
04/07/2025
សារចំពោះ អតីតនិយករដ្ឋមន្ត្រីថៃ
ក្នុងនាមខ្ញុំ ជាប្រជាជនខ្មែរមួយរូប ពិតជាអស់សំណើចចំពោះ នាង នឹងក្រុមជ្រុលនិយមថៃមួយចំនួនតូច ដែលមានគំនិតជា ចោរ ចង់បាននៅប្រសាទរបស់ខ្មែរ ដែលប្រវត្តិសាស្រ្តក្នុងតំបន់អាសុី គេបានដឹងថា ក៏សាងដោយព្រះមហាក្សត្រខ្មែរ មានភស្តតាងច្បាស់លាស់ មានអក្សរខ្មែរលើសិលាចរឹកត្រឹមត្រូវ។ ប្រសាទមួយចំនួនក្នុងប្រទេសថៃ ក៏បានបញ្ជាក់ពីឈ្មោះក្សត្រខ្មែរក៏សាងដែរ ។ មិនមានក្សត្រថៃមួយណាក៏សាងទេ។
មួយវិញទៀត យើងពិតជាអគុណលោកសាស្រ្តាចារ្យថៃ មួយចំនួន ដែលសិក្សាបានសុីជំរៅពីប្រវត្តិសាស្រ្តតំបន់អាសុី។ មិនបំភ្លៃប្រវត្តិសាស្ត្រ បង្រៀនសិស្សនៅការពិត។
នៅសិលាចរិកខ្មែរលើប្រាសាទ តែងមានបណ្តាសារ ដល់ជនណា ដែលប៉ង់លួច របស់ខ្មែរ មានគំនិតអាក្រក់ តែងតែវិនាសអន្តារាយ ។ ប្រទេសនោះ នឹងជួបគ្រោះកាចសាហាវ វុឹកវរ វិនាសដោយអំណាចនៃបណ្តាសារ។
ជាចុងក្រោយចង់ផ្តាំទៅ ស្តេចថៃ នឹងប្រជាជនថៃទាំងអស់ថា ប្រទេសកម្ពុជា បានបាត់បង់ទឹកដីទៅប្រទេសជិតខាងច្រើនណាស់ បាត់ទៅថៃ វៀតណាម ឡាវ។ តែប្រវត្តិសាស្រ្ត មិនអាចកែប្រែ វាជាការចង់ចាំ ហើយជាពិសេស ជនជាតិខ្មែរនាសម័យនេះ មិនដែលមានគំនិតចង់បានរបស់ទាំងនោះមកវិញទេ។ ក៏មិនដែលចង់ធ្វើសង្គ្រាមជាមួយអ្នកណាដែរ។ តែបើប្រទេសថៃនៅចង់បាន ហើយចោទថាជារបស់ខ្លួន ។ ខ្ញុំ ចង់សួរថា មានអ្នកណាហ៊ានភ្នាល់ដាក់ជីវិតជាមួយខ្ញុំទេ ? ហៅអ្នកប្រវត្តិសាស្រ្តលើពិភពលោកមកសិក្សារពីប្រាសាទទាំងអស់ ទាំងក្នុងប្រទេសថៃ ទាំងក្នុងប្រទេសខ្មែរ បើប្រសាទក្នុងប្រទេសខ្មែរជារបស់សៀម ខ្ញុំ សូមបូជាជីវិតក្នុងភ្លើង។ តែបើជារបស់ខ្មែរអ្នកត្រូវបូជាភ្លើងដូចខ្ញុំដែរ។ ហ៊ានទេ? ហើយបើរកឃើញថា ប្រសាទនោះក៏សាងដោយស្តាចប្រទេសណា ត្រូវប្រគល់អោយប្រទេសនោះវិញ ។ ហ៊ានទេ?