សច្ចៈភាពសង្គម

សច្ចៈភាពសង្គម Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សច្ចៈភាពសង្គម, Digital creator, Phnom Tbeng Meanchey.

30/03/2024
25/03/2024
09/09/2023

THANK YOU 🙏🏽
អរគុណលោកគ្រូសុខុនដែលតស៊ូក្រាញននៀលដើម្បីប្រជាធិបតេយ្យនៅកម្ពុជា🙏🏽🇰🇭🥰❤️🌟
លោកគ្រូជាមនុស្សមានឆន្ទៈ មនសិការ និង គុណធម៌គួរជាទីគោរព រាប់អានក្រៃលែងណាស់🙏🏽🇰🇭❤️
សូមអោយលោកគ្រូមានសុខសុវត្ថិភាព និង សុខភាពល្អ🙏🏽❤️🇰🇭

23/07/2023

ចឹងមែនអត់?

08/07/2023

ស្មារតីលោកបណ្ឌិត កែម ឡី បានឆ្លុះបញ្ចាំងពីតថភាពសង្គមបច្ចុប្បន្ន…..

07/07/2023

១០ កក្កដា​ ប្រហារបណ្ឌិត
យុត្តិឧក្រិដ្ឋលោហិតលាបពណ៌
អស់ប្រាំពីរឆ្នាំ ចាំយុត្តិធម៌
រាស្ត្រខ្មែរញាប់ញ័រញញើតមាត្រា ។

ឃាតករអាយ៉ងប៉ុនប៉ងសម្លាប់
នីតិចំណាប់ច្បាប់មានស្តង់ដារ
ប្រល័យបណ្ឌិតអោយបង់សង្ខារ
ឱ្យឆ្ងាយខេមរា​ ឆ្ងាយមិនវិលវិញ​ ។

#កែមឡី
#ប៉ាកកា_អរូប

អញ​រស់​ស្រួល​ហើយ​…អញ​រស់​ស្រួល​ហើយ​  អញខ្វល់អី! កូន​អញ​ប្រុស​ស្រី​ អត់ភ័យទេរៀន​សាលា​ល្អ​ ត​សាសន៍​គេមកវិញធ្វើ​មេ​ មាន​មុខ...
03/06/2023

អញ​រស់​ស្រួល​ហើយ​…

អញ​រស់​ស្រួល​ហើយ​ អញខ្វល់អី!
កូន​អញ​ប្រុស​ស្រី​ អត់ភ័យទេ
រៀន​សាលា​ល្អ​ ត​សាសន៍​គេ
មកវិញធ្វើ​មេ​ មាន​មុខមាត់។

អញ​រស់​ស្រួល​ហើយ​ ទៅ​ព្រួយ​អី​ !
រឿង​ទឹករឿងដី​ ព្រៃ​ឈេី​រដ្ឋ​
មាន​អ្នក​ជំនាញ​ ទាញ​ចាប់​ឃាត់
គេ​អភិវឌ្ឍ​ រដ្ឋ​ទេតេី។

អញ​រស់​ស្រួល​ហើយ​ ទៅ​ខ្វល់​អី​ !
តាមឯង​កវី​ គ្មាន​អី​ប្រេី
ឆ្កួត​នឹង​អក្ស​រ​ ក្រ​ហៃអេី
បេីឯង​គ្រាន់​បេី​ ឯង​មាន​ហេីយ!

អញ​រស់​ស្រួល​ហើយ​ ទៅ​ព្រួយអី​ !
វីឡា​ឡាន​ថ្មី​ ស្រី​កៀកកើយ​
កូន​អញ​ទាំង​អស់​ មាន​កោះ​ត្រើយ​
អញ​អត់​ខ្វល់​ឡេីយ​ កូនចៅឯង!

០៣​ មិថុនា​ ២០២២​
ស៊ូ​ ខេមរិន្ទ​ កវីនិពន្ធ​ខ្មែរ​ឯករាជ្យ

21/05/2023

និយាយពីអ្នកចុះចូលបក្សកាន់អំណាច
បកស្រាយដោយ លោក Hor Sokhon - ហោ សុខុន

Address

Phnom Tbeng Meanchey

Telephone

+85598808899

Website

Alerts

Be the first to know and let us send you an email when សច្ចៈភាពសង្គម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សច្ចៈភាពសង្គម:

Share