សម្ពន្ធហ្វេសប៊ុកកម្ពុជា CFA

សម្ពន្ធហ្វេសប៊ុកកម្ពុជា CFA CFA ជា Page ប្រមូលផ្តុំពត៌មានថ្មីៗលើបណ្តាញហ្វេសប៊ុក
(1096)

12/08/2025

មកដល់ពេលនេះរយៈពេល១៤ថ្ងៃហើយ
ក្រសួងការពារជាតិកម្ពុជាបន្តអំពាវនាវឱ្យថៃ អនុវត្តតាមកិច្ចព្រមព្រៀង ដោយប្រគល់ឱ្យកម្ពុជាវិញនូវកងទ័ព១៨រូប ដែលត្រូវថៃចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់។

រដ្ឋាភិបាល​ថៃ​ កំពុង​បោកប្រាស់​ពលរដ្ឋ​ខ្លួន​ឯង​ ដោយ​តែងតែ​សង្កត់​លេី​ការ​ប្តឹង​កម្ពុជា​ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ទាំង...
12/08/2025

រដ្ឋាភិបាល​ថៃ​ កំពុង​បោកប្រាស់​ពលរដ្ឋ​ខ្លួន​ឯង​ ដោយ​តែងតែ​សង្កត់​លេី​ការ​ប្តឹង​កម្ពុជា​ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ទាំង​ដឹងច្បាស់​ថា​ ICC​ មានសមត្ថកិច្ចកាត់ទោសបុគ្គល​ ឯតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺជាអង្គការតុលាការចម្បងរបស់អង្គការសហប្រជាជាតិ ដែលមានយុត្តាធិការដោះស្រាយវិវាទរវាង រដ្ឋនិងរដ្ឋ។

11/08/2025

🔥 យុវជន​ថៃ​កំពុង​បំផុស​បំផុល​ តាម​បណ្តាញ​សង្គម​ ជម្រុញ​ឱ្យ​មាន​យន្តការណ៍​បេីកផ្លូវ​ឱ្យ​មេទ័ព​ភូមិភាគ​២​បន្ត​អាណត្តិ​យូរ​បន្ថែម​ទៀត​។

11/08/2025

ប្រធានរដ្ឋសភាថៃ បានចេញសារគាំទ្រមេទ័ពភូមិភាគ២ ប្រើកម្លាំងយោធាវាយយកប្រាសាទតាក្របី និងហ៊ុំព័ទ្ធយកប្រាសាទតាមាន់ធំ។
The Nation Thailand

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​៖ «ថៃ បានប្រើប្រាស់យុទ្ធសាស្ត្រព័ត៌មានក្លែងក្លាយ ហើយយុទ្ធសាស្ត្រព័ត៌មានរបស់គេ គឺយុទ្ធសាស្ត្រម...
11/08/2025

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​៖ «ថៃ បានប្រើប្រាស់យុទ្ធសាស្ត្រព័ត៌មានក្លែងក្លាយ ហើយយុទ្ធសាស្ត្រព័ត៌មានរបស់គេ គឺយុទ្ធសាស្ត្រមួលបង្កាច់ បង្កហេតុ ដើម្បីបង្កើតជាលេស ដើម្បីវាយប្រហារយើងភ្លាមៗ អ៊ឹចឹងហើយបានធ្វើឱ្យប្រជាជនថៃ ទទួលព័ត៌មានមិនត្រឹមត្រូវជុំវិញបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា»

រដ្ឋសភាកម្ពុជា ចេញសេចក្តីថ្លែងការណ៍សម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការប្រកាសគាំទ្ររបស់ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរ...
11/08/2025

រដ្ឋសភាកម្ពុជា ចេញសេចក្តីថ្លែងការណ៍សម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការប្រកាសគាំទ្ររបស់ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ ចំពោះផែនការមុនចូលនិវត្តន៍របស់មេបញ្ជាការយោធភូមិភាគទី២

11/08/2025

ពាក់ព័ន្ធនឹងសម្តីរបស់មេដឹកនាំកងទ័ពភូមិភាគ២ សូមស្តាប់ការដកស្រង់ចំណុចសំខាន់ នៃការ​ពន្យល់បែបវិភាគព័ត៌មានរបស់លោក Men Kimseng អ្នកសារព័ត៌មាន VOA KHMER

ស្តាប់ខ្លឹមសារទាំងស្រុង៖ https://www.facebook.com/kimsengmen/videos/601631249472989

គ្រូបង្រៀនម្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល បង្គាប់ឲ្យសិស្សស្រីថតរូបអាក្រាតកាយជាថ្នូរបានពិន្ទុល្អ ត្រូវបានតុលាការឃុំខ្លួ...
11/08/2025

គ្រូបង្រៀនម្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល បង្គាប់ឲ្យសិស្សស្រីថតរូបអាក្រាតកាយជាថ្នូរបានពិន្ទុល្អ ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ

គ្រូបង្រៀនរូបនេះ ត្រូវបានលោកស្រី ផាន់ សុគន្ធថង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចោទប្រកាន់ពីបទ «គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ» និង «រុកកួនខាងផ្លូវភេទ»។ នេះបើតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាលបានឲ្យភ្នាក់ងារ Fresh News ប្រចាំខេត្ត ដឹងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។

អ្នកនាំពាក្យបានបញ្ជាក់ថា បទល្មើសនេះយោងតាមក្រមព្រហ្មទណ្ឌ មាត្រា២៣២ចែងដែលបានថា «បទគំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល»។

សេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនត្រូវចោទឈ្មោះ ហឿន រ៉ាវី អាយុ៣៨ឆ្នាំ មុខរបរគ្រូបង្រៀនថ្នាក់ទី៩ និងទី១០ ផ្នែកគណិតវិទ្យា មានទីលំនៅភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕

11/08/2025

លោក​បណ្ឌិត​ មាស​ នី​៖​ ប្រាសាទតាក្របីនេះ ជាសមរភូមិដែលថៃ បរាជ័យដោយកម្ពុជាបានកាន់កាប់ទាំងស្រុងក្រោយសង្គ្រាម៥ថ្ងៃ ដូច្នេះ​ដេីម្បី កែកុនបរាជ័យនេះ បំពេញចិត្តអ្នកជាតិនិយមជ្រុលថៃ មេទ័ពមួយនេះត្រូវតែនិយាយបែបនេះ។ "យេីងត្រូវតែប្រុងប្រៀប"

11/08/2025

🔥ច្បាស់​ការណ៍​ហើយ​ ភ្នំទ្រព្យ​ពិត​ជា​ថៃ​ដណ្ដើម​គ្រប់គ្រង​បាន​នៅថ្ងៃ​ទី​ ២៥-២៦​ ខែកក្កដា​​,​ ប៉ុន្តែ​ថ្ងៃ​ទី​ ២៧-២៨​ ខែកក្កដា​​ កម្ពុជា​វាយ​ដណ្ដើម​គ្រប់គ្រង​រឹងមាំ​ទាំង​ស្រុង​ មកដល់​ពេលនេះ​។ នេះ​ជាការ​បញ្ជាក់​ពី​វីរៈ​កងទ័ព​ជូរមុខ​ដែល​ឈរជើង​នៅ​ភ្នំទ្រព្យ​ 🇰🇭✊

11/08/2025

អ្នក​សង្កេតការណ៍​ថា​កម្ពុជា​នៅតែ​ត្រូវការ​យន្តការ​អន្តរជាតិ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ

⏰ ផ្សាយថ្ងៃទី១១ ខែ០៨ ឆ្នាំ២០២៥

👁‍👁‍ អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2025/08/11/12/29/84376/

🙏 សូមជួយឧបត្ថម្ភ ឌឹ ខេមបូឌា ដេលី តាមរយៈ GoFundMe ៖ https://gofund.me/302d534f

🔽

អ្នក​សង្កេតការណ៍ លើកឡើង​ថា គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) គ្រាន់តែ​ជា​គណៈកម្មាធិការ​អនុវត្តិ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ ប៉ុណ្ណោះ មិនមែន​ជា​គណៈកម្មាធិការ​ឯកភាព​កំណត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ ដូច្នេះ​កម្ពុជា នៅតែ​ត្រូវការ​យន្តការ​អន្តរជាតិ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ សីហា ថា ថ្វីបើ​ថៃ អាច​គ្រប់គ្រង​តំបន់​ភាគច្រើន​បាន​នៅ​មុន​បទ​ឈប់​បាញ់​ចូល​ជាធរមាន ប៉ុន្តែ​ការ​ឯកភាព​រក្សា​ស្ថានភាព​ទីតាំង​ឈរជើង​នៃ​កងទ័ព​ទាំង​ពីរ​ក្នុង​កិច្ចចរចា​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ពេលនេះ គ្រាន់តែ​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​អនុវត្ត​បទ​ឈប់​បាញ់​ឲ្យ​បាន​ពេញលេញ​ប៉ុណ្ណោះ មិនមែន​ជា​ការ​ឯកភាព​បញ្ចប់​ជម្លោះ ឬ​ដំណោះស្រាយ​នៃ​ការ​កំណត់​ព្រំដែន​ឡើយ។

លោក សេង វណ្ណលី បញ្ជាក់​ថា ប្រសិនបើ​កម្ពុជា នៅតែ​បន្ត​រៀបចំ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​អន្តរជាតិ (ICJ) នោះ​លទ្ធភាព​នៃ​ពាក្យបណ្ដឹង​របស់​កម្ពុជា អាច​នឹង​ត្រូវ​បាន​យក​ទៅ​ពិចារណា​កាន់តែ​ខ្ពស់ ត្បិត​ជម្លោះ​ប្រដាប់​អាវុធ​ម្តង​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ខូចខាត និង​បាត់បង់​អាយុជីវិត​ជនស៊ីវិល និង​កងទ័ព សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​រំលោភ​សន្ធិសញ្ញា និង​អនុសញ្ញា​អន្តរជាតិ​នានា​ថែមទៀត។

