Inews TV

Inews TV page Inews TV ធ្វើបច្ចុប្បន្នភាពដំណឹងថ្មីៗមានប្រភពច្បាស់លាស់ ចែករំលែកជូនប្រិយមិត្តរាល់ថ្ងៃ

11/10/2025

ផ្ងាជើងទាំងព្រឹក ថ្ងៃទី ១១ តុលា ២០២៥ នៅតាមផ្លូវព្រះមុនីវង្ស ទល់មុខស្ថានទូត វៀតណាម សង្កាត់បឹងត្របែក ខណ្ឌចំការមន

ជីវភាពលំបាកហើយមកជួបរឿងអកុសលទៀត ស្ត្រីក្រីក្រម្នាក់ជិះកង់ឌុបកូនស្រីតាមបណ្តោយផ្លូវជាតិលេខ២សុខៗ ស្រាប់តែរថយន្តបើ..កមកបុ..កប...
11/10/2025

ជីវភាពលំបាកហើយមកជួបរឿងអកុសលទៀត
ស្ត្រីក្រីក្រម្នាក់ជិះកង់ឌុបកូនស្រីតាមបណ្តោយផ្លូវជាតិលេខ២សុខៗ ស្រាប់តែរថយន្តបើ..កមកបុ..កបណ្តាលឲ្យបា..ត់បង់ជីវិ ...ត ។ ចុះកូនៗរបស់គាត់(ជនរងគ្រោះ) បាននរណាមើលថែរពីថ្ងៃនេះតទៅ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា
ម៉ោង ៩:១១ នាទី ព្រឹកថ្ងៃទី១១ ខែតុលា ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតនៅឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។


#សូមអ្នកប្រើប្រាស់ផ្លូវមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់
#ការធ្វេសប្រហែសរបស់អ្នកអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃនិងខ្លួនឯង

10/10/2025

កងទ័ពថៃ បានបង្ហាញពីឥរិយាបថ មិនថ្លៃថ្នូរ គ្មានសីលធម៌ និងគ្មានវិជ្ជាជីវៈជាកងកម្លាំង

ខាងក្រោមនេះរបាយការណ៍សង្ខេបនៃការរំខានរបស់ទាហាន មកលើពលរដ្ឋកម្ពុជា នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ។

ទី១.សំឡេងដែលពួកគេចាក់ជាមួយឧបករណ៍បំពងសំឡេងឭយ៉ាងខ្លាំងនោះ មានពីរសំឡេង គឺសំឡេងខ្មោចលងចាក់ចន្លោះពីម៉ោង ១០៖៤៤នាទីយប់ថ្ងៃទី១០ រហូតដល់ម៉ោង ១២៖៤នាទីរំលងអាធ្រាត្រថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែតុលា។

ទី២.សំឡេងយន្តហោះ ពួកគេចាក់ពីម៉ោង ៣៖២២នាទី ដល់ម៉ោង៣៖៥៣នាទីទៀបភ្លឺថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។

10/10/2025

បងប្អូនប្រិយមិត្តជាទីរាប់អាន សូមជួយដាក់ពិន្ទុទៅលើកម្មភាពក្នុងឃ្លីបវីដេអូនេះម្នាក់១ ក្នុងន័យអប់រំ ស្ថាបនា កែលំអ ដើម្បីសង្គមជាតិយើង ។
ហេតុការណ៍នេះបានកើតឡើងនៅម្តុំស្តុប់ត្រឡោកបែក នាល្ងាចថ្ងៃទី១០ខែតុលាឆ្នាំ២០២៥នេះ។ មិនទាន់ច្បាស់ថាកើតមានរឿងអ្វីទេ ។

ព័ត៌មានមួលបង្កាច់! Fake News របស់ថៃ គឺTheNation និង Khaosod  ====សារព័ត៌មានដ៏ធំៗ២របស់ថៃ គឺ TheNation និង Khaosod បានចេញផ...
10/10/2025

ព័ត៌មានមួលបង្កាច់! Fake News របស់ថៃ គឺTheNation និង Khaosod
====
សារព័ត៌មានដ៏ធំៗ២របស់ថៃ គឺ TheNation និង Khaosod បានចេញផ្សាយ ដោយប្រើខ្លឹមសារ ព័ត៌មានបែបញុះញង់ និងបំភ្លៃ ការឡៃការពិត ដោយបានយករូបភាពចាស់ៗមកចុះផ្សាយភ្ជាប់ជាមួយនឹងអត្ថបទសរសេរបែបលាបពណ៌មកលើកម្ពុជា ដោយផ្សាយថា មានការប្រមូលផ្ដុំអ្នកសារព័ត៌មាន អ្នកកាសែត និង ពលរដ្ឋ ផ្អើលឈូរឆរនៅភូមិព្រៃចាន់ និងភូមិជោគជ័យខណៈស្ថានភាពពិតជាក់ស្ដែងពលរដ្ឋកម្ពុជាកំពុងរស់នៅក្នុងស្ថានភាពស្ងប់ស្ងាត់ជាធម្មតាគ្មានការប្រមូលផ្ដុំប្រជាពលរដ្ឋ និងគ្មានការចល័តកម្លាំងនោះឡើយ។

