CHEA Menghong

CHEA Menghong This is my official page
CHEA Menghong

24/07/2025
Dear UNESCO UNESCO Cambodia please save Preah Vihear Temple world heritage site🇰🇭🇰🇭🇰🇭                   #ថៃជាអ្នកផ្តើមសង...
24/07/2025

Dear UNESCO UNESCO Cambodia please save Preah Vihear Temple world heritage site🇰🇭🇰🇭🇰🇭





#ថៃជាអ្នកផ្តើមសង្គ្រាម

24/07/2025

ការឈ្លានពានដូចយោធាថៃថានឹងបិទ
ប្រាសាទតាមាន់ធំនៅថ្ងៃនេះដែលបានចេញបទបញ្ជាពីម្សិលពេលនេះ
ទាហានថៃបានចាប់ផ្តើមវាយមកលើ
កងទ័ពកម្ពុជាហើយ។
កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ។

សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យ
ស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុក
ឬការលក់ទំនិញដំឡើងថ្លៃ។ល។

សូមប្រកបកិច្ចការធម្មតាលើគ្រប់វិស័យនិងគ្រប់ទីកន្លែងលើកលែងតែ
តំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ
និងខេត្តព្រះវិហារដែលរងការបាញ់
ផ្លោងពីកងទ័ពឈ្លានពានថៃ។

សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាលនិងកម្លាំងប្រដាប់អាវុធ
របស់យើង៕

24/07/2025

សេចក្តីថ្លែងការណ៍
របស់អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ០៦:៣០នាទីភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ, នៅវេលាម៉ោង 0៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល០២នាទី ហើយនៅវេលាម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ បន្ទាប់មកនៅវេលាម៉ោង ០៨:៤៦ នាទីព្រឹកនេះ កងទ័ពឈ្លានពានថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងប្រភេទF-16 បានទម្លាក់ចំនួន០២គ្រាប់នៅផ្លូវវត្តកែវសិក្ខគីរីស្វារៈវេលាម៉ោង១០:៤០នាទី ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ បន្ទាប់មកនៅវេលាម៉ោង ៨:៤៧ នាទីព្រឹក កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។

ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់បែបនេះ បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។

កម្ពុជាអំពាវនាវឱ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុសច្បាប់របស់ថៃ ហើយត្រូវឱ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលរបស់ខ្លួន។ កម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពឈ្លានពានដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង។

ខណៈពេលដែលកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈមធ្យោបាយផ្លូវច្បាប់ និងការទូត ក្រសួងការពារជាតិបញ្ជាក់ពីការត្រៀមខ្លួនពេញលេញរបស់កងយោធពលខេមរភូមិន្ទដើម្បីការពារអធិបតេយ្យភាព និងប្រជាជនរបស់ព្រះរាជាណាចក្រកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។ យោងតាមមាត្រា 51 នៃធម្មនុញ្ញអង្គការសហប្រជាជាតិ កម្ពុជារក្សាសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារខ្លួន ហើយនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះអំពើឈ្លានពានយ៉ាងកម្រោលរបស់ថៃ។

ព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព។ ទោះជាយ៉ាងណាក៏ដោយ យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិអធិបតេយ្យរបស់យើង ដូចដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនរបស់យើង ទោះក្នុងតម្លៃណាក៏ដោយ។ កម្ពុជានឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិតបំភ័យទោះក្នុងទម្រង់ណាមួយឡើយ។

រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួបរួមគ្នាជាធ្លុងមួយ ក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។

ក្រសួងការពារជាតិសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទសូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ។
សូមអរគុណ!!!

Statement
By the Spokesperson of the Ministry of National Defense of the Kingdom of Cambodia
Phnom Penh, July 24, 2025 – Her Excellency LTG Maly Socheata, Under Secretary of State and Spokesperson of the Ministry of National Defense of the Kingdom of Cambodia, issued a strong and unequivocal condemnation of the brutal, barbaric, and violent military aggression committed by the Kingdom of Thailand against Cambodia’s sovereignty and territorial integrity on the morning of July 24, 2025.
The Ministry of National Defense of the Kingdom of Cambodia categorically denounces the aggressive and violent military incursion by Thailand into Cambodia’s territory. At approximately 6:30 AM on July 24, 2025, Thai forces began violating the mutually agreed arrangements by ascending to the Ta Moan Thom Temple and deploying barbed wire at the base of the temple.
At 7:04 AM, Thai forces launched a drone for two minutes. Then, at 8:30 AM, they opened fire, and by 8:46 AM, Thai invading forces had initiated an armed assault on Cambodian troops stationed at Ta Moan Thom Temple. The attack then expanded to Ta Krabey Temple, Phnom Khmao (Black Mountain), and later to the Moum Bei area. At 10:40 AM, F-16 fighter jet dropped 02 bombs near the road leading to Wat Kaew Seekha Kiri Svarak Pagoda. All of these areas are within Cambodian territory, specifically in Oddar Meanchey and Preah Vihear provinces, and are actively protected by Cambodian forces.
At 8:47 AM, with no other choice, Cambodia’s armed forces exercised their lawful right to self-defense to protect the sovereignty and territorial integrity of the kingdom against Thailand’s blatant aggression.
Thailand’s deployment of heavy weaponry of all types and its overwhelming troop mobilization to forcibly seize Cambodian land constitute a clear and serious violation of the United Nations Charter, the ASEAN Charter, and fundamental principles of international law. These unlawful and irresponsible actions pose an extreme danger not only to regional peace and stability but also to the foundations of the international rules-based order.
Cambodia calls upon the international community to urgently and firmly condemn Thailand’s illegal aggression and hold Thailand fully accountable for its egregious violations. Cambodia urges Thailand to immediately cease all acts of hostility, withdraw its forces back to its own territory, and refrain from any further aggressive actions that could escalate tensions.
While Cambodia remains committed to resolving disputes through peaceful, legal, and diplomatic means, the Ministry of National Defense affirms that the Royal Cambodian Armed Forces are fully prepared to defend the kingdom’s sovereignty and its people—whatever the cost. In accordance with Article 51 of the United Nations Charter, Cambodia reserves the right to lawful self-defense and will respond decisively to Thailand’s violent aggression.
The Kingdom of Cambodia reaffirms its commitment to peace. However, we also reiterate our sovereign right under international law to protect our territorial integrity and our people—regardless of the cost. Cambodia will not bow to coercion, pressure, or intimidation in any form.
The Royal Government, the armed forces, and the Cambodian people stand united in unwavering defense of our land, our dignity, and our sovereignty—at all cost.
The Ministry of National Defense also appeals to all members of the press and social media users to refrain from sharing any unverified information, images, or videos—especially content related to military operations, locations, or movements of troops and equipment of any kind.
Thank you!