កាលពី​ថ្ងៃទី​៧ សីហា កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (Extraordinary GBC Meeting) ត្រូវ​បាន​ធ្វើឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​មាន​ការ​ចូលរួម​សង្កេតការណ៍​ពី​ប្រទេស​ម៉ាឡេស៊ី សហរដ្ឋ​អាមេរិក និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

កិច្ចប្រជុំ​នេះ បាន​ព្រមព្រៀង​គ្នា​លើ​លក្ខខណ្ឌ​ចំនួន ១៣​ចំណុច​ដែល​សុទ្ធសឹងតែ​ជា​យន្តការ​ធានា​ឱ្យ​មាន​បទ​ឈប់​បាញ់ រួម​មាន កម្ពុជា-ថៃ ព្រមព្រៀង​រក្សា​ស្ថានភាព​ទ័ព​ដូច​មុន​ពេលវេលា​ចូល​ជាធរមាន​នៃ​បទ​ឈប់​បាញ់ នៅ​ម៉ោង ២៤:០០​នាទី ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ កន្លង​ទៅ។

ជាង​នេះ​ទៀត ភាគី​ទាំង​ពីរ​ឯកភាព​ឱ្យ​មាន​យន្តការ​តាមដាន​ត្រួតពិនិត្យ​បទ​ឈប់​បាញ់​របស់​ក្រុម​សង្កេតការណ៍​អាស៊ាន​ផង​ដែរ។ បន្ថែម​ពី​នេះ គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នឹង​រៀបចំ​កិច្ចប្រជុំ​នៅ​ក្នុង​រយៈពេល ១​ខែ​ក្រោយ​កិច្ចប្រជុំ​នៅ​ថ្ងៃទី​៧ ខែ​សីហា នេះ។

លើស​ពី​នេះ ក៏​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​មិន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​យល់ព្រម​រក្សា​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​ដាក់​ពង្រាយ​កងទ័ព ដោយ​មិន​មាន​ការ​ចល័ត​បន្ថែម​ទៀត​ក្រោយ​បទ​ឈប់​បាញ់​ចូល​ជាធរមាន រួម​ទាំង​មិន​ត្រូវ​ឱ្យ​មាន​ការ​ចល័ត​កងទ័ព រាប់​បញ្ចូល​ទាំង​ការ​ល្បាត​សំដៅ​ទៅ​កាន់​ទីតាំង​ភាគី​ម្ខាង​ទៀត​ផង​ដែរ។

អ្នក​ឃ្លាំមើល​សង្គម លោក អ៊ាប សេង លើកឡើង​ថា ពេលនេះ កម្ពុជា​បាន​គ្រប់គ្រង​តំបន់​ជម្លោះ​ជាមួយ​ថៃ បាន​អស់​ហើយ ដូច្នេះ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺជា​វិធី​ដោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​ការពារ​បូរណភាព​ទឹកដី​ដែល​ភាគី​ថៃ បាន​ចុះហត្ថលេខា​ដែរ​នោះ។

លោក អ៊ាប សេង បញ្ជាក់​ថា បើ​កម្ពុជា ចង់​ចរចា​ទ្វេភាគី​ដើម្បី​ឱ្យ​ភាគី​ថៃ មក​គ្រប់គ្រង​តំបន់​ទាំងនោះ​រួម​គ្នា​ដូច​មុន​វិញ នោះ​គឺ​មាន​ន័យ​ថា​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​កំពុងតែ​យក​ជីវិត​យុទ្ធជន​ខ្មែរ​មក​កំដរ​ល្បែង​នយោបាយ​ក្តោប​ក្តាប់​អំណាច​របស់​ពួកគេ​ប៉ុណ្ណោះ។

គិត​ត្រឹម​ថ្ងៃទី​៨ ខែ​សីហា នេះ ការ​ប្តឹង​ថៃ លើ​តំបន់​ទាំង​បួន រួម​មាន តំបន់​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំ​បី ទៅ​តុលាការ​អន្តរជាតិ គឺ​ស្ងាត់ឈឹង ចាប់តាំងពី​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ប្រកាស​ពី​ការ​ប្រគល់​លិខិត​ផ្លូវការ​របស់​កម្ពុជា​ជូន​ក្រឡាបញ្ជី Philippe Gautier នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៥៕

📢 អានព័ត៌មានលម្អិតលើគេហទំព័រ https://www.cambodiadaily.com/

Address

Wat Phnom
Phnum Pénh
12000

Website

Alerts

Be the first to know and let us send you an email when សម្ពន្ធហ្វេសប៊ុកកម្ពុជា CFA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

ល្ខោនខោល

អបអរសាទរដែលល្ខោនខោល បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុង ព័រល្វី សាធារណរដ្ឋម៉ូរីស នៅថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០១៨នេះ