យ៉ាងណាម៉ិញនៅថ្ងៃសុក្រ ទី១០ ខែតុលា នេះ ក្រុមសង្កេតការណ៍អន្តរកាល (IOT) កំពុងចុះអង្កេតពិនិត្យមើលទិដ្ឋភាពជាក់ស្ដែងនៅភូមិព្រៃចាន់។

អត្ថបទសរសេរព័ត៌មាន របស់អ្នកកាសែតថៃ គឺមិនគោរពទៅតាមវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសការសរសេរ អត្ថបទព័ត៌មានរបស់អង្គភាពព័ត៌មានធំៗទាំង២នេះ ដោយគ្មានមូលដ្ឋានពិតទាល់តែសោះថែមទាំងយករូបភាពរបស់សារព័ត៌មានត្រយង ទៅភ្ជាប់ជាមួយខ្លឹមសារដែលសរសេរលក្ខណៈមួលបង្កាច់និងបំភ្លៃការពិត ។

សារព័ត៌មាន The Nation និង Khaosod របស់ថៃគួរតែពិនិត្យខ្លឹមសារ និងផ្ទៀងផ្ទាត់ការពិត (Fact Checking) ជាមុនសិនមុននឹងបង្ហោះផ្សព្វផ្សាយជាសាធារណៈ ។

10/10/2025

Breaking news៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះមកពិនិត្យជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីឃ្លាំងមើលការឈូសឆាយរបស់យោធាថៃ បំពានមកលើដែនអធិបតេយ្យភាពកម្ពុជា។

ទាហានថៃបន្តចាប់ដៃជាន់កម្ពុជាដដែល។
នារសៀលថ្ងៃទី១០ខែតុលាឆ្នាំ២០២៥

BREAKING: ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះទៅដល់ទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ដើម្បីឃ្លាំងមើលការឈូសឆាយរបស់យោធាថៃ(ភ...
10/10/2025

BREAKING: ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះទៅដល់ទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ដើម្បីឃ្លាំងមើលការឈូសឆាយរបស់យោធាថៃ

(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះទៅដល់ទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យហើយ ដើម្បីឃ្លាំងមើលការឈូសឆាយរបស់យោធាថៃ។

10/10/2025

លោក ប៉ាង លីដា ហៅតំណាងរោងចក្រធ្វើកិច្ចសន្យាបញ្ឈប់ការសំរាមចោលក្នុងប្រឡាយសាធារណៈនាំឲ្យស្ទះទឹកហូរមិនរួចបង្កការជនលិច។

ក្នុងនោះលោកបញ្ជាឲ្យបិទបង្អួចផ្សាដែកបិទបង្អួចចោលតែម្តង ដើម្បីកុំឲ្យឡប់ឡើងវិញក្រោយអាជ្ញាធរស្តាប្រឡាយរួច។

#ប្រភពចចករាត្រី

09/10/2025

កំពូលអ្នកលក់ទូរស័ព្ទ បើមិនចំណេញ មិនលក់ដាច់ខាត់

ប្រភពព័ត៌មានថ្មីៗ

09/10/2025

ខុសអ្នកធ្វើផ្លូវទៀត បិទផ្លូវជិតការដ្ឋានធ្វើផ្លូវពេក
អ៊ំប្រុសជិះម៉ូតូធ្លាក់ចូលដល់កាទាម៉ាស៊ីន

09/10/2025

ទឹកដៃបើកបរមិនធម្មតា! រថយន្តហោះចូលក្នងស្រែតែមិនក្រឡាប់។

ហេតុការណ៍នេះមិនបណ្តាលអោយលោកតា លោកយាយ រងរបួសនោះទេ ។
ទីតាំងកើតហេតុនៅលើកំណាត់ផ្លូវជាតិលេខ៥ ភូមិសាស្ត្រស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាវេលាព្រឹក៩ខែតុលា២០២៥។

09/10/2025

ករណីរថយន្តដឹកជ្រូកជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាណ៍នៅចំណុចផ្លូវរថភ្លើងបង្កឲ្យមានមនុស្សរងរបួ..សធ្ង..ន់ស្រាល៣នាក់ ។

ចំណុចកើតហេតុស្ថិតនៅ កំណាត់ផ្លូវហាយវ៉េ ក្នុងភូមិអូរដំបង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីវេលាម៉ោង៤ៈ១៦នាទីទាបភ្លឺថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ៕

Address

Seoul
Ville De Phnom Penh

Telephone

+85592208097

Website

Alerts

Be the first to know and let us send you an email when Inews TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Inews TV:

Share