ជិតដល់បិទ register ហើយ
07/09/2024

ជិតដល់បិទ register ហើយ

ការជ្រើសរើសយុវជនស្ម័គ្រចិត្ត ជំរំយុវជនជាសកលលើកទី១០ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជន និងមរតកសន្តិភាព៖ ២០២៤ ឆ្នាំទស្សនាខេត្តសៀមរាប”

-តើអ្នកធ្លាប់ស្រមៃចង់ក្លាយជាក្រុមការងាររៀបចំកម្មវិធីការបោះជំរំយុវជនជាសកលលើកទី១០ ដែរឬទេ?
-តើអ្នកចង់ទទួលបានបទពិសោធន៍ការងាររៀបចំកម្មវិធីជាតិធំៗ និងចែករំលែកចំណេះដឹងរបស់អ្នកដែរឬទេ?

តស់!!! ឱកាសបានមកដល់ហើយ ដាក់ពាក្យចូលរួមជាក្រុមការងាររៀបចំក្នុងកម្មវិធីនេះ បេក្ខជន បេក្ខនារី នឹងទទួលបានបទពិសោធន៍ល្អៗ មុននឹងឈានជើងចូលប្រឡូកក្នុងសង្គមការងារពិតប្រាកដ។ ការបោះជំរំយុវជនជាសកលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានក្រសួងអប់រំ យុវជន និងកីឡា (អគ្គនាយកដ្ឋានយុវជន Directorate General of Youth) ជាអ្នកដឹកនាំរៀបចំ ក្រោមការឧបត្ថម្ភពីធនាគារកាណាឌីយ៉ា។ ឆ្នាំ២០២៤នេះ ជាគម្របខួប១០ នៃការរៀបចំការបោះជំរំយុវជនជាសកល នឹងត្រូវរៀបចំក្នុងគោលបំណងផ្តល់ឱកាសឱ្យយុវជនទទួលបានការអប់រំ ភាពជាអ្នកដឹកនាំ និងបំនិនជីវិត នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦-២១ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជន និងមរតកសន្តិភាព៖ ២០២៤ ឆ្នាំទស្សនាខេត្តសៀមរាប”

-ចុះឈ្មោះតាមតំណភ្ជាប់៖ https://bit.ly/10thSYC-Volunteer
-ផុតកំណត់ទទួលពាក្យ៖ ១០ កញ្ញា ២០២៤ (វេលាម៉ោង ៥:០០នាទីល្ងាច)

#២០២៤ឆ្នាំទស្សនាខេត្តសៀមរាប #ជំរំយុវជនជាសកលលើកទី១០

អបអរសាទរទិវាអន្តរជាតិសម្រាប់យុវជនខួបលើកទី២៥🎉
07/08/2024

អបអរសាទរទិវាអន្តរជាតិសម្រាប់យុវជនខួបលើកទី២៥🎉

សារពីយុវជន ចូលរួមអបអរសាទរ ក្នុងកម្មវិធី "ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា " ឆ្នាំ២០២៤

-ថ្នាលឌីជីថល និងបណ្ដាញសង្គមយុវជន៖
https://linktr.ee/dgy.moeys.gov.kh

#សារពីយុវជន #ទិវាអន្តរជាតិសម្រាប់យុវជន #ជជែកដេញដោលយុវជនថ្នាក់២០២៤ #វគ្គផ្ដាច់ព្រ័ត្រ

15/02/2024

ចែកសៀវភៅ និងបង្រៀនធ្វើអនាម័យដល់ប្អូូនៗនៅសាលាបឋមសិក្សាបន្ទាយសម្រែ

13/02/2024

កុំអោយស្ងាត់យូពេកPost video មួយទៀតសិន😅

09/02/2024

ខាន Post យូពេកឡើងជិតដុះផ្សិតហើយ😅

14/01/2024

ក្រឡានស្នាដៃយុវជន រសជាតិដើម😄

Address

217
Phnum Pénh
120101TO121208

Telephone

+855979095790

Website

Alerts

Be the first to know and let us send you an email when CHEA Menghong posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CHEA Menghong:

Share

Category