The Tomorrow

The Tomorrow Focusing on Economy and Business news as well as on trend stories.

25/07/2026
ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦
17/03/2026

ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦

15/03/2026

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ចែករំលែកអំពីការអភិវឌ្ឍឧស្សាហកម្មយានយន្តនៅកម្ពុជា ដោយបច្ចុប្បន្នមានរោងចក្រផលិត និងដំឡើងរថយន្តចំនួន ១០ទីតាំងកំពុងដំណើរការនៅទូទាំងប្រទេស។

ចង់មើលផ្ទាល់ ប្រណាំងរទេះគោ មកខេត្តកំពង់ស្ពឺការប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្ន...
11/03/2026

ចង់មើលផ្ទាល់ ប្រណាំងរទេះគោ មកខេត្តកំពង់ស្ពឺ

ការប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិស្លោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ពិធីនេះប្រារព្ធឡើង ក្នុងគោលបំណងចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវប្រពៃណីប្រណាំង រទេះសាឡីគោលឿនដែលជាសក្ដានុពលទេចរណ៍បន្ថែមនៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។

ចិន នៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជាដោយ៖សុភក្រ្តាភ្នំពេញ៖ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា ...
10/03/2026

ចិន នៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា

ដោយ៖សុភក្រ្តា

ភ្នំពេញ៖ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា ដោយពាណិជ្ជកម្មទ្វេភាគីឈានដល់ ៣,៥៧ពាន់លានដុល្លារក្នុងនោះ ប្រទេស​កម្ពុជាបាននាំចេញទំនិញជាង ២៩៥,៦៩លានដុល្លារទៅកាន់ទីផ្សារ​ចិន ខណៈ​ការនាំចូលពីប្រទេសចិនមានទំហំទឹកប្រាក់ប្រមាណ ៣,២៨ ពាន់លានដុល្លារ។

សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខពីរ ដោយទំហំពាណិជ្ជកម្មទ្វេភាគី​ឈានដល់ប្រហែល ២,៣៤ ពាន់លានដុល្លារ កើនឡើង ៣៩,៩ ភាគរយ។ កម្ពុជាបាននាំចេញទំនិញតម្លៃប្រមាណ ២,២៦ ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិក ខណៈការនាំចូលពីសហរដ្ឋអាមេរិកមានចំនួន ៨០,៣៤ លានដុល្លារ។

គួរជម្រាបថា៖ខែមករា និងខែកុម្ភៈ ឆ្នាំ ២០២៦ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិសម្រេចបានទំហំទឹកប្រាក់ប្រមាណ ១១,១១ ពាន់លានដុល្លារ កើនឡើង ១៧,៦ ភាគរយ ធៀបនឹង ៩,៤៤ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦។

របាយការណ៍បានបង្ហាញថា ការនាំចេញរបស់កម្ពុជាមានទំហំទឹកប្រាក់ប្រមាណ ៥,២២ ពាន់លានដុល្លារ កើនឡើង ១៧,២ ភាគរយពី ៤,៤៦ ពាន់​លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ការនាំចូលមានទំហំទឹកប្រាក់មាណ ៥,៨៨ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ បើប្រៀបធៀបទៅនឹង ៤,៩៨ ពាន់លានដុល្លារ ក្នុងខែមករា-កុម្ភៈ ឆ្នាំ ២០២៥។

ដាំបន្លែ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ជួយផ្្គត់ផ្គង់ពលរដ្ឋភៀសសឹកក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ...
10/03/2026

ដាំបន្លែ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ជួយផ្្គត់ផ្គង់ពលរដ្ឋភៀសសឹក

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ១៥០គីឡូក្រាម ស៊ុតទាចំនួន ៦០០គ្រាប់ និងត្រីអណ្តែងចំនួន ៦០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋភៀសសឹកក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៩ ខែមីនា ការប្រមូលផលបានចំនួន ១៦លើក សរុបចំនួន ២១ ១៦០គក ក្នុងនោះរួមមាន៖ ត្រកួនចំនូន ១៣ ៨៣០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម ស៊ុតទាចំនួន ១០ ៤៩០គ្រាប់ និងត្រីអណ្តែងចំនួន ១១០គីឡូក្រាម៕

ប្រភព៖ ក្រសួងកសិកម្ម

រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល​ប្រមូល​ចំណូល​ជូនរដ្ឋ​បាន​ជាង​ ៥១ ​លានដុល្លារ ​(៥១ ២៦៧ ៨៩១) ​កើន​ឡើង​លើស​ផែន​ការ​ប្រចា...
28/02/2026

រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល​ប្រមូល​ចំណូល​ជូនរដ្ឋ​បាន​ជាង​ ៥១ ​លានដុល្លារ ​(៥១ ២៦៧ ៨៩១) ​កើន​ឡើង​លើស​ផែន​ការ​ប្រចាំឆ្នាំ ២០២៥ ចំនួន​ ១,៣២% ​។

នេះបើយោងតាមលោក​ម៉ៅ ​ហាវណ្ណាល់ ​រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

លោកមាន​ប្រសាសន៍នៅថ្ងៃទី ២៧ ​ខែកុម្ភៈ ​ឆ្នាំ ២០២៦ថា​ វិស័យ​អាកាសចរណ៍ ​កំពុងដើរតួនាទីសំខាន់​លើការដឹកជញ្ជូនអ្នកដំណើរ​ និង​ទំនិញ​តាមផ្លូវអាកាស​ក្នុង​ការ​ចូលរួម​ចំណែកដល់​វិស័យ​ទេស​ចរ​ណ៍ ​ពាណិជ្ជកម្ម ​វិនិយោគ ​និងការតភ្ជាប់​ធ្វើដំណើរ​របស់​ប្រជាជន ​និង​វប្បធម៌៕

Address

Phnum Pénh

Telephone

+85512875943

Website

Alerts

Be the first to know and let us send you an email when The Tomorrow posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Tomorrow:

Shortcuts

Share