DBT News

DBT News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DBT News, News & Media Website, Phnum Pénh.
(1)

ជាអង្គភាពដែលផ្សព្វផ្សាយព័ត៌មាន ៖ ចំណេះដឹងនានា រួមទាំង សេដ្ឋកិច្ច&សង្គមកិច្ចជាពិសេសលើ វិស័យ «គ្រឿងសម្អាង, កិច្ចការពារអ្នកប្រើប្រាស់,ហិរញ្ញវត្ថុ, ជីកសិកម្ម, អចលនទ្រព្យ» ដែលនាំអោយរីកចំរើនដល់សង្គមនិងប្រទេសជាតិ

កម្ពុជាបង្រ្កាបសកម្មភាពឆបោកតាមអនឡាញ រហូតឃាត់ខ្លួនជនសង្ស័យជាង ២ពាន់នាក់ និងរកឃើញគ្រឿងញៀនមួយចំនួន!ភ្នំពេញ៖ រដ្ឋបាលរាជធានី ...
19/07/2025

កម្ពុជាបង្រ្កាបសកម្មភាពឆបោកតាមអនឡាញ រហូតឃាត់ខ្លួនជនសង្ស័យជាង ២ពាន់នាក់ និងរកឃើញគ្រឿងញៀនមួយចំនួន!

ភ្នំពេញ៖ រដ្ឋបាលរាជធានី និងខេត្តទាំង២៥ បានអនុវត្តយុទ្ធនាការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចាប់ពីថ្ងៃទី២៧ មិថុនា ដល់ថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៥។

ក្នុងការប្រតិបត្តិការនេះ៖

រាជធានី-ខេត្តចំនួន១២បានចុះត្រួតពិនិត្យសរុប ៤៥ទីតាំង ដែលកើនឡើង ២៥ទីតាំង បើប្រៀបធៀបទៅនឹងកាលពីមុន។

ឃាត់ខ្លួនជនសង្ស័យ ២,២៧០នាក់ រួមមានជនជាតិចិន, វៀតណាម, ឥណ្ឌូនេស៊ី, កូរ៉េ, បង់ក្លាដែស, ប៉ាគីស្ថាន និងជនជាតិផ្សេងទៀត។

ដកហូតវត្ថុតាងច្រើនដូចជា៖ កុំព្យូទ័រ ទូរសព្ទ អាវុធ ម្សៅសង្ស័យថ្នាំញៀន និងសម្ភារៈផ្សេងៗ។

អាជ្ញាធរបានបិទទីតាំង និងបញ្ជូនមេក្លោងទៅតុលាការ ស្របនឹងការសហការជាមួយអន្តោប្រវេសន៍ ដើម្បីបណ្ដេញជនបរទេសចេញពីប្រទេស។

យុទ្ធនាការនេះបង្ហាញពីការប្តេជ្ញារឹងមាំរបស់កម្ពុជាក្នុងការបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការពារ សន្តិសុខសង្គមជាតិ។

លោកផៃវណ្ណៈព្រលះអតីតឧកញ៉ា ហ៊ី គីមហុង បោកលុយញើសឈាមប្រជាពលរដ្ឋមិនព្រមសងប្រភព: PVN News
19/07/2025

លោកផៃវណ្ណៈព្រលះអតីតឧកញ៉ា
ហ៊ី គីមហុង បោកលុយញើសឈាមប្រជាពលរដ្ឋមិនព្រមសង
ប្រភព: PVN News

អាជ្ញាធរ ចាប់​បាន​ស្លាបមាន់​បង្កក​ ១០០កេស នាំចូលពី​វៀតណាម ដោយគ្មាន​លិខិត​អនុញ្ញាតនៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុ...
19/07/2025

អាជ្ញាធរ ចាប់​បាន​ស្លាបមាន់​បង្កក​ ១០០កេស នាំចូលពី​វៀតណាម ដោយគ្មាន​លិខិត​អនុញ្ញាត

នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចាប់ផ្ដល់ស្លាបមាន់បង្កកចំនួន ១០០កេស (ប្រហែល១៥០០គីឡូក្រាម) ដែលត្រូវបានដឹកជញ្ជូនចូលមកពីប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាត។ ផលិតផលនេះត្រូវបានរកឃើញក្នុងរថយន្តកង់បី ហើយមានបំណងចែកចាយនៅតាមទីផ្សារនានានៅរាជធានីភ្នំពេញ។

លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ថា ការនាំចូលស្លាបមាន់បង្កកដោយគ្មានលិខិតអនុញ្ញាត គឺជាការបំពានលើច្បាប់សុខាភិបាលសត្វ និងអាចបង្កហានិភ័យដល់សុខភាពសាធារណៈយ៉ាងខ្លាំង។ វត្ថុតាងទាំងនេះត្រូវបានយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័ក ដើម្បីអនុវត្តនីតិវិធីតាមផ្លូវច្បាប់បន្ថែមទៀត។

🔴 សារជូនដំណឹងដល់សាធារណជន៖
សូមប្រជាពលរដ្ឋ និងអ្នកជួញដូរ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការទិញផលិតផលសាច់សត្វបង្កក ពិសេសជាពិសេសផលិតផលដែលគ្មានប្រភពច្បាស់លាស់ និងគ្មានស្លាកសញ្ញាផ្លូវការពីក្រសួងសុខាភិបាល ឬក្រសួងកសិកម្ម។ ការបរិភោគផលិតផលមិនមានគុណភាព និងគ្មានសុវត្ថិភាពអាចបង្កហានិភ័យដល់សុខភាព។
⚠️ សូមជួយរាយការណ៍ ប្រសិនបើឃើញការចែកចាយ ឬលក់ផលិតផលសត្វខុសច្បាប់ ដល់អាជ្ញាធរដែលនៅជិតបំផុត ដើម្បីរួមគ្នាធានាសុវត្ថិភាពសាធារណៈ និងការពារសុខភាពសង្គម។

🙏😍អបអរសាទរសម្រាប់កម្ពុជា!🙏😍នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៥នេះ កម្ពុជាបានសម្រេចឈានទៅមុខមួយជំហានទៀតក្នុងវិស័យកសិកម្ម ដ...
18/07/2025

🙏😍អបអរសាទរសម្រាប់កម្ពុជា!🙏😍

នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៥នេះ កម្ពុជាបានសម្រេចឈានទៅមុខមួយជំហានទៀតក្នុងវិស័យកសិកម្ម ដោយបាននាំចេញផ្លែទុរេនប្រមាណចំនួន ១៧ តោន ទៅកាន់ទីផ្សារប្រទេសចិន ជាផ្លូវការ។

ការនាំចេញលើកដំបូងនេះ បានអនុវត្តដោយក្រុមហ៊ុន HF FRUIT LTD. ដែលជាក្រុមហ៊ុនមួយក្នុងស្រុកដែលមានឯកទេសខាងផលិត និងរៀបចំផ្លែឈើស្រស់សម្រាប់នាំចេញ។ ការនាំចេញនេះ កើតឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនចិនមួយ ដែលមានបទពិសោធន៍ខ្ពស់ក្នុងការចែកចាយ និងផ្សព្វផ្សាយផលិតផលកសិកម្មនៅក្នុងទីផ្សារចិន។

តាមដានព័ត៌មានរបស់ក្រុមហ៊ុន HF FRUIT LTD. ការនាំចេញទុរេនក្នុងលើកដំបូងនេះ កើតមានបន្ទាប់ពីពិធីសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដែលមានការចូលរួមពីស្ថាប័នរាជការ និងឯកជនជាច្រើន។ ផ្លែទុរេនទាំងនេះ ត្រូវបានវេចខ្ចប់យ៉ាងប្រុងប្រយ័ត្ន យោងតាមស្តង់ដារអន្ដរជាតិ ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ចិន។

នេះជាចំណុចប្រវត្តិសាស្ត្រមួយសម្រាប់កសិករខ្មែរ និងវិស័យកសិកម្មកម្ពុជា ដែលបង្ហាញពីសមត្ថភាពក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្ដរជាតិ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងស្រុក។

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះការទិញទំនិញតាមអនឡាញ ដោយស...
18/07/2025

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះការទិញទំនិញតាមអនឡាញ ដោយសារមានករណីបោកប្រាស់កើតឡើងច្រើន។

ក្រុមបោកប្រាស់បានបង្កើតគណនីក្លែងក្លាយនៅលើបណ្តាញសង្គមដូចជា Facebook, TikTok និង Instagram ដើម្បីផ្សព្វផ្សាយលក់ទំនិញក្នុងតម្លៃទាប និងបង្កើតទំនុកចិត្តរបស់អ្នកទិញតាមរបៀបខាងក្រោម៖

☝️បង្ហាញតម្លៃទាបជាងទីផ្សារ

☝️បង្ហោះសារសរសើរ និង Feedback

☝️បង្ហាញអាសយដ្ឋានច្បាស់

☝️បង្ហាញវិក្កយបត្រក្លែងក្លាយ

បន្ទាប់ពីទទួលប្រាក់តាម KHQR ឬធនាគារ ពួកគេនឹង បិទការទំនាក់ទំនង ហើយ មិនដឹកជញ្ជូនទំនិញ។

អគ្គនាយកដ្ឋាន បានផ្ដល់អនុសាសន៍ដល់ប្រជាពលរដ្ឋ៖

1. ត្រួតពិនិត្យគេហទំព័រ និងគណនីអនឡាញឱ្យបានប្រាកដ

2. កុំបង់ប្រាក់មុនពេលទទួលទំនិញ

3. ទៅទិញផ្ទាល់ ប្រសិនបើមានការសង្ស័យ

4. រាយការណ៍ទៅសមត្ថកិច្ចក្នុងករណីជួបបញ្ហា

សារសំខាន់៖ ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការទិញអនឡាញ ដើម្បីជៀសវាងការធ្វើជាជនរងគ្រោះនៃការបោកប្រាស់។

☝️👮‍♂️សមត្ថកិច្ចបង្ក្រាបហាង H Collection លក់សម្លៀកបំពាក់ក្លែងម៉ាក HUGO BOSSរាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នា...
18/07/2025

☝️👮‍♂️សមត្ថកិច្ចបង្ក្រាបហាង H Collection លក់សម្លៀកបំពាក់ក្លែងម៉ាក HUGO BOSS

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ កម្លាំងជំនាញពីការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអន្តរាគមន៍បង្ក្រាបហាងលក់សម្លៀកបំពាក់ H Collection ចំនួន ៣ សាខា នៅរាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យនេះប្រព្រឹត្ដឡើងក្រោមការដឹកនាំផ្ទាល់របស់លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលរាជធានី និងអាជ្ញាធរមូលដ្ឋាន។

ហាងទាំងនេះត្រូវបានចោទថា បង្ហាញ និងលក់សម្លៀកបំពាក់ក្លែងក្លាយម៉ាក HUGO BOSS ដែលជាកម្មសិទ្ធិផ្លូវច្បាប់របស់ក្រុមហ៊ុន HUGO BOSS AG។ សំណូមពរដើម្បីអន្តរាគមន៍ ត្រូវបានដាក់បញ្ជូនដោយក្រុមហ៊ុនតំណាង S&O។

ក្រោយការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានដកហូតវត្ថុបង្ហាញរួមមាន៖

អាវចំនួន ១,៨៤៣ឈុត

មួក ១២

ស្បែកជើង ១៣២គូ

ខោ ២០ខោ

ខោក្នុងបុរស ១៨ខោ

លើសពីនេះ ម្ចាស់ហាងនិងបុគ្គលពាក់ព័ន្ធ ត្រូវបាននាំទៅសាកសួរបន្ថែមនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធីតាមច្បាប់។

សមត្ថកិច្ចសូមអំពាវនាវដល់បងប្អូនអាជីវករ ដើម្បីគោរពច្បាប់ និងបញ្ឈប់ការនាំចូល បង្ហាញ ចែកចាយ ឬលក់ផលិតផលក្លែងក្លាយដោយប្រើម៉ាកសញ្ញារបស់ក្រុមហ៊ុនផ្សេងៗ។ ប្រសិនបើបន្តមិនគោរពច្បាប់ សមត្ថកិច្ចនឹងអនុវត្តវិធានការតាមផ្លូវច្បាប់យ៉ាងឥតលើកលែង៕

ប៉ូលិសវៀតណាមបានចោទប្រកាន់មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល និងមន្ត្រីផ្សេងទៀតចំនួន ១៨ នាក់ ពាក់ព័ន្ធនឹងការទទួលសំណូកជាង ៧...
18/07/2025

ប៉ូលិសវៀតណាមបានចោទប្រកាន់មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល និងមន្ត្រីផ្សេងទៀតចំនួន ១៨ នាក់ ពាក់ព័ន្ធនឹងការទទួលសំណូកជាង ៧៥ ពាន់លានដុង (ប្រហែល ៣ លានដុល្លារ) ដើម្បីចេញវិញ្ញាបនបត្រក្លែងក្លាយសម្រាប់ផលិតផលអាហារបំប៉នជាង ១០,០០០ មុខ។

ក្នុងចំណោមអ្នកពាក់ព័ន្ធ មានអតីតប្រធាននាយកដ្ឋានចំណីអាហារ អនុប្រធាននាយកដ្ឋានឱសថ និងមន្ត្រីសុខាភិបាលជាច្រើន។ ពួកគេបានបន្លំឯកសារ ដើម្បីឲ្យក្រុមហ៊ុនដែលឯកសារមិនគ្រប់ច្បាស់អាចចុះបញ្ជីផលិតផលបាន។ ប្រាក់សំណូកត្រូវបានចែកចាយក្នុងបណ្តុំមន្ត្រីនិងរក្សាទុកជាបុគ្គលផ្ទាល់។

☝️🤔ដកបែកម្លឹងៗមិនដឹងថាត្រូវនិយាយយ៉ាងម៉េចបាតុករថៃទាមទារឲ្យក្រសួងការបរទេសថៃកោះហៅទូតកម្ពុជាមកបំភ្លឺរឿងទាហានថៃជាន់មីននៅព្រំដ...
18/07/2025

☝️🤔ដកបែកម្លឹងៗមិនដឹងថាត្រូវនិយាយយ៉ាងម៉េច
បាតុករថៃទាមទារឲ្យក្រសួងការបរទេសថៃកោះហៅទូតកម្ពុជាមកបំភ្លឺរឿងទាហានថៃជាន់មីននៅព្រំដែន

ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោកភិជិត ឆៃម៉ុងឃុល មេដឹកនាំក្រុមបណ្ដាញនិស្សិតជាតិនិយមថៃ បាននាំបាតុករទៅទាមទារនៅមុខក្រសួងការបរទេសថៃដើម្បីឲ្យរដ្ឋមន្ត្រីការបរទេសថៃកោះហៅឯកអគ្គរាជទូតកម្ពុជាដើម្បីថ្កោលទោស និងចូលមកបំភ្លឺចំពោះមុខករណីទាហានថៃបីនាក់ដើរជាន់មីនត្រូវរបួសកាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅ៕

យូរៗ បែកចឹងអស់ទៅ មានន័យថាម៉េច ចឹងមានន័យថាដើរចូលដីខ្មែរ បានជាន់មីនខ្មែរ?

ប្រភព: PPHD TV36

17/07/2025

បើកបរខ្វះការប្រុងប្រយ័ត្ន មិនដឹងថាគាត់កំពុងធ្វើអី។
ករណីគ្រោះថ្នាក់​រវាង​រថភ្លើង​និង​រថយន្ត​ ដោយ​រថយន្ត​បាន​បើក​បំពានផ្លូវ​រថភ្លើង ស្របនឹង​រថភ្លើង​មក​ដល់​ក៏បុក​អូសជាច្រើន​ម៉ែត្រ ធ្លាក់ចូលលូ ហើយម្ចាស់រថយន្តក៏រត់​ចោល​រថយន្ត​បាត់ស្រម៉ោល !
ករណីនេះ​កើតឡើង​នៅវេលាម៉ោង​ប្រមាណជាង​២ ចូលថ្ងៃទី​១៧ កក្កដា​២០២៥ នៅតាមបណ្ដោយផ្លូវកប់ស្រូវ សង្កាត់​សំរោង​ក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមក្រុមហ៊ុន​Royal Railway បានឱ្យដឹងថា នៅវេលាកើតហេតុ រថយន្ត​មួយគ្រឿង​ម៉ាក LEXUS NX 200t បានបើក​បំពាន​របាសុវត្ថិភាព ដែលបានទម្លាក់ចុះ​ និង​បង្កជា​គ្រោះថ្នាក់​បណ្ដាល​ឱ្យរថភ្លើង និងរថយន្ត​រង​ការ​ខូចខាតទាំងសងខាង ហើយរថយន្ត​បានខ្ទាតធ្លាក់ចូលប្រឡាយលូ​ ។

☝️🤔 មេភូមិភាគ​ 2 របស់ថៃ បានអះអាងថា គ្រាប់មីនដែលទាហានថៃបានដើរជាន់ និងផ្ទុះ បង្កឲ្យរងរបួស គឺជាគ្រាប់មីនសល់ពីសម័យសង្គ្រាម ✅...
17/07/2025

☝️🤔 មេភូមិភាគ​ 2 របស់ថៃ បានអះអាងថា គ្រាប់មីនដែលទាហានថៃបានដើរជាន់ និងផ្ទុះ បង្កឲ្យរងរបួស គឺជាគ្រាប់មីនសល់ពីសម័យសង្គ្រាម ✅។
ប៉ុន្តែ សំណួរមួយដែលគួរឲ្យសង្ស័យគឺ៖ តើដីប្រទេសថៃ មានគ្រាប់មីនសល់ពីសង្គ្រាមដែរ​ឬ? 🤣🤭

ដោយយោងទៅតាមប្រវត្តិសាស្ត្រជាក់លាក់ ប្រទេសថៃមិនដែលមានសង្គ្រាមលើដីខ្លួនឯងយូរឆ្នាំមកហើយនោះទេ។ ដូច្នេះ ការនិយាយថា «គ្រាប់មីនសល់ពីសម័យសង្គ្រាម» ជាការចម្លែក តើគ្រាប់មីននោះ ជាគ្រាប់ដែលទើបតែបានដាក់ថ្មីឬ?

រឿងនេះសបញ្ជាក់ថាទាហានថៃខ្វះបទពិសោធន៍ខ្លាំងណាស់ ក្នុងការធ្វើសឹកសង្គ្រាម។

☝️💥 កម្មពារ​មានពិត-ទាហាន​សៀម​ជាន់​មីន-តំបន់​មុំបីទាហានថៃម្នាក់ដាច់ជើង និងពីរនាក់ទៀតរងរបួសច្រើនដោយសារជាន់មីនក្នុងតំបន់មុំ...
17/07/2025

☝️💥 កម្មពារ​មានពិត-ទាហាន​សៀម​ជាន់​មីន-តំបន់​មុំបី

ទាហានថៃម្នាក់ដាច់ជើង និងពីរនាក់ទៀតរងរបួសច្រើនដោយសារជាន់មីនក្នុងតំបន់មុំបី

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃបានឱ្យដឹងថា ទាហានថៃបានបាត់បង់ជើងបន្ទាប់ពីជាន់គ្រាប់មីនក្នុងពេលល្បាតព្រំដែនក្បែរប្រទេសកម្ពុជា។ ការផ្ទុះនេះបង្កឡើងដោយគ្រាប់មីនចាស់បង្កប់ក្នុងដីដែលបន្សល់តាំងពីសម័យសង្គ្រាម។

17/07/2025

☝️🙏រំលឹកប្រសាសន៍សម្ដេចតេជោហ៊ុនសែន ទាក់ទងរឿងព្រះរាជអាជ្ញា

ព្រះរាជអាជ្ញាជាតំណាងឲ្យរដ្ឋ មានភារកិច្ចច្បាស់លាស់ក្នុងការចោទប្រកាន់នឹងទាមទារឲ្យមានការទទួលខុសត្រូវចំពោះបទល្មើស។ ប៉ុន្តែបើមានភស្តុតាងច្បាស់ថាបានកើតមានបទល្មើស ប៉ុន្តែព្រះរាជអាជ្ញា មិនព្រមចោទប្រកាន់ ឬបិទបាំងសំណុំរឿងដោយចេតនា ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន ឬអភិរក្សអំណាចឲ្យបុគ្គលណាមួយ នោះជាការរំលោភតួនាទី និងការខ្វះទំនួលខុសត្រូវយ៉ាងធ្ងន់។

អាក្រក់ជាងនេះទៀត វាធ្វើឲ្យប្រព័ន្ធយុត្តិធម៌បាត់បង់សេចក្ដីទុកចិត្តពីសាធារណជន ហើយបណ្តាលឲ្យបណ្តាញអំពើពុករលួយរីករាលដាល។ ភាពមិនចរចារនេះគួរត្រូវបានបង្ហាញ និងចាត់ការតាមផ្លូវច្បាប់ ដើម្បីស្តារឡើងវិញនូវសិទ្ធិ និងយុត្តិធម៌ដល់សង្គម។

Address

Phnum Pénh

Alerts

Be the first to know and let us send you an email when DBT News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DBT News:

Share

BTN News

Social Media News​ សូមរីករាយជាមួយនិង BTN News មានទាំង ព័ត៍មាន ចំណេះដឹង និង កម្សាន្ត