រដ្ឋបាលស្រុកកញ្ជ្រៀច Kanhchriech district Administration Cambodia

រដ្ឋបាលស្រុកកញ្ជ្រៀច Kanhchriech district Administration Cambodia មន្ដ្រីរាជការរដ្ឋបាលស្រុកកញ្ជ្រៀច kanhchriech District

នៅរសៀលទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងនាមរដ្ឋបាលស្រុកកញ្ជ្រៀច សូមថ្លែងអំណរគុណជូនចំពោះ លោកស្រី សឿង សុលីដែត និងគូរដណ្ដឹង ល...
26/07/2025

នៅរសៀលទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងនាមរដ្ឋបាលស្រុកកញ្ជ្រៀច សូមថ្លែងអំណរគុណជូនចំពោះ លោកស្រី សឿង សុលីដែត និងគូរដណ្ដឹង លោក ទិត្យ ស័ក្កដា ដែលបានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល និង ទឹកសុទ្ធ៥០យួរ ដើម្បីចូលរួមចំណែកក្នុងការគាំទ្រដល់​កងទ័ព​ឈរជេីងការពារ​នៅតាមបន្ទាត់ព្រំដែន​ កម្ពុជា-ថៃ។

សូមជូនពរ លោក លោកស្រី ជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

នៅរសៀលទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងនាមរដ្ឋបាលស្រុកកញ្ជ្រៀច សូមថ្លែងអំណរគុណជូនចំពោះ លោក ស៊ាត លក្ខណា ពលករនៅប្រទេសកូរ៉េ ...
26/07/2025

នៅរសៀលទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងនាមរដ្ឋបាលស្រុកកញ្ជ្រៀច សូមថ្លែងអំណរគុណជូនចំពោះ លោក ស៊ាត លក្ខណា ពលករនៅប្រទេសកូរ៉េ ដែលបានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល ដើម្បីចូលរួមចំណែកក្នុងការគាំទ្រដល់​កងទ័ព​ឈរជេីងការពារ​នៅតាមបន្ទាត់ព្រំដែន​ កម្ពុជា-ថៃ។

សូមជូនពរ លោក លោកស្រី ជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ញត្តិគាំទ្រ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្...
26/07/2025

ញត្តិគាំទ្រ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការដោះស្រាយបញ្ហាព្រំដែនការឈ្លានពានរបស់ប្រទេសថៃ មកលើដែនដីកម្ពុជា។

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងនាមរដ្ឋបាលស្រុកកញ្ជ្រៀច សូមថ្លែងអំណរគុណជូនចំពោះ លោក ផេង ផល្លីម និងភរិយា ព្រមទ...
26/07/2025

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងនាមរដ្ឋបាលស្រុកកញ្ជ្រៀច សូមថ្លែងអំណរគុណជូនចំពោះ លោក ផេង ផល្លីម និងភរិយា ព្រមទាំងបុត្រ ដែលបានឧបត្ថម្ភសម្ភារៈ ដើម្បីចូលរួមចំណែកក្នុងការគាំទ្រដល់​កងទ័ព​ឈរជេីងការពារ​នៅតាមបន្ទាត់ព្រំដែន​ កម្ពុជា-ថៃ។

សូមជូនពរ លោក លោកស្រី ជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

🇰🇭 Khmer (ភាសាខ្មែរ)នៅថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2025 ប្រទេសថៃបានបាញ់កាំភ្លេីងចំនួន 6គ្រាប់ ដំបូងចូលក្នុងដែនកម្ពុជា មុន។ ដ...
25/07/2025

🇰🇭 Khmer (ភាសាខ្មែរ)
នៅថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2025
ប្រទេសថៃបានបាញ់កាំភ្លេីងចំនួន 6គ្រាប់ ដំបូងចូលក្នុងដែនកម្ពុជា មុន។ ដូច្នេះ ប្រទេសកម្ពុជាមានសិទ្ធិដោយស្របច្បាប់ក្នុងការការពារខ្លួនឯង និងការពារអធិបតេយ្យភាព និងអធិបតេយ្យនៃទឹកដីជាតិរបស់ខ្លួន។

🇺🇸 United States (English)
On 24 July 2025,
Thailand launched six missiles into Cambodian territory first. As a result, Cambodia has the legitimate right to defend itself and protect its national sovereignty and territorial integrity.

🇨🇳 Chinese (中文)
2025年7月24日,
泰国率先向柬埔寨领土发射了六枚导弹。因此,柬埔寨有合法权利进行自卫,并捍卫其国家主权和领土完整。

🇷🇺 Russian (Русский)
24 июля 2025
года Таиланд первым запустил шесть ракет по территории Камбоджи. В связи с этим Камбоджа имеет законное право на самооборону и защиту своего государственного суверенитета и территориальной целостности.

🇫🇷 French (Français)
Le 24 juillet 2025,
la Thaïlande a lancé en premier six missiles sur le territoire cambodgien. En conséquence, le Cambodge a le droit légitime de se défendre et de protéger sa souveraineté nationale ainsi que l’intégrité de son territories.

🇯🇵 Japanese (日本語)
2025年7月24日、
タイは最初にカンボジアの領土に向けてミサイル6発を発射しました。その結果、カンボジアには自国の主権と領土の一体性を守るために正当な自衛権があります。

🇰🇷 Korean (한국어)
2025년 7월 24일,
태국이 먼저 캄보디아 영토에 미사일 6기를 발사했습니다. 이에 따라 캄보디아는 자국의 주권과 영토 보전을 수호하기 위해 정당하게 자위권을 행사할 권리가 있습니다.

#ប្រទេសថៃបាញ់កម្ពុជាមុន
#កម្ពុជាប្រើសិទ្ធការពារខ្លួន

#ថៃជាអ្នកផ្តើមសង្គ្រាម

#ไทยเป็นผู้เริ่มสงคราม

អបអរសាទរ ពិធីសម្ពោធអគារសិក្សា ៤ខ្នង ស្មើនឹង ២០បន្ទប់ និងបន្ទប់ទឹក ២០បន្ទប់ នៃវិទ្យាល័យស្វាយរមៀត ក្នុងឃុំក្តឿងរាយ ស្រុកកញ...
24/07/2025

អបអរសាទរ ពិធីសម្ពោធអគារសិក្សា ៤ខ្នង ស្មើនឹង ២០បន្ទប់ និងបន្ទប់ទឹក ២០បន្ទប់ នៃវិទ្យាល័យស្វាយរមៀត ក្នុងឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ស្រុកកញ្ជ្រៀច៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ពោធអគារសិក្សា ៤ខ្នង ស្មើនឹង ២០បន្ទប់ និងបន្ទប់ទឹក ២០បន្ទប់ នៃវិទ្យាល័យស្វាយរមៀត ដែលជាអំណោយ របស់អង្គការសម្រេចសុបិនកុមារកម្ពុជា ស្ថិតនៅភូមិសាឡូង ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច។

ពិធីនេះមានការ និមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ គណៈអភិបាលខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ អនុប្រធានទី១ អនុប្រធានទី២ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ កងកម្លាំង យាយជី តាជី លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណ ១២០០អង្គ/នាក់។

នៅសៀលថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥លោក សឿង សុជាតិ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំ ពិធីសម្ពោធអគាសិក្សា ន...
21/07/2025

នៅសៀលថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥
លោក សឿង សុជាតិ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំ ពិធីសម្ពោធអគាសិក្សា នៅវិទ្យាល័យស្វាយរមៀតនាពេលខាងមុខ។

ថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ មន្ត្រីរាជកា...
21/07/2025

ថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យា នៃរដ្ឋបាលស្រុកកញ្ជ្រៀច បានគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងធ្វើពលកម្ម។

ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោក សឿង សុជាតិ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ។ អ្នកចូលរួម៖ គណ...
18/07/2025

ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោក សឿង សុជាតិ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ។
អ្នកចូលរួម៖
គណៈអភិបាលស្រុក
នាយក-នាយករងរដ្ឋបាល
លោក-លោកស្រី ប្រធានការិយាល័យជុំវិញរដ្ឋបាលស្រុក
កងកម្លាំងទាំង៣
លោកមេឃុំ ស្មៀនឃុំ
និងលោកនាយកវិទ្យាល័យទាំង២
សរុបអ្នកចូលមានចំនួន៤៥នាក់

ថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥លោក ប៊ិន សម្បត្តិ អភិបាលរងស្រុក តំណាងលោក សឿង សុជាតិ អភិបាលស្រុកបានអញ្ជើញចូលកាត់វិញ្ញាសារ...
14/07/2025

ថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥
លោក ប៊ិន សម្បត្តិ អភិបាលរងស្រុក តំណាងលោក សឿង សុជាតិ អភិបាលស្រុកបានអញ្ជើញចូលកាត់វិញ្ញាសារប្រឡងមធ្យមសិក្សា បឋមភូមិ នៅវិទ្យាល័យព្រះបាទនរោត្តម

អមអរសាទរ ‘’បូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្ដិភាព’’ ———————-ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្...
13/07/2025

អមអរសាទរ ‘’បូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្ដិភាព’’
———————-

ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលស្រុក រដ្ឋបាលឃុំ វត្ដអារាមក្នុងស្រុកកញ្ជ្រៀច បានរៀបចំពិធីអបអរសាទរ ទិវាជាប្រវត្ដិសាស្ដ្រដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូបានសម្រេចជាឯកច្ឆ័ន្ធចុះ ‘’បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្ដិភាព’’ ក្នុងការចុះបញ្ជីបេតិភណ្ឌពិភពលោក។

ពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ ចំនួន ០២វត្ត នៅស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង……………………នៅព្រឹកថ្ងៃទី១២ ខែក...
12/07/2025

ពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ ចំនួន ០២វត្ត នៅស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង
……………………
នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្ដម ជីវ ផល្លី ឯកឧត្ដម សុខ សំបូរ និងលោកជំទាវ ជា ចិន្ដា ប្រធានក្រុមការងារស្ដ្រីចុះជួយស្រុកកញ្ជ្រៀច រួមជាមួយលោក សយ សុត ប្រធានក្រុមប្រឹក្សាស្រុក លោក សឿង សុជាតិ អភិបាលស្រុក បាននាំយកប្រគេនទៀនព្រះវស្សា និងទេយ្យទាន។ ដល់ព្រះសង្ឃ ចំនួន ០២វត្ដ គឺវត្ដ ចំបក់ ឃុំចុងអំពិល និងវត្ដខ្នាយកូវ ឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង។
និងបន្ដដំណើរសួរសុខទុក្ខស្ដ្រីមេម៉ាយទុរគតកំពុងមានជំងឺប្រចាំកាយសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកកញ្ជៀច។

ที่อยู่

Bangkok

เวลาทำการ

จันทร์ 07:00 - 17:00
อังคาร 07:00 - 17:00
พุธ 07:00 - 17:00
พฤหัสบดี 07:00 - 17:00
ศุกร์ 07:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ រដ្ឋបាលស្រុកកញ្ជ្រៀច Kanhchriech district Administration Cambodiaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท