាយពេលវេលាដ៏មានតម្លៃ ព្រមទាំងកម្លាំងកាយ-ចិត្តចូលរួមជាវាគ្មិនបកស្រាយយ៉ាងក្បោះក្បាយ ព្រមទាំងបង្កើតបានជាបរិយាកាសអន្តរកម្មរវាងវាគ្មិន និងអ្នកចូលរួម ក៏ដូចជារវាងអ្នកចូលរួម និងអ្នកចូលរួមជាដើម។

ក្នុងនោះផងដែរ សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកចូលរួមទាំងអស់ដែលបានចំណាយពេលចូលរួមក៏ដូចជាបានសហការ ផ្លាស់ប្ដូរមតិយោបល់យ៉ាងសកម្មទៅលើក្របខណ្ឌគំនិតពុទ្ធសាសនាចំពោះការដោះស្រាយបញ្ហានានាដែលកម្ពុជាបានប្រើប្រាស់ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ព្រមទាំងលើកយកចម្ងល់នានាមកសាកសួរ ញ៉ាំងឱ្យកម្មវិធីរបស់យើងប្រព្រឹត្តទៅកាន់តែមានភាពល្អប្រសើ។

ក្រុមការងាររៀបចំនឹងរៀបចំកម្មវិធីជាបន្តបន្ទាប់ទៀតនៅខែក្រោយ។ ក្នុងនោះផងដែរ ក្រុមការងាររីករាយនឹងទទួលការរិះគន់ដើម្បីស្ថាបនា និងមតិយោបល់ សំណូមនានារបស់សាធារណជនទាំងអស់។ ចំពោះកំហុសដែលកើតមានឡើងដោយអចេតនានានាសូមសាធារណជនមេត្តាខន្តីអភ័យទោស។

២៩ មិថុនា ២០២៥ | រាជធានីភ្នំពេញ

📣 សេចក្ដីជូនដំណឹងសូមជម្រាបសាធារណជនឱ្យបានជ្រាបថា គេហទំព័រ "Existentia Φ" នឹងរៀបចំឱ្យមានស៊េរីនៃការជជែកលើកទី៤ ស្ដីអំពី «គោល...
20/06/2025

📣 សេចក្ដីជូនដំណឹង

សូមជម្រាបសាធារណជនឱ្យបានជ្រាបថា គេហទំព័រ "Existentia Φ" នឹងរៀបចំឱ្យមានស៊េរីនៃការជជែកលើកទី៤ ស្ដីអំពី «គោលនយោបាយការបរទេសរបស់កម្ពុជា៖ ការវិភាគដោយផ្អែកលើយុទ្ធសាស្រ្តវប្បធម៌» ដោយវាគ្មិនកិត្តិយសរបស់យើង គឺលោក តន សែន។

➡️ សូមចូលរួមទៅក្នុង Group Telegram ដើម្បីទទួលបានតំណភ្ជាប់សម្រាប់ការចូលរួម៖ Group Telegram៖ https://t.me/+bv0_1V9p0p8wZjE1

📝 សម្រាប់ការចុះឈ្មោះចូលរួម សូមចុច https://docs.google.com/forms/d/e/1FAIpQLSffttprqTBxpwpVYIKiGSahEEHz-TRwULrvSvZ0V4P06xQo0g/viewform?usp=header

🗓 កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ២៩ មិថុនា ២០២៥
⏰ វេលាម៉ោង៖ ៧:០០-៨:៣០នាទីយប់

🚪 លើកកម្ពស់ឱ្យមានការចូលរួមដោយសេរី!

សម្រាប់​ទស្សនវិទូនយោបាយសញ្ជាតិអង់គ្លេស​ លោក​ David Miller ទៅលេីធាតុផ្សំរបស់ប្រជាជាតិមួយ​[...]។
15/06/2025

សម្រាប់​ទស្សនវិទូនយោបាយសញ្ជាតិអង់គ្លេស​ លោក​ David Miller ទៅលេីធាតុផ្សំរបស់ប្រជាជាតិមួយ​[...]។

Whether change is an illusion or permanence oppositely is an illusion. The most ancient controversial statements towards...
13/06/2025

Whether change is an illusion or permanence oppositely is an illusion. The most ancient controversial statements towards the state of "change" and "permanence" we should know.

©️គេហទំព័រ Existentia Φ សូមជូនអត្ថបទទីបី ចុះផ្សាយដោយព្រឹតិ្តបត្រសិក្សានគរ វ៉ុល១, លេខ៣, ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥   ប្រធ...
04/06/2025

©️គេហទំព័រ Existentia Φ សូមជូនអត្ថបទទីបី ចុះផ្សាយដោយព្រឹតិ្តបត្រសិក្សានគរ វ៉ុល១, លេខ៣, ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥

ប្រធានបទ⤵️

"Agile Governance for a Greener Cambodia: Insights from Japanese Experiences" ​

​ The world has revolutionized itself into the age of industrial world, where science and technology had played a central role since the earlier 1800s to modernize each national development. Faced with the Fourth Industrial Revolution, Cambodia similarly aims to achieve middle-income status by 2030 and high-income status by 2050 (RGC 2023, 3). To achieve the goal, multiple policies, strategies and plans have been published to survive and grow under the regional and global free market system. However, the Cambodian government has not yet comprehensively adopted a policy framework for a shifting paradigm into green technology. In light of this, this article argues that the Cambodian government should learn from the Japanese experiences to foster agile governance as a means to advance its green technology goals.

​ This short article will tell what the Cambodian government can learn from the Japanese approaches to fostering agile governance as a pathway to achieve green technology goals.

🔷 Get full account of the article from:​ Chanel Telegram: https://t.me/Siksha_Nagar

↪️ Read the full article https://medium.com/.nagar.journal/agile-governance-for-a-greener-cambodia-insights-from-japanese-experiences-4ee32600ca72

©️គេហទំព័រ Existentia Φ សូមជូនអត្ថបទទីពីរ ចុះផ្សាយដោយព្រឹតិ្តបត្រសិក្សានគរ វ៉ុល១, លេខ២, ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥   ប្រធ...
25/05/2025

©️គេហទំព័រ Existentia Φ សូមជូនអត្ថបទទីពីរ ចុះផ្សាយដោយព្រឹតិ្តបត្រសិក្សានគរ វ៉ុល១, លេខ២, ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥

ប្រធានបទ⤵️

"វិបត្តិនៃអត្ថន័យសារនិរាស?៖ ពិចារណាឡើងវិញចំពោះការអភិវឌ្ឍបញ្ញាសិប្បនិម្មិតនៅកម្ពុជា"
➡️ មូលន័យសង្ខេប
🔍* * ចាប់តាំងពីឆ្នាំ២០២២ មក ការជជែកអំពីបញ្ញាសិប្បនិម្មិតនៅកម្ពុជា ផ្ដោតយ៉ាងខ្លាំងលើការលើកកម្ពស់ ហានិភ័យ ឱកាស ក៏ដូចការដាក់បញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងវិស័យអាទិភាពនានាក្នុងគោលដៅជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែមានវឌ្ឍនភាព។ ប៉ុន្តែ ការធ្វើឡើងទាំងអស់នោះ មិនបានពិនិត្យទៅលើអត្ថន័យសារនិរាសក្នុងដំណើរអភិវឌ្ឍបញ្ញាសិប្បនិម្មិតនោះទេ។ ហេតុនេះហើយ អត្ថបទនេះបានប្រើប្រាស់ក្របខណ្ឌទ្រឹស្ដីម៉ាក្សនិយមដើម្បីពិចារណាឡើងវិញពីការអភិវឌ្ឍបញ្ញាសិប្បនិម្មិតរបស់កម្ពុជា។ អត្ថបទនេះបង្ហាញថា ក្របខណ្ឌទ្រឹស្ដីម៉ាក្សនិយមកម្រមិនទទួលស្គាល់ពីអត្ថន័យសារនិរាសចំពោះការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងចរន្តមូលធននិយមនេះខ្លាំងណាស់។ ជាមួយគ្នានេះ ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតនៅកម្ពុជា គឺដើម្បីអនុញ្ញាតឱ្យកម្ពុជាធ្វើដំណើរទាន់បដិវត្តន៍ឧស្សាហកម្ម និងបច្ចេកវិទ្យា ហើយអត្ថន័យសារនិរាសពិបាកនឹងមិនមានអត្ថិភាព ជាពិសេសប្រសិនបើកម្ពុជាអនុញ្ញាតឱ្យមានអត្ថិភាពឯកាធិបតេយ្យ និងបច្ចេកាធិបតេយ្យនៃតួអង្គដែលមានអភ័យឯកសិទ្ធិធ្វើការចាត់ចែង និងត្រួតត្រាផ្ដាច់មុខ។ កម្ពុជាលើសពីការជំរុញឱ្យមានការដាក់បញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងវិស័យអាទិភាពនានា គួរបណ្ដុះមនុស្សឱ្យសម្លឹងឃើញពីគុណតម្លៃនៃប្រណីតភាព ក្ដីស្រលាញ់ ប្រតិដ្ឋភាព សុខដុមភាព ក៏ដូចជាសមត្ថភាពក្នុងភាពរីករាយចំពោះភាពល្អជារួម ទើបធ្វើឱ្យកម្ពុជាមិនមែនត្រឹមតែអាចសម្របខ្លួនបានជាមួយនិន្នាការនេះប៉ុណ្ណោះទេ ប៉ុន្តែជាការអះអាងឡើងសាជាថ្មីចំពោះការប្ដេជ្ញាចិត្តដើម្បីក្ដោបក្ដាប់តម្លៃ និងកិត្តិយសនៃដួងព្រលឹងជាមនុស្សខ្មែរខ្លួនឯង។

🔷 អាចរកអានពេញបាននៅក្នុង​ Chanel Telegram: https://t.me/Siksha_Nagar

សូមជូនស្លាយស្ដីពីប្រធានបទ «គោលបំណងនៃការអប់រំ»​។ សង្ឃឹមថាខ្លឹមសារនៃស្លាយពីវាគ្មិនកិត្តិយសរបស់យើងនឹងក្លាយជាផ្នែកមួយនៃប្រទី...
26/04/2025

សូមជូនស្លាយស្ដីពីប្រធានបទ «គោលបំណងនៃការអប់រំ»​។ សង្ឃឹមថាខ្លឹមសារនៃស្លាយពីវាគ្មិនកិត្តិយសរបស់យើងនឹងក្លាយជាផ្នែកមួយនៃប្រទីបពុទ្ធិសម្រាប់អ្នកទាំងអស់គ្នា។

កម្មវិធីស៊េរីនៃការជជែកក្រោមប្រធានបទស្តីពី «គោលបណងនៃការអប់រំ» ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធ Zoom meeting ត្រូវបានបញ្ចប់ដោ...
25/04/2025

កម្មវិធីស៊េរីនៃការជជែកក្រោមប្រធានបទស្តីពី «គោលបណងនៃការអប់រំ» ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធ Zoom meeting ត្រូវបានបញ្ចប់ដោយរលូន។

ក្នុងឱកាសនេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក​ សែម​ ស៊ីណែត ដែលបានទទួលយកការអញ្ជេីញ​ និងចំណាយពេលវេលាដ៏មានតម្លៃ ព្រមទាំងកម្លាំងកាយ-ចិត្តចូលរួមជាវាគ្មិនបកស្រាយយ៉ាងក្បោះក្បាយ​ ព្រមទាំងបង្កេីតបានជាបរិយាកាសអន្តរកម្មរវាងវាគ្មិន​ និងអ្នកចូលរួម​ ក៏ដូចជារវាងអ្នកចូលរួម​ និងអ្នកចូលរួមជាដេីម។

ក្នុងនោះផងដែរ សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកចូលរួមទាំងអស់ដែលបានចំណាយពេលចូលរួមក៏ដូចជាបានសហការ​ ផ្លាស់ប្ដូរមតិយោបល់​ លើកយកចម្ងល់នានាមកសាកសួរ ញ៉ាំងឱ្យកម្មវិធីរបស់យើងប្រព្រឹត្តទៅកាន់តែមានភាពល្អប្រសេី។

ក្រុមការងាររៀបចំនឹងរៀបចំកម្មវិធីជាបន្តបន្ទាប់ទៀតនៅខែក្រោយ។ ក្នុងនោះផងដែរ​ ក្រុមការងាររីករាយនឹងទទួលការរិះគន់ដើម្បីស្ថាបនា និងមតិយោបល់ សំណូមនានារបស់សាធារណជនទាំងអស់។ ចំពោះកំហុសដែលកើតមានឡើងដោយអចេតនានានាសូមសាធារណជនមេត្តាខន្តីអភ័យទោស។

២៥ មេសា ២០២៥ | រាជធានីភ្នំពេញ

សេចក្ដីជូនដំណឹងសូមជម្រាបសាធារណជនឱ្យបានជ្រាបថា គេហទំព័រ "Existentia Φ" នឹងរៀបចំឱ្យមានស៊េរីនៃការជជែកលើកទី៣ ស្ដីអំពី​ «គោលប...
19/04/2025

សេចក្ដីជូនដំណឹង

សូមជម្រាបសាធារណជនឱ្យបានជ្រាបថា គេហទំព័រ "Existentia Φ" នឹងរៀបចំឱ្យមានស៊េរីនៃការជជែកលើកទី៣ ស្ដីអំពី​ «គោលបំណងនៃការអប់រំ» ដោយវាគ្មិនកិត្តិយសរបស់យើង ​គឺលោក សែម ស៊ីណែត។

សូមចូលរួមទៅក្នុង Group Telegram ដើម្បីទទួលបានតំណភ្ជាប់ចុះឈ្មោះចូលរួម និងតំណភ្ជាប់សម្រាប់ការចូលរួម៖
Group Telegram​: https://t.me/+XBWPn3Ga8zlmMDY9
🗓 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ២៥​ មេសា ២០២៥
⏰​ វេលាម៉ោង៖ ៧:០០ - ៨:០០នាទីយប់

លើកកម្ពស់ឱ្យមានការចូលរួមដោយសេរី!

រាជធានីភ្នំពេញ៖ កម្មវិធីស៊េរីនៃការជជែកក្រោមប្រធានបទស្តីពី «របៀបសរសេរអត្ថបទទស្សនវិជ្ជាបោះពុម្ពក្នុងទស្សនាវដ្តីស្រាវជ្រាវ»...
24/03/2025

រាជធានីភ្នំពេញ៖ កម្មវិធីស៊េរីនៃការជជែកក្រោមប្រធានបទស្តីពី «របៀបសរសេរអត្ថបទទស្សនវិជ្ជាបោះពុម្ពក្នុងទស្សនាវដ្តីស្រាវជ្រាវ» ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូបានឈានមកដល់ទីបញ្ចប់ដោយភាពរលូនក្រោមការរៀបចំរបស់ក្រុមការងាររៀបចំ និងការចូលរួមអំពីអ្នកចូលរួមទាំងអស់ ជាពិសេសវាគ្មិនរបស់យើង។

ក្នុងឱកាសនេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកសាស្ត្រាចារ្យបណ្ឌិត ប្រាក់ សម្ផស្ស សាស្ត្រាចារ្យទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងកម្លាំងកាយ-ចិត្តចូលរួមជាវាគ្មិនបកស្រាយយ៉ាងក្បោះក្បាយអំពីវិធីសាស្ត្រ ក៏ដូចជាបែបបទនានាសម្រាប់ការសរសេរអត្ថបទទស្សនវិជ្ជា។

ក្នុងនោះផងដែរ សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកចូលរួមទាំងអស់ដែលបានចូលរួម ក៏ដូចជាលើកយកចម្ងល់នានាមកសាកសួរ ញ៉ាំងឱ្យកម្មវិធីរបស់យើងឱ្យប្រព្រឹត្តទៅដោយបាន។

ក្រុមការងាររៀបចំនឹងរៀបចំកម្មវិធីជាបន្តបន្ទាប់ទៀតនៅខែក្រោយ។ ក្នុងនោះផងដែរក្រុមការងាររីករាយនឹងទទួលការរិះគន់ដើម្បីស្ថាបនា និងមតិយោបល់ សំណូមនានារបស់សាធារណជនទាំងអស់។ ចំពោះកំហុសដែលកើតមានឡើងដោយអចេតនានានាសូមសាធារណជនមេត្តាខន្តីអភ័យទោស។

២៤ មីនា ២០២៥ | រាជធានីភ្នំពេញ

សេចក្ដីជូនដំណឹងសូមជម្រាបសាធារណជនឱ្យបានជ្រាបថា គេហទំព័រ "Existentia Φ" នឹងរៀបចំឱ្យមានស៊េរីនៃការជជែកស្ដីអំពី​ «របៀបសរសេរអត...
20/03/2025

សេចក្ដីជូនដំណឹង
សូមជម្រាបសាធារណជនឱ្យបានជ្រាបថា គេហទំព័រ "Existentia Φ" នឹងរៀបចំឱ្យមានស៊េរីនៃការជជែកស្ដីអំពី​ «របៀបសរសេរអត្ថបទទស្សនវិជ្ជាបោះពុម្ពក្នុងទស្សនាវដ្ដីស្រាវជ្រាវ» ដោយវាគ្មិនកិត្តិយសរបស់យើង​ គឺលោកបណ្ឌិត​ ប្រាក់​ សម្ផស្ស។
កិច្ចសន្ទនានេះ នឹងប្រព្រឹត្តទៅតាមរយៈ Microsoft Teams ដែលការចុះឈ្មោះមាននៅក្នុងក្រុមតេលេក្រាមខាងក្រោម។

តំណភ្ជាប់ សូមចូលរួមក្នុង Group Telegram​:
Link Telegram: https://t.me/+QQGVVwgFU3czZDVl

កំណត់សម្គាល់៖ សូមបិទសំឡេងពេលចូលរួមស្ដាប់។
ចូលរួមដោយសេរី!

Address

Phnom Tbeng Meanchey

Alerts

Be the first to know and let us send you an email when Existentia Φ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Existentia Φ:

